KOICA បានអនុម័តគម្រោង ៣លានដុល្លារ ដើម្បីអភិរក្សសារមន្ទីរទួលស្លែងជំហានទី២

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានសម្រេចបង្កើតគម្រោងថ្មីតម្លៃ ៣លានដុល្លារអាមេរិក ដើម្បីធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ រយៈពេល ៥ឆ្នាំ ដែលចាប់អនុវត្តពីឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំបូកសរុបរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ KOICA និង UNESCO។

គម្រោងជំហានទី២ នេះ នឹងផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន្ទីរ និងការអប់រំផ្សព្វផ្សាយ ដើម្បីសន្តិភាព។

មួយវិញទៀត ថវិកាជំនួយដែលបានអនុម័តសម្រាប់ជំហានទី២ នេះ មានចំនួនច្រើនជាងជំហានទី១ ចំនួន ១លានដុល្លារអាមេរិក និងមានរយៈពេលអនុវត្តច្រើនជាងមុនចំនួន ១ឆ្នាំ។

គួរបញ្ជាក់ថា កន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  សហការជាមួយការិយាល័យអង្គការយូណេស្កូភ្នំពេញ បានអនុវត្តគម្រោងអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងប្រកបដោយជោគជ័យ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]