រយៈពេល ៣ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរជាង ២៣លាននាក់ ដើរកម្សាន្តទូទាំងប្រទេស

 

ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

ក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥  កម្ពុជាមានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១១៥.០៩០នាក់  ដែលក្នុងនោះតួលេខប្រចាំថ្ងៃបានបង្ហាញថា នៅថ្ងៃទី១៤ ខែមេសា មានភ្ញៀវមានចំនួន ៥.៦៨៥.២២៣នាក់, ថ្ងៃទី១៥ ខែមេសា មានភ្ញៀវមានចំនួន ៨.៣៦៥.៧២៤នាក់ និងថ្ងៃទី១៦ ខែមេសា មានភ្ញៀវមានចំនួន ៩.៩២៦.៤៩៤នាក់។

ក្នុងនោះដែរ ឃើញថាខេត្ត-ក្រុងចំនួន ៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ៖ រាជធានីភ្នំពេញ ២.៨៦៣.៩២២នាក់, ខេត្តសៀមរាប ២.៧៥២.៨១៨នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់, និងខេត្តបាត់ដំបង ១.៧៤១.៧៩៥នាក់។

បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរដ៏ច្រើនសន្ធឹកនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់បណ្តាសណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នៅស្ទើរគ្រប់ខេត្ត-ក្រុង បានទទួលភ្ញៀវពេញៗស្ទើរ ១០០%។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]