កម្ពុជាបញ្ជាទិញឡបច្ចេកទេសដុតសំណល់វេជ្ជសាស្ត្រ និងប្លាស្ទិកគ្មានផ្សែងជាច្រើនគ្រឿងពីជប៉ុន
នាពេលខាងមុខនេះ កម្ពុជានឹងអាចមានឡដុតសំណល់វេជ្ជសាស្រ្តនិងសំណល់ប្លាស្ទិកនៅគ្រប់ស្រុក ជាផលិតផលជប៉ុន ខណៈបច្ចុប្បន្នក្រសួងបរិស្ថានកម្ពុជាបានបញ្ជាទិញឡបច្ចេកទេសសម្រាប់ដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិកគ្មានផ្សែងច្រើនគ្រឿងពីជប៉ុនរួចរាល់ហើយ។ នេះបើតាមឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រាប់ពីដំណឹងនេះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលថ្ងៃទី ១៩ ខែកុម្ភៈ គឺបន្ទាប់ពីលោកបានដឹកនាំប្រតិភូកម្ពុជាវិលត្រឡប់ពីការបំពេញបេសកកម្មនៅក្នុងប្រទេសជប៉ុន ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបញ្ជាទិញឡសំណល់វេជ្ជសាស្ត្រនិងសំណល់ប្លាស្ទិកជាច្រើនគ្រឿង ដើម្បីយកមកប្រើប្រាស់នៅកម្ពុជា។ ឡនោះមានបច្ចេកទេសល្អ គ្មានផ្សែង មានតែចំហាយទឹក ប៉ុន្តែនឹងជំនួសមកវិញដោយការប្រើប្រាស់ថាមពលទាញពីប្រភពពន្លឺព្រះអាទិត្យ(Solar)។ តាមរយៈការបញ្ជាទិញនេះ ឯកឧត្តមសង្ឃឹមថា នឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុនបន្ថែមទៀត ព្រមទាំងធ្វើឱ្យមួយស្រុកមាន១ គ្រឿង។ បន្ថែមពីការបញ្ជាទិញឡនេះដែរ ក្រសួងបរិស្ថាន ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយ សហព័ន្ធសមាគមមេធាវីជប៉ុន លើការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថាន ការពង្រឹងតម្លាភាពក្នុងការអនុញ្ញាត និងអភិបាលកិច្ចបរិស្ថាន និងការកសាងក្របខ័ណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិផងដែរ៕ - Video Advertisement -
ទីលានទុកដាក់សំរាមក្រុងបាវិតសង់រួចរាល់ ខណៈស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ សម្រេចជាង៦%
គិតមកដល់ពេលនេះ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត បានបញ្ចប់ការងារសាងសង់រួចរាល់ ១០០% ហើយ ខណៈអនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក៏សម្រេចបាន ៦,១១%ផងដែរ។ នេះបើយោងតាមការឱ្យដឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែគុម្ភៈ ឆ្នាំ២០២៦។ ក្រសួងសាធារណការបន្តថា អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមប្រកបដោយអនាម័យនៅក្រុងបាវិត មានសមត្ថភាពស្តុកសំរាមបាន ៦៣២.៧៨៤ ម៉ែត្រគូប បានបញ្ចប់ការងារសាងសង់ទាំងស្រុង និងរួចរាល់១០០% កាលពីចុងឆ្នាំ២០២៥ ថ្មីៗនេះ។ (អានបន្ថែម) ចំណែកឯអនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ព្រមទាំងបណ្ដាញលូបង្ហូរទឹកភ្លៀង ក្នុងក្រុងបាវិត សម្រេចការសាងសង់បាន ៦,១១% គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦។ គម្រោងសាងសង់ស្ថានីយចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយគ្រោងបញ្ចប់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៨។ អនុគម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ទឹកភ្លៀងក្រុងបាវិត មានសមត្ថភាពច្រោះសម្អាតទឹកបាន ៥.៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុងបាវិត ក្នុងការប្រគួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន៕ - Video Advertisement -
ជប៉ុនគ្រោងពង្រីកការវិនិយោគរបស់ខ្លួនលើការកែច្នៃសំរាម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបន្ថែមទៀត
ក្រុមហ៊ុនជប៉ុន GOMI RECYCLE បានបញ្ជាក់ថា ខ្លួននឹងពង្រីកការវិនិយោគកែច្នៃសំរាម ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញបន្ថែមទៀត ដើម្បីធ្វើការប្រមូលសំរាមប្លាស្ទិកយកមកកែច្នៃជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិមនានា។ នេះបើតាមការបញ្ជាក់ពីគណៈប្រតិភូក្រុមហ៊ុន GOMI RECYCLE ដឹកនាំដោយលោក Okumura Yusuke ប្រធានក្រុមហ៊ុន ក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ លោក Okumura Yusuke បានឱ្យដឹងថា ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការធានាបានូវបរិស្ថានវិនិយោគដ៏ល្អប្រសើរ នៅពេលនេះក្រុមហ៊ុនបានសម្រេចចិត្តពង្រីកការវិនិយោគ ដោយពង្រីកបន្ថែមលើការប្រមូលសំរាមប្លាស្ទិក គឺប្រមូលសំរាមទូទៅពីក្រុមហ៊ុនដែលកំពុងមានផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីយកមកកែច្នៃ។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគនៅកម្ពុជា និងបានស្វាគមន៍គម្រោងពង្រីកការវិនិយោគនេះ ដែលនឹងអាចចូលរួមបង្កើតការងារបន្ថែមជូនដល់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមសម្អាតបរិស្ថាន។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនជប៉ុន GOMI RECYCLE បាននិងកំពុងដំណើរការគម្រោងវិនិយោគកែច្នៃសំរាម តាមរយៈសកម្មភាពប្រមូលសំរាមប្លាស្ទិកដើម្បីកែច្នៃ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយកន្លងមកក្រុមហ៊ុន បានវិនិយោគកែច្នៃសំរាមប្លាស្ទិកដើម្បីផលិតជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិមជាដើម៕ - Video […]
កម្ពុជា-ជប៉ុន រួមគ្នាគ្រប់គ្រងទីលានទុកដាក់សំរាមកម្រិតតំបន់ក្នុងរាជធានីភ្នំពេញ
ក្រសួងបរិស្ថាន បានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ដើម្បីឆ្ពោះទៅរកការអនុវត្តរួមគ្នានូវគម្រោងរៀបចំផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ពិធីចុះហត្ថលេខាលើផែនការមេគ្រប់គ្រងសំរាមនៅភ្នំពេញនេះ បានធ្វើឡើង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក SANUI Kazumasa តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះ អង្គការ JICA នឹងបន្តកិច្ចសហប្រតិបត្តការនេះ តាមរយៈការផ្តល់ជំនួយបច្ចេកទេសបន្ថែម ជាពិសេសលើការកសាងសមត្ថភាពក្នុងការរៀបចំទីលានទុកដាក់សំរាម ស្របតាមគម្រោងផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ ដែលមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកកិច្ចសហការនេះជា “ជំហានថ្មីមួយទៀត” ដែលមានប្រសិទ្ធភាពនៃការរៀបចំ និងដាក់ចេញការអនុវត្តផែនការមេ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា (Circular Economy)។ គួររំលឹកថា ក្រសួងបរិស្ថាន ធ្លាប់ឱ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជា បានបង្កើតកាកសំណល់ជាង ៤លានតោនក្នុងមួយឆ្នាំៗ។ ក្រសួងជឿថាការបង្កើនកិច្ចខិតខំប្រឹងប្រែងនានា នឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការពារធនធានរបស់ភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយ៕ (អានបន្ថែម) - Video […]
ក្រុមហ៊ុនអឺរ៉ុបកំពុងស្វែងរកការវិនិយោគលើការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រនៅកម្ពុជា
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់និរន្តរភាពបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Ecosteryl ដែលជាក្រុមហ៊ុនមកពីប្រទេសបែលហ្ស៊ិក បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងដោះស្រាយបញ្ហាបន្ទាន់នៃកាកសំណល់វេជ្ជសាស្រ្ត និងការបំពុលប្លាស្ទិកនៅក្នុងប្រទេស។ ការពិភាក្សាបានធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ រវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Sarah Gasquard ភារធារីនៃស្ថានទូតបែលហ្ស៊ិកប្រចាំកម្ពុជា ដែលមានមូលដ្ឋាននៅទីក្រុងបាងកក។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក Jean-Pierre Muller ទីប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគ មកពីទីភ្នាក់ងារវិនិយោគ និងនាំចេញ Wallonia (AWEX) និងលោកស្រី Léa Lenclus តំណាងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មអាស៊ីសម្រាប់ Ecosteryl ។ ក្នុងជំនួបនោះ លោកស្រី Gasquard បានណែនាំ Ecosteryl ថាជាអ្នកវិនិយោគដ៏មានសក្តានុពលក្នុងវិស័យកាកសំណល់វេជ្ជសាស្រ្តរបស់កម្ពុជា ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់ការចោលកាកសំណល់វេជ្ជសាស្រ្ត។ ជាការឆ្លើយតប លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ និងស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុនថ្មីៗដែលកំពុងសម្លឹងមកទីផ្សារដ៏សំខាន់នេះ។ នៅពេលខាងមុខ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានបង្ហើបពីផែនការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីដុតកាកសំណល់ប្លាស្ទិកនៅសីតុណ្ហភាពលើសពី […]
ក្រុមហ៊ុនបរទេសចំនួន២ រួមគ្នាបង្កើតសួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការគ្រប់គ្រងកាកសំណល់នៅក្នុងទីក្រុងប្រកបដោយនិរន្តរភាព ក្រុមហ៊ុន Vinci Construction និង Sage Engineering បានប្រកាសពីគម្រោងសហការគ្នាដើម្បីបង្កើត “សួនកែច្នៃកាកសំណល់” ដ៏ទំនើបមួយនៅក្នុងរាជធានីភ្នំពេញ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងប្រើប្រាស់បច្ចេកវិជ្ជាទំនើបសម្រាប់កែច្នៃកាកសំណល់រឹងនៅទីក្រុង និងបង្កើតថាមពលស្អាត ដើម្បីលើកកម្ពស់គុណភាពជីវិតសម្រាប់អ្នករស់នៅក្នុងទីក្រុង។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ជាមួយគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering ដឹកនាំដោយ លោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ លោក Chauveau បានរៀបរាប់លម្អិតថា កិច្ចប្រជុំនេះបានដើរតួជាវេទិកាមួយដើម្បីចែករំលែកការយល់ដឹងពីអ្នកជំនាញដែលបាននិងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើគម្រោងនេះ។ ពួកគេបានផ្តល់នូវទិន្នន័យដ៏មានតម្លៃ ដែលជាការរកឃើញចុងក្រោយបំផុតនូវបច្ចេកវិទ្យាច្នៃប្រឌិតដែលផ្តោតលើការកែច្នៃសំណល់រឹង និងការបំប្លែងរបស់វាទៅជាថាមពលដែលអាចប្រើប្រាស់បាន។ ដោយលើកឡើងពីសារៈសំខាន់នៃគម្រោង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ៗចំនួនប្រាំសម្រាប់សួនកែច្នៃសំរាម៖ ១. បង្កើតថាមពលស្អាត និងតម្លៃសមរម្យ៖ បំប្លែងកាកសំណល់ទៅជាអគ្គិសនី។ […]


English

