ក្រសួងការងារ៖ មកទល់បច្ចុប្បន្ន វិស្វករចុះបញ្ជីសរុបនៅកម្ពុជាមានដល់ជាង ៦០០០ នាក់

ក្នុងឆ្នាំ ២០២១ មានវិស្វករសរុបចំនួន ៧៤៧ នាក់ ដែលបានចុះបញ្ជីជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងចេញផ្សាយនៅថ្ងៃទី ២៥ ខែកុម្ភៈ។

ដោយឡែក បើគិតមកទល់បច្ចុប្បន្ន វិស្វករដែលបានចុះបញ្ជីសរុបនៅកម្ពុជាមានដល់ ៦០០៨ នាក់ (ស្រី ២៤០នាក់) ក្នុងនោះវិស្វករបរទេស មាន៨៤ នាក់ (ស្រី២នាក់)។

តួលេខនេះកើនឡើងគួរឱ្យកត់សម្គាល់ ឬកើនជាង ៣០% បើធៀបនឹងខែឧសភា ឆ្នាំ ២០២១ ដែលមានត្រឹម ៤.៦២៣នាក់ ប៉ុណ្ណោះ។ (អានបន្ថែម)

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងត្រួតពិនិត្យជាលើកចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ ទិសដៅដើម្បីពង្រឹកគុណភាពវិស្វករកម្ពុជាបន្ថែមមួយកម្រិតទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឥណ្ឌាកំពុងក្លាយជាបណ្ដុំវិស្វករសិក្សាវិស្វកម្មឌីជីថល ក្រោយវិទ្យាស្ថានបច្ចេកវិទ្យាចំនួន២ ចុះ MoUជាមួយ Bentley

ក្រុមហ៊ុន Bentley System ថ្មីៗនេះចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថានសិក្សាធំៗចំនួនពីររបស់ឥណ្ឌា ក្នុងគោលបំណងជំរុញការអនុវត្តវិស្វកម្មឌីជីថលឱ្យកាន់ទូលំទូលាយ។ កិច្ចព្រមព្រៀងទ្វេភាគីត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នៅទីក្រុង Pune រវាងក្រុមហ៊ុន Bentley ជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យា Symbiosis (SIT) និងសាកលវិទ្យាល័យបច្ចេកវិទ្យា COEP។ កិច្ចសហប្រតិបត្តិការនេះផ្ដោតសំខាន់លើការបង្កើត «មជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិតហេដ្ឋារចនាសម្ព័ន្ធ» (Centre for Infrastructure Innovation) នៅក្នុងសាលាទាំង ២​ នោះ។ មជ្ឈមណ្ឌលទាំងនេះនឹងផ្តល់ឱ្យនិស្សិត និងសាស្ត្រាចារ្យនូវឱកាសអនុវត្តផ្ទាល់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា  Digital Twin កម្រិតខ្ពស់ និងបច្ចេកវិទ្យា AI ជាពិសេសផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងការគ្រប់គ្រងសំណង់ដែលសង់រួចប្រកបដោយប្រសិទ្ធភាព។ ភាពជាដៃគូនេះមានគោលបំណងផ្សារភ្ជាប់គម្លាតរវាងទ្រឹស្តីសិក្សា និងការអនុវត្តជាក់ស្ដែងក្នុងវិស័យសំណង់ ដែលស្របតាមចក្ខុវិស័យ “Viksit Bharat 2047” របស់ប្រទេសឥណ្ឌា ពោលគឺការដែលឥណ្ឌាចង់ក្លាយជាប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿនបំផុតលើលោក។ កិច្ចព្រមព្រៀងទ្វេភាគីនេះក៏បង្ហាញពីការវិនិយោគដ៏សំខាន់លើ «វិស្វករជំនាន់ក្រោយ» តាមរយៈការនាំយកឧបករណ៍ឌីជីថលលំដាប់ពិភពលោកមកដាក់បញ្ចូលក្នុងថ្នាក់រៀនដោយផ្ទាល់។ មជ្ឈមណ្ឌលទាំងនេះនឹងរួមបញ្ចូលការបណ្តុះបណ្តាលលើផ្នែក AI, Digital Twins និងការគ្រប់គ្រងវដ្តជីវិតនៃគម្រោងសំណង់ដែលសង់រួច។ […]