ក្រុមហ៊ុន MAXTRAD ជំរុញបង្កើនចំណេះដឹងលើផ្នែកវិស្វកម្មអគ្គីភ័យនៅកម្ពុជា

វិស័យសំណង់នៅកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ ជាមួយនឹងអគារខ្ពស់ៗបានរីកលូតលាស់ដូចផ្សិតនៅទូទាំងប្រទេស។ ស្របពេលដែលវិស័យនេះនៅតែបន្តរីកចម្រើន សុវត្ថិភាពអគ្គីភ័យ និងវិស្វកម្មអគ្គីសនី បានក្លាយជាបញ្ហាសំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ អ្នកយកការណ៍របស់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ កញ្ញា ខាត់ លក្ខិណា បានអង្គុយពិភាក្សាជាមួយលោក Bernard Mak នាយកក្រុមហ៊ុន MAXTRAD ដើម្បីពិភាក្សាអំពីសុវត្ថិភាពអគ្គិភ័យ និងវិស្វកម្មអគ្គីភ័យ។

តើលោកគិតយ៉ាងណាដែលចំពោះស្តង់ដារសុវត្តិភាពអគ្គិភ័យ និងវិស្វកម្មអគ្គិភ័យនៅកម្ពុជា?

សុវត្ថិភាពអគ្គីភ័យគឺពិតជាថ្មីណាស់សម្រាប់ប្រទេសកម្ពុជា ក៏ប៉ុន្តែ ជាការគួរឲ្យត្រេងអរ គឺមនុស្សគ្រប់គ្នាបាននិងកំពុងចាប់ផ្តើមមើលឃើញពីសារៈសំខាន់របស់វា។ ប្រទេសកម្ពុជាមិនមានបទបញ្ញាត្តិស្តីពីសុវត្តិភាពអគ្គីភ័យនោះទេ ហើយប្រព័ន្ធពន្លត់អគ្គីភ័យជាច្រើនដែលបានបំពាក់នៅក្នុងអគារខ្ពស់ៗ មិនបានបំពេញទៅតាមស្តង់ដារសុវត្ថិភាព ឬខ្លះ ត្រូវបានរចនាឡើងដោយមិនត្រឹមត្រូវទៀតផង។ ប្រសិនបើមានការត្រួតពិនិត្យអគ្គីភ័យឲ្យបានត្រឹមត្រូវ មានអគារជាច្រើនណាស់នៅកម្ពុជា ដែលប្រហែលជាមិនអាចទទួលពិន្ទុសម្រាប់ជាប់បាន។

តើលោកបានសម្លឹងមើលឃើញពីការលំបាកណាមួយសម្រាប់អគារខ្ពស់ៗនៅកម្ពុជាដែរឬទេ?

បាទ ការលំបាកនោះគឺ “ម្ចាស់គម្រោង” នេះគឺដោយសារតែកម្ពុជាមិនមានច្បាប់ ឬបទបញ្ញាត្តិពីរដ្ឋាភិបាលដែលតម្រូវឲ្យពួកគាត់ជាម្ចាស់គម្រោង ឬអគារត្រូវតែអនុវត្តតាម។ ប៉ុន្តែ ប្រសិនបើម្ចាស់គម្រោងគាត់មានមនសិការ ពួកគាត់នឹងដឹងថា គម្រោងផ្ទាល់ខ្លួនរបស់ពួកគាត់ត្រូវការអ្វីមួយ ដូចជាសុវត្ថិភាពអគ្គីភ័យ ហើយពួកគាត់នឹងសម្រេចចិត្តរួមបញ្ចូលទៅក្នុងគម្រោងរបស់គាត់។ ឧទាហរណ៍ រោងចក្រកាត់ដេរមួយចំនួនអនុវត្តប្រពន្ធ័អគ្គីភ័យដោយសារតែអតិថិជនរបស់ពួកគាត់តម្រូវឲ្យពួកគាត់ធ្វើដូច្នេះ។ ដូច្នេះ ប្រសិនបើអតិថិជនមិនតម្រូវឲ្យពួកគាត់មានវានោះទេ ពួកគាត់អាចនិយាយថា ពួកគាត់មិនត្រូវការវាទេ។ ដូច្នេះ កម្លាំងជំរុញពាណិជ្ជកម្មជាច្រើនបាននិកកំពុងជួយឲ្យមានការអនុវត្តសុវត្ថិភាពអគ្គីភ័យ។ វិស័យពាណិជ្ជកម្មកំពុងជំរុញឲ្យមានស្តង់ដារនេះ!

តើក្រុមហ៊ុន MAXTRAD មានផែនការអ្វីមួយដែរឬទេដើម្បីលើកកម្ពស់សុវត្ថិភាពអគ្គីភ័យ និងវិស្វកម្មអគ្គីភ័យនៅប្រទេសកម្ពុជា?

បាទ ​ពួក​យើង​មាន។ យើងកំពុងណែនាំវិស្វករអគ្គីភ័យទៅដល់និស្សិតសាកលវិទ្យាល័យ និងវិស្វករ។ យើងក៏កំពុងផ្តោតផងដែរ លើការជួយដល់វិស្វករ និងការចែករំលែកចំណេះដឹងអំពីយើង យើងក៏កំពុងផ្តោតផងដែរ លើការជួយដល់វិស្វករ និងការចែករំលែកចំណេះដឹងអំពីឧបករណ៍ពន្លត់អគ្គីភ័យដែលត្រឹមត្រូវសម្រាប់ធ្វើការដំឡើង។ មានវិស្វករជាច្រើនមិនដឹងពីការរចនាឲ្យបានត្រឹមត្រូវ និងវិធីសាស្រ្តដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ។ ហេតុនេះហើយ ទើបយើងចូលរួមយ៉ាងសកម្មជាមួយស្ថាបត្យករ និងវិស្វករក្នុងការជួយដល់គម្រោងរបស់ពួកគាត់។

តើក្រុមហ៊ុន MAXTRAD កន្លងមកបានធ្វើអ្វីខ្លះដើម្បីលើកកម្ពស់សុវត្ថិភាពអគ្គិភ័យ និងវិស្វកម្មអគ្គីភ័យ?

ឆ្នាំនេះយើងបានចាប់ផ្តើមផ្តល់សិក្ខាសាលាសម្រាប់និស្សិតសាកលវិទ្យាល័យ។ បច្ចុប្បន្ន យើងគ្របដណ្តប់សាកលវិទ្យាល័យចំនួន ៨ ហើយយើងមានវគ្គសិក្សាពី ៤ ទៅ ៥ វគ្គ ក្នុងមួយឆ្នាំៗសម្រាប់សាកលវិទ្យាល័យនីមួយៗ។ វគ្គសិក្សានោះគឺប្រហែល ៤០វគ្គ ក្នុងរយៈពេលពេញមួយឆ្នាំ ដូច្នេះ យើង​​នៅក្នុងសាកលវិទ្យាល័យស្ទើរតែរៀងរាល់សប្តាហ៍។ យើងណែនាំពីប្រព័ន្ធទឹក ដូចជា ឧបករណ៍សាចទឹក (sprinkler) ប្រពន្ធ័ពពុះ (foam system) សម្រាប់និស្សិតមេកានិច។ សម្រាប់និស្សិតអគ្គិសនី យើងចែករំលែកព័ត៌មានអំពី កណ្តឹងប្រកាសសញ្ញាណអគ្គីភ័យ និងប្រព័ន្ធឧស្ម័នបង្ក្រាបអគ្គីភ័យ ហើយសម្រាប់និស្សិតស្ថាបត្យករ និងវិស្វករស៊ីវិល យើងចែករំលែកអំពីអគ្គីភ័យអកម្ម និងមធ្យោបាយនៃការជម្លៀស។ យើងក៏មានវគ្គបណ្តុះបណ្តាលពិសេសសម្រាប់អ្នកដែលកំពុងបំរើការងារដូចជា វិស្វករ ស្ថាបត្យករ អ្នកគ្រប់គ្រងអចលនទ្រព្យ ក៏ដូចជា​អ្នកសម្របសម្រួលការបាត់បង់នៅពេលមានហានិភ័យទៅលើអគារនៃក្រុមហ៊ុនធានារ៉ាប់រងផងដែរ។ យើងក៏ផ្តល់ជូនវគ្គសិក្សារៀបរៀងជាពិសេសដែលយោងទៅតាមកម្មវិធីស្តង់ដារអន្តរជាតិដល់អតិថិជនរបស់យើងផងដែរ។

តើផែនការអនាគតរបស់ក្រុមហ៊ុន MAXTRAD សម្រាប់ការពង្រីកចំណេះដឹងវិស្វកម្មអគ្គីភ័យគឺមានអ្វីខ្លះ?

នេះគឺជាឆ្នាំដំបូងរបស់យើងដែលធ្វើសិក្ខាសាលាទាំងនេះ ហើយយើងមានគម្រោងធ្វើវាជារៀងរាល់ឆ្នាំសម្រាប់និស្សិតសាកលវិទ្យាល័យ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានដែលយើងចែករំលែកដល់និស្សិតសាកលវិទ្យាល័យគឺមានលក្ខណៈទូទៅទេ។ យើងក៏មានផែនការបង្កើតសាលារៀនសម្រាប់វិស្វកម្មអគ្គិភ័យនៅថ្ងៃអនាគត។ យើងមានបំណងចង់ចូលរួមចំណែកក្នុងសង្គមតាមរយៈការជួយដល់វិស្វករក្នុងស្រុក និងណែនាំពួកគេ អំពីអ្វីដែលវិស្វកម្មអគ្គីភ័យមាន ហើយអំពីរបៀបដែលវិស្វកម្មអគ្គីភ័យអាចជួយការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានាពេលអនាគត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ថា ការដាក់ដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីនេះ គឺដើម្បីបណ្តុះបណ្តាលជំនាញ ជំរុញនវានុវត្តន៍ឧស្សាហកម្ម និងមធ្យោបាយធ្វើដំណើរដែលបញ្ចេញកាបូនទាប។ ឯកឧត្តមថា វិទ្យាស្ថាននេះ ក៏ជាវឌ្ឍនភាពថ្មីមួយទៀត ក្នុងការជំរុញការស្រាវជ្រាវ ការបណ្តុះបណ្តាលបច្ចេកទេស និងនវានុវត្តន៍ក្នុងវិស័យរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលថ្មីផងដែរ។ វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង ក្រុមហ៊ុន GTV Motor និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស លើជំនាញរថយន្តអគ្គិសនី វិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅការផលិតប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។ ពាក់ព័ន្ធនឹងយានយន្តអគ្គិសនីនេះដែរ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១០.៥៦៨គ្រឿង ខណៈនិន្នាការប្រើប្រាស់យានយន្តប្រភេទនេះនៅកម្ពុជា កំពុងបន្តកើនឡើងខ្លាំង។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន […]

ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យាអន្តរជាតិប្រកាសថា៖ ចង់បង្កើតមន្ទីរពិសោធន៍១នៅកម្ពុជា

លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS ម្ចាស់ពានរង្វាន់ ណូបែលរូបវិទ្យាអន្តរជាតិម្នាក់បានប្រកាសពីគោលបំណងរបស់ខ្លួន ដោយចង់បង្កើតមន្ទីរពិសោធន៍មួយនៅកម្ពុជាដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ពង្រីកសមត្ថភាពរូបវិទ្យាបន្ថែមទៀត។ លោកលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Sir Konstantin បានលើកឡើងថា បច្ចុប្បន្ននេះលោកបានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះយុវជនកម្ពុជាដែលមានសមត្ថភាព ហើយក្នុងបេសកកម្មរបស់លោកនៅពេលនេះ កំពុងស្វែងរកយុវជន និងនិស្សិតកម្ពុជា ដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីបណ្តុះបណ្តាលពួកគេបន្ថែមទៀត ឱ្យក្លាយទៅជាធនធានដ៏ពូកែក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោកមានគម្រោង នឹងរៀបចំជាមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ដែលមានសមត្ថភាពអាចពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យានេះ។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យា ដែលបានសម្លឹងឃើញឱកាសនៅកម្ពុជា ហើយមានផែនការក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា ដែលមានសមត្ថភាពឱ្យមានការយល់ដឹងស៊ីជម្រៅក្នុងផ្នែកបច្ចេកវិទ្យា។សម្តេចតេជោ ក៏បានប្រាប់លោកសាស្ត្រាចារ្យរូបវិទ្យា ធ្វើកិច្ចការងារនេះ ជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាកាន់តែមានសមត្ថភាពនៅក្នុងផ្នែកបច្ចេកវិទ្យាវិទ្យាសាស្ត្រនេះកាន់តែច្រើន។ គួរបញ្ជាក់ថា យុវជនកម្ពុជាគឺមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ គួរឱ្យកត់សម្គាល់ដែលពួកគេបានខិតខំប្រឹងប្រែង និងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ រាជរដ្ឋាភិបាលរំពឹងថា […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំ ខេត្តអានហួយ ប្រទេសចិន បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈរួមគ្នា បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ និងទទួលស្គាល់ជំនាញរួមគ្នា ដើម្បីពង្រឹងសមត្ថភាពការបណ្តុះបណ្តាលជំនាញឱ្យកាន់តែប្រសើរ។ MoU រវាងភាគីទាំងពីរ បានចុះហត្ថលេខា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងលោកស្រី Ling Shuangying អគ្គលេខាធិការនៃសម្ព័ន្ធអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ខេត្តអានហួយ ប្រទេសចិន។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានចាត់ទុក កិច្ចសហការនេះ នឹងក្លាយជាចលករដ៏សំខាន់បន្ថែមទៀតសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីបរទេស ជាពិសេសវិនិយោគិនចិនមកកម្ពុជា។ ជាមួយគ្នានេះ លោកស្រី Ling Shuangying បានលើកឡើងដែរថា អនុស្សរណៈដ៏សំខាន់នេះ នឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បច្ចេកទេសយានយន្តអគិ្គសនី និងបច្ចេកវិទ្យាកុំព្យូទ័រជាដើម ឱ្យមានកម្រិតស្តង់ដាវិជ្ជាជីវៈខ្ពស់ទទួលស្គាល់រវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា MoU នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងទទួលស្គាល់ជំនាញរួមគ្នារវាង កម្ពុជា-ចិន ដោយនឹងផ្ដោតសំខាន់លើការសហការរៀបចំកម្មវិធីសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងមហាវិទ្យាល័យបច្ចេកទេសសំណង់ Zhejiang (ZCTC) និងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាខេត្តពោធិ៍សាត់ (PIPP) នៅទីក្រុង Zhejiang ក្នុងគោលបំណងជំរុញប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់កម្ពុជា ដើម្បីបំពេញតម្រូវការក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន ជាពិសេសក្នុងវិស័យសំណង់។ គាំទ្រដោយកម្មវិធីភាពជាដៃគូរបស់ ILO/China MoU បង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង រួមទាំងបច្ចេកវិទ្យាសំណង់ឆ្លាតវៃ ការផ្លាស់ប្តូរមហាវិទ្យាល័យ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរួមគ្នាដើម្បីបង្កើនការងាររបស់យុវជនកម្ពុជា។ គំនិតផ្តួចផ្តើមនេះក៏ជួយសម្រួលដល់ការផ្លាស់ប្តូរសិស្ស និងគ្រូ ការប្រកួតប្រជែងជំនាញ និងគម្រោងស្រាវជ្រាវផងដែរ។ ក្នុងពិធីចុះហត្ថលេខានេះ មន្ត្រីជាន់ខ្ពស់មកពី ILO/China បានលើកឡើងពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលយុវជននូវជំនាញទីផ្សារពាក់ព័ន្ធ ដោយសារឧស្សាហកម្មសំណង់នៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រធានគម្រោង ILO/China Tian Feng បានកោតសរសើរ ដោយបានគូសបញ្ជាក់ថា វានឹងផ្តល់ឱកាសជាក់ស្តែងសម្រាប់យុវជនកម្ពុជាក្នុងការទទួលបាននូវវគ្គបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ និងសម្ភារៈទំនើបៗ។ ភាពជាដៃគូនេះមិនត្រឹមតែដោះស្រាយគម្លាតជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ ខណៈពេលដែលគាំទ្រដល់ការអភិវឌ្ឍន៍ជាតិប្រកបដោយនិរន្តរភាព ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ កម្ពុជាកំពុងវិនិយោគជាយុទ្ធសាស្ត្រលើធនធានមនុស្សរបស់ខ្លួន ដើម្បីធានាថាកម្លាំងការងាររបស់ខ្លួនត្រូវបានត្រៀមរួចស្រេចសម្រាប់បញ្ហាប្រឈមនានា នៅពេលអនាគតនៅក្នុងឧស្សាហកម្មផ្សេងៗ។ - Video Advertisement -

ក្រុមហ៊ុន Yalong ប្រកាសជួយកម្ពុជា ជំរុញវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

ក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងការងារ ដើម្បីរួមគ្នាជួយលើកកម្ពស់ការផ្លាស់ប្ដូរការសិក្សាបែបអន្តរជាតិ និងការសហការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក CHEN Jiquan នាយកក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី  បង្ហាញក្តីសង្ឃឹមថា តាមរយៈបទពិសោធរបស់ក្រុមហ៊ុន Yalong នឹងអាចជួយឱ្យសិស្សកម្ពុជាទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានស្ដង់ដា និងមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារ។ ឯកឧត្តម ក៏បានបញ្ជាក់ពីភាពចាំបាច់ នៃការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញពិតប្រាកដ និងស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដែលជាគន្លឹះយ៉ាងសំខាន់ ក្នុងការបង្កើតផលិតភាពនៃកម្លាំងពលកម្មកម្ពុជាក្នុងទីផ្សារ និងប្រែក្លាយកម្ពុជាជាគោលដៅដ៏ទាក់ទាញនៃការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនបរទេស។ ជាការឆ្លើយតប លោក CHEN Jiquan នាយកក្រុមហ៊ុន […]

ក្រុមហ៊ុន Toyota គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសឧស្សាហកម្មយានយន្តនៅកម្ពុជា

ក្រុមហ៊ុនជប៉ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានបង្ហាញពីគម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Kensuke Tsuchiya ប្រធានក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. កាលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Kensuke Tsuchiya បានបញ្ជាក់ថា ជំនួបនេះ ដើម្បីជម្រាបពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងជម្រាបពីគម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមិនកំណត់សម្រាប់តែកម្មករនិយោជិតរបស់ក្រុមហ៊ុន Toyota ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ចំពោះគម្រោងវិនិយោគនេះ ខណៈឯកឧត្តមថា គម្រោងនេះស្របទៅនឹងគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រដ្ឋាភិបាល។ ឯកឧត្តមរំពឹងថា គម្រោងដ៏វិសេសវិសាលនេះនឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Toyota Tsusho […]