តំបន់ទេសចរណ៍ដ៏ប្រណិតនៅកោះក្របីត្រៀមបើកទទួលសាធារណជនក្នុងពេលដ៏ខ្លីខាងមុខនេះ

រូបភាពដោយ Hotels.com

ស្របពេលដែលខេត្តព្រះសីហនុកំពុងត្រូវការកន្លែងស្នាក់នៅបែបប្រណិតជាច្រើនកន្លែងបន្ថែមទៀត គម្រោងអភិវឌ្ឍន៍មួយចំនួនបាននិងកំពុងលេចជារួបរាងឡើងជាបន្តបន្ទាប់។

ក្នុងនោះដែរ រមណីយដ្ឋានបែបធម្មជាតិដ៏ប្រណិតរបស់ប្រទេសថៃឈ្មោះថា Six Senses Krabey Island កំពុងត្រៀមខ្លួនស្វាគមន៍ទេសចរណ៍ជាតិនិងអន្តរជាតិ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Six Senses Hotels Resorts Spas ចុះផ្សាយកាលពីចុងខែកញ្ញាឆ្នាំ២០១៨ រមណីយដ្ឋាន Six Senses Krabey Island គឺចាប់ផ្តើមទទួលការកក់បន្ទប់ស្នាក់នៅសម្រាប់ការស្នាក់នៅចាប់ពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៨ តទៅព្រមទាំងមានកញ្ចប់បញ្ចុះតម្លៃពិសេសទៀតផង។

រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅកោះក្របីនៃខេត្តព្រះសីហនុ (ធ្វើដំណើរប្រមាណជា ៣០ នាទីពីព្រលានយន្តហោះកងកេង) ហើយគ្របដណ្តប់ទៅលើផ្ទៃដីប្រមាណជា ១៥ ហិកតានៃកោះដែលបានវិនិយោគដោយក្រុមហ៊ុន RPB Investment។ ការរចនារមណីយដ្ឋាន Six Senses គឺបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍បែបនិរន្ដរភាពសំដៅដល់ការការពារនិងថែរក្សាបរិស្ថានឲ្យនៅមានលក្ខណៈដូចដើម។

រមណីយដ្ឋាន Six Sensesគឺមានវីឡាដាច់ដោយឡែកពីគ្នារហូតដល់ទៅ ៤០ ដែល វីឡានីមួយៗមានបំពាក់ទៅដោយអាងហែលទឹក និង លម្អដោយសម្ភារធ្វើពីវត្ថុធាតុធម្មជាតិព្រមទាំងបានផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបផងដែរ។

លោក AryArbani ប្រធានផ្នែកទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុនបានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំកាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំំ ២០១៨ ថា៖ «យើង(ក្រុមហ៊ុន) បានសង្កេតឃើញថាកម្ពុជាកំពុងមានការអភិវឌ្ឍន៏យ៉ាងខ្លាំងជាពិសេសក្នុងតំបន់ខេត្តព្រះសីហនុ។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តោតទៅលើកំណើនអភិវឌ្ឍន៏ដែលប្រកបទៅ ដោយនិរន្តរភាព»។

លោក បានបន្ថែមថា គម្រោងនេះគឺជា គម្រោងទីមួយរបស់Six Senses Hotels Resorts Spas នៅកម្ពុជា។ក្រុមហ៊ុននៅតែស្វែងរកឱកាសដើម្បីរីកចម្រើននៅក្នុងប្រទេសកម្ពុជាតាមរយៈការវិនិយោគនានា។

សូមបញ្ជាក់ជូនថា រមណីយដ្ឋាន Six Senses គឺជាសមាជិកមួយរបស់ Six Senses Hotels Resorts Spas ដែលបច្ចុប្បន្នក្រុមហ៊ុនេះមានសណ្ឋាគារនិងរមណីយដ្ឋានជាច្រើនកន្លែងក្នុងប្រទេសចំនួន ២១ ក្នុងទូទាំងពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Khazanah របស់ព្រុយណេ កំពុងសម្លឹងរកឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមួយចំនួនទៀត។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក, អាកាសយានដ្ឋាន, និងវិស័យធនាគារ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ សម្ដេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ កិច្ចសហការនេះអាចត្រួសត្រាយផ្លូវសម្រាប់វឌ្ឍនភាពសំខាន់ៗក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ពង្រឹងការតភ្ជាប់របស់ប្រទេសជាមួយតំបន់ និងពិភពលោក។ - Video Advertisement -

ក្រុមហ៊ុនផលិតបរិក្ខារពេទ្យឈានមុខគេរបស់ចិន កំពុងពិនិត្យលទ្ធភាពសង់មណ្ឌលចាស់ជរានៅកម្ពុជា

ក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD ជាក្រុមហ៊ុនផលិតបរិក្ខារពេទ្យឈានមុខគេរបស់ប្រទេសចិន បានមកស្វែករកកិច្ច​សហការនៅកម្ពុជា ដោយផ្តោតលើការដំឡើងប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនតាមមន្ទីរពេទ្យរដ្ឋ និងបង្កើតមណ្ឌល​ចា​ស់​​ជរា។ នេះបើតាមជំនួបរវាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក LIAN YU LIN អគ្គនាយកក្រុមហ៊ុន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក LIAN YU LIN ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើការបំពាក់ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែននៅតាមមន្ទីរពេទ្យសាធារណៈមួយចំនួនដែលអាចនៅមានតម្រូវការ។ លោកអគ្គនាយកបានប្តេជ្ញាចិត្ត និងផ្តល់ការយកចិត្តទុកដាក់លើក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រសួងសុខាភិបាល តាមការណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីធានាបាននូវនវានុវត្តន៍សេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ជាមួយនឹងសំណើនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានគាំទ្រកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD លើគម្រោងផលិតអុកស៊ីសែន នៅមន្ទីរពេទ្យសាធារណៈនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន រួមមាន […]

ជប៉ុនជាអ្នកវិនិយោគធំជាងគេទី៧នៅកម្ពុជា ដែលបានវិនិយោគ $៤០លាន ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៤

នៅក្នុងការជំរុញដ៏សំខាន់ដល់ទំនាក់ទំនងទ្វេភាគី ប្រទេសជប៉ុនបានវិនិយោគជាង ៤០លានដុល្លារ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ ដោយរក្សាបាននូវជំហររបស់ខ្លួនជាអ្នកវិនិយោគធំជាងគេទី៧ នៅក្នុងប្រទេស។ ការអភិវឌ្ឍន៍នេះត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ដែលទើបបានចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សមាគមអ្នកឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា នាពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំផ្គូផ្គងពាណិជ្ជកម្មឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងរវាងអ្នកវិនិយោគមកពីប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់អ្នកវិនិយោគជប៉ុននៅក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ បន្ថែមពីនេះ ទីភ្នាក់ងារជប៉ុន (JETRO) ប្រចាំនៅកម្ពុជា និងថៃបានសហការរៀបចំសិក្ខាសាលាដែលរៀបចំឡើងដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលកំពុងស្វែងរកការវិនិយោគតាមរយៈយុទ្ធសាស្រ្តថៃ +១។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីទី១ និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកោតសរសើរដល់សមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញកាលពីខែមេសា ឆ្នាំ២០២៤ ដែលនេះជាជំហានដ៏សំខាន់ឆ្ពោះទៅរកការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងជំរុញការវិនិយោគទ្វេភាគី។ លើសពីនេះ ឯកឧត្តម ចាន់ថុល ក៏បានប្រកាសពីផែនការសម្រាប់ការដាក់ឱ្យដំណើរការនាពេលខាងមុខនៃប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬហៅកាត់ថា(cdcIPM) ដែលមានគោលបំណងជួយសម្រួលដល់ដំណើរការដាក់ពាក្យស្នើសុំគម្រោងវិនិយោគមានសិទ្ធិ (QIP) ដោយអនុញ្ញាតឱ្យអ្នកវិនិយោគដាក់ពាក្យស្នើសុំតាមអ៊ីនធឺណិតគ្រប់ពេលវេលា និងពីគ្រប់ទីតាំង។ តាមរយៈប្រព័ន្ធឌីជីថលថ្មីនេះ ត្រូវបានគេរំពឹងថានឹងជួយពង្រឹងការតភ្ជាប់ជាមួយក្រសួងពាក់ព័ន្ធ និងសម្រួលដល់ការចុះឈ្មោះគម្រោង។ គួររំលឹកថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៣៤៦ […]

សក្ដានុពលនៃខេត្តរតនៈគីរី និងមណ្ឌលគិរី កំពុងទាក់ទាញវិនិយោគិនចិនដាំដំណាំចេក និងស្វាយ

ក្រុមហ៊ុន Zhongjiao Tongli របស់ចិន បានបង្ហាញបំណងចង់ពង្រីកបន្ថែមនូវការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនៅកម្ពុជា ខណៈកំពុងដំណើរការដំាំដំណាំនៅក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ នេះបើតាមជំនួបរវាងម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Zhongdi Sun ប្រធានក្រុមហ៊ុន នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអា​ន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ​។ លោកបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វា​យ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ហើយពេលនេះ ក្រុមហ៊ុនមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនេះ នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែ​មទៀត។ ដោយ​ទទួល​ស្គាល់​ពីគំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​កោត​សរសើរ​ចំពោះ​ការ​វិនិយោគ​ដែល​កំពុង​បន្ត ហើយ​ក៏បាន​រំលឹក​ឡើងវិញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​វិស័យ​កសិកម្ម។ […]

ថៃ​ចាប់អារម្មណ៍ច្បាប់​ជួលដី​ធ្លីរបស់​កម្ពុជា ថាជាគំរូល្អសម្រាប់​កែ​លម្អ​ច្បាប់​អចលន​ទ្រព្យ​របស់ខ្លួន

ប្រទេសថៃកំពុងរៀបចំកែប្រែច្បាប់អចលនទ្រព្យរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគពីបរទេសដោយស្នើឱ្យមានវិសោធនកម្មសំខាន់ៗដើម្បីបន្តរយៈពេលជួលចាប់ពីអតិបរមា ៣០ ឆ្នាំដល់ ៩៩ ឆ្នាំ ដោយយកគំរូតាមកម្ពុជា។ គំនិតផ្តួចផ្តើមនេះ រៀបចំឡើងដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira មានគោលបំណងស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេស និងដោះស្រាយបញ្ហាបំណុលគ្រួសារដែលកំពុងកើនឡើង។ គំនិតផ្តួចផ្តើមវិសោធនកម្មច្បាប់អចលនទ្រព្យ ដែលបានប្រកាសនិងធ្វើបច្ចុប្បន្នភាពដោយ Aseannow.com នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ផ្តោតលើការលើកកម្ពស់ “សិទ្ធិលើការជួលទ្រព្យសកម្ម “។ គួរបញ្ជាក់ថា បច្ចុប្បន្ន​នេះ ច្បាប់​ថៃ​រឹតត្បិត​កម្មសិទ្ធិ​របស់​ជនបរទេស​លើ​ដីធ្លី ដែល​បង្ហាញ​ពី​ឧបសគ្គ​ធំ​សម្រាប់​អ្នក​វិនិយោគ​អន្តរជាតិ នេះបើប្រៀបធៀបទៅនឹងច្បាប់អចលនទ្រព្យរបស់ប្រទេសមួយចំនួនទៀត។ ជាក់ស្តែងដូចជាច្បាប់របស់ប្រទេសអង់គ្លេស វែល បារាំង និងកម្ពុជា សុទ្ធតែបានអនុវត្តដោយជោគជ័យនូវច្បា​ប់ជួលពិសេសដែលអនុញ្ញាតឱ្យមានការជួលរយៈពេលវែង និងផ្តល់សិទ្ធិកាន់តែច្រើនដល់អ្នកជួល។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីនៅជាឥស្សរជនលេចធ្លោមួយរូបនៅក្នុងគណបក្សគ្រប់គ្រងរដ្ឋាភិបាល ពីមុនធ្លាប់បានស្នើថា ដីណាមួយដែលលក់ទៅឱ្យជនបរទេស គួរតែផ្ទេរទៅការគ្រប់គ្រងរបស់រដ្ឋក្រោមនាយកដ្ឋានរតនាគារជាតិជាមុនសិន។ នៅខែមេសា ឆ្នាំ២០២៣ គណៈរដ្ឋមន្ត្រីថៃ បានណែនាំក្រសួងផ្សេងៗ ឱ្យស្វែងយល់ពីលក្ខខណ្ឌជួលយូរជាងនេះ ហើយនៅខែមិថុនា ក្រសួងមហាផ្ទៃត្រូវបានប្រគល់ភារកិច្ចឱ្យជំរុញសំណើទាំងនេះ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងដោះស្រាយដែនកំណត់នៃការវិនិយោគបរទេសនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ។ គួរកត់សម្គាល់ថា ច្បាប់ភូមិបាលឆ្នាំ ២០០១ របស់កម្ពុជា […]

ក្រុមហ៊ុន Pebsteel ប្រារព្ធខួប ៣០ឆ្នាំ ក្នុងវិស័យសំណង់អគារដែក និងរចនាសម្ព័ន្ធដែក

ក្នុងនាមជាសហគ្រាសសកលផ្តល់ដំណោះស្រាយក្នុងការសាងសង់សំំណង់អគារដែក និងរចនាសម្ព័ន្ធអគារ មុនវិស្វកម្ម សម្រាប់សំណង់អគាររោងចក្រ សាលផលិតកម្ម ឃ្លាំង កីឡាដ្ឋាន ចំណត កសិដ្ឋាន អគារពាណិជ្ជកម្ម និងគ្រឿងបង្គុំអគារ។ Pebsteel ទទួលបានភាពជឿជាក់ពីអតិថិជនជាមួយនឹងគម្រោងសាងសង់ជាបន្តបន្ទាប់នៅក្នុងប្រទេសជាង ៥០លើពិភពលោក ។ Pebsteel តែងតែអភិវឌ្ឍ និងកែលម្អខ្លួន ដើម្បីភាពប្រសើរឡើងក្នុងវិស័យសំណង់ និងឧស្សាហកម្មសម្រាប់រយៈពេល ៣០ឆ្នាំមកនេះ និងដំណើរឆ្ពោះទៅមុខទៀត។ កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិស័យសំណង់អគារដែកនៅក្នុងអាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជា លោក Adib Kouteili ដែលជាសហស្ថាបនិក និងជានាយកក្រុមហ៊ុន Pebsteel បានចាប់ផ្តើមសិក្សា និងវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍តាំងពីឆ្នាំ១៩៩៣ ដោយមើលឃើញនូវសក្តានុពល និងភាពខ្លាំងនៃតំបន់អាស៊ីអាគ្នេយ៍នៃកំណើនក្នុងវិស័យឧស្សាហកម្ម និងសំណង់។ និន្នាការ នៃសំណង់អគារដែកមុនវិស្វកម្ម ឬ​ Pre-Engineered Building បានកកើតឡើងនៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និងបានពង្រីកខ្លួនយ៉ាងទូលំទូលាយទៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។ តាមរយៈលោក Adib Kouteili និងលោក  Sami Kteily ដែលជាប្រធានប្រតិបត្តិ និងជាសហស្ថាបនិក ក្នុងឆ្នាំ១៩៩៤ បានបង្កើតក្រុមហ៊ុន Pebsteel​ […]