Long-delayed Gold Tower 42 Gets the Go-ahead

បន្ទាប់ពីការប្រកាសជាង៤ដងថាការសាងសង់នឹងចាប់ផ្តើមឡើងវិញមក អគារ Gold Tower 42 ដែលជាគម្រោងនៅក្នុងទីប្រជុំជនភ្នំពេញដែលត្រូវបានពន្យារពេលជាយូរមកហើយនោះទីបំផុតទៅបានកំណត់ពេលចាប់ផ្តើមដំណើរការ។ ក្រុមហ៊ុន Yon Woo Co., Ltd របស់កូរ៉េខាងត្បូងបានប្រកាសជាផ្លូវការនៅឯសន្និសីទសារព័ត៌មានថា ក្រុមហ៊ុននឹងបន្តការសាងសង់ឡើងវិញនៅលើទីតាំងនៅដើមឆ្នាំក្រោយបន្ទាប់ពីការផ្អាកជិត ១០ឆ្នាំ។

បន្ទាប់ពីការមិនគោរពពាក្យសន្យាជាច្រើនដងជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងដ៏ធំមួយ នេះ បានចុះកិច្ចព្រមព្រៀងមួយកាលពីចុងខែ វិច្ឆិកា ជាមួយក្រុមហ៊ុនសាង់សង់របស់ចិនពីរ គឺ ក្រុមហ៊ុន Shenzhen Hongtao Decoration និងក្រុមហ៊ុន Waiman Construction & Engineering។

កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអភិវឌ្ឍន៍កូរ៉េ Yon Woo និងក្រុមហ៊ុនចិនទំាងពីរ បានបេ្តជ្ញាចិត្ត យ៉ាងមុតមាំថា នឹងបញ្ចប់ការសាងសង់អគារដ៏ ខ្ពស់ស្កឹមស្កៃនេះ ដោយដាក់កាលបរិច្ឆេទរយៈពេលពីរឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩។

បើគ្មានការប្រែប្រួលនោះទេ ក្រុមហ៊ុននឹងចាប់ផ្តើមការងាសាងសង់នៅខែកុម្ភៈ ឬខែមីនា ឆ្នាំ ២០១៨ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ របស់ក្រុមហ៊ុននៅក្នុងសន្និសីទកាសែតស្តីពីការចុះកុងត្រាបន្តដំណើរការសាងសង់អគារពាណិជ្ជកម្ម ៤២ ជាន់ បានធ្វើឡើងនៅឯសណ្ឋាគារ Le Royal រាជធានីភ្នំពេញកាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅនេះ។

ថ្លែងក្នុងសន្និសីទការសែតនៃកិច្ចព្រមព្រៀងលោក Kim Tae Yeon បានមានប្រកាសយ៉ាង ដូច្នេះថា “ខ្ញុំសូមសន្យាចំពោះសម្តេចនាយក រដ្ឋមន្រ្តី ហ៊ុន សែន និងប្រជាជនកម្ពុជាថា គម្រោង នេះនឹងរួចរាល់ នៅចុងឆ្នាំ ២០១៩។

អគារ Gold Tower 42 ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដោយដែលមានប្រាំជាន់នៅ ក្រោមដី សម្រាប់ចំណត បីជាន់សម្រាប់ហាង លក់រាយ ៩ជាន់សម្រា់ការិយាល័យ និងបន្ទប់ ខុនដូ ៣៩៩យូនីត។

បើតាមការលើកឡើងរបស់លោក Kim កន្លងមក អគារ៤២ជាន់នេះបានសាងសង់ដល់ ជាន់ ទី៣១ ដែលចំណាយទុនអស់ប្រមាណជាង១០០ លានដុល្លារអាមរិកហើយ។ លោកបានបន្តថា ក្រុមហ៊ុនរបស់លោកបានចាក់ទុនបន្ថែម ១៤០ លានដុលា្លរអាមេរិកដើម្បីបញ្ចប់ការសាងសង់ដែលនៅសេសសល់។

លោក Liu Xin អគ្គនាយកទូទៅនៃក្រុមហ៊ុន Hengzheng Hongtao Decoration បាន មានប្រសាសន៍ថា គម្រោងនេះអាចនឹងបញ្ចប់តាមកាគ្រោងទុក ហើយប្រាកដណាស់ថាវានឹង រះឡើងជាអគារដ៏ខ្ពស់ស្គឹមស្កៃមួយនៅក្នុងទីក្រុង ភ្នំពេញ។ លោកបានបញ្ជាក់ថា ការសាងសង់ ផ្នែកខាងក្រៅនៃអគារ នឹងបញ្ចប់នៅ ខែសីហា ឆ្នាំ២០១៨។

ការសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់សម្តីប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា គឺលោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា អគារ៤២ ជាន់នេះស្ថិតនៅលើទីតាំងល្អ ហើយនៅពេលដែលវាបញ្ចប់ការសាង​សង់ នឹងជម្រុញកំណើនតម្លៃអចលនទ្រព្យនៅជុំវិញអគារនោះផងដែរ។

ក្រុមហ៊ុនអភិវឌ្ឍន៍ Yon Woo បានធ្វើសេចក្តីសម្រេចចុងក្រោយមួយដើម្បីការអភិវឌ្ឍន៍អគារ Gold Tower ៤២ ជាន់ក្រោយការផ្អាកសាងសង់ ជិត១០ ឆ្នាំ។ ពោលគឺការសាងសង់អគារនេះបានផ្អាកក្នុងឆ្នាំ ២០០៨ ដោយសារតែការទទួល រងឥទ្ធិពលវិបត្តិសេដ្ឋកិច្ច បន្ទាប់មកក៏បានចាប់ផ្តើមសាងសង់ឡើងវិញក្នុងឆ្នាំ ២០១០ ហើយក៏បានបញ្ឈប់ចាប់តាំងពីពេលនះមក។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]