LSCG សហការនឹងក្រុមហ៊ុនចិន បោះទុន $៨០៤លាន បង្កើតតំបន់ឧស្សាហកម្មនៅខេត្តជាប់រាជធានីភ្នំពេញ

លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG GROUP សហការនឹងក្រុមហ៊ុនយក្សចិន បោះទុន ៨០៤លានដុល្លារ ដើម្បីវិនិយោគបង្កើតតំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ហិចតា នៅខេត្តជាប់រាជធានីភ្នំពេញ។

លោក លី សុខឆាយបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសម្លឹងស្វែងរកដីទំហំប្រមាណ ៥០០ហិចតា ដែលស្ថិតនៅខេត្តជាប់រាជធានីភ្នំពេញ ពិសេសនៅចន្លោះផ្លូវជាតិលេខ៣ និងលេខ៤ ដើម្បីបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតលើវិស័យឧស្សាហកម្ម។

លោកបានរំលឹកទៀតថា៖ គម្រោងវិនិយោគដ៏ធំមួយនេះ ត្រូវបានឆ្លងកាត់កិច្ចប្រជុំជាច្រើនដងរួចមកហើយជាមួយថ្នាក់ដឹនាំនៃក្រុមហ៊ុនចិនដែលនៅក្រៅស្រុក ជាលទ្ធផលក្រុមហ៊ុនក៏សម្រេចបោះទុនរហូតដល់ទៅ ៨០៤លានដុល្លារ លើការវិនិយោគមួយនេះ ។

លើសពីនេះ លោកក៏បានបន្ថែមថា បន្ចុប្បន្ន ក្រុមហ៊ុនរបស់លោកបានត្រៀមឯកសាររួចរាល់ជាស្រេច សម្រាប់ដាក់ស្នើជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជាសម្តេចនាយករដ្ឋមន្រ្តី បវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធ្វើការស្នើសុំវិនិយោគ និងក្រសួងសាម៉ី ក៏ដូចជាដើម្បីឆ្លើយតបតាមបទបញ្ញត្តិទាំងឡាយនៃប្រទេសកម្ពុជា និងច្បាប់អន្តរជាតិជាអាទិ៍។

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]