Lumiere Residence នឹងក្លាយជាស្ថាបត្យកម្មកំណត់សម្គាល់ថ្មីសម្រាប់ទីក្រុងភ្នំពេញ

បន្ទាប់ពីទទួលបានជោគជ័យលើគម្រោងទីមួយរបស់ខ្លួនរួចមក ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Lumiere Hospitality (LH) កាលពីថ្ងៃទី ២១ ខែកក្កដា បានបើកសម្ពោធដាក់ឲ្យដំណើរការគម្រោងទី ២ របស់ខ្លួន នៅរាជធានីភ្នំពេញ ដែលនឹងក្លាយជាស្ថាបត្យកម្មកំណត់សម្គាល់ថ្មីសម្រាប់ទីក្រុងភ្នំពេញ។

មានឈ្មោះថា Lumiere Residence អគារកម្ពស់២៥ជាន់នេះ មានបន្ទប់សណ្ឋាគារប្រណីត និងបន្ទប់អាផាតមិន ដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងបំពាក់បរិក្ខារក្នុងបន្ទប់យ៉ាងសំបូរបែប។

មានទីតាំងជិតផ្សារទំនើបភ្នំពេញម៉េហ្គាម៉លនៃខណ្ឌ ៧ មករា Lumiere Residence មានបន្ទប់ប្រណីតចំនួន ១៦៦ បន្ទប់ដោយ អាងហែលទឹកលើអាកាស ក្លឹបហាត់ប្រាណលើអាកាស និងប្រព័ន្ធចតរថយន្តដោយស្វ័យប្រវត្តិ។

លោកស្រី Celine Quek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Lumiere Hospitality បានមានប្រសាសន៍ថា «យើងចង់បង្កើតគម្រោងមួយដែលមានគុណភាពល្អបំផុត ដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានមោទនភាព ហើយក្លាយជាគម្រោងដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជា»។

ជាមួយនឹងគម្រោងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសំណង់កម្ពុជា គីម រិទ្ធី អភិបាលរងខេត្តកណ្តាលបានស្វាគមន៍គម្រោងថ្មីនេះ។

លោកថ្លែងក្នុងពិធីសម្ពោធថា៖« ទោះបីនេះជាការវិនិយោគបរទេសក៏ដោយ ក៏ខ្ញុំមានសេចក្តីរីករាយក្នុងការនិយាយថា កម្ពុជាដើរតួយ៉ាងសំខាន់ចំពោះគម្រោងនេះ ដោយការប្រើប្រាស់អ្នកមានទេពកោសល្យក្នុងស្រុកដើម្បីសាងសង់អចលនទ្រព្យដែលទទួលបានពានរង្វាន់នេះ»។

តាមការបញ្ជាក់របស់ក្រុមហ៊ុន គម្រោង Lumiere Residence ជាអគារស្នាក់នៅបែបទំនើប (Apartment) ដែលរំលេចរូបរាងយ៉ាងទាន់សម័យ បង្កភាពងាយស្រួល តម្លៃសមគួរ ហើយមានផាសុកភាព សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ សំណង់ស្ថាបត្យកម្មដែលបានឈ្នះពានរង្វាន់មួយនេះ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការរចនាដ៏ល្អឯកទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង។

«រចនាបថទាំងអស់ត្រូវបានបង្កើតឡើងសម្របទៅតាមអតិថិជនដែលធ្វើដំណើរបែបធុរកិច្ច។ ពួកយើងគិតអំពី ភាពងាយស្រួល និងភាពកក់ក្តៅ ពីព្រោះពួកយើងចង់ឲ្យអតិថិជនមានអារម្មណ៍ធូរស្រាលក្នុងអំឡុងពេលធ្វើដំណើរបែបធុរកិច្ចរបស់ខ្លួន ស្របជាមួយនឹងភាពសប្បាយរីករាយនៃបរិយាកាសទីក្រុង ដើម្បីឲ្យពួកគាត់មានអារម្មណ៍ជិតស្និទ្ធដូចកំពុងស្នាក់នៅផ្ទះរបស់ខ្លួនដែរ» លោកស្រី Celine Quek បានបន្ថែម។

ក្រុមហ៊ុន Lumiere Hospitality គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកបដិសណ្ឋារកិច្ចនៅប្រទេសសិង្ហបុរី ដោយមានសកម្មភាពអាជីវកម្មចម្បងគឺ សេវាប្រឹក្សាយោបល់ពីការគ្រប់គ្រងសណ្ឋាគារ។ បច្ចុប្បន្ន ក្រុមហ៊ុន Lumiere Hospitality មានសណ្ឋាគារយ៉ាងច្រើន ដែលស្ថិតនៅក្រោមបណ្តុំ Lumiere មានដូចជា Lumiere Hotel ដែលជាសណ្ឋាគារដ៏ទំនើប សម្រាប់ជិវិតបែបស៊ីវិល័យ និង Lumiere Residence ជាសណ្ឋាគារអាផាតមិន បែបទំនើប ដែលមានបំពាក់ទៅដោយសម្ភារបរិក្ខារពេញលេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]