កម្ពុជា-អាម៉េរិក រួមគ្នាជំរុញផែនការរៀបចំបង្កើតសួនឌីជីថលនៅកម្ពុជា
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ទិដ្ឋភាពឌីជីថលរបស់ប្រទេសកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយស្ថានទូតសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាប្រកបដោយផលិតភាពក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសួនឌីជីថលនៅក្នុងប្រទេស។ កិច្ចប្រជុំនេះមានឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោកស្រី Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗ រួមមានការអនុវត្តយុទ្ធសាស្ត្ររដ្ឋាភិបាលឌីជីថល ទំនើបកម្មស្ថាប័ន និងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍។ ពួកគេក៏បានលើកឡើងពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងកម្មវិធីកម្រិតខ្ពស់ដូចជាប្រព័ន្ធផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងវេទិកាពហុគោលបំណង DG SuperApp ផងដែរ។ ស្ថានទូតអាមេរិកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងការខិតខំប្រឹងប្រែងទាំងនេះ សំដៅស្វែងរកលទ្ធផលដែលមានឥទ្ធិពល ដែលនឹងពង្រឹងក្របខ័ណ្ឌបច្ចេកវិទ្យារបស់កម្ពុជា។ កាលពីដើមឆ្នាំនេះ នៅថ្ងៃទី៦ ខែមករា ក្រសួងប្រៃសណីយ៍ធ្លាប់បានបង្ហាញពីផែនការដ៏សំខាន់មួយក្នុងការបង្កើតសួនឌីជីថលដ៏ទូលំទូលាយមួយដែលត្រូវបានរចនាឡើងដើម្បីបង្កើនចំណេះដឹងផ្នែកឌីជីថល និងជំរុញកំណើនសម្រាប់សហគ្រាសឌីជីថល។ (អានបន្ថែម) បច្ចុប្បន្ននេះ ក្រសួងកំពុងស្វែងរកយ៉ាងសកម្មនូវទីតាំងសមស្របមួយសម្រាប់សួនកម្សាន្តឌីជីថល ខណៈកំពុងរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍របស់ខ្លួន។ នៅពេលដែលត្រូវបានបង្កើតឡើង ឧទ្យាននេះត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងគ្រប់គ្រងជំនាញឌីជីថល ជំរុញអាជីវកម្មឌីជីថលដែលកំពុងរីកចម្រើន និងជំរុញសហគមន៍ឌីជីថលដ៏រស់រវើកដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។ គំនិតផ្តួចផ្តើមនេះ ស្របទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសជាតិ ដែលជាការបោះជំហានទៅមុខយ៉ាងសំខាន់នៅក្នុងសេចក្តីប្រាថ្នាផ្នែកបច្ចេកវិទ្យារបស់ខ្លួន។ - Video Advertisement -
កម្ពុជា-តាជីគីស្ថាន ប្តេជ្ញារួមគ្នាពង្រីកកិច្ចសហការលើវិស័យថាមពល កសិកម្ម និងអបរំ
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី កម្ពុជា និងតាជីគីស្ថាន បានសន្យារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានថាមពល កសិកម្ម និងការអប់រំ។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន កាលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី និងលោកប្រធានាធិបតី បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ ថាមពលស្អាត, កសិកម្ម និង អប់រំ។ ភាគីទាំងពីរ ក៏នឹងរួមគ្នាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅវិញទៅមកនាពេលខាងមុខ ខណៈភាគីទាំងពីរ ក៏បានប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក្នុងការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ជុំវិញរឿងនេះ លោកប្រធានាធិបតីតាជីគីស្ថាន បានបង្ហាញនូវក្តីរីករាយ ក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈលោកបានលើកឡើងថាសក្តានុពលរបស់ប្រទេសតាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល, ថាមពលស្អាត និងបានដាក់ចេញគោលដៅក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ១០០% ត្រឹមឆ្នាំ២០៣៨។ លោកក៏បានកត់សម្គាល់ថា កម្ពុជាក៏ជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជាអាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀងសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ បន្ថែមពីនេះ […]
ក្នុងត្រីមាសទី១ រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីចំនួន $៧៨លាន
ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួន ៧៨លានដុល្លារ សមមូលនឹង ៥៩,១១ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៣% នៃពិតានដែលច្បាប់អនុញ្ញាត (២០០០ លានអេសដេអ៊ែ)។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងយ៉ាងដូច្នេះ ក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី០២ ខែមិថុនានេះថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាធម្យមប្រមាណ ៥០ភាគរយ។ ក្រសួងបន្តឡើងថា៖ “គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម”។ បន្ថែមពីលើនេះ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ រដ្ឋបានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបមានចំនួន ២៨,៥លានដុល្លារ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ រដ្ឋបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក ប្រមាណ ១៧៥លានដុល្លារ ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៥៣% និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៤៧%។ គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៥ សន្និធិបំណុលសាធារណៈរបស់កម្ពុជាកើនដល់១២,១៨ពាន់លានដុល្លារ ក្នុងនោះ ៩៩% ត្រូវនឹងប្រមាណ […]
វិនិយោគិនវៀតណាមប្រមាណ ១៥០ក្រុមហ៊ុន បង្ហាញបំណងចង់វិនិយោគនៅកម្ពុជា
វិនិយោគិនរបស់វៀតណាម ដែលតំណាងឱ្យប្រមាណជា ១៥០ក្រុមហ៊ុន បានបង្ហាញពីបំណងចង់វិនិយោគនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ថ្លែងក្នុងជំនួបជាមួយឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី រវាងប្រទេសទាំងពីរ នៅដើមឆ្នាំ២០២៥នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានបំពេញផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយវៀតណាម គឺជាប្រទេសធំទី២ ដែលកម្ពុជាបាននាំទំនិញចូលប្រទេសវៀតណាម។ ឯកឧត្តមបន្ថែមថា ក្នុងឆ្នាំនេះ ឯកឧត្តមមានជំនួបជាមួយអ្នកវិនិយោគិនវៀតណាម ក្នុងវេទិកាធុរកិច្ចដែលមានក្រុមហ៊ុនចូលរួមប្រមាណ១៥០ ដែលសុទ្ធសឹងជាក្រុមហ៊ុនមានបំណងចង់វិនិយោគនៅកម្ពុជា។ ក្នុងវេទិកានេះ ឯកឧត្តម ក៏បានផ្សព្វផ្សាយពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងកៀរគរក្រុមហ៊ុនទាំងនោះ ឱ្យមកវិនិយោគនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងអរគុណឯកអគ្គរដ្ឋទូតវៀតណាម ដែលមានបំណងជំរុញកៀរគរអ្នកវិនិយោគវៀតណាមមកកម្ពុជាបន្ថែមទៀត ខណៈឯកឧត្តមថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ស៊ីជម្រៅ […]
ក្នុងរយៈពេល៥ខែ កម្ពុជាស្រូបទាញការវិនិយោគថ្មីបានចំនួន ២៩០គម្រោង មានទុនជាង $៤ពាន់លាន
ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នំា២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា មានគម្រោងវិនិយោគសរុបចំនួន ២៩០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤,២ពាន់លានដុល្លារ បានធ្វើការចុះបញ្ជីនៅ(CDC) ដោយក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៦២,២៧% ឈរនៅលំដាប់លេខរៀងទី១។ ជាការកត់សម្គាល់ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ២៩០គម្រោងនេះ ឃើញថាមានការកើនឡើងរហូត ១៣៧គម្រោង ស្មើនឹងប្រមាណ ៩០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នា២០២៤។ ចំពោះទុនវិនិយោគសរុប ៤,២ពាន់លានដុល្លារនេះវិញ មានការកើនឡើងរហូតដល់ទៅ ១,៤ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៥២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នា២០២៤។ ក្នុងលំហូរទុនសរុបប្រមាណ ៤,២ពាន់លានដុល្លារ នេះ បានហៀរចូលក្នុងវិស័យសំខាន់ៗបីនៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យឧស្សាហកម្មទទួលបាន ៣,៦លានដុល្លារ, វិស័យហេដ្ឋរចនាសម្ព័ន្ធទទួលបាន ៥៥៨លានដុល្លារ, និង វិស័យទេសចរណ៍ទទួលបាន ២០លានដុល្លារ។ ក្នុងចំណោមនោះ ប្រភពទុនវិនិយោគដែលឈរលើលំដាប់ខ្ពស់បំផុតគឺ ចិន (៦២,២៧%), តាមពីក្រោយដោយ កម្ពុជាខ្លួនឯង (២៣,២៨%) និងលំដាប់ទី៣គឺ សិង្ហបុរី (៩,៦៣%)។ ទាក់ទងនឹងទីតាំងសំខាន់ៗដែលទទួលបានការវិនិយោគទាំងនេះត្រូវបាននាំមុខដោយខេត្តកំពង់ស្ពឺ (៧២គម្រោង), ខេត្តស្វាយរៀង(៦៨គម្រោង), ភ្នំពេញ (៣៤គម្រោង), […]
វៀតណាមប្រកាសសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅប្រទេសរបស់ខ្លួន ដើម្បីបង្ហាញពីមិត្តភាពដ៏រឹងមាំ និងស្អិតល្មួត
វៀតណាម បានបង្ហាញនូវគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្ហាញពីការដឹងគុណទៅវិញទៅមក និងដើម្បីបង្ហាញដល់សាធារណៈមតិជាតិ និងអន្ដរជាតិឱ្យដឹងកាន់តែច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំ និងស្អិតល្មួតរវាងកម្ពុជា-វៀតណាមនៅគ្រប់កាលៈទេសៈ។ ការបង្ហាញពីគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ នាយឧត្ដមសេនីយ៍ ហ្វៀន តិន គឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបខាងលើ ឯកឧត្ដម ជា ធារិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានរំលេចអំពីគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅក្នុងសារមន្ទីរមួយនៅប្រទេសវៀតណាម ដើម្បីចង់បង្ហាញទៅដល់សាធារណៈមតិជាតិ និងអន្ដរជាតិឱ្យកាន់តែយល់ច្បាស់ និងស៊ីជម្រៅអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា-វៀតណាមនៅគ្រប់កាលៈទេសៈ។ ជាពិសេស ក្នុងវិស័យកងទ័ពរវាងប្រទេសទាំងពីរ ដែលបានងើបរួមគ្នាតវ៉ា និងរើសបម្រាស់ខ្លួនចេញពីអាណានិគមន៍នាពេលកន្លងមក។ ឯកឧត្ដម បានបន្តថា សម្តេចតេជោបានឆ្លើយតបដោយសម្ដែងនូវការពេញចិត្ដចំពោះគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅប្រទសវៀតណាមនេះ បន្ទាប់ពីកម្ពុជាបានកសាងស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសរបស់ខ្លួនរួចហើយ។ ឯកឧត្ដម បានលើកឡើងនូវប្រសាសន៍សម្តេចតេជោថា ការសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាម គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេច ដែលបានស្នើចាប់តាំងពីឆ្នាំ២០២០មកម្លេះ ដើម្បីធ្វើយ៉ាងណាឱ្យមានស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសវៀតណាមផងដែរ។ បើតាមការបញ្ជាក់របស់សម្ដេចតេជោ ការជំរុញសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនេះ ដើម្បីឆ្លុះបញ្ចាំង និងបង្ហាញពីការដឹងគុណគ្នាក្នុងការជួយគ្នាទៅវិញទៅមក ។ ការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម […]