ឆ្នាំ២០២៦៖ រដ្ឋាភិបាលកម្ពុជាគ្រោងប្រមូលថវិកាជាតិប្រមាណ $៨,១ពាន់លាន ដើម្បីបង្កើនចំណូល
រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលសរុបថវិការដ្ឋឆ្នាំ២០២៦ ក្នុងរង្វង់ ៣២,៧ ទ្រីលានរៀល សមមូលនឹងប្រមាណ ៨,១ ពាន់លានដុល្លារ នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋឱ្យបានស្មើនឹង ១៤,៥៦% នៃ GDP។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសិក្ខាសាលាស្វែងយល់អំពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមបន្តថា ចំណូលសរុបថវិការដ្ឋ ឬហៅថា ចំណូលសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួនប្រមាណ ៣២,៧ ទ្រីលានរៀល សមមូលនឹងប្រមាណ ៨,១ ពាន់លានដុល្លារអាម៉េរិក ត្រូវជា ១៥,០៩% នៃ ផសស សម្រាប់ឆ្នាំ២០២៦ ខាងមុខ។ ឯកឧត្តមបន្ថែមថា ចំណែកចំណាយសរុបថវិការដ្ឋ ឬហៅថាចំណាយសរុបថវិកាជាតិវិញ, ត្រូវបានគ្រោងចំនួនប្រមាណ ៤០,៩ ទ្រីលានរៀល សមមូលនឹងប្រមាណ ១០,១ ពាន់លានដុល្លារ ស្មើនឹង ១៨,៨៥% នៃ ផសស, […]
រយៈពេល១០ខែ កម្ពុជារកចំណូលបានជាង $៣៦លាន ពីការលក់សំបុត្រទេសចរណ៍
គ្រឹះស្ថានអង្គរបានរាយការណ៍ពីចំណូលក្នុងការលក់សំបុត្រទេសចរណ៍ បានចំនួន ៣៦.៩៩៩.៦៦៧ដុល្លារ។ រមណីយដ្ឋានល្បីៗដែលមានការលក់សំបុត្រដើម្បីបង្កើតចំណូលទាំងនោះរួមមាន៖ រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ ប្រាសាទបេងមាលា ភ្នំក្បាលស្ពាន និងសេវាជិះទូកនៅកំពង់ផែចុងឃ្នៀស។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ក្នុងរយៈពេល១០ខែនេះ (ដោយគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥) កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ៧៦៥.៥១៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួន ៣៥.៥៧៥.៧៨១ដុល្លារ ថយចុះ ១,១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ដោយឡែក ក្នុងខែតុលា តែឯង មានភ្ញៀវទេសចរបរទេសចំនួន ៦០.២៤៩នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គិតជាទឹកប្រាក់មានចំនួន ២.៨៦៦.៨៧៣ដុល្លារ ថយចុះ ១៧,២៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានមកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗផ្សេងទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក គិតជាទឹកប្រាក់សរុបបានចំនួន ១.៤២៣.៨៨៦ដុល្លារ។ គួររំលឹកថា ដើម្បីបង្កើនបទពិសោធន៍ដល់ភ្ញៀវអន្តរជាតិ ទាំងរដ្ឋាភិបាលកម្ពុជា និងមូលនិធិអង្គរ បានអនុវត្តគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ សំដៅលើកកម្ពស់វិស័យទេសចរណ៍។ ផែនការទាំងនេះផ្តោតលើការទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក ដោយសង្កត់ធ្ងន់លើបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា […]
ជប៉ុន ជួយកម្ពុជាជាង ៤០លានដុល្លារ ពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតភូមិព្រែក
រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយឥតសំណងជាង ៤០លានដុល្លារ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតភូមិព្រែក ពី១៥០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបនឹងផែនការមេផ្គត់ផ្គង់ទឹកស្អាតនៅក្រុងភ្នំពេញ។ ពិធីចុះហត្ថលេខាលើជំនួយនៃគម្រោងពង្រីកសមត្ថភាព រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតភូមិព្រែក ធ្វើឡើងនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ឯក សុនចាន់ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងតំណាងJICA។ លោក ឡុង ណារ៉ូ បានឱ្យដឹងថា រោងចក្រភូមិព្រែកដែលយើងបានសិក្សា នឹងត្រូវពង្រីកបន្ថែម ៤៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នរោងចក្រភូមិព្រែកនេះ មានសមត្ថភាពផលិតត្រឹមតែ ១៥០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ លោកបន្តថា បន្ទាប់ពីការចុះហត្ថលេខានៅថ្ងៃនេះរួច ក្រុមហ៊ុនម៉ៅការជប៉ុន នឹងចាប់ផ្តើមសាងសង់ចាប់ពីពេលនេះតទៅ ដោយប្រើរយៈពេល ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៨។ នៅពេលបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៨ រោងចក្រនេះនឹងមានសមត្ថភាពផលិតទឹកស្អាត ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ លោកក៏បានគូសបញ្ជាក់ថា ការពង្រីកសមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រភូមិព្រែកចំនួន ៤៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃបន្ថែមទៀតនេះ គឹដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់អ្នកភ្នំពេញ ស្របពេលមានការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការទឹក។ […]
អាមេរិកសម្រេចផ្តល់ជំនួយជាង ៦៧ម៉ឺនដុល្លារ សម្រាប់សកម្មភាពបោសសម្អាតមីននៅកម្ពុជា
អង្គការជំនួយនៃប្រជាជនន័រវេស្ស (NPA) បានផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ៦៧៥.០០០ដុល្លារ គាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់អង្គភាព CMAC។ ជំនួយនេះ ត្រូវបានផ្តល់តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងរបស់សហរដ្ឋអាមេរិក គាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់អង្គភាព CMAC តាមរយៈអង្គការ NPA នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ជំនួយឥតសំណងនេះ ត្រូវបានផ្តល់ឱ្យអង្គភាព CMAC សម្រាប់ការងារបោសម្អាតមីន រយៈពេល ៥ខែ (វិច្ឆិកា ឆ្នាំ២០២៥ – មេសា ឆ្នាំ២០២៦)។ ជាមួយគ្នានេះដែរ លោកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានអរគុណដល់ដៃគូរបស់យើង មានអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ (Norwegian People’s Aid) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំពោះការខិតខំប្រឹងប្រែងឥតសំចៃដើម្បីធ្វើឱ្យកម្ពុជាអស់គ្រាប់មីន។ ហើយក៏សូមអរគុណដល់វិទ្យាស្ថានបច្ចេកទេសកំចាត់មីន ដែលបានពន្យល់លម្អិតអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំក្រុមការងារដោះមីនជូនដល់សមាជិកសភាសហរដ្ឋអាមេរិក។ លោកស្រីភារធារី បានឱ្យដឹងទៀតថា តាំងពីឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិក មានមោទនភាពណាស់ ដែលបានក្លាយជាម្ចាស់ជំនួយបោសសម្អាតមីនធំបំផុតនៅកម្ពុជា ដោយសរុបជាទឹកប្រាក់បរិច្ចាគមានចំនួន ២២០លានដុល្លារ ហើយក្នុងនោះ […]
ព្រះវររាជមាតាជាតិខ្មែរ ឧបត្ថម្ភ ២០ពាន់ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)
អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានផ្តល់តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលទទួលដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា កាលពីពេលថ្មីៗនេះ។ ក្នុងពិធីប្រគល់ទទួល សម្តេចមហាមន្ត្រី គុយ សុផល បានឱ្យដឹងថា សម្តេចព្រះមហាក្សត្រី បានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការលំបាក និងការខ្វះខាត ក្នុងជីវភាពរស់នៅ របស់មន្ត្រីបោសសម្អាតមីននៅតាមតំបន់ព្រំដែនរបស់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ហេង រតនា បានលើកឡើងថា អំណោយដ៏ថ្លៃថ្លានេះ បានបង្ហាញឲ្យឃើញពីព្រះរាជហឬទ័យមេត្តាករុណាសណ្តោសប្រោសប្រណីដ៏មហាប្រសើរខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានគាំទ្រចំពោះការខិតខំរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់មន្ត្រីដែលកំពុងអនុវត្តការងារបោសសម្អាតមីនតាមបណ្តោយព្រំដែន។ គួររម្លឹកដែរថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ក៏ទើបបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន១.១៦៦លានយ៉េន ឬប្រមាណ ៧,៨លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងទិញគ្រឿងយន្តរ៉ូបឺតជីកកាយមីននៅកម្ពុជា។ (អានបន្ថែម) - Video Advertisement -
ជប៉ុនសម្រេចជួយជិត ៨លានដុល្លារបន្ថែមទៀតដល់ CMAC ដើម្បីបន្តសកម្មភាពបោសសម្អាតមីននៅកម្ពុជា
រដ្ឋាភិបាលជប៉ុន បានស្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន១.១៦៦លានយ៉េន ឬប្រមាណ ៧,៨លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងទិញគ្រឿងយន្តរ៉ូបឺតជីកកាយមីននៅកម្ពុជា។ ជំនួយឥតសំណងប្រមាណ ៧,៨លានដុល្លារអាមេរិកនេះ បានចុះហត្ថលេខាកាលព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC, លោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា រួមជាមួយលោក FUJISAKI Seiyu ប្រធានគម្រោង នៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICS)។ ហិរញ្ញប្បទានឥតសំណងខាងលើនេះ គឺសម្រាប់ដំណើរការ គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីនផ្តល់ជូនអង្គភាពCMAC តាមរយៈការពង្រឹងសមត្ថភាពអង្គភាពCMAC ធ្វើទំនើបកម្មសម្ភារបច្ចេកទេស ដោយទិញសម្ភារបច្ចេកទេសរួមមានគ្រឿងចក្រកម្ទេចមីន ឧបករណ៍រាវមីន ALIS គ្រឿងយន្តរ៉ូបឺតជីកកាយមីន រថយន្តពីរបាំង និងរថយន្តBus ព្រមទាំងរថយន្តដឹកគ្រឿចក្រកម្ទេចមីនធុនធ្ងន់ជាដើម។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក អ៊ូអ៊ីណូ អាត់ស៊ូ (UENO Astushi) ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏ទើបតែបានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងឱ្យកម្ពុជាសរុបជាង១០លានដុល្លារអាម៉េរិក សម្រាប់ទិញសម្ភារៈបច្ចេកទេសក្នុងការកម្ចាត់មីន […]


English

