LSCG ត្រៀមទុន១លានដុល្លារសហការនឹងក្រសួងដែនដី រៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអចលនទ្រព្យ

ក្រុមហ៊ុន អិលអេសស៊ីជី LSCG REAL ESTATE ត្រៀមអ្នកបច្ចេកទេស និងទុន ១ លានដុល្លារដើម្បីស្នើសុំចូលរួមសហការជាមួយក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអចលនទ្រព្យទូទាំងប្រទេសបែបទំនើប។

លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន អិលអេសស៊ីជី ដែលបានចុះបញ្ជីក្រុមហ៊ុនអចលនទ្រព្យនៅសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានសំណង់និងអចលនទ្រព្យ កាលពីថ្ងៃ ២៥ ធ្នូ  ថា ក្រមហ៊ុនអិលអេសស៊ីជី ត្រៀមគ្រប់យ៉ាងរួចជាស្រេច ហើយនឹងដាក់សំណើនៅឆ្នាំ ២០២៣។

លោកបន្តថា ការចូលរួមរៀបចំ និងផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាអចលនទ្រព្យទំនើបនេះ គឺមិនធ្លាប់មានពីមុនទេ ដោយឡែកពេលនេះក្រុមហ៊ុនលោកធ្វើឡើង ក្នុងឆន្ទះចង់ចូលរួមលើកកម្ពស់ការគ្រប់គ្រងអចលនទ្រព្យរបស់ក្រសួងឱ្យកាន់តែប្រសើរ គ្រប់ជ្រុងគ្រប់ជ្រោយ ក៏ដូចជាចូលរួមលើកស្ទួយ លើកម្ពស់វិស័យអចនទ្រព្យនៅកម្ពុជាទាំងមូល។

លោកបញ្ជាក់ទៀតថា អ្នកបច្ចេកទេស និងអ្នកជំនាញទាំងក្នុង និងក្រៅស្រុកចំនួន ២៧  នាក់ដែលពោលពេញដោយចំណេះដឹង ចំណេះធ្វើ ប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ រួមទាំងថវិការសាកល្បងបឋម ១លានដុល្លារ នឹងត្រូវបញ្ជូនទៅធ្វើការជាមួយក្រសួងលើគម្រោងនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ទទួលបានភាពជោគជ័យខ្លាំងលើការសាកល្បងប្រើប្រាស់ផ្សារអចនលទ្រព្យលើ APP អស់រយៈពេលជិត ៤ ឆ្នាំមកហើយ ដែលក្រុមហ៊ុននឹងយកបទពិសោធន៍នេះទៅចែករំលែកជាមួយក្រសួងផងដែរ។

លោក លី សុខឆាយ និងក្រុមការងារទាំងអស់ប្តេជ្ញារយ៉ាងមុះមុតថាត្រូវតែសម្រេចឱ្យបាន ដើម្បីបើកគេហទំព័រថ្មី នាំវិស័យអចលនទ្រព្យកម្ពុជាចូលឆាកអន្តរជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]