ក្រសួងដែនដីចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ០១ ខែកុម្ភៈ កន្លងទៅ បានដាក់ចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ ទូទាំងប្រទេស ទិសដៅដើម្បីធានាសុវត្ថិភាពដល់សាធារណជន និងសំណង់ជិតខាង។

ប្រកាសនេះ ផ្ដោលលើ៣ចំណុចសំខាន់ៗគឺ កម្រិតសភាពគ្រោះថ្នាក់នៃសំណង់ វិធានការបញ្ចៀសគ្រោះថ្នាក់ និងនីតិវិធីនៃការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់។

បើយោងតាមប្រកាស សំណង់ដែលមានសភាពគ្រោះថ្នាក់ គឺសំណង់ណាដែលផ្នែកណាមួយនៃសំណង់ ឬសម្ភារសំណង់ ឬបរិក្ខារដែលបំពាក់លើសំណង់ អាចបង្កគ្រោះថ្នាក់ដល់សំណង់ជិតខាង ដល់អាយុជីវិត រាងកាយ សុខភាពរបស់អ្នកប្រើប្រាស់សំណង់ អ្នកជិតខាង និងសាធារណជន។

ប្រកាសថ្មីនេះ ក៏បានកម្រិតសភាពគ្រោះថ្នាក់របស់សំណង់ជា ២ គឺ ប្រភេទគ្រោះថ្នាក់អាចកើតឡើងភ្លាមៗ និងប្រភេទគ្រោះថ្នាក់មិនអាចកើតឡើងភ្លាមៗ។

ដោយឡែកដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំង ២ ប្រភេទនេះ ប្រកាសនេះក៏បានដាក់ចេញវិធានការមួយចំនួនដូចជា ការជម្លៀសមនុស្ស ការហ៊ុមព័ន្ធសំណង់ ការរុះរើ ការកែប្រែ ការជួសជុលផ្នែកណាមួយនៃសំណង់ និងការបិទផ្សាយជាសាធារណៈអំពីការអនុវត្តវិធានការបញ្ចៀសគ្រោះថ្នាក់ជាដើម។

បន្ថែមពីនេះ ប្រកាសក៏បានផ្តល់សិទ្ធិអំណាចដល់មន្ត្រីមានសមត្ថកិច្ចចាប់ពីថ្នាក់ក្រសួង ដល់រាជធានី-ខេត្ត ក្រុងស្រុក ខណ្ឌ ចុះត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលមានសភាពគ្រោះថ្នាក់។

មន្ត្រីទាំងនេះ មានសិទ្ធិធ្វើរបាយការណ៍អំពីការចុះត្រួតពិនិត្យសំណង់ ជូនប្រធានស្ថាប័នមានសមត្ថកិច្ច ក្រោយទទួលបានបណ្តឹង ឬព័ត៌មានអំពីសំណង់មានសភាពគ្រោះថ្នាក់។

មន្ត្រីខាងលើក៏ត្រូវបង្កើតបញ្ជីសំណង់ដែលមានសភាពគ្រោះថ្នាក់ ដើម្បីធ្វើការត្រួតពិនិត្យ តាមដាន និងពង្រឹងការអនុវត្តច្បាប់ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]