LSCG ឈ្នះការដេញថ្លៃគម្រោងដំឡើងថាមពលសូឡាតម្លៃ១៦៨លានដុល្លារ នៅព្រលានភ្នំពេញថ្មី

ក្រុមហ៊ុនក្នុងស្រុក LSCG Real Estate Co., Ltd បានឈ្នះការដេញថ្លៃ លើគម្រោងដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ឬសូឡា អានុភាព ៧០MW នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន LSCG លោក លី សុខឆាយ កិច្ចព្រមព្រៀងអនុវត្តគម្រោងនេះ ត្រូវបានចុះហត្ថលេខារួចរាល់ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ក្រោមទុនវិនិយោគ ១៦៨ លានដុល្លារអាមេរិក។

លោក លី សុខឆាយ មានប្រសាសន៍ថា៖ «គម្រោងនេះគឺជាកិច្ចសហប្រតិបត្តិការរវាងLSCG ជាមួយដៃគូវិនិយោគនៅឯប្រទេសចិន។ ដូច្នេះបន្ទះសូឡា និងឧបករណ៍ផ្សេងៗ នឹងត្រូវបាននាំចូលដោយផ្ទាល់ពីប្រទេសចិន ព្រមជាមួយនឹងបច្ចេកវិទ្យាដំឡើងពីអ្នកជំនាញ និងអ្នកបច្ចេកទេស»។

«ប្រព័ន្ធសូឡាននេះនឹងត្រូវដំឡើងនៅប៉ែកខាងកើតនៃព្រលានយន្តហោះ ដោយនឹងត្រូវអនុវត្តជា ៣ ដំណាក់កាល។ ការដំឡើងគ្រោងនឹងចាប់ផ្តើមនៅប៉ុន្មានខែខាងមុខនេះ ទិសដៅដើម្បីឱ្យរួចរាល់ព្រមៗនឹងការស្ថាបនាព្រលានដែរ» លោកបានបន្ដ។

លោក សុខ ឆាយ បានពន្យល់ថា ថាមពលពន្លឺព្រះអាទិត្យ គឺជាថាមពលស្អាតកកើតឡើងវិញ ដែលនឹងជួយឱ្យប្រតិបត្តិការព្រលានយន្តហោះកាន់តែសន្សំសំចៃ កាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយហានិភ័យខ្វះខាតអគ្គិសនីពី EDC និងជាពិសេសជួយបង្កើនតម្លៃនិរន្តរភាពនៃគម្រោង។

គិតត្រឹមចុងខែមករានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ ១,៥ ពាន់លានដុល្លារនេះ បានសាងសង់រួចរាល់ ៣០% ហើយ ដោយទុនសរុបចំនួន ៣៩០ លានដុល្លារ ត្រូវបានចំណាយ ដោយមិនរាប់បញ្ចូលតម្លៃដី។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]