ក្រុមហ៊ុនខ្មែរមួយប្តេជ្ញានឹងអប់រំទីផ្សារឱ្យយល់ និងចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា IoT ទៅប្រើក្នុងវិស័យសំណង់

ក្រុមហ៊ុនខ្មែរផ្គត់ផ្គង់សម្ភារបរិក្ខារបច្ចេកវិទ្យាបែបវៃឆ្លាត S-Era Automation បានប្តេជ្ញាថា និងជួយលើកកម្ពស់ ក៏ដូចជាជំរុញឱ្យកូនខ្មែរចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា IoT និង Smart Technology ទៅប្រើប្រាស់ក្នុងវិស័យសំណង់ តាមរយៈការបន្តអប់រំទីផ្សារអំពីវិធីប្រើប្រាស់បច្ចេកវិទ្យាទាំងនេះឱ្យត្រឹមត្រូវ និងដោយមានប្រសិទ្ធភាព។

ទោះបីវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្ដី និន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ឬបរិក្ខារ IoT នៅតែមានកម្រិតបើប្រៀបធៀបនឹងប្រទេសជិតខាងដូចជាថៃ និងវៀតណាម។

ទោះទីផ្សារនៅមានកម្រិតក្ដី ស្ថាបនិក និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន S-Era Automation លោក ហុក សុវណ្ណ មិនយល់ឃើញថានេះជាឧបសគ្គទេ តែផ្ទុយទៅវិញលោកយល់ថា នេះជាសក្តានុពល និងឱកាសចាប់យកទីផ្សារដ៏កម្រ ដោយជឿជាក់ថាប្រទេសកម្ពុជានឹងដើរតាមទាន់ពិភពលោក នៅពេលអនាគតដ៏ខ្លី។

លោកបានឱ្យដឹងថា៖ «ទីផ្សារ IoT និងបច្ចេកវិទ្យាវៃឆ្លាតនៅកម្ពជា គឺនៅថ្មីណាស់។ មូលហេតុគឺ ប្រជាជនភាគច្រើននៅមិនទាន់ឱ្យតម្លៃ និងមិនទាន់យល់ច្បាស់ពីរបៀបទាញយកប្រយោជន៍ពីបច្ចេកវិទ្យានេះ»។

«ហេតុផលសំខាន់មួយទៀត គឺការចំណាយនៃការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះនៅក្នុងគម្រោងសាងសង់នីមួយៗគឺខ្ពស់ណាស់ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍មិនសូវចង់ឱ្យប្រើប្រាស់»។

លោកសុវណ្ណ បានពន្យល់ទៀតថា ខុសពីអ្នកអភិវឌ្ឍន៍បរទេស ពួកគេហ៊ានវិនិយោគខ្ពស់ ដោយសារគេដឹងថាផលចំណេញនៅពេលអនាគតគឺច្រើន និងយូរអង្វែង។

«ឧទាហរណ៍ផ្សារទំនើបអ៊ីអន គេប្រើបន្ទះសូឡារួមជាមួយឧបករណ៍គ្រប់គ្រងប្រព័ន្ធភ្លើងនិងប្រព័ន្ធត្រជាក់ដោយស្វ័យប្រវត្តិ។ ទោះចំណាយដំបូងខ្ពស់ពិតមែន ឥឡូវគេចំណេញច្រើនណាស់ ដោយសន្សំទាំងចំណាយថ្លៃភ្លើង និងជាពិសេសជួយបរិស្ថានទៀត» លោកបន្ត។

លោក សុវណ្ណ ជឿជាក់ថាប្រទេសកម្ពុជានឹងដើរតាមនិន្នាការនេះនៅពេលឆាប់ៗនេះ។ ប៉ុន្តែដើម្បីដើរឆ្ពោះទៅកាន់គោលដៅនេះឱ្យកាន់តែលឿន ក្រុមហ៊ុនដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មនេះទាំងអស់ ត្រូវជួយគ្នាទៅវិញទៅមក និងធានាថាផលិតផល ក៏ដូចជាសេវាកម្មរបស់យើងមានស្តង់ដារ។

«ដោយសារតែទីផ្សារនៅថ្មី បេសកកម្មរបស់យើងនៅដំណាក់កាលនេះមិនមែនដើម្បីរកផលចំណេញទេ តែយើងចង់ផ្តួចផ្តើមទីផ្សារ។ យើងបានធ្វើការងារនេះ ជាច្រើនឆ្នាំហើយដោយព្យាយាមផ្ដល់ចំណេះដឹង និងសហការយ៉ាងស្អិតរមួតជាមួយដៃគូរួមមាន ស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកម៉ៅការសំណង់ ក៏ដូចជាអ្នកប្រើប្រាស់ទូទៅ។ គោលដៅគឺធ្វើយ៉ាងណាឱ្យពួកគេយល់ និងឱ្យតម្លៃផលិតផលទាំងនេះសិន»។

លោក បានបន្ថែមទៀតថា ប្រសិនបើអ្នកដឹងពីរបៀបប្រើប្រាស់បច្ចេកវិទ្យានេះត្រឹមត្រូវ គម្រោងសាងសង់ ឬគេហដ្ឋានរបស់អ្នកនឹងមានស្ដង់ដារខ្ពស់ជាងមុន ពោលគឺមានការគ្រប់គ្រងអគារប្រកបដោយប្រសិទ្ធភាព សន្សំសំចៃថាមពល និងជាពិសេសកាត់បន្ថយចំណាយតំហែទាំបានមួយចំណែកធំ។

លោក បន្តថា «បច្ចេកវិទ្យាវៃឆ្លាតទាំងអស់នេះ គឺជាបដិវត្តនៃសង្គមមនុស្សដ៏ធំមួយ ពីការគ្រប់គ្រងការងារដោយដៃ ទៅជាការគ្រប់ដោយស្វ័យប្រវត្តិ និយាយឱ្យងាយយល់គឺធ្វើឱ្យម៉ាស៊ីន ឬកុំព្យូទ័រធ្វើការឱ្យអ្នក»។

«ពីមុនតាមអគារនីមួយៗ គឺត្រូវមានបុគ្គលិកដើរបិទបើកប្រព័ន្ធម៉ាស៊ីនត្រជាក់ និងភ្លើង ក៏ដូចជាត្រួតពិនិត្យបញ្ហា។ ប៉ុន្តែ ឧទាហរណ៍ ថ្ងៃណាមួយ គាត់ភ្លេច ឬភ្លាត់លើការងារមួយ ម៉ាស៊ីនខូច ការងារនឹងយឺតយ៉ាវ។ តែបើយើងគ្រប់គ្រងដោយប្រើបច្ចេកវិទ្យាវៃឆ្លាត យើងអាចបញ្ជៀសបញ្ហាទាំងនេះបាន»។

«ការគ្រប់គ្រងស្វ័យប្រវត្តិកម្ម មិនត្រឹមតែជួយការបន្ថយការងាររបស់អ្នកគ្រប់គ្រងអគារនោះ នឹងជួយត្រួតពិនិត្យមើលរាល់បញ្ហាដែលមនុស្សមើលមិនឃើញទៀតផង។ លើសពីនេះ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្ម នឹងជួយធ្វើកំណត់ត្រា ក៏ដូចជាបង្កើនសុវត្ថិភាពដោយជូនដំណឹងដល់អ្នកគ្រប់គ្រងនៅពេលប្រព័ន្ធមានបញ្ហា ឬគ្រឿងបង្គំណាមួយខូចឬត្រូវដូរ។ ចុងក្រោយចំណាយច្រើនពេលដំបូងក៏ពិតមែន តែជួយដោះស្រាយបញ្ហាបានយូរអង្វែង»។

ជាចុងក្រោយ លោក សុវណ្ណ ក្រើនថាបេសកកម្មនេះនឹងក្លាយជាការពិតបាន លុះត្រាតែរាល់ដៃគូរដែលពាក់ព័ន្ធ ជាពិសេសអ្នកប្រើប្រាស់ទូទៅ បើកចិត្តទូលាយទទួលយកអ្វីថ្មីៗ សម្លឹងមើលផលចំណេញវែងឆ្ងាយ និងសំខាន់បំផុតជឿទុកចិត្ត និងគាំទ្រក្រុមហ៊ុនក្នុងស្រុកកាន់តែច្រើន។

លោកបន្តថា៖ «មានតែខ្មែរទេ ដែលអាចជួយខ្មែរបាន។ យើងគួររួមគ្នាបង្ហាញពិភពលោកថាកម្ពុជាក៏អាចប្រើប្រាស់បច្ចេកវិទ្យាយ៉ាងមានប្រសិទ្ធិភាព ដូចក្រុមហ៊ុនអន្តរជាតិនានាបានដែរ»។

អំពីក្រុមហ៊ុន S-Era Automation
S-Era Automation គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលផ្គត់ផ្គង់ និងផ្ដល់សេវាកម្មឧបករណ៍សម្ភារបរិក្ខារបច្ចេកវិទ្យាបែបវៃឆ្លាត។ ក្រុមហ៊ុនមានសេវាកម្មធំៗ ៤ គឺ រៀបចំប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិក្នុងអគារ ដំណោះស្រាយបដិសណ្ឋារកិច្ច បរិក្ខារIoTសម្រាប់ឧស្សាហកម្ម និងគេហដ្ឋានឆ្លាតវៃ។ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានផ្គត់ផ្គង់ផលិតផលដល់គម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា រួមមានព្រលានយន្តហោះ សណ្ឋាគារ រោងចក្រ អគារលំនៅដ្ឋាន វីឡាប្រណីត ទាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ពិព័រណ៍សំណង់អន្តរជាតិ CICEE2025 នៅខេត្ត Hunan ប្រទេសចិន នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៥

ពិព័រណ៍សម្ភារៈសំណង់អន្តរជាតិ Changsha International Construction Equipment Exhabition (CICEE) បានក្លាយជាព្រឹត្តិការណ៍ឧស្សាហកម្មសំណង់ដ៏សំខាន់មួយដែលនឹងរួមបញ្ចូលវេទិកាអន្តរជាតិ ដែលមានការប្រកួតប្រជែងជាអន្តរជាតិ ការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបៗនៅក្នុងឧស្សាហកម្មសំណង់ និងការបង្ហាញរចនាប័ទ្មសហគ្រាសជាសកលផងដែរ។ CICEE2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ Changsha ក្នុងខេត្ត Hunan ប្រទេសចិន។ ការតាំងពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផលជាង ១៨០០ប្រភេទ ដែលរួមមាន គ្រឿងចក្រម៉ាកល្បីៗចំនួន ៣៥ប្រភេទ មកពីជុំវិញពិភពលោក និងផលិតផលក្នុងស្រុកចំនួន ៥០មុខ។ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ នឹងមានភ្ញៀវទាំងក្នុង និងក្រៅស្រុកមកចូលរួមទស្សនាប្រមាណជា ៣០ម៉ឺននាក់ ក្នុងនោះដែរក៏នឹងមានវត្តមានរបស់បុគ្គលសំខាន់ៗ ដែលនឹងមកចូលរួមប្រមាណជា ៩ម៉ឺននាក់ថែមទៀតផង។ បើគិតជាទំហំទឹកប្រាក់សម្រាប់ប្រតិបត្តិការមួយនេះមានប្រមាណជាជាង ៦០ពាន់លានយន់។ កម្មវិធីសំខាន់ៗនៅអំឡុងពេលតាំងពិព័រណ៍ នឹងមានការបង្ហាញនូវផលិតថ្មីៗ ដែលមានគុណភាពខ្ពស់ អាចជួយលើកកម្ពស់កិច្ចការងារក្នុងឧស្សាហកម្មសំណង់ ដោយធានាជូននូវគុណភាព រួមជាមួយនឹងបច្ចកវិទ្យាថ្មីទំនើបៗជាង ១៥០០ប្រភេទ ដែលនឹងធ្វើការដាក់បង្ហាញក្នុងអំឡុងពេលនោះ។ ពិព័រណ៍មួយនេះក៏នឹងផ្តោតលើគោលការសំខាន់បីគឺ “គុណភាព ភាពឆ្លាតវៃ និងភាពបៃតង” យើងនឹងធ្វើការងារនេះឱ្យល្អបំផុតសម្រាប់ឧស្សាហកម្មសេវាកម្មផងដែរ។ ពិព័រណ៍ CICEE2025 […]

បុរី ប៉េង ហួត ប្រកាសបើកលក់គម្រោងថ្មី ម៉ូតផ្ទះក៏ថ្មី ទំហំដីកាន់តែធំ តម្លៃរិតតែល្អពិសេស!!!

គម្រោងភូមិមរកតដែលក្រុមហ៊ុនបុរី ប៉េង ហួត ទើបប្រកាសបើកលក់ Pre-Sale កាលពីពេលថ្មីៗនេះ ត្រូវបានចាត់ទុកជាបេះដូង នៃតំបន់ផ្លូវ ៦០ម៉ែត្រ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ  ដែលជាចំនុចតភ្ជាប់ទៅកាន់មហាវិថីសម្ដេចហ៊ុន នាង  និងមហាវិថីសម្ដេច តេជោ ហ៊ុនសែន  ជាពិសេសផ្លូវនេះគឺជាសរសៃឈាមនៃចរន្តសេដ្ឋកិច្ចនៅតំបន់ផ្លូវ ៦០ម៉ែត្រ និងជាផ្លូវសាធារណៈដែលធំជាងគេក្នុងរាជធានីភ្នំពេញ។ ក្នុងកម្មវិធីការបើកលក់ Pre-Sale នៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ លោកអ្នកដែលកំពុងស្វែងរកគេហដ្ឋានក្នុងតំបន់ដ៏មានសក្តានុពលលើផ្លូវ ៦០ម៉ែត្រ នឹងទទួលបានឱកាសដ៏ចំណេញ ប្រូម៉ូសិនដ៏ពិសេសមុនគេ សំខាន់គឺអាចជ្រើសរើសទីតាំងផ្ទះល្អមុនគេតែម្តង។  ស្របគ្នានេះដែរ គម្រោងភូមិមរកតមានប្រភេទផ្ទះជាច្រើនជម្រើសសម្រាប់ការជ្រើសរើសរបស់លោកអ្នកចាប់តាំងពីហ្សបហោស៍នៅលើផ្លូវធំ វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោលប្រណីតៗ និងមានអគារពាណិជ្ជកម្មស្ថិតនៅច្រកធំនៃគម្រោងតែម្តង។ លំនៅដ្ឋាននីមួយៗមានសស់ដីធំទូលាយ ការរចនាដ៏ទំនើប និងបរិក្ខារប្រណិត ដែលឆ្លុះបញ្ចាំងពីស្តង់ដារខ្ពស់បំផុតនៃការរស់នៅបែបទាន់សម័យ និងទំនើប។ ចង់ដឹងថាកម្មវិធីការបើកលក់ Pre-Sale គម្រោងភូមិមរកតនេះមានអ្វីពិសេស ទទួលបាននូវការផ្ដល់ជូនដ៏ពិសេសអ្វីខ្លះនោះ, សូមអញ្ចើញមកចូលរួមដល់ទីតាំងកម្មវិធី ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃនៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥​ មានទីតាំងនៅការិយាល័យលក់គម្រោងភូមិមរកត។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី​ ប៉េង​ ហួត​ […]

រួសរាន់ឡើង…! សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ប្រ៉ូម៉ូសិន Month Of Love ជិតផុតកំណត់ហើយ

ដើម្បីជាចំណងដៃក្នុងខែនៃសេចក្តីស្រលាញ់ បុរី ប៉េង ហួត បានផ្តល់ជូននូវ​ឱកាសដ៏ចំណេញ គឺប្រ៉ូម៉ូសិន Month Of Love សម្រាប់អតិថិជនដែលមានបំណងទិញផ្ទះដ៏កក់ក្តៅសម្រាប់គ្រួសារ ឬក៏ចង់បង្កើតអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកក្នុងខែកុម្ភៈនេះ ពិតជាពិសេស និងចំណេញទ្វេដង។ សូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ដូចខាងក្រោម៖ –         ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់  ៣.០០០ដុល្លារ –         ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈRomantic  រយៈពេល ២យប់ ៣ថ្ងៃ –         ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣.០០០ដុល្លារ ​-         បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ –         ការប្រាក់ ០%រយៈពេលវែង ដូច្នេះសូមអតិថិជនទាំងអស់រួសរាន់ឡើង ព្រោះប្រ៉ូម៉ូសិន Month Of Love នៅសល់តែរយៈពេល ២ ថ្ងៃទៀតតែប៉ុណ្ណោះ។ នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី ប៉េង […]

កាដូនៃក្ដីស្រលាញ់ពីបុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនរហូតដល់ជាង ១ម៉ឺនដុល្លារ

តើលោកអ្នកបានផ្ដល់កាដូជូនមនុស្សជាទីស្រឡាញ់នៅថ្ងៃបុណ្យនៃ​ក្ដីស្រឡាញ់ហើយឬនៅ? ប្រសិនជាមិនទាន់បាន​ទេ តោះទៅយកកាដូពីបុរី ប៉េង ហួត ដែលមានតម្លៃ​រហូតដល់ជាង ១ ម៉ឺនដុល្លារ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅការិយាល័យលក់ផ្ទះ (បឹងស្នោរ) ជាប់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃកម្មវិធីនេះ។ ​អតិថិជននឹងទទួលបានការផ្តល់ជូននូវកាដូដ៏ពិសេសជាច្រើនដូចជា៖ – បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ – ការប្រាក់ ០%រយៈពេលវែង – ប័ណ្ណទឹកប្រាក់ថែមថយរហូតដល់ ៥.០០០ដុល្លារ – ប័ណ្ណដាក់វាំងននរហូតដល់ ៣.០០០ដុល្លារ – ប័ណ្ណទិញគ្រឿងអេឡិចត្រូនិករហូតដល់ ៣,០០០ដុល្លារ លើសពីនេះ ក៏មានការថែមនូវឱកាសចាប់កាដូ Surprising box ដែលនឹងផ្ដល់ជូនដ៏សន្ធឹកសន្ធាប់ដូចជា ៖ – ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិកបន្ថែមរហូតដល់ ៣.០០០ដុល្លារ – ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២យប់ ៣ថ្ងៃ – និងប័ណ្ណទឹកប្រាក់នៅ PH Grand Hall  […]

Month Of Love ទទួលបានកាដូនៃក្តីស្រឡាញ់ពីប្រូម៉ូសិនបុរី ប៉េង ហួតដូចគ្នា!

ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ខាងមុខនេះ ហើយក៏ជាខែនៃក្តីស្រឡាញ់បុរី ប៉េង ហួត សូមផ្តល់ជូនប្រូម៉ូសិន Month of Love សម្រាប់ការទិញផ្ទះក្នុងខែកុម្ភៈនេះ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញ និងទទួលបានកាដូជាទីគាប់ចិត្តគឺឱកាសចាប់កាដូ Surprising box ដែលនឹងទទួលបានការផ្ដល់ជូនសន្ធឹកសន្ធាប់ដូចជា ៖ –        ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់ ៣០០០ដុល្លារ –        ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២ យប់ ៣ថ្ងៃ –        ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣០០០ដុល្លារ ​-        បង់មុនត្រឹមតែ ៥% អាចចូលរស់នៅបានភ្លាមៗ -‌        ការប្រាក់ ០% រយៈពេលវែង សូមបញ្ជាក់ផងដែរថាការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលងហួសឲ្យសោះបានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន […]

GeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត

ដោយ ល្វីសហេនរី ប្រេដ សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ ចក្ខុវិស័យរបស់ Seequent គឺដើម្បីផ្តល់នូវដំណោះស្រាយការងារក្នុងដីដែលរួមបញ្ចូលយ៉ាងរលូនទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចាប់ផ្តើមពីការការប្រមូល និងគ្រប់គ្រងទិន្នន័យនៅនឹងកន្លែង ជាមួយកម្មវិធី OpenGround បន្តទៅការកំណត់លក្ខណៈស្រទាប់ដី និងការធ្វើគំរូភូគព្ភសាស្ត្រជាមួយកម្មវិធី LeapFrog Works និងបញ្ចូលការវិភាគភូគព្ភសាស្ត្រកម្រិតខ្ពស់ជាមួយកម្មវិធី PLAXIS និង Geo ការវិភាគភូគព្ភសាស្ត្រ តាមរយៈការពិចារណាលើលំហូរការងារ កិច្ចការចម្បងក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺការវិភាគភូគព្ភសាស្ត្រ ឬសណ្ឋានដី។ ទាំងនេះជាការវិភាគតាមរយៈជំនួយជាលេខតាមក្បួនគណិតវិទ្យា ដែលបង្ហាញពីការប្រែប្រួលដោយកម្លាំងសង្កត់ និងការផ្លាស់ប្តូរទ្រង់ទ្រាយនៃដីនៅក្នុងប្លង់គ្រឿងបង្គុំ។ ការបង្កើតគំរូសណ្ឋានដីដ៏ទូលំទូលាយជាមួយការរចនាដ៏ជាក់លាក់នូវប៉ារ៉ាម៉ែត្រមុនពេលធ្វើការវិភាគគឺមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងពីលក្ខខណ្ឌដីដែលរំពឹងទុក។ ការយល់ដឹងពីការវិភាគនេះ បានជួយដល់ការជ្រើសរើស ការរចនាប្លង់ និងលក្ខខណ្ឌជាក់លាក់នៃដំណោះស្រាយ។ ដំណោះស្រាយនៃការវិភាគភូគព្ភសាស្ត្រដែលមាននៅក្នុងលំហូរការងារក្នុងកម្មវិធី Seequent រួមមាន GeoStudio និង PLAXIS គឺជាឧបករណ៍អាចទុកចិត្តបានសម្រាប់ដំណោះស្រាយវិស្វកម្មស្មុគស្មាញដែលអាចប្រើបានសម្រាប់ការវិភាគធរណីមាត្រជា 2D និង 3D ។ ការបោះបង់កម្មវិធី PLAXIS LE (SOILVISION) កម្មវិធី PLAXIS LE (អតីត SOILVISION) គឺជាផ្នែកមួយនៃដំណើរការការងារនេះ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនា ឆ្នាំ […]