រោងចក្រផលិតគ្រឿងអលង្ការម៉ាកល្បីៗរបស់បារាំង បើកដំណើរការជាផ្លូវការហើយ
ក្រុមហ៊ុន Metal Jewelry Cambodia បានសម្ពោធបើកដំណើរការរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈ និងប្លាស្ទិក ដែលជាម៉ាកល្បីរបស់បារាំងហើយ ក្រោយទទួលគោលការណ៍អនុញ្ញាឱ្យវិនិយោគ កាលពីខែមិថុនា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងពិធីនេះ ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថាការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មដ៏មានសក្តានុពល និងមានបរិយាកាសធុរកិច្ចប្រកដោយភាពអំណោយផល។ វត្តមានរបស់ក្រុមហ៊ុន មិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារដែលមានបន្ថែមតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មគ្រឿងអលង្ការរបស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាផងដែរ។ ឯកឧត្តម បានបន្ថែមថា ការជ្រើសរើសបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា របស់ក្រុមហ៊ុន Metal Jewelry Cambodia គឺជាការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត និងមានលក្ខណៈជាយុទ្ធសាស្ត្រ ព្រោះក្រុមហ៊ុនមិនត្រឹមតែអាចទទួលបាននូវអត្ថប្រយោជន៍ ពីកញ្ចប់លើកទឹកចិត្តដែលមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបាននូវកិច្ចសម្រួលនីតិវិធីរដ្ឋបាលដែលមានភាពរហ័សងាយស្រួល, ប្រព័ន្ធបណ្តាញអគ្គិសនីដែលអាចជឿទុកចិត្តបាន, បណ្តាញដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងបរិក្ខារភស្តុភារកម្មទំនើបៗ ដែលទាំងអស់នេះនឹងរួមចំណែកដល់ប្រសិទ្ធភាពប្រតិបត្តិការ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន។ (អានបន្ថែម) គួរបញ្ជាក់ថា […]
វិថីតេជោសន្តិភាពឆ្នេរអង្កោលក្នុងខេត្តកែប សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
គម្រោងសាងសង់វិថីតេជោសន្តិភាពឆ្នេរអង្គោល ស្ថិតនៅភូមិកែប និងភូមិអ ង្គោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានតម្លៃ ១០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធិសម្ពោធ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ បើតាមពិធីសម្ពោធនេះ បានឱ្យដឹងថា គម្រោងនេះ ជាអនុគម្រោងនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍។ បន្ថែមពីនេះ ផ្លូវដ៏សំខាន់មួយខ្សែនេះ ត្រូវបានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២២ខែ គិតចាប់ពីអំឡុងខែមករា ឆ្នាំ២០២២ រហូតដល់អំឡុងខែមករា ឆ្នាំ២០២៤ និងបានចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារអាម៉េរិក ជាកម្ចីឥណទានសម្បទានពីធនាគារ អភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រា យផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ ជាលទ្ធផល គម្រោងនេះត្រូវបានអនុវត្តការងារបច្ចេកទេសសាងសង់រួមមាន៖ ការងារចាក់ក្រាលបេតុងកៅស៊ូប្រភេទAC មានក ម្រា ស់ ១០សង់ទីម៉ែត្រ មានទទឹង ៥,៥ម៉ែត្រ សម្រាប់ផ្លូវឯកទិស និងទទឹង ១០ម៉ែត្រ សម្រាប់ផ្លូវដែលមា ន ២គន្លង […]
ក្រុមហ៊ុនចិនGuoxing ប្រកាសវិនិយោគបង្កើតសួនឧស្សាហកម្ម និងវិស័យកសិកម្មនៅកម្ពុជា
ក្រុមហ៊ុន Guoxing Group មកពីប្រទេសចិន បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការបោះទុនវិនិយោគបង្កើតសួនឧស្សាហកម្ម និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិនៅកម្ពុជាថែមទៀត។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោក Li Guolian ប្រធានក្រុមហ៊ុន នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនោះ លោកប្រធានក្រុមហ៊ុនបានឱ្យដឹងថា មានបណ្តាក្រុមហ៊ុនជាច្រើនរបស់ចិន បានមកទស្សនកិច្ចពាណិជ្ជកម្មនៅកម្ពុជាចំនួន ០៤លើកមកហើយ ក្រោមការសម្របសម្រួលរបស់ Guoxing Group ដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាថានឹងបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ លើសពីនេះ លោកប្រធានក៏បានជម្រាបបន្ថែមនូវសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន Guoxing នាពេលកន្លងមក នៅកម្ពុជា និងបានបង្ហាញពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងរយៈ ៥ឆ្នាំខាងមុខ ដែលនឹងបង្កើតសួនឧស្សាហកម្មមួយផងដែរ។ ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្មនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន និងលើកឡើងថា នេះជាចំណុចដ៏ល្អមួយ […]
Sailun Group របស់ចិនប្រកាសពីផែនការ ចង់ពង្រីកការវិនិយោគកែច្នៃកៅស៊ូនៅកម្ពុជាបន្ថែមទៀត
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនផលិតសំបកកង់របស់ចិន Sailun Group បានប្រកាសពីផែនការដើម្បីបង្កើនការវិនិយោគរបស់ខ្លួនលើការកែច្នៃកៅស៊ូនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការយ៉ាងសកម្មនូវរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងខេត្តស្វាយរៀង។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងជំនួបនាពេលថ្មីៗនេះរវាងលោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទីប្រាំបីនៅទីក្រុងគុនមីង ប្រទេសចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះលោក Yuan បានបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនថា ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ដោយផ្ដោតលើការកែច្នៃផលិតផលកៅស៊ូទៅជាផលិតផលផ្សេងៗ ដូចជាសំបកកង់រថយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះផែនការពង្រីករបស់ក្រុមហ៊ុន Sailun ដោយបានលើកទឹកចិត្តឱ្យមានកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីសម្រួលដល់ដំណើរការវិនិយោគ។ សម្តេចបានកត់សម្គាល់ពីសក្តានុពលរបស់គម្រោងក្នុងការពង្រឹងសមត្ថភាពផលិតកម្មរបស់កម្ពុជា និងលើកកម្ពស់ទិដ្ឋភាពសេដ្ឋកិច្ចរបស់ខ្លួន។ គួររំលឹកថា កន្លងមកក្រុមហ៊ុន Sailun Group បានវិនិយោគនៅកម្ពុជាដោយបង្កើតរោងចក្រផលិតសំបកកង់នៅក្រុងបាវិត ខេត្តស្វាយរៀង ហើយក្រុមហ៊ុនក៏ទើបតែបានបង្ហាញពីផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកំពត ក្នុងគោលបំណងធ្វើសមាហរណកម្មបន្ថែមទៀតនូវប្រតិបត្តិការរបស់ខ្លួនក្នុងក្របខ័ណ្ឌឧស្សាហកម្មកម្ពុជាផងដែរ។ (អានបន្ថែម និង បន្ថែម) ការពង្រីកប្រតិបត្តិការរបស់ក្រុមហ៊ុន Sailun ត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារជាច្រើន […]
ក្រុមហ៊ុនឯកទេសដាំដំឡូងនិងស្វាយចន្ទី ចង់បង្កើនដើមទុនបង្កើតរោងចក្រច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone គឺជាក្រុមហ៊ុនដែលមានឯកទេសលើការដាំដុះដំឡូងមី និងស្វាយចន្ទី របស់ចិន មានទីតាំងនៅកម្ពុជា បានប្រកាសពីផែនការបង្កើនដើមទុនរបស់ខ្លួនលើដំណាំដំឡូងមី និងដំណាំស្វាយចន្ទី ពិសេសចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Wu Yu Jie ប្រធានក្រុមហ៊ុននារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនោះ លោក Wu បានចែករំលែកនូវព័ត៌មានលម្អិតអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២ ដោយផ្តោតជាចម្បងលើវិស័យកសិកម្ម ជាពិសេសដំណាំដំឡូងមី និងស្វាយចន្ទី។ លើសពីនេះក្រុមហ៊ុនក៏បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការពង្រីកការវិនិយោគលើវិស័យទាំងនេះ ហើយជាពិសេសមានបំណងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាថែមទៀតផង។ ជាការឆ្លើយតប សម្តេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍ និងលើកទឹកចិត្តចំពោះបំណងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារដទៃទៀតក្នុងពិភពលោក។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា […]
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់បានជាង៩០% បានចំណាយអស់ $១៣០០លាន
គិតត្រឹមសប្តាហ៍ទី១ ខែវិច្ឆកា ឆ្នាំ២០២៤ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានចំនួនជាង ៩០ភាគរយ ដោយចំណាយថវិកាអស់ជាង ១.៣០០លានដុល្លារ។ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកានេះថា សំណង់ធំៗនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ ខណៈការងារសេសសល់ នឹងត្រូវបន្តធ្វើរហូតចង់ទាំងស្រុង នៅមុនដំណើរការដែលបានគ្រោងនៅចុងឆមាសទី១ឆ្នាំក្រោយ។ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា មានប្រសាសន៍ថា៖ “បច្ចុប្បន្ន វឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានជាង ៩០% ដែលក្នុងនោះបានចំណាយអស់ជាង ១.៣០០លានដុល្លារ និងបានផ្តល់ឱកាសការងារដល់បុគ្គលិក កម្មករ និងអ្នកគ្រប់គ្រងជាង ១៥.០០០នាក់ផងដែរ”។ ឯកឧត្តមបន្ត៖ “បើគ្មានអ្វីប្រែប្រួលទេ ការងារសំណង់ធំៗ នឹងត្រូវបញ្ចប់នៅចុងខែ១២ ឆ្នាំនេះ ខណៈការងារដែលនៅសេសសល់តិចតួច យើងនឹងសំអាត ដោយប្រើរយៈពេល៦ខែ រួមមានការស្នើវិញ្ញាបណ្ណបត្រពីអាកាសចរណ៍ស៊ីវិល ក៏ដូចជាការធ្វើតេស្តបញ្ជាក់ពីសុវត្ថិភាព” បញ្ជាក់ថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នៅខេត្តកណ្តាល និងខេត្តតាកែវ […]