KrisEnergy នឹងឡើងតុលាការនៅខែក្រោយ ខណៈស្ថានភាពបូមប្រេងនៅមិនច្បាស់លាស់

ក្រុមហ៊ុន KrisEnergy ប្រកាសថា សំណុំរឿងស្នើរំលាយក្រុមហ៊ុន នឹងឡើងសាវនាការសម្រេចក្តី នៅថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ ខណៈប្រតិបត្តិការបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy (Cambodia) នៅកម្ពុជា បានផ្អាកបណ្តោះអាសន្ន។

កាលបរិច្ឆេទសវនាការនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនមេ បានប្រកាសរំលាយក្រុមហ៊ុនកាលពីថ្ងៃទី ៤ មិថុនា កន្លងមក ក្រោមហេតុផលជាប់បំណុលធ្ងន់ធ្ងរ មិនមានលទ្ធភាពសងត្រឡប់។ (អានបន្ថែម និងបន្ថែម)

ទាក់ទិននឹងបញ្ហានេះដែរ ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នៅក្នុងកាលរង់ចាំការចាត់ចែងរបស់តុលាការ និងការចរចារវាងភាគីថ្មីដែលទទួលបានសិទ្ធបន្ត ជាមួយរាជរដ្ឋាភិបាល ប្រតិបត្តិការប្រេងកាតនៅប្លុក A នៅកម្ពុជា នឹងត្រូវជួបបញ្ហាប្រឈម ដោយសារក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy (Cambodia) បានបាត់បង់ការផ្តល់ទុនហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការរបស់ខ្លួន។

ឯកឧត្តម ម៉េង សក្តិធារ៉ា បញ្ជាក់បន្ថែមថា ប្រតិបត្តិការធំៗ និងគម្រោងអភិវឌ្ឍន៍ជំហានបន្ត ដែលបានគ្រោងទុក នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រង់ចាំដំណោះស្រាយឯកភាពគ្នាណាមួយរវាងរាជរដ្ឋាភិបាល និងម្ចាស់បំណុលដែលទទួលបានសិទ្ធបន្តពីតុលាការ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]