Bentley បើកឱ្យប្រើ MicroStation 2026! មានចំណុចពិសេសថ្មី ៣ សំខាន់ៗ
ក្រុមហ៊ុន Bentley Systems ថ្មី”នេះបានប្រកាសដាក់ឱ្យប្រើប្រាស់នូវ MicroStation 2026 ដែលជាការធ្វើបច្ចុប្បន្នភាពដ៏ធំមួយទៅលើកម្មវិធីរចនាឈានមុខគេរបស់ខ្លួន។ កំណែថ្មីនេះមានគោលបំណងដោះស្រាយបញ្ហាកង្វះខាតវិស្វករនៅទូទាំងសកលលោក ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការបង្កើតផែនទី 3D បែប “ពិភពពិត” ដើម្បីជួយអ្នកជំនាញក្នុងការរចនាផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតឱ្យបានលឿន និងមានប្រសិទ្ធភាពជាងមុន។ កំណែឆ្នាំ 2026 នៃកម្មវិធី MicroStation នេះផ្តោតលើ ៣ ចំណុចសំខាន់ៗគឺ៖ ១) ប្រព័ន្ធស្វ័យប្រវត្តិកម្ម AI ២)បរិបទ 3D ដូចពិតៗ (Immersive 3D) និង ៣) ការដំឡើងកម្មវិធីដែលរហ័ស និងងាយស្រួល។ ជំនួយការ AI៖ ការសរសេរកូដដោយមិនចាំបាច់ចេះកូដ មុខងារដ៏លេចធ្លោបំផុតគឺ Python Assistant ថ្មី។ កាលពីមុន ការបង្កើតប្រព័ន្ធស្វ័យប្រវត្តិសម្រាប់កិច្ចការគូរប្លង់នានានៅក្នុង CAD) តម្រូវឱ្យមានចំណេះដឹងស៊ីជម្រៅផ្នែកសរសេរកូដកម្មវិធី។ ប៉ុន្តែ ជាមួយនឹងកម្មវិធីថ្មីនេះ អ្នកប្រើប្រាស់អាចប្រើប្រាស់ Chatbot ដើម្បីបង្កើត កែសម្រួល និងជួសជុលកូដស្វ័យប្រវត្តិបាន […]
ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា
ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងគម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង។ ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ ត្រូវបានប្រារព្វឡើងនៅស្ថានទូតជប៉ុន កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយឥតសំណងសរុបចំនួន ៣០៧,៧២០ ដុល្លារអាមេរិក ក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ និងចុះហត្ថលេខាដោយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ជាមួយលោកអគ្គនាយកនៃរដ្ឋាករទឹកខេត្តស្វាយរៀង និងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង។ សូមជម្រាបដែរថា ថវិកាសរុបមានចំនួន ៣០៧,៧២០ ដុល្លារអាមេរិកនេះ នឹងត្រូវអនុវត្តន៍“គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិចំនួន៩ ក្នុងឃុំកណ្តៀងរាយ ខេត្តស្វាយរៀង” និង “គម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង”។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា រំពឹងថាជំនួយឥតសំណងទាំងនេះ នឹងរួមចំណែកដល់ការពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជាបន្ថែមទៀត។ (អានបន្ថែម) - Video Advertisement -
រុស្សីសម្ពោធការិយាល័យធុរកិច្ច (BRICS House) របស់ខ្លួនប្រចាំនៅកម្ពុជា
ការិយាល័យធុរកិច្ចរុស្ស៊ី (BRICS House) នៅកម្ពុជា បានសម្ពោធដាក់ដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ការិយាល័យធុរកិច្ចរុស្ស៊ី (BRICS House)នេះ ត្រូវបានរំពឹងថា នឹងជួយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ពិសេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក BRICS កាន់តែប្រសើរ។ លោក Vladimir Palancica ប្រធានសាខា BRICS House នៅកម្ពុជា បានឱ្យដឹងថា ការិយាល័យធុរកិច្ចមានទីតាំងនៅអាគារពាណិជ្ជកម្ម និងខុនដូ Time Square ក្នុងតំបន់បឹងកេងកង រាជធានីភ្នំពេញ។ លោកឱ្យដឹងថា បច្ចុប្បន្ន BRICS មានសមាជិកចំនួន ១០ ប្រទេស រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់ អេហ្ស៊ីប និងអេត្យូពី។ ការបើកការិយាល័យធុរកិច្ចរុស្ស៊ី (BRICS House) នៅកម្ពុជា ត្រូវបានចាត់ទុកថា ជាជំហានយុទ្ធសាស្ត្រសំខាន់មួយ […]
គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងខេត្តកំពង់ស្ពឺ សាងសង់សម្រេចបាន ១៥% ហើយ
វឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រូវប្រាំង និងវស្សាប្រមាណ ៤០០០០ហិកតា បច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ១៥% ហើយ។ នេះបើយោងតាមដំណើរទស្សនកិច្ចគម្រោងផ្ទាល់ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច គឺមានទីតាំងស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបន្តថា គម្រោងនេះ ស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។ ឯកឧត្តមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោង រួមមាន៖ តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង ទ្វារទឹក ១កន្លែង អគារគ្រប់គ្រងទំនប់ ១កន្លែង ផ្លូវចូលទីតាំងគម្រោង ១ខ្សែ ប្រវែង ១៣គីឡូម៉ែត្រ និងសំណង់លូដោះទឹកមួយចំនួននៅតាមបណ្តោយផ្លូវ។ ការងារសាងសង់មានរយៈពេល ៣៦ខែ ដោយចាប់ផ្តើមនៅខែធ្នូ […]
ឆ្នាំ២០២៥៖ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាម៉េរិក
នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល្លារអាម៉េរិក ហើយក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ប្រភពដដែលបានឱ្យដឹងថា នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល្លារអាម៉េរិក ខណៈវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារ។ ក្នុងនោះប្រភពទុនវិនិយោគឈានមុខ រួមមាន៖ ប្រទេសចិន ដែលនាំមុខក្នុងការវិនិយោគ (៥៤,២៥%) បន្ទាប់មកគឺទុនវិនិយោគក្នុងស្រុក (៣១,២៧%) ហើយសិង្ហបុរី (៥,៩៩%) វៀតណាម (៤,១០%) និងប្រភពវិនិយោគពីប្រទេសផ្សេងៗទៀត។ នៅក្នុងរបាយការណ៍នោះ បានបញ្ជាកដែរថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ សម្រាប់ការនាំចេញសរុបមាន ចំនួនប្រមាណ ៣០ ០២១ លានដុល្លារអាម៉េរិក (កើនឡើង ១២,២២% បើធៀបឆ្នាំ២០២៤ ប្រមាណ ២៦ ៧៥២ លានដុល្លារអាម៉េរិក) ខណៈដែលការនាំចូលសរុបមានចំនួនប្រមាណជា ៣៥ ៤១៩ លានដុល្លារអាម៉េរិក (កើនឡើង […]
សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧
កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមមិត្តភាពបារាំង-កម្ពុជា ផ្តោតលើនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក គណៈប្រតិភូនៃក្រុមមិត្តភាពនៃរដ្ឋសភាបារាំង បានប្តេជ្ញាបន្តជំរុញឱ្យធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ មកចាប់ផ្តើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យដែលមានស្រាប់ពិសេសផ្តោតលើវិស័យសក្តានុពលសំខាន់ៗចំនួន៧។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក Thomas Lam សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ លោក Thomas Lam សមាជិកសភាបារាំង បានសន្យាថានឹងបន្តជំរុញឱ្យធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ មកចាប់ផ្តើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យដែលមានស្រាប់ ក៏ដូចជាវិស័យដែលទាក់ទាញនវានុវត្តន៍នានារួមមាន៖ វិស័យកសិឧស្សាហកម្ម គណនេយ្យនិងហិរញ្ញវត្ថុ ទេសចរណ៍ យានយន្ត អេឡិចត្រូនិក សុខាភិបាល និងព័ស្តុភារកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ ជុំវិញរឿងនេះ ឯកឧត្ដម សួន សុផល បានស្វាគមន៍ និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគតាមរយៈការផ្សារភ្ជាប់ធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ចូលមកកាន់ទីផ្សារកម្ពុជា។ ឯកឧត្តមថា រដ្ឋាភិបាល បានខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ តាមរយៈការដាក់ចេញនូវរបបវិនិយោគដែលមានភាពឆ្លាតវៃ និងអនុគ្រោះខ្ពស់ ដើម្បីកសាងជំនឿទុកចិត្ត និងដោះស្រាយរាល់កង្វល់របស់វិនិយោគិនប្រកបដោយប្រសិទ្ធភាព។ តាមរយៈជំនួបខាងលើ ភាគីកម្ពុជា បានស្នើឱ្យក្រុមមិត្តភាពកម្ពុជា-បារាំង […]


English

