ផ្សារបោះដុំធំជាងគេនៅកម្ពុជា បើកដំណើរការនៅព្រឹកនេះ

តាមផែនការដែលបានគ្រោងទុក ផ្សារម៉ាក្រូ​ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំធំបំផុតមានមូលដ្ឋានមក​ពី​ប្រទេសថៃ ​​នឹងបើកសម្ពោ​ធសាខាដំបូងរបស់ខ្លួននៅកម្ពុជា​​នៅព្រឹកនេះ ជាមួយនឹងការលក់ទំនិញរហូតដល់ជាង ២ម៉ឺនមុខឯណោះ។

ផ្សារទំនើបលក់បោះដុំមួយនេះ មានកម្ពស់២ជាន់ ទំហំ ១០ពាន់ម៉ែត្រការ៉េ ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ៥ហិកតា ស្ថិតនៅបឹងពោងពាយ ខណ្ឌសែនសុខ ភាគពាយព្យរាជធានីភ្នំពេញ​​ ដែលជាតាំងស្ថិតនៅក្នុងតំបន់ជាមួយគ្នានឹងផ្សារទំនើបអ៊ីអនម៉ល២ និងគម្រោងសាងសង់ផ្សារទំនើប E-Mart ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ ទើបត្រូវបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ។

ម៉ាកយីហោម៉ាក្រូបានចូលទីផ្សារកម្ពុជា មានឈ្មោះថា Makro Cambodia តាមរយៈការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនថៃ Siam Makro ជាអ្នកកាន់កាប់ភាគហ៊ុនចំនួន ៧០ភាគរយ ហើយភាគហ៊ុននៅសល់ ក្រុមហ៊ុន LYP Group​ ជាអ្នកកាន់កាប់។ គួររំឮកផងដែរថា ផ្សារទំនើបលក់បោះដុំ ដែលនឹងត្រូវកាន់កាប់ដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ម្ចាស់ក្រុមហ៊ុន LYP Group ធ្លាប់បានបង្ហាញមហិច្ឆតារបស់ខ្លួនថានឹងពង្រីកសាខាថ្មីចំនួន ៩ បន្ថែមទៀតនៅកម្ពុជា បន្ទាប់ពីបើកដំណើរការសាខាទីមួយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងឧស្សាហកម្មប្រកាសឱ្យអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត តម្លៃជាង $១៨០លាន នៅកម្ពុជា

​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យអនុវត្ត គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងរយៈពេល៥ឆ្នាំ មានតម្លៃ ១៨៤,៩លានដុល្លារអាមេរិក ជាផ្លូវការហើយ។ នេះបើតាមសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ គម្រោងនេះ នឹងត្រូវអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីទឹកស្អាត និងអនាម័យត្រឹមឆ្នាំ២០៣០។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងនេះនឹងមានរយៈពេល ៥ឆ្នាំ គ្រោងប្រើថវិកាប្រមាណ ១៨៤,៩ លានដុល្លារអាមេរិក ដោយក្នុងនោះ ១៦៣លានដុល្លារជាហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក និង ៤,៣លានដុល្លារអាមេរិកទៀត ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល រួមជាមួយការវិនិយោគពីវិស័យឯកជនប្រមាណ ១៧,៦លានដុល្លារអាមេរិក។ ឯកឧត្តមបន្តថា សមាសធាតុទី១ នៃគម្រោង ផ្តោតលើការកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីសម្រាប់រដ្ឋាករទឹក នៅក្រុងសែនមនោរម្យ ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង និងស្រុកភ្នំព្រឹកនៃខេត្តបាត់ដំបង […]

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងបើកដំណើរការហោះហើរនៅខែវិច្ឆិកា ខណៈកំពុងធ្វើតេស្ត ឧបករណ៍បច្ចេកទេស

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង កំពុងត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុកនៅចុងខែវិច្ឆិកាខាងមុខនេះ។ ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍នេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ដោយមានការចូលរួមពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតារាសាគរ។​ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញានេះថា ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍នេះ រួមមាន​​ការហោះហើរឆែកនូវឧបករណ៍បច្ចេកទេស នាំផ្លូវអាកាស វិទ្យុទាក់ទងជាមួយអាកាសយាននិក និងកង្វះខាតនានាដែលត្រូវ ដោះស្រាយបន្ថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា «បើគ្មានអ្វីប្រែប្រួលទេនោះ ការបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុក នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ»។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានសាងសង់លើផ្ទៃដី ២១៨ហិចតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ […]

រដ្ឋបន្តលើកទឹកចិត្តគម្រោងជាប់គាំងចំនួន ៣០គម្រោងទៀត តម្លៃ $៥៩០លាន នៅព្រះសីហនុ

​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៣០ មានទុនវិនិយោគសរុប ៥៩០លានដុល្លារអាមេរិក ដែលកំពុងជាប់គាំងនៅព្រះសីហនុ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ ចុះផ្សាយកាលពីថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៦។ គម្រោងទាំង ៣០នេះ រួមមាន រោងចក្រស្ល និងកែច្នៃលោហធាតុ រោងចក្រផលិតសម្ភារៈវេចខ្ចប់ រោងចក្រកែច្នៃស្បែកផ្សារទំនើប អគារពហុមុខងារ សណ្ឋាគារ និងភោជនីយដ្ឋាន។ គួរបញ្ចាក់ថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ១១០គម្រោង រួចមកហើយ គិតត្រឹមខែ សីហា ឆ្នាំ ២០២៤។ (អានបន្ថែម) ក្នុងនោះ គម្រោងដែលទទួលបានការលើកទឹកចិត្តពិសេស សរុបមានចំនួន ១៤០ គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និងធំ របស់ម្ចាស់គម្រោង និង ក្រុមហ៊ុនក្នុងស្រុក និងបរទេស […]

ធនាគារពិភពលោកជួយ $៨០លាន អភិវឌ្ឍវិស័យអប់រំ រួមនិងជួស​ជុល​បន្ទប់​ពិ​សោធ​ន៍​ចំនួន ១៤៧នៅកម្ពុជា

ធនាគារ​ពិភព​លោក បាន​អនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិក  ជួយលើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅ​កម្រិត​ឧត្តមសិក្សា ក្នុងនោះរួមមានការជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧ទីតាំង នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូល​និធិ​សម្រាប់​គម្រោង​នេះ​បាន​ម​កពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជាអង្គភាព​ផ្តល់​ប្រាក់​កម្ចី​សម្ប​ទាន​របស់​ធនា​គារ​ពិភព​លោក សម្រាប់បណ្តា​ប្រទេសមានចំណូលទាប។ ជាមួយគ្នានេះដែរ គម្រោងនេះ មានរយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ​ ដែល​នឹង​គាំ​ទ្រ​ដល់​កិច្ចប្រឹង​ប្រែង​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ចំនួន​ប្រាំបួន ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិតឱ្យ​រៀនចប់ប្រកបដោយសមត្ថភាព និងក្នុង​ការ​​ផលិតការ​​ស្រាវជ្រាវ​នានា សម្រាប់​រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ បន្ថែមពីនេះ គម្រោង​នេះ​ផ្តោត​សំខាន់​លើ​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​រៀន​សូត្រ​សម្រាប់និស្សិតនារី និងនិស្សិតមាន​​ពិការភាព​ និង​លើ​ការ​ជួយ​គាំទ្រ​ដល់​ស្រី្តដែលជាគ្រូឬជាបុគ្គលិក​នៅតាម​មហា​វិទ្យា​ល័យ។ គម្រោង​នេះ​ចាប់​​យក​ស្ត​ង់​ដា​រ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​ដែល​ធន់​នឹង​អាកាស​ធាតុ និង​ផ្តល់​អា​ទិ​ភាព​ដល់​គម្រោង​ស្រាវ​ជ្រាវ​ទាក់ទងនឹងការ​ប្រែប្រួ​ល​​អាកាស​ធាតុ។ គម្រោងនេះ ​នឹង​កសាង​បន្ថែមលើ​ភាព​ជោគជ័យ និង​មេរៀន​​បទ​ពិសោធន៍របស់​គម្រោងដែល​​​កំពុង​ដំណើរ​ការ​ ដែលបានបង្កើន​ឱកាស​សិក្សាសម្រាប់​និស្សិត​ឧត្តម​សិក្សា​ជាង ១២៨.០០០នាក់ នៅកម្ពុជា ក្នុងចំណោម​​នោះ​ជាងពាក់កណ្តាលជានារី តាម​រយៈ​ការ​បង្កើតកម្មវិធី​សិក្សា​ចំនួន ៦៧ ផ្តល់​មូល​និធិ​ទ្រទ្រង់គម្រោង​ស្រាវ​ជ្រាវ​ចំនួន ៥៣ និង​ការ​បង្កើត ឬ​ជួស​ជុល​បន្ទប់​ពិ​សោធ​ន៍​ចំនួន ១៤៧។ គួរបញ្ជាក់ថា តាម​ការ​រំពឹង​ទុក និស្សិតប្រហែល​ ៣២.០០០នាក់ ក្នុងនោះនិស្សិត​​នារី​ប្រហែល ១៣.០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការ​អនុវត្ត​គម្រោងខាងលើនេះ តាមរយៈការអាប់ដេតកម្មវិធីសិក្សា ការ​បណ្តុះបណ្តាលគ្រូ​ឧទ្ទេស […]

មរតកភណ្ឌអនាគត Noida: អាកាសយានដ្ឋាន Jewar កំណត់គោលដៅក្លាយជាអាកាសយានបៃតងរបស់ឥណ្ឌា

នេះជារបៀបដែលគំរូឌីជីថល 3D បង្ហាញពីការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពសម្រាប់អាកាសយានដ្ឋាន Noida របស់ឥណ្ឌា ដែលនឹងក្លាយជាដំបូងបង្អស់របស់ឥណ្ឌាមិនបំភាយឧស្ម័នពុល រដ្ឋ Uttar Pradesh របស់ឥណ្ឌាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងមួយក្នុងគោលបំណងកំណត់ឡើងវិញ​នូវ​អនាគត​នៃ​ការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសឥណ្ឌា។ អាកាសយានដ្ឋានអន្តរជាតិ Noida ដែលត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋាន Jewar កំពុងកំណត់ស្តង់ដារថ្មីជាអាកាសយានដ្ឋាន​ធំបំផុត​របស់​ប្រទេស និង​ជាលើកដំបូងរបស់ខ្លួនដើម្បីសម្រេចឲ្យបានការបំបាត់ការបំភាយឧស្ម័នពុលទាំងស្រុង ហើយគម្រោង​ដំបូង​នេះនឹងក្លាយគំរូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងវិស័យអាកាសចរណ៍ផងដែរ។ លាតសន្ធឹងលើផ្ទៃដី 5,000 ហិកតា និងត្រូវបានអភិវឌ្ឍជា ៤ដំណាក់កាល អាកាសយានដ្ឋាន Jewar ត្រូវបានគេរំពឹងថានឹងក្លាយជាភាពអស្ចារ្យនៃវិស្វកម្មទំនើប និងការគ្រប់គ្រងបរិស្ថាន។ ការរចនានេះរួមមានផ្លូវរត់ និង​អគារស្ថានីយ​ទំនើប​ចំនួនពីរ ដែលធានាថាវាអាចបម្រើអ្នកដំណើរប្រមាណ 120 លាន​នាក់​ជារៀងរាល់ឆ្នាំ​នៅពេល​ឈាន​ដល់​សមត្ថភាពប្រតិបត្តិការពេញលេញ។ គំនិតចម្បងនៃស្ថាបត្យកម្ម និងប្រតិបត្តិការរបស់ខ្លួន អាកាសយានដ្ឋាន Jewar រួមបញ្ចូល​​វិធីសាស្រ្ត​ពេញលេញក្នុង​ការគ្រប់គ្រងទឹក ដែលរួមបញ្ចូលទាំងបណ្តាញទំនើបសម្រាប់ទឹកស្អាត ទឹកកខ្វក់ និងទឹកជំនន់ ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ប្រមូលផ្តុំ និងប្រើប្រាស់ទឹកឡើងវិញប្រកបដោយប្រសិទ្ធភាព ខណៈដែលវាបាន​ផ្តល់នូវវិធីសាស្រ្តគ្រប់គ្រាន់ក្នុងការការពារទឹកជំនន់។ លក្ខណៈពិសេស​នៃការច្នៃប្រឌិត​បែប​នេះ​មាន​គោលបំណង​ការពារ​ទឹកជំនន់​យ៉ាងហោចណាស់បាន 100 ឆ្នាំទៅ ខណៈពេលដែលវាអាចកាត់បន្ថយតម្រូវការប្រភពទឹកខាងក្រៅបានរហូតដល់ទៅ 90,000 ម៉ែត្រគូបក្នុងមួយឆ្នាំ។ ការបង្កើតប្លង់មេសម្រាប់អាកាសយានដ្ឋានដែលមិនប៉ះពាល់ដល់បរិស្ថាននេះតម្រូវឱ្យយកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេសក្នុងការរចនាគ្រឿងបរិក្ខារស្មុគស្មាញរបស់វា។ Ramboll India ប្រើប្រាស់ OpenFlows និង […]

ត្រឹមរយៈពេល១០ថ្ងៃនេះ សន្ទុះទឹកជំនន់បានបំផ្លាញដំណាំស្រូវនៅកម្ពុជាអស់ជាង១ម៉ឺនហិកតា

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៨ កញ្ញា រហូតដល់ ត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់​ដល់​ដំណាំ​នៅក្នុងខេត្តចំនួន៧ ជាអាថិ៍៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ នេះបើតាមការឱ្យដឹងរបស់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទោះបីមិនទាន់បានបញ្ជាក់ពីទំហំថវិកា ដែលបានបង្កដោយគ្រោះទឹកជំនន់ក្នុងខេត្តទាំង៧ នៅឡើយក្តី ប៉ុន្តែលោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា គ្រោះទឹកជំនន់បានបង្ក ផលប៉ះពាល់លើដំណាំ​ស្រូវមាន​ចំនួន ១២.០០៨ហិកតា ដំណាំស្បៀងរួមផ្សំចំនួន ៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨២២ហិកតា។ ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់នេះដែរ យោងតាមព្រឹត្តបត្រព័ត៌មានកម្ពស់ទឹករបស់ក្រសួងធនធានទឹក និង ឧតុនិយមផ្សព្វផ្សាយកាលព្រឹកថ្ងៃទី២៧ ខែកញ្ញា​បានឱ្យដឹងថា ម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែកញ្ញា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ​មាន៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង […]