Makro គ្រោងថែមទុនជាង ៨០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មលក់រាយរបស់ខ្លួន

ក្រុមហ៊ុន Siam Makro Plc ដែលជាប្រតិបត្តិករផ្សារទំនើប Makro និងផ្សារទំនើប Lotus បានបោះទុនចន្លោះពី២៥,៣ ទៅ ២៧.៥ពាន់លានបាត ឬ ប្រមាណ ៧៤០លានដុល្លារ ទៅ ៨០៣,៥លានដុល្លារ នៅឆ្នាំ២០២៣នេះ ដើម្បីពង្រីកអាជីវកម្មលក់រាយ និងលក់បោះដុំរបស់ខ្លួន។

លោកស្រី Saowaluck Thithapant ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Siam Makro បានលើកឡើងថា បន្ទាប់ពីបើកប្រទេសឡើងវិញពេញលេញហើយ សេដ្ឋកិច្ច និងទេសចរណ៍ថៃបានស្ទុះងើបឡើង ដែលជាកត្តាជះផលជាវិជ្ជមានដល់អាជីវកម្មលក់ដុំ និងរាយ ក៏ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងឧស្សាហកម្មចំណីអាហារ ដែលសុទ្ធសឹងតែជាអតិថិជនរបស់ផ្សារម៉ាក្រូ។

ក្នុងចំណោមទុនវិនិយោគសរុប ប្រមាណ ៣៨៤លានដុល្លារ ទៅ៤១២លានដុល្លារនេះ នឹងត្រូវវិនិយោគលើអាជីវកម្មបោះដុំ នៃផ្សារទំនើប Makro ខណៈទឹកប្រាក់ប្រមាណ ៣៥៧លានដុល្លារ ទៅ៣៩២លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់អាជីវកម្មលក់រាយ នៅផ្សារទំនើប Lotus រួមទាំង ការពង្រីកសាខា និងការអភិវឌ្ឍមជ្ឈមណ្ឌលចែកចាយ ប្រព័ន្ធឌីជីថល និងអាជីវកម្មថ្មីៗ។ លោកស្រី Saowaluck បានបញ្ជាក់បន្ថែម។

លោកស្រីបានបន្តថា នៅក្នុងឆ្នាំ២០២៣នេះ ផ្សារទំនើប Makro គ្រោងនឹងបើកសាខាថ្មីចំនួន១២សាខាក្នុងប្រទេសថៃ និងប្រមាណពី៤ ទៅ៦សាខា នៅក្នុងបណ្តាប្រទេសផ្សេងទៀត ដែលផ្សារទំនើប Makro មានវត្តមានអាជីវកម្មរួចហើយ។ ចំណែក ផ្សារទំនើប Lotus គ្រោងនឹងបើកផ្សារទំនើបចំនួនប្រមាណ ១៣ ទៅ១៨សាខា ​ក្នុងប្រទេសថៃ និងម៉ាឡេស៊ី ព្រមទាំងសាខា Go Fresh នៃផ្សារទំនើប Lotus ពី១០០ ទៅ១៥០សាខាផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]