ត្រឹម១ទសវត្សទៀត អាស៊ីអាគ្នេយ៍និងឥណ្ឌា នឹងនាំមុខលើវិស័យផលិតកម្មជំនួសចិន

ការផ្លាស់ប្តូរដ៏សំខាន់មួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលរបស់ពិភពលោក កំពុងកើតឡើងចំពោះវិស័យកម្មន្តសាល​និងផលិតផលសំខាន់ៗនៃទីផ្សារសកល ដែលក្នុងរយៈពេលមិនដល់១០ឆ្នាំទៀត ប្រទេសអាស៊ីអាគ្នេយ៍ និងឥណ្ឌា នឹងប្រែមុខមាត់ក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំជំនួសឱ្យប្រទេសចិន។ និន្នាការ​នេះ ​ត្រូវ​បាន​ជំរុញកត្តាពីរយ៉ាងធំៗ ទី១ គឺ​ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ចំណាយ​ក្នុងស្រុកនៅ​ប្រទេស​ចិនកើនឡើងខ្ពស់ ពោលគឺនៅពេលនោះចិននឹងក្លាយជាប្រទេសអភិវឌ្ឍន៍ខ្ពស់ និងទីពីរគឺជំរុញដោយ​សារ​ការ​ធ្វើ​ពិពិធកម្ម​ខ្សែច្រវាក់​ផ្គត់ផ្គង់​ផលិតផលតាមបណ្តាប្រទេសក្នុងតំបន់ ដែល​កំពុង​កើនឡើង នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុន ​​JLL ដែលជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យពាណិជ្ជកម្មឈានមុខគេលំដាប់ពិភពលោក  និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយ​ Retalkasia ចុះផ្សាយថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤។

បើរើទីតាំងមកអាស៊ីអាគ្នេយ៍ និងឥណ្ឌា គឺចំទីតាំងយុទ្ធសាស្ត្រនិងទទួលបានភាពទាក់ទាញ

បច្ចុប្បន្ន ក្រុមហ៊ុនធំៗនានាក្នុងប្រទេសចិន កំពុងសម្លឹងមើលទៅហួសពីប្រទេសចិនកាន់តែខ្លាំងឡើង ដើម្បីរកឱកាសបង្កើត ឬពង្រីកប្រតិបត្តិការផលិតកម្មរបស់ពួកគេ។ យុទ្ធសាស្ត្រចិនបូកមួយ “China +1” នេះ មានគោលបំណងកាត់បន្ថយហានិភ័យ ​ដោយការធ្វើពិពិធកម្មផលិតកម្មនៅតាមទីតាំងថ្មីៗជាច្រើនទូទាំងអាស៊ី។ ក្នុងនោះ ប្រទេសអាស៊ីអាគ្នេយ៍ (រួមមានកម្ពុជាផងដែរ) និងឥណ្ឌា ជាប់ជាគោលដៅមួយដ៏សំខាន់ក្នុងកែវភ្នែកវិនិយោគិនចិន ដោយសារហេតុចម្បងៗមួយចំនួនដែលមានប្រៀបជាងបើធៀបនឹងលក្ខខណ្ឌក្នុងស្រុកចិន រួមមាន៖ កម្លាំងពលកម្មដ៏ធំ (អាស៊ានបូកឥណ្ឌូនេស៊ី បូកឥណ្ឌាមានពលកម្មចង់លើសឬស្មើនឹងកម្លាំងពលកម្មចិនទាំងមូល) និងមានជំនាញស្រាប់ ការចំណាយអំណោយផល និងគម្រោងអភិវឌ្ឍន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធធំៗ កំពុងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) យ៉ាងខ្លាំងក្នុងវិស័យផលិតកម្ម។ គួររំលឹកថា ចំនួនប្រជាជនអាស៊ាននិងឥណ្ឌាបើបូកបញ្ចូលគ្នា គឺអាចឡើងដល់ពាន់លាននាក់ ហើយបើគិតដល់មួយទសវត្សក្រោយទៀត នឹងមានអត្រាកំណើនប្រជាជនកើតច្រើនលើសពីពេលនេះទៅទៀត ដែលផ្តល់នូវលទ្ធភាពទទួលបានកម្លាំងពលកម្មជំនាញយ៉ាងច្រើន និងតម្រូវការទីផ្សារថ្មីនៅពេលនោះ។

ការលើកទឹកចិត្តរបស់រដ្ឋាភិបាលជំរុញកំណើនសេដ្ឋកិច្ច

ដោយ​ទទួល​ស្គាល់​ឱកាស​នេះ រដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ឥណ្ឌា​កំពុង​អនុវត្ត​គោលនយោបាយ​យ៉ាង​សកម្ម​ដើម្បី​ទាក់ទាញការវិនិយោគលើវិស័យកម្មន្តសាលនិងផលិតកម្ម។ គោលនយោបាយទាំងនេះ ជារឿយៗផ្តោតលើការផ្តល់អាទិភាពលើកម្មសិទ្ធិដីធ្លី លទ្ធភាពទទួលបានដើមទុន និងការលើកទឹកចិត្តផ្សេងទៀត ដើម្បីបង្កើតបរិយាកាសគាំទ្រសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម។

អ្វីម្យ៉ាងដែលសំខាន់លើសពីការបង់ថ្លៃចំណាយ

ថ្វីត្បិតែអាស៊ាននិងឥណ្ឌា មានឱកាស សក្តានុពល និងគុណសម្បត្តិយ៉ាងច្រើនធៀបនឹងចិនក៏ដោយ តែការចំណាយប្តូរពីចិនមកប្រទេសផ្សេង នៅតែជាកត្តាសំខាន់ក្នុងការសម្រេចចិត្តជ្រើសរើសទីតាំងថ្មី។ ទោះយ៉ាងណាក្តី ការរកឃើញរបស់ក្រុមហ៊ុន JLL សង្កត់ធ្ងន់លើសារៈសំខាន់នៃការគិតគូរពីផលចំណេញរយៈពេលវែងនិងគ្រប់ជ្រុងជ្រោយ។

លោក Michael Ignatiadis ប្រធានយុទ្ធសាស្រ្តផលិតកម្មអាស៊ីប៉ាស៊ីហ្វិកប្រចាំ JLL បានសង្កត់ធ្ងន់ថា “ក្រុមហ៊ុនត្រូវប្រកាន់យកនូវផ្នត់គំនិតដែលអាចបត់បែនបាន ដោយផ្តោតអាទិភាពលើការជ្រើសរើសដីធ្លីសម្រាប់ទីតាំងថ្មី និងជម្រើសទទួលបានមូលនិធិ ដើម្បីសម្របខ្លួនទៅនឹងការវិវត្តនៃសក្ដានុពលនៃខ្សែច្រវាក់ផ្គត់ផ្គង់ថ្មី។”

ឥណ្ឌូណេស៊ី និងវៀតណាម កំពុងសម្ងំកើបលុយពី FDI

ការវិភាគរបស់ក្រុមហ៊ុន JLL បង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការវិនិយោគដោយផ្ទាល់ពីបរទេស ( FDI ) សម្រាប់ការផលិតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ជាឧទាហរណ៍ ប្រទេសឥណ្ឌូណេស៊ី ទទួលបានការកើនឡើងចំនួន $៤ ពាន់លានដុល្លារពីមួយឆ្នាំទៅមួយឆ្នាំ ពី FDI សម្រាប់វិស័យកម្មន្តសាលក្នុងស្រុករបស់ខ្លួន ដែលឈានដល់តម្លៃ ២៨,៧ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ចំណែកឯវៀតណាម ក៏បានផលប្រយោជន៍ច្រើនក្រែលពីកំណើន FDI ដ៏រឹងមាំផងដែរ ដោយ FDI ក្នុងការផលិតរបស់វៀតណាម បានកើនឡើងជាង ៣០% ដល់ ២៣,៥ ពាន់លានដុល្លារ ។ តួលេខទាំងនេះ បង្ហាញពីការទាក់ទាញកាន់តែខ្លាំងឡើងនៃប្រទេសអាស៊ីអាគ្នេយ៍ក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មថ្មី។

អនាគតនៃការផលិត៖ ពិពិធកម្ម និងការរីកចម្រើន

ការកើនឡើងនៃតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា ជាអំណាចផលិតកម្មថ្មី ឆ្លុះបញ្ចាំងពីទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកដែលកំពុងវិវត្ត។ ក្រុមហ៊ុនកំពុងស្វែងរកកាន់តែខ្លាំងឡើងដើម្បីធ្វើពិពិធកម្មខ្សែច្រវាក់ផ្គង់របស់ពួកគេ និងទាញយកប្រយោជន៍ពីមូលដ្ឋានគ្រឹះដ៏រឹងមាំដែលផ្តល់ដោយទីផ្សារដែលកំពុងរីកចម្រើនទាំងនេះ។

“លើសពីកត្តាចំណាយ កម្លាំងពលកម្មជំនាញ គុណភាពហេដ្ឋារចនាសម្ព័ន្ធ បទប្បញ្ញត្តិបរិស្ថាន នោះគឺភាពអំណោយផលនៃទីតាំងក្នុងប្រទេសថ្មី ដែលស្ថិតនៅជិតទីផ្សារបញ្ជាទិញសំខាន់ៗរបស់ពិភពលោក។ ទាំងនេះ សុទ្ធតែជាការពិចារណាដ៏សំខាន់សម្រាប់ភាពជោគជ័យរយៈពេលវែង” លោក  Peter Guevarra នាយកក្រុមហ៊ុន JLL បញ្ជាក់។

ជាមួយនឹងទីតាំងយុទ្ធសាស្ត្ររបស់ពួកគេ កម្លាំងពលកម្មជំនាញ និងបរិយាកាសគោលនយោបាយមានលក្ខខណ្ឌគាំទ្រពីរដ្ឋាភិបាលច្រើន នោះប្រទេសអាស៊ីអាគ្នេយ៍ និងឥណ្ឌា នឹងក្លាយជាអ្នកនាំមុខគេសម្រាប់អនាគតនៃផលិតកម្មសកលនាសម័យថ្មី៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និងអាស៊ាន កំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺបញ្ហាអតិផរណា និងការកើនឡើងនៃចំនួនយុវជនអត់ការងារធ្វើ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលរួមចំណែកច្រើនជាង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងស្មើនឹងប្រហែល ៧០% នៃទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋចិន បង្ហាញសញ្ញារងគ្រោះធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលបានឈានដល់កម្រិតទាបបំផុតរហូតដល់ ៨៦% ក្នុង ខែកក្កដា ឆ្នាំ ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Evrimagaci.org នៅថ្ងៃទី៣១  ខែមករា ឆ្នាំ ២០២៥។ ទីផ្សារអចលនៈទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះនឹងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឈមមុខនឹងការត្រួតពិនិត្យជាពិសេស។ ប្រភពដដែលក៏បានលើកឡើងពីអនាគតមិនប្រាកដប្រជារបស់គម្រោងព្រែកជីក Funan Techo ដ៏មានមហិច្ឆតាក្នុងតម្លៃ ១,៧ ពាន់លានដុល្លារ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលគាំទ្រដោយចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរទាំងនេះ ស្របពេលជាមួយគ្នានោះ ពួកគេបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរនៃលំហូរវិនិយោគ ដែលធ្លាប់មាននៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់អាស៊ានកន្លងមក។ ផលប៉ះពាល់លើទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គឺមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ។ ប្រទេសថៃដែលវិស័យទេសចរណ៍ បានរួមចំណែកប្រមាណ ១២% ដល់ GDP របស់ខ្លួន ក្នុងឆ្នាំ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប្តូរដ៏ធំមួយ ដោយសារអចលនទ្រព្យ ចាប់ផ្តើមកើនតម្លៃឡើងវិញ។ ជាក់ស្តែងអចលនទ្រព្យកម្រិត A នៅកណ្តាលទីក្រុងសិង្ហបុរី កើនតម្លៃដល់ទៅ ២០.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលទីផ្សារដែលកំពុងរីកចម្រើនដូចជា នៅកម្ពុជា មានតម្លៃទាបបំផុតត្រឹម ១.០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពទីផ្សារ អចលនទ្រព្យក្នុងតំបន់ និងការព្យាករទីផ្សារ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗចំនួន ០៥ ចេញផ្សាយដោយ Investasian.com កាលពីដើមខែមករា ឆ្នាំ ២០២៥។ វិស័យអចលនទ្រព្យក្នុងតំបន់បង្ហាញនូវឱកាសវិនិយោគចម្រុះ ដែលផ្តល់អោយទីផ្សារនីមួយៗនូវ អត្ថប្រយោជន៍ប្លែកៗគ្នា។ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងមានសកម្មភាពនគរូបនីយកម្ម យ៉ាងឆាប់រហ័ស ជំរុញឱ្យមានតម្រូវការអចលនទ្រព្យ អ្នកវិនិយោគអាចទិញខុនដូលំដាប់កំពូលក្នុងតម្លៃ ២.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ច្បាប់កម្មសិទ្ធិបរទេសរបស់កម្ពុជា អនុញ្ញាតឱ្យអ្នកវិនិយោគ អន្តរជាតិកាន់កាប់រហូតដល់ ៧០% នៃខុនដូ ដែលធ្វើឱ្យវាក្លាយជាចំណុចទាក់ទាញ ដ៏សំខាន់សម្រាប់វិនិយោគិន មូលធនពិភពលោកដែលកំពុង ស្វែងរកទីផ្សារដែលកំពុងរីកចម្រើន។ ចំណែកឯទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ី ក៏មានរឿង គួរឱ្យទាក់ទាញដូចគ្នា ជាពិសេស នៅទីក្រុងគូឡាឡាំពួ ដែលជាមជ្ឈមណ្ឌលខុនដូមានលក់ក្នុងតម្លៃ ៣.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ រិតតែពិសេសទៀតនោះ […]

ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ , លំហូរវិនិយោគពីចិននៅតែបន្តគ្របដណ្តប់លើទីផ្សារកម្ពុជា, បើទោះជារដ្ឋចិននៅមិនទាន់មានការអនុម័តកម្ចីថ្មីក៏ដោយ!

ទោះបីជាកញ្ចប់ប្រាក់កម្ចីថ្មីដែលត្រូវផ្តល់ជូនកម្ពុជាពីរដ្ឋាភិបាលចិន នៅតែមិនទាន់ឃើញធ្លាក់មករហូត មកដល់ត្រីមាសទី៣ នៃឆ្នាំ២០២៤ នេះ ក៏ដោយ ក៏កម្ពុជានៅតែបន្តទាក់ទាញការវិនិយោគផ្ទាល់ពីវិនិយោគគិនចិននៅតែមិនថមថយដដែល ដោយរក្សាបានការរួមចំណែកប្រមាណ ៤៧% នៃទំហំវិនិយោគបរទេស សរុបរបស់កម្ពុជា។ ទំហំវិនិយោគបរទេសរបស់ចិន នៅបន្តរក្សាភាពគ្របដណ្តប់លើទីផ្សារកម្ពុជា ភាគច្រើនចាប់ពី ៤៨% ទៅ ៥៦% ចាប់តាំងពីឆ្នាំ ២០២០ រៀងមក នេះបើយោងតាមការរកឃើញដែល បង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤។ ការចូលរួមផ្នែកហិរញ្ញវត្ថុរបស់ចិននៅក្នុងប្រទេសកម្ពុជា បានវិវឌ្ឍយ៉ាងសំខាន់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុង ក្រោយនេះ ដោយបង្ហាញពីទិដ្ឋភាពផ្សេងគ្នាលើគ្រប់វិស័យ។ តួលេខប្រាក់កម្ចីរបស់ រដ្ឋាភិបាលកម្ពុជាពី ប្រទេសចិន មានការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយបានឈានដល់កម្រិតខ្ពស់បំផុតរហូតចំនួន ៦៥០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ បន្ទាប់មកមានចំនួនតិចជាង ៥៨០លានដុល្លារអាមេរិក និង ៦០០ លានដុល្លារក្នុងឆ្នាំ២០២២ […]

អ្នកជំនាញ៖ ឆ្នាំ២០២៥ យុទ្ធសាស្រ្តទីផ្សារអចលនវត្ថុនៅកម្ពុជាគួរមានយន្តការកែលម្អ, ខណៈទីផ្សារក្នុងតំបន់មានលក្ខណៈប្រកួតប្រជែងខ្លាំង!

គិតត្រឹមដើមឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យរបស់កម្ពុជា បង្ហាញពីបញ្ហាប្រឈមសំខាន់ៗជាមួយនឹង អត្រាកាន់កាប់អគារការិយាល័យនៅត្រឹមកម្រិត ៦៥,១% ទាបជាងស្តង់ដារអន្តរជាតិ ដែលជាទូទៅមាន ចន្លោះពី ៨៥-៩០% ដែលរក្សាបាននូវតម្លៃជួលបុព្វលាភនៅត្រឹមរង្វង់ ២៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ “Fearless Forecast” ដែលបង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។ វិស័យហាងលក់រាយ ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ដែលមានអត្រាកាន់កាប់ហាងលក់រាយមាន នៅត្រឹមរង្វង់ ៦១,៨% ទាបជាងស្តង់ដារពិភពលោក ដែលជាទូទៅយ៉ាងហោចត្រូវមានចាប់ពីចន្លោះ ៩០-៩៥% សម្រាប់ទីផ្សារលក់រាយដែលមានសុខភាពល្អ។ ទោះបីជាមានបញ្ហាប្រឈមនឹងការកាន់កាប់ ទាំងនេះក៏ដោយ គេសង្កេតឃើញថា កន្លែងលក់រាយសំខាន់ៗនៅតែបន្តរក្សាតម្លៃបានប្រហែល ២២,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាដែលអាចកើតមានរវាងស្ថានភាពតម្លៃពិត នៃទីផ្សារ និងយុទ្ធសាស្រ្តកំណត់តម្លៃនៅក្នុងទិដ្ឋភាពអចលនទ្រព្យដែលកំពុងវិវត្តរបស់កម្ពុជា។ ការផ្គត់ផ្គង់ខុនដូចូលបន្ថែមថ្មីមកក្នុងទីផ្សារមានចំនួនជាង ៣២០០យូនីត ដែលកំពុងតែ បង្ហាញពីសញ្ញាណឲ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្នឡើងវិញសម្រាប់អ្នកអភិវឌ្ឍក្នុងវិស័យនេះ ខណៈតម្លៃលក់សម្រាប់ខុនដូ កម្រិតខ្ពស់នាពេលបច្ចុប្បន្ន […]

អ្នកជំនាញ៖ ដូណាល់ត្រាំអាចនឹងផ្តាច់ខ្សែច្រវាក់ផលិតកម្មវៀតណាមដូចធ្វើដាក់ចិន ហើយកម្ពុជានឹងមានផលចំណេញច្រើន

ប្រទេសកម្ពុជា ត្រៀមខ្លួនក្លាយជាអ្នកទទួលផលដ៏សំខាន់នៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដោយអ្នកជំនាញបានព្យាករពីឱកាសផលិតកម្មសំខាន់ៗបន្ទាប់ពីលោក ប្រធានាធិបតីដូណាល់ត្រាំ  Donald Trump ត្រឡប់ចូលកាន់តំណែងវិញ ជាពិសេសនៅពេលដែលប្រទេសវៀតណាមអាចនឹងប្រឈមនឹងការដាក់កំហឹតពន្ធគយដ៏តានតឹងឡើងវិញដោយរដ្ឋាភិបាលអាមេរិកថ្មី ស្រដៀងនឹងការកំណត់ពីមុនដែលធ្លាប់បានធ្វើចំពោះចិន នេះ​បើ​យោងតាមបទវិភាគស្តីពី 2025 Fearless Forecast  របស់លោក Marc TownSend ប្រធាន CBRE Cambodia ​នៅ​ក្នុង​វេទិកា​អចលន​ទ្រព្យ​អាស៊ី​អាគ្នេយ៍​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ ២០២៥។ ការផ្លាស់ប្តូរគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក  ត្រូវបានលោករំពឹងទុកថា អាចនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវសក្ដានុពលផលិតកម្មអាស៊ីអាគ្នេយ៍។ ចំពោះមុខរបត់នយោបាយពិភពលោកថ្មីបែបនេះ ប្រទេសវៀតណាម ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងអតុល្យភាពពាណិជ្ជកម្មដ៏ច្រើន ជាមួយ សហរដ្ឋអាមេរិក អាចនឹងក្លាយទៅជាអ្នករងគ្រោះច្រើនជាងគេមួយទៀត ចំពោះមុខយុទ្ធសាស្ត្រពន្ធដ៏ តឹងតែង ដែលលោកធ្លាប់បានអនុវត្តដូចគ្នាកាលពីមុនមកចំពោះប្រទេសចិន។ អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់ក្នុងវេទិកាអចលនទ្រព្យនេះ បានធ្វើការកត់សម្គាល់ថា “លោក Trump នឹងកាត់ផ្តាច់វិស័យផលិតកម្មរបស់វៀតណាមជាមួយនឹងការដាក់កំហឹតពន្ធគយថ្មី តាមរបៀបដែលគាត់ធ្វើដាក់ប្រទេសចិន” ដោយលោកបានបន្ថែមថា “ហើយបើពិតជាដូច្នោះមែននោះ កម្ពុជាអាចនឹងក្លាយជាអ្នកឈ្នះដ៏ធំ” ។ ឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ដែលគេអាចសម្គាល់បានដោយការអភិវឌ្ឍអគារការិយាល័យប្រភេទ កម្ពស់ដល់ទៅ ៥០-៦០ជាន់ ដែលមិនធ្លាប់មានពីមុនមក នេះជាការលោតផ្លោះយ៉ាងច្រើនខុសពីមុន ដែលទីក្រុងកម្ពុជាធ្លាប់តែមានអគារកម្ពស់អស់ច្រើនណាស់ត្រឹមតែ ១៨-២០ជាន់តែប៉ុណ្ណោះ។ មួយវិញទៀត […]

ការព្យាករណ៍អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៥៖ ការប្រឈម ភាពធន់ និងឱកាស

ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់បង្ហាញភាពស្វាហាប់ឡើងវិញសម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការធ្លាក់ចុះអត្រាការប្រាក់សកល និងការព្យាករកំណើន GDP ក្នុងតំបន់ ចំនួន ៤,៤% បើទោះបីជាបញ្ហាប្រឈមដែលបណ្តាលមកពីការតស៊ូទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ នេះបើយោងតាមការវិភាគ អ្នកជំនាញអចលនទ្រព្យប្រចាំតំបន់អាស៊ី Benjamin Cole របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ irei.com ចេញផ្សាយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា កំណើន GDP ក្នុងតំបន់ កើនឡើងដល់ ៤,៦% នៅឆ្នាំ ២០២៤ មុនពេលថយចុះមកត្រឹម ៤,៤% នៅឆ្នាំ ២០២៥ យោងតាមទស្សនវិស័យប្រចាំឆមាសប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ។ តួលេខដដែលនេះ ត្រូវបានបញ្ជាក់ដោយធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ និន្នាការអត្រាការប្រាក់ និងផលប៉ះពាល់អចលនទ្រព្យ កត្តាសំខាន់ដែលជំរុញអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥  គឺការបន្ធូរបន្ថយអត្រាការប្រាក់រយៈពេលវែងនៅទូទាំងប្រទេសសេដ្ឋកិច្ចធំៗ។ ជាក់ស្តែង ធនាគារប្រជាជនចិន (PBOC) ទើបតែបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់យ៉ាងសម្បើមនៅចុងឆ្នាំ ២០២៤ ដែលគាំទ្រដោយអត្រាអតិផរណាត្រឹមតែ ០,៣%នៃអត្រាប្រចាំឆ្នាំ ក្នុងខែតុលា ឆ្នាំ ២០២៤។ […]