ជនបរទេសដែលស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅអាចធ្វើបណ្ណទស្សនាអង្គរដោយឥតគិតថ្លៃ

ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យជនបរទេស ឬវិនិយោគិនដែលកំពុងស្នាក់នៅកម្ពុជា អាចធ្វើការស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយឥតគិតថ្លៃ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ កញ្ញា ២០២២។

តាមប្រភពខាងលើបញ្ជាក់ថា ការចូលទស្សនាដោយឥតគិតថ្លៃនេះ គឺសំដៅដល់មន្រ្តីទូត, វិនិយោគិន, មន្រ្តីធ្វើការនៅអង្គការអន្តរជាតិ, ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ, អ្នកជំនាញធ្វើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារ ដែលបានស្នាក់នៅជាមួយផងដែរ។

ដើម្បីធ្វើការស្នើសុំបណ្ណនេះបាន អ្នកស្នើសុំទាំងអស់ត្រូវបំពេញបែបបទតាមប្រព័ន្ធអនឡាញ (ឬ គេហទំព័ឬគ្រឹះស្ថានអង្គរ ឬ spass.angkorenterprise.gov.kh) ចាប់ពីថ្ងៃទី៩ កញ្ញា ២០២២។ ម្យ៉ាងទៀត ក៏អាចមកដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានអង្គរ ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនច្បាប់ចម្លង និងទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលចាប់ពី២ឆ្នាំឡើងទៅចំនួនមួយច្បាប់ និងរូបថត ៤x៦ មួយសន្លឹក។

រដ្ឋាភិបាលកម្ពុជាដាក់ចេញគោលការណ៍នេះឡើង គឺដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្តល់ការលើកទឹកចិត្តដល់ជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺចង់ជំរុញវិស័យទេសចរណ៍ក្រោយវិបិត្តកូវិដ១៩ ឱ្យ ងើបឡើងវិញឱ្យបានយ៉ាឆាប់រហ័សផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិនិយោគិន​ចិនបង្ហាញមហិច្ឆតាចង់​បោះទុន ២​ពាន់​លាន​ដុល្លារ នៅ​ខេត្ត​កំពង់ស្ពឺ

នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបមួយសម្រាប់ខេត្តកំពង់ស្ពឺ អ្នកវិនិយោគចិនបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការវិនិយោគដ៏គួរឱ្យចាប់អារម្មណ៍ប្រមាណ ២ពាន់លានដុល្លារ ដោយបានត្រៀមលក្ខណៈជាស្រេចដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតឱកាសការងាររាប់ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសដោយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហុងកុង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤។ ការវិនិយោគនេះត្រូវបានកំណត់ឡើងដើម្បីជំរុញវិស័យផ្សេងៗ រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងធ្វើដំណើរ គ្រឿងសង្ហារឹម និងការតុបតែងគេហដ្ឋាន ដែលអាចបង្កើតឱកាសការងារប្រមាណ ៣ម៉ឺនកន្លែងសម្រាប់ពលរដ្ឋ។ លំហូរ​នៃ​ការ​វិនិយោគ​យ៉ាង​ច្រើន​សន្ធឹក​នេះបាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​របស់​វិនិយោគិន​បរទេស​ក្នុង​ប្រទេស​កម្ពុជា​ថា​ជា​ទិសដៅ​ដ៏សំខាន់​សម្រាប់​ការ​ផលិត ​និង​ផលិតកម្ម។ ក្នុងដំណើរទស្សនៈកិច្ចនេះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ បានបង្ហើបឱ្យដឹងទៀតថា មានក្រុមហ៊ុនចំនួន ២៥បន្ថែមទៀតកំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ដែលនេះជាសញ្ញាបង្ហាញពីបរិយាកាសអាជីវកម្មដ៏រឹងមាំរបស់ខេត្តមួយនេះ។ គួរបញ្ជាក់ថា ខេត្តនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមានរោងចក្រថ្មីចំនួន ៣០ បានបើកដំណើរការក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។ បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានរោងចក្រប្រមាណ ៤២៣ រួមជាមួយសហគ្រាសធុនតូច និងមធ្យមជិត ១០០០កន្លែង ដែលមានបុគ្គលិកជាង ២០ម៉ឺននាក់ ជាមួយនឹងការវិនិយោគប្រមាណ ៩០% មកពីប្រទេសចិន។ ការកើនឡើងនៃការវិនិយោគនេះគឺជាផ្នែកមួយនៃនិន្នាការកាន់តែទូលំទូលាយ ដូចដែលបានគូសបញ្ជាក់ដោយទិន្នន័យថ្មីៗពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងឆ្នាំ២០២៤តែមួយ មានគម្រោងវិនិយោគចំនួន ៤១៤ […]

ផ្លូវជាតិលេខ៤១ តម្លៃជាង $៦៧លាន សាងសង់រួចរាល់ ១០០% ហើយ !

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា ផ្លូវជាតិលេខ ៤១ បានសម្រេចការងារសាងសង់ជាស្ថាពរ ១០០% ហើយ ដែលនេះជាការវិនិយោគដ៏សំខាន់នៅក្នុងបណ្តាញដឹកជញ្ជូនរបស់ប្រទេស។ គម្រោង​ស្តារ​និងលើកម្ពស់កម្រិតគុណភាពផ្លូវមួយខ្សែនេះ​មាន​ប្រវែង​ជាង ៩៥គីឡូម៉ែត្រ ​ក្រោមឥណទានសម្បទាន ៦៧លានដុល្លារ របស់រដ្ឋាភិបាលចិន។ នេះបើយោងតាមការចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដឹកនាំដោយឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយតំណាងមកពីសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) និងទីប្រឹក្សាបច្ចេកទេស WACC ។ ការត្រួតពិនិត្យនេះ បានគូសបញ្ជាក់ពីកិច្ចសហការប្រកបដោយជោគជ័យរវាងដៃគូក្នុងស្រុក និងអន្តរជាតិក្នុងគោលបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។ ក្រសួងបានបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះ ការងារសំណង់ទាំងអស់ រួមទាំងការក្រាលកៅស៊ូ AC សំខាន់ៗ ត្រូវបានបញ្ចប់ទាំងស្រុងហើយ។ លើសពីនេះ ឧបករណ៍សុវត្ថិភាពចរាចរណ៍សំខាន់ៗ ដូចជាផ្លាកសញ្ញាផ្លូវ និងដ្យាក្រាមត្រូវបានដំឡើង ដោយធានាថាផ្លូវត្រូវបំពេញតាមស្តង់ដារសុវត្ថិភាពទាំងអស់ មុនពេលប្រគល់-ទទួលជាបណ្តោះអាសន្ន។ ផ្លូវជាតិលេខ៤១នេះ មិនមែនគ្រាន់តែជាការបង្ហាញស្នាដៃរបស់វិស្វកម្មប៉ុណ្ណោះទេ វាតំណាងឱ្យការតភ្ជាប់ជាយុទ្ធសាស្ត្រសម្រាប់សហគមន៍ ដែលភ្ជាប់ផ្លូវជាតិលេខ៤ ក្នុងខេត្តកណ្តាល ទៅផ្លូវជាតិលេខ៣ ក្នុងខេត្តកំពត និងជួយសម្រួលដល់ការធ្វើដំណើរ និងពាណិជ្ជកម្មឆ្លងកាត់តំបន់កាន់តែងាយស្រួលថែមទៀតផង។ គួររំលឹកថា ផ្លូវជាតិលេខ៤១នេះ មានប្រវែង ៩៥គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៤ […]

ចរាចរណ៍​កុងតឺន័រនៅកំពង់​ផែ​ព្រះសីហនុ កើនដល់កម្រិតខ្ពស់បំផុតគឺ ១លាន TEUs

នេះជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់ប្រទេសកម្ពុជា ខណៈដែល ចំនួនចរាចរណ៍​កុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន ដែលនេះជាការបញ្ជាក់ពីសារៈសំខាន់នៃការរីកលូតលាស់របស់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់។ បើតាមរបាយការណ៍របស់កំពង់ផែបានបង្ហាញថា នៅក្នុងឆ្នាំនេះមានចរាចរណ៍កុងតឺន័រកើនឡើងដល់ ១.០០០.០០០ TEUs (ឯកតាសមមូលម្ភៃហ្វីត) ពោលគឺកើនឡើង ២៩% ធៀបនឹងឆ្នាំមុន។ កំណត់ត្រាដ៏ខ្ពស់នេះត្រូវបានប្រកាសនៅលើគេហទំព័រផ្លូវការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤។ ការកើនឡើងយ៉ាងខ្លាំងនៃចរាចរណ៍កុងតឺន័រនេះបានបង្ហាញពីតួនាទីសំខាន់របស់កំពង់ផែក្នុងការសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ និងជាសញ្ញាបង្ហាញពីសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំនៅទូទាំងប្រទេស។ ក្នុងនាមជាកំពង់ផែទឹកជ្រៅដ៏សំខាន់មួយរបស់កម្ពុជា ខេត្តព្រះសីហនុ គឺជាចំណុចសំខាន់ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសជាតិ និងទាក់ទាញការវិនិយោគ។ ជាមួយគ្នានេះដែរ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានលើកឡើងពីកំណើន ដ៏មានសារៈសំខាន់នេះក្នុងការពង្រឹងសមត្ថភាពអាជីវកម្ម និងបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា “កំណើនរបស់យើងបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ប្រទេសកម្ពុជាក្នុងនាមជាអ្នកប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក”។ យ៉ាងណាក៏ដោយ នៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារពិភពលោក កំពង់ផែក្រុងព្រះសីហនុនឹងដើរតួយ៉ាងសំខាន់បន្ថែមទៀតនៅក្នុងអនាគតសេដ្ឋកិច្ចរបស់ប្រទេស។ - Video Advertisement -

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥.៥% ក្នុងឆ្នាំ២០២៥-២០២៦

ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងឈានដល់ ៥,៥% ក្នុងឆ្នាំ២០២៥ និង ២០២៦ បន្ទាប់ពីការព្យាករណ៍កំណើន ៥,៣% សម្រាប់ឆ្នាំ ២០២៤ និង ៥% សម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ fibre2fashion នៅថ្ងៃទី២១ ខែធ្នូ ឆ្នំា២០២៤។ កំណើននេះត្រូវបានជំរុញយ៉ាងខ្លាំងដោយការកើនឡើងនៃការនាំចេញផ្នែកផលិតកម្ម ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង ដែលទាំងអស់នេះត្រូវបានជំរុញឡើងដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ ទោះបីជាមានភាពមិនប្រាកដប្រជាជាសកលក៏ដោយ ការស្ទុះងើបឡើងវិញនេះបានគូសបញ្ជាក់អំពីសមត្ថភាពរបស់កម្ពុជាក្នុងការបង្កើននូវវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា ផលិតកម្មកសិកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗមួយចំនួនទៀត ដែលគេរំពឹងថានឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពធន់នៃសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ ធនាគារពិភពលោកក៏បានសង្កត់ធ្ងន់លើហានិភ័យខាងក្រៅ ជាពិសេសផលប៉ះពាល់នៃតម្រូវការសកលដែលកាន់តែខ្សោយ និងការធ្លាក់ចុះនៅក្នុងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ដើម្បីរក្សាសន្ទុះកំណើននេះ ធនាគារពិភពលោកគូសបញ្ជាក់អំពីសារៈសំខាន់នៃវិធានការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយភាពងាយរងគ្រោះ និងរក្សាស្ថិរភាពសេដ្ឋកិច្ច។ - Video Advertisement -

មិនដល់១ឆ្នាំផង កម្ពុជាមានក្រុមហ៊ុនថ្មីមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាង ៩៥០០ក្រុមហ៊ុន

រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានធ្វើការចុះបញ្ជីពាណិជ្ជកម្មជូនក្រុមហ៊ុនថ្មីបានចំនួន ៩៥៣០ក្រុមហ៊ុន/សហគ្រាស ថយចុះចំនួន ១៧,១៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤។ ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុនមូលធនមានចំនួន ៤.៧២៥ កើនឡើង ៨% ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះ ១៦,៩២% សហគ្រាសឯកបុគ្គលចំនួន ៤៧៥០ ថយចុះ ៣២,២៧% និងក្រុមហ៊ុនសហកម្មសិទ្ធិចំនួន ១។ ដោយឡែក ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤នេះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានសម្រេចលុបឈ្មោះក្រុមហ៊ុន/សហគ្រាសចេញពីបញ្ជីពាណិជ្ជកម្មមានចំនួន ១.២៨៤ ផងដែរ កើនឡើង ៣២,៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំពោះការស្នើសុំបម្រុងទុកនាមករណ៍របស់ក្រុមហ៊ុនមូលធនក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៦.៥៣២ក្រុមហ៊ុន កើនឡើង ១០,៣៩% ខណៈដែលសហគ្រាសបុគ្គលដែលបានស្នើសុំនាមករណ៍បម្រុងទុក​មានចំនួន ៥.៣២១ ថយចុះ ៣៣,០២%។ - Video Advertisement -

សណ្ឋាគារប្រណិតលំដាប់ពិភពលោក បើកដំណើរការនៅរាជធានីភ្នំពេញហើយ!

សណ្ឋាគារ Shangri-La Phnom Penh លំដាប់ផ្កាយ៥ មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា សណ្ឋាគារ Shangri-La គឺជាសណ្ឋាគារលំដាប់ ផ្កាយ ៥ មាន ៣០៣ បន្ទប់ ហើយត្រូវចំណាយទុន ចំនួន ៥៨០ លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ដែលមានកម្ពស់ ៥៤ជាន់។ សូមរម្លឹកដែរថា សណ្ឋាគារ Shangri-La ត្រូវបានសម្ពោធ​បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតី ឯកឧត្តម ជា សុផារ៉ា អតីតរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ The shangri-la Hotel ដែល​គេ​ស្គាល់​ថា ជា​សណ្ឋាគារ​មាន​យីហោ (Brand) […]