នាទីស្វែងយល់ ភាគទី ៧១៖ តើទីផ្សារចលនទ្រព្យទាំង៤ នឹងជួបហានិភ័យអ្វីខ្លះក្រៅពីវិបត្តិកូវីដ?

<div class=”youtube”>

</div>

Besides the COVID-19 crisis, CBRE Cambodia’s survey has shown that the real estate market could face three other major risks. Let’s find out what are those threats and how the markets look like for four major real estate segments in the first three months of 2021?

Subscribe to the Construction & Property TV Channel for more up-to-date construction and property news.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង

ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ យោងតាមប្រភពដដែលបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងចំនួនពីររបស់វៀតណាម បានធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Survey on Feasibility) រួចទៅហើយ អំពីលទ្ធភាពដែលអាចបើកការនាំចូលខ្សាច់ពីកម្ពុជាបន្ថែមទៀតនេះ។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ បង្ហាញឱ្យឃើញថា ធនធានខ្សាច់របស់កម្ពុជា អាចបំពេញតម្រូវការវិស័យសំណង់រយៈពេលវែង និងតម្រូវការចាំបាច់នៅពេលក្រោយៗទៀត នៃខេត្តភាគខាងត្បូងវៀតណាមបាន។ ស្ថិតិពីសារៈព័ត៌មានវៀតណាម Vietnamnews.vn បង្ហាញថា បច្ចុប្បន្ន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅកាន់វៀតណាមប្រមាណពី ៥០.០០០ ទៅ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ​ដោយមិន​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​កំណត់​តម្លៃ ហើយ​នឹង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើមនៃធនធានខ្សាច់ថែមទៀត។ ច្បាប់កម្ពុជា ក៏តម្រូវឱ្យអ្នកធ្វើអាជីវកម្មនេះ មានអាជ្ញាប័ណ្ណបញ្ជាក់អាជីវកម្មត្រឹមត្រូវ ការបង់ពន្ធ និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការបូមយកខ្សាច់ ការដឹកជញ្ជូន និងការនាំចេញ។ ក្នុងសំណើដាក់ជូនប្រមុខរដ្ឋាភិបាលក្រុងហាណូយនោះ ក្រសួងឧស្សាហកម្ម […]

រដ្ឋចាប់ផ្តើមរៀបចំសំណង់ជុំវិញសារមន្ទីរទួលស្លែង សម្រាប់ជាគំរូដល់តំបន់អភិរក្សផ្សេងទៀតនៅកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមរៀបចំកំណត់សំណង់នៅជុំវិញសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីដាក់ជាគំរូសម្រាប់អភិរក្សតំបន់ផ្សេងទៀតនៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សំណង់នៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌ​ប្រវត្តិ​សា​ស្រ្ត​​​​នៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវតែគិតគូពិចារណាវែង​ឆ្ងាយ ដែលនឹងក្លាយជាលំនាំសម្រាប់ករណីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា រាល់សំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជ​សាសន៍ទួលស្លែង ត្រូវអនុវត្តទៅតាមប្លង់គោលស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ។ ទន្ទឹមនឹងនេះដែរ ក្រសួងរៀបចំដែនដី ត្រូវធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំការងារស្ថាបត្យកម្មសំណង់​ឱ្យកាន់​តែល្អ​ប្រសើរ​ឡើង ដើម្បីការពារតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតំបន់​អភិរក្សដទៃ​ទៀតនៅទូទាំងប្រទេស។ គួរបញ្ជាក់ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជាគុកមួយក្នុងចំណោមគុកចំនួន ១៩៦ នៅទូទាំងកម្ពុជា ក្នុងសម័យកម្ពុជាប្រជាធិប​តេយ្យ​ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រើប្រាស់ជាកន្លែង​សម្ងាត់សម្រាប់​ឃុំឃាំង សួរ​ចម្លើយ ធ្វើ​ទារុណកម្ម និង​កម្ទេចអ្នក​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា “អ្នក​ទោស​នយោបាយ” របស់​របប​នេះ​។ មកទល់បច្ចុប្បន្ននេះ ​អង្គការ​យូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីស្មារតីនៃការចងចាំពិ​ភ​ព​លោ​ករបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់​អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។ កន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក៏បានសម្រេចផ្តល់ថវិកាចំនួន ៣លានដុល្លារអាមេរិក​ដើ​ម្បី​ធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ […]

ត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%

ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹកប្រាក់ ៣៤៩លានដុល្លារ កើនឡើង២២.២៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ១៦៦លានដុល្លារ ក្នុងត្រីមាសទី១ មានកំណើន ៣៨.១៥ភាគរយ ។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាក៏បាននាំចូលស៊ីម៉ងត៍ មានតម្លៃ​ ៥.៣២លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ៥ កំពុង​ដំណើរការដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។​ - Video Advertisement -

ឆ្នាំ២០២២ កាស៊ីណូកម្ពុជាមានចំនួន ១៤៣ បានដាក់ពាក្យសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ

ឆ្នាំ២០២២ កម្ពុជាមានស៊ីណូសរុបចំនួន ១៤៣ បានមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ នៅនិយតករហ្គេមរបស់ប្រទេសកម្ពុជា។  នេះបើតាម GGRAsia ចុះផ្សាយកាលពីថ្ងៃទី១៤ កក្កដា ២០២២។ លោក រស់ ភិរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កន្លង​មកកម្ពុជា​មាន​កាស៊ីណូ​ដែល​មាន​អាជ្ញាប័ណ្ណ​ជាង២០០។  តែឆ្នាំ២០២២ មានកាស៊ីណូតែ ១៤៣ ប៉ុណ្ណោះដែលបានមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ ហើយឥឡូវចេញបាន ១៣អាជ្ញាប័ណ្ណ ហើយ។ លោកបន្ថែមថាក្រោយចេញ ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មតម្រូវឱ្យមានការវិនិយោគដើមទុនអប្បបរមា និង មានការរីករាលដាលនៃជំងឺកូវីដ១៩ មានកាស៊ីណូមួយចំនួននៅតែបន្តបិទ។ ដូច្នេះម្ចាស់កាស៊ីណូមួយចំនួន ក្នុងឆ្នាំ ២០២១ សម្រេចចិត្តមិនដាក់ពាក្យស្នើសុំបន្តអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ ២០២២ នោះទេ ។ ប្រតិបត្តិករកាស៊ីណូដែលចុះបញ្ជីនៅអូស្ត្រាលី Donaco International Ltd បាននិយាយ ថាប្រតិបត្តិការកាស៊ីណូនៅក្លឹប Star Vegas និងកាស៊ីណូនៅប៉ោយប៉ែតជាប់ព្រំដែនកម្ពុជា-ថៃ បានបិទអស់រយៈពេលជាង២ឆ្នាំមកហើយ តែឥឡូវបានបើកឡើងវិញកាលពីថ្ងៃទី 18 ខែមិថុនា២០២២ កន្លងទៅនេះ។ ចំណែកឯ ណាហ្គាខប អិលធីឌី ដែលជាប្រតិបត្តិករនៃរមណីយដ្ឋានកាស៊ីណូណាហ្គាវើល និងជាម្ចាស់អចលនទ្រព្យកាស៊ីណូហ្គេមដ៏ធំបំផុតរបស់កម្ពុជា បានបញ្ជាក់ថា […]

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២៧ វិច្ឆិកា ២០២១)

មាតិកាប្រចាំសប្តាហ៍ ២៧ វិច្ឆិកា ២០២១៖ #1 អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មី គ្រោងនឹងបញ្ចប់ការសាងសង់នៅដើម២០២២ [អានបន្ថែម] #2 សម្ដេច ហ៊ុន សែន សម្ពោធប្រើស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវ ៧១C ជាផ្លូវការ [អានបន្ថែម] #3 សម្ដេចហ៊ុន សែន៖ ការបើកលើកនេះ នឹងមិនថយក្រោយទេ សេដ្ឋកិច្ចឆ្នាំក្រោយអាចកើនជាង៥%  [អានបន្ថែម] #4 ADB ផ្តល់កម្ចី១៨០លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងសំខាន់ ៣ [អានបន្ថែម] #5 សម្ដេចហ៊ុន សែន គ្រោងចំណាយ ១០០ លានដុល្លារសង់ស្ពានតាម ទន្លេតូច និងស្ទឹងទូទាំងប្រទេស [អានបន្ថែម] #6 រដ្ឋាភិបាលនឹងសាងសង់មន្ទីរពេទ្យកម្រិតអន្តរជាតិតម្លៃ៨០លានដុល្លារ នៅតំបន់កប់ស្រូវ [អានបន្ថែម] ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

នាទីស្វែងយល់ ភាគទី១០២៖ តើប្រទេសណាលើលោកដែលកម្មករសំណង់ប្រាក់ខែខ្ពស់បំផុត ហើយប្រទេសណាទាបបំផុត?

គេហទំព័រអន្តរជាតិ Workwear Guru ថ្មីៗនេះ បានចេញរបាយការណ៍មួយ រៀងចំណាត់ថ្នាក់ប្រទេសជុំវិញពិភពលោក ពីប្រទេសដែលល្អ និងអំណោយផលបំផុត សម្រាប់កម្មករសំណង់ រហូតដល់ប្រទេសដែលអាក្រក់បំផុត ដោយផ្អែកលើកត្តាប្រាក់បៀវត្ស៍ សុវត្ថិភាព និងចំណាយនៃការរស់នៅជាទូទៅ។ មកស្វែងយល់ទាំងអស់គ្នា ថាតើប្រទេសណាខ្លះដែលកម្មករសំណង់ បានប្រាក់ខែខ្ពស់បំផុត? ហើយប្រទេសណាខ្លះ ទទួលបានទាបបំផុត? ចុច Subscribe នៅលើ Construction & Property TV Channel និងចូលរួមក្នុងបណ្តាញព័ត៌មានតេឡេក្រាម Construction & Property News ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។