ធនាគារMB សហការជាមួយ បុរី ប៉េង ហួត ដើម្បីផ្តល់ឥណទានពិសេស សម្រាប់ការទិញផ្ទះ

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បុរី ប៉េង ហួត និង ធនាគារអ៊ឹមបី ខេមបូឌា បានរៀបចំកម្មវិធីចុះហត្ថលេខានៃសហប្រតិបត្តិការភាពជាដៃគូ នាការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម របស់បុរី ប៉េង ហួត ចំងាយ5នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។

នៅក្នុងពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ បុរី​ ប៉េង ហួត និង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអ៊ឹមប៊ី ខេមបូឌា ព្រមទាំងសហការីនៃស្ថាប័នទាំងពីរជាច្រើនរូបទៀតបន្ថែមទៀត។

លោកស្រី ទេព កន្និដ្ឋា ប្រធានផ្នែកលក់ជាន់ខ្ពស់ តំណាងក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍ថា “ចាប់ដៃគ្នាសហការរវាង បុរី ប៉េង ហួត និង ធនាគារ អ៊ឹមប៊ី ខេមបូឌា ក្នុង​វិស័យអចលនទ្រព្យ​ ក្នុងការផ្តល់ជូននូវលំនៅដ្ឋានដ៏សុខដមរម្យ​នា​ជាមួយធនាគារអ៊ឹមប៊ី ខេមបូឌា ដ៏មានទំនុកចិត្តខ្ពស់ ព្រមទាំងអត្រាការប្រាក់ប្រកួតប្រជែង ហើយផ្តល់ទំហំកម្ចីរហូតដល់៩០% ដែលពុំទាន់មានធនាគារណាផ្តល់ជូនបែបនេះកន្លងមកទេ។ ហើយនៅថ្ងៃនេះ បុរី ប៉េង​ ហួត នឹងមានការប្រកាសពីការផ្តល់ជូនកាន់តែពិសេសៗ បន្ថែមទៀតសម្រាប់អតិថិជនដែលទិញផ្ទះក្នុងខែកក្កដានេះ​ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់១០%”។

លោកស្រី បានបន្ថែមទៀតថា សម្រាប់ការសហការផ្តល់ឥណទានទិញផ្ទះក្នុង បុរី ប៉េង ហួត របស់ ធនាគារអ៊ឹមបី ខេមបូឌា អតិថិជនទាំងអស់អាចទិញបានគ្រប់គម្រោងទាំងអស់លើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់ ដែលក្រុមហ៊ុនកំពុងមានដំណើរការលក់នាពេលបច្ចុប្បន្ន ។ ជាចុងក្រោយ លោកស្រី បានថ្លែង អំណរ គុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ អ៊ឹមប៊ី ខេមបូឌា សម្រាប់ការសហការដ៏មុះមុត និងផ្តល់លក្ខខណ្ឌបង់ប្រាក់ពិសេសៗ សម្រាប់អតិថិជនរបស់បុរី ប៉េង​ហួត។ ហើយលោកស្រីក៏សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងជឿជាក់ បុរី ប៉េងហួត កន្លងមក។

លោក Tran Trong Thang អគ្គនាយករង នៃ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានមានប្រសាសន៍យ៉ាងដូច្នេះថា” ធនាគារ អ៊ឹមប៊ី ខេមបូឌា យល់​ឃើញថា ​ក្លាយទៅជា​ម្ចាស់​ផ្ទះនៃក្តីស្រមៃ​ គឺ​ជា​ក្តី​សុបិន​សម្រាប់​មនុស្សគ្រប់រូប ដែលប្រាថ្នាចង់បាន។ ផ្ទះតំណាងឱ្យស្ថេរភាព សន្តិសុខ និងអនុស្សាវរីយ៍ជាច្រើននៃក្នុងក្រុមគ្រួសារ។ ទោះជាយ៉ាងណា ក្តីស្រមៃមួយនេះត្រូវឆ្លងកាត់ឧបសគ្គជាច្រើនជាពិសេសផ្នែកហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះផងដែរ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានចូលមកក្នុងទីផ្សារកម្ពុជា អស់រយៈពេលជាង ១២ឆ្នាំមកហើយ។ ពួកយើង មានជំនឿចិត្តខ្ពស់ និងយល់ច្បាស់អំពីស្ថានភាពទីផ្សារក្នុងស្រុក និងស្ថេរភាពដ៏រឹងមាំនៃហិរញ្ញវត្ថុរបស់ធនាគារ នេះហើយ ជាមូលហេតុដែរយើងសម្រេចធ្វើយុទ្ឌនាការ បង្កើតផ្ទះក្នុងក្តីស្រមៃជូនអតិថិជនទាំងអស់ ឲ្យក្លាយជាកាពិតជាមួយឥណទាទិញផ្ទះរបស់ធនាគា អ៊ឹប៊ី ខេមបូឌា។

ធនាគារ អ៊ឹប៊ី ខេមបូឌា គឺជាធនាគារដំបូងគេបង្អស់នៅកម្ពុជា ដែលដាក់ប្រើប្រាស់ប្រព័ន្ធឥណទាន BPM ហើយប្រព័ន្ធនេះជំរុញឲ្យធនាគារ អ៊ឹមប៊ី ខេមបូឌា លេចធ្លោជាងស្ថាប័នហិរញ្ញវត្ថុដ៏ទៃទៀត និងស្របតាមទស្សនៈវិស័យរបស់យើងក្នុងការក្លាយជាដៃគូរហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់អតិថិជនគ្រប់រូប – ប្រព័ន្ធឥណទាន BPM ជាប្រព័ន្ធដែលមានតួរនាទីបង្ករភាពងាយស្រួលក្នុងការរៀបចំស្នើសុំ សិក្សា វាយតម្លៃ និងអនុម័តឥណទានបានយ៉ាងឆាប់រហ័ស  (SLA)  ត្រឹមតែ មួយសប្តាហ៍តែប៉ុណ្ណោះ គិតចាប់ពីថ្ងៃស្នើសុំឥណទាន រហូតដល់ឥណទានត្រូវបានអនុម័ត្ត។

ពិធីចុះហត្ថលេខានេះ បានសបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងដ៏ស្អិតរមួត រវាងបុរី ប៉េង ហួត និងធនាគារ អ៊ឹមប៊ី ដើម្បីផ្តល់ជូនអតិថិជនរបស់បុរី ប៉េង ហួត ក្លាយជាម្ចាស់ផ្ទះតាមក្ដីប្រាថ្នា ជាមួយអត្រាការប្រាក់ពិសេសចាប់ពី ៨.៥% រួមជាមួយទំហំកម្ចីរហូតដល់ ៩០% រយៈពេលកម្ចីរហូតដល់ ២០ឆ្នាំ លើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់ ជាមួយជម្រើសបង់ប្រាក់ដែលមានលក្ខខណ្ឌពិសេស និងកាន់តែងាយស្រួលជាងមុន។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ​ ០៩៨/ ០១៦/០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ https://t.me/boreypenghuoth ៕

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការស្នើរសុំឥណទានទិញផ្ទះ​ សូមអញ្ញើញមកកាន់សាខាធានាគារ អ៊ឹមប៊ី ខេបូឌា សាខា នរោត្តម ឬ សាខាអូឬស្សី ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ​ ០២៣ ៩៦ ៨៦ ៨៦ ឬចូលរួមជាមួយ Facebook page https://www.facebook.com/MBBankCambodiaPlc/ ៕ សូមទស្សនាជាវិដេអូចុចទីនេះ

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើដំបូលរបស់អ្នកកំពុងជួបបញ្ហាខូចខាត តែមិនចង់ខាតពេលរុះរើមែនទេ? ISI RE-ROOFING SOLUTIONS ជាដំណោះស្រាយថ្មីប្រកបដោយភាពច្នៃប្រឌិត និង ដំឡើងឆាប់រហ័សបំផុត

ដំបូលស័ង្កសីជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងមានបញ្ហាច្រែះធ្លុះ និងលេចទឹកដែលបង្កការរំខានជាខ្លាំងដល់ដំណើរការអាជីវកម្មប្រចាំថ្ងៃជាពិសេសសម្រាប់រោងចក្រ ឃ្លាំងស្តុកទំនិញ រោងម៉ាស៊ីនកិនស្រូវ ឬអាគារពាណិជ្ជកម្មផ្សេងៗ ដែលបញ្ហាទាំងនោះតម្រូវឱ្យម្ចាស់អាជីវកម្មធ្វើការជួសជុលជាញឹកញាប់ ដែលផ្តល់ការរំខានដល់អាជីវកម្ម ខាតបង់ពេលវេលា និងថវិកាជាច្រើន ។ អស់ក្តីបារម្ភ ក្រុមហ៊ុន ISI STEEL សូមណែនាំនូវសេវាកម្មថ្មី ISI RE-ROOFING Solutions ដែលជាសេវាកម្មថ្មីដំបូងគេបង្អស់នៅប្រទេសកម្ពុជា ប្រក់ដំបូលថ្មីគ្របលើដំបូលចាស់ដោយមិនមានការរុះរើ និងមិនផ្តល់ការរំខានដល់ដំណើរការអាជីវកម្មក្នុងអំឡុងពេលដំឡើងនោះទេ។ សម្រាប់អតិថិជនដែលជ្រើសរើសសេវាកម្មនេះ មុននឹងធ្វើការដំឡើង ក្រុមការងារ  ISI នឹងធ្វើការត្រួតពិនិត្យជាក់ស្តែងទៅលើគ្រោងដំបូលចាស់ដើម្បីដឹងថាតើគ្រោងដំបូលចាស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទ្រទម្ងន់ដំបូលថ្មីបានដែរឬទេ ហើយក្រុមការងារនឹងធ្វើការណែនាំជាងជំនាញដែលបានវឹកហាត់ដោយក្រុមហ៊ុន ជូនទៅកាន់អតិថិជន។ ប្រព័ន្ធប្រក់ដំបូលថ្មីគ្របលើដំបូលចាស់ ប្រើប្រាស់នូវដែក ISI OMEGA ដែលមានមុខងារជាផ្ទោងដំបូល និងស័ង្កសី ISI ផាម ភ្លីកឹប ៩៨០ ហើយមានការធានារយៈពេល ១០ឆ្នាំទៅលើគ្រោងដំបូល និងធានារយៈពេល ២០ឆ្នាំទៅលើការច្រែះធ្លុះសន្លឹកស័ង្កសី។ ជ្រើសរើសនូវសេវាកម្ម ISI RE-ROOFING Solutions លោកអ្នកនឹងទទួលបាននូវដំបូលថ្មីដែលអាចដំឡើងបានយ៉ាងឆាប់រហ័ស ជួយសន្សំថវិកា និងមិនប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់អ្នក ក្នុងពេលដំឡើង។ សម្រាប់ព័ត៍មានបន្ថែមសូមចូលទស្សនាវីដេអូអំពី ISI RE-ROOFING Solutionsតាមរយៈ៖ https://www.youtube.com/watch?v=dCyUULGfXcI&ab_channel=ISISTEEL […]

កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី១០ ផ្តល់នូវអនុសាសន៍ដ៏មានមហិច្ឆតាអំពីអនាគតនៃទីក្រុង

កម្មវិធីកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី ANCHORS PROPERTYGURU WEEK ២០២៤ រួមបញ្ចូលនូវការប្រកាសពានរង្វាន់មជ្ឈិម​បូព៌ា​ និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ទីក្រុងបាងកក ប្រទេសថៃ — កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី (ARES) លើកទី១០ ដែលជាវេទិកាភាពជាអ្នកដឹកនាំរបស់ PropertyGuru​ Group បានប្រមូលផ្តុំអ្នកជំនាញ និងអ្នកដឹកនាំទស្សនៈដើម្បីពិភាក្សាអំពីបញ្ហាប្រសព្វគ្នាដែលផ្លាស់ប្តូរ និងអង្រួនឧស្សាហកម្មអចលនទ្រព្យ រួមទាំងបច្ចេកវិទ្យា ការរចនា ការអភិវឌ្ឍន៍អាជីវកម្ម សេដ្ឋកិច្ច និងច្រើនទៀត។ ក្រោមប្រធានបទ “បង្កើតមហិច្ឆតានៃទីក្រុងនាពេលអនាគត” ARES ២០២៤ បានទាក់ទាញគណៈប្រតិភូជាង៣០០ នាក់ទៅកាន់សណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនាទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់កិច្ចពិភាក្សាប្រកបដោយការយល់ដឹងជាបន្តបន្ទាប់ ដោយមានវាគ្មិនប្រហែល ៣០នាក់ មកពីជុំវិញពិភពលោកចូលរួមនៅក្នុងកិច្ចពិភាក្សា សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាជាក្រុម។ កិច្ចប្រជុំកំពូលឆ្នាំ២០២៤ ត្រូវបានបែងចែកតាមប្រធានបទទៅជាការកសាងសហគមន៍នាពេលអនាគត ការពង្រឹងអាជីវកម្មច្នៃប្រឌិត និងការទទួលយកភាពរុងរឿងរួមគ្នា។ លោក Jules Kay អ្នកគ្រប់គ្រងទូទៅនៃ PropertyGuru Asia Property Awards and Events បានមានប្រសាសន៍ថា “ទីក្រុងគឺជាផ្ទាំងក្រណាត់សម្រាប់ឧស្សាហកម្មអចលនទ្រព្យ ហើយកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ីលើកទី១០ របស់ PropertyGuru បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះមហិច្ឆតានៃការរស់នៅក្នុងទីក្រុង។ តាមរយៈកិច្ចពិភាក្សា […]

បុរី ប៉េង ហួត បើកសម្ពោធគម្រោងថ្មីមួយទៀត មុនដំណាច់ឆ្នាំ ២០២៤

គម្រោងថ្មីដឹស្ដា ផ្លាទីនីម អេកូ ប៉ូលី២ (The Star Platinum Eco Poli 2)  ទើបតែបានធ្វើកម្មវិធីបើកលក់សាកល្បងកាលពីថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តែប៉ុណ្ណោះ ពេលនេះបុរី ប៉េង ហួត បានធ្វើកម្មវិធីបើកសម្ពោធលក់ជាផ្លូវការទៅហើយ នៅនាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ។ នេះជាគម្រោងទី៣៩ បើគិតចាប់តាំងពីឆ្នាំ ២០០៥ មក ហើយគម្រោងដ៏មានប្រជាប្រិយភាពថ្មីទាំងពីរនេះ នឹងត្រូវសាងសង់ឡើងលើផ្ទៃដីទំហំជិត ៤០ហិកតា ដែលមានលំនៅដ្ឋានជិត ៥០០ខ្នង ហើយទីតាំងនៅចន្លោះគម្រោងមេធំៗពីរ គឺគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម និងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងកម្មវិធីបើកលក់ជាផ្លូវការនេះ មានការចូលរួមពីអតិថិជនដែលបានទិញផ្ទះក្នុងអំឡុងពេលលក់សាកល្បង ធនាគាដៃគូ អ្នកសារព័ត៌មាន ថ្នាក់ដឹកនាំនៃក្រុមហ៊ុន បុរី ប៉េង ហួត និងបុគ្កលិក យ៉ាងច្រើនកុះករផងដែរ។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក ផេង […]

អេកូ ប៉ូលី ២ គម្រោង​ថ្មី របស់បុរី ប៉េង ហួត ​ជាមួយប្រូម៉ូសិនឈុតធំចំណេញខ្លាំង!

តាមការបង្ហោះលើទំព័រផ្លូវការរបស់បុរី ប៉េង ហួត ថានឹងរៀបចំកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មី ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ២ ដែលគេទើបតែឃើញបើកលក់ Pre-Sale កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅនេះ។ ការបើកលក់ជាផ្លូវការនេះនឹងមានការផ្ដល់ជូនប្រូម៉ូសិនចំណេញៗជាច្រើនសម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះនាចុងឆ្នាំនេះតែម្ដង។ កម្មវិធីដ៏ពិសេសមិនគួរខកខាននេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅផ្ទះគំរូវីឡា ឃីង ហ្គ្រេន ក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម ខណ្ឌច្បារអំពៅ។ សម្រាប់លោកអ្នកដែលមានបំណងចង់ទិញគេហដ្ឋាននាពេលចុងឆ្នាំនេះគឺដឹងតែត្រូវម៉ាច់ម៉ង។ ក្នុងកម្មវិធីនេះដែរ លោកអ្នកនឹងទទួលបានការផ្តល់ជូនកាដូ ប្រូម៉ូសិនឈុតធំចុងឆ្នាំ ឱកាសចំណេញមិនធ្លាប់មាន បន្ថែមពីនេះលោកអ្នកក៏អាចជ្រើសរើសប្រភេទផ្ទះ និងទីតាំងបានមុនគេ ​ទទួលបានតម្លៃដំបូងដែលល្អបំផុត​ និងជាពិសេសអាចស្នើ​បន្ថែមទំហំដីទៅតាមតម្រូវការទៀតផង។ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ! ការអញ្ជើញចូលរួមកម្មវិធី លោកអ្នកក៏អាចទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះគំរូពិតនៃវីឡាម៉ូតថ្មីៗចុងក្រោយភ្លាមៗ​ ស្ដាប់ការធ្វើបទបង្ហាញអំពី​ប្រភេទផ្ទះក្នុងគម្រោងថ្មី អេកូ ប៉ូលី២ និងអាចសាកសួរព័ត៌មានពីគ្រប់ប្រភេទផ្ទះរបស់បុរី ប៉េង ហួត ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមទំនាក់ទំនងមកកាន់​ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។ […]

ប្រ៉ូម៉ូសិនកាន់តែចំណេញ Year End Celebration ពី បុរី ប៉េង ហួត!

ជិតដាច់ឆ្នាំ២០២៤ ឱកាសពិសេសសម្រាប់អតិថិជនរបស់ បុរី ប៉េង ហួត​ ដែលកំពុង​ស្វែងរកគេហដ្ឋាន​សម្រាប់រស់នៅ ក៏ដូចជាប្រកបអាជីវកម្ម និង​រង់ចាំឱកាសចំណេញកាន់តែច្រើនបានមកដល់ហើយ​។   បុរី ប៉េង ហួត បានផ្ដល់ជូន​ប្រ៉ូម៉ូសិន​ឆ្នាំ២០២៤ គឺ Year End Celebration ដើម្បីជាឱកាសចំណេញកាន់តែច្រើនសម្រាប់អតិថិជននាចុងឆ្នាំនេះផងដែរ។​ ប្រូម៉ូសិនដ៏ធំ Year-End Celebration សម្រាប់ចុងឆ្នាំមានអ្វីខ្លះ តោះ​​មកដឹងទាំងអស់គ្នា…….!! ​ ✨​ទិញផ្ទះ ទទួលបាន Condo ១ Unit ភ្លាមៗ ✨ទទួលបានឡានអាគុយ សេរីទំនើប ១គ្រឿង ✨ជាមួយនឹងដំណើរកម្សាន្តទៅកាន់ ប្រទេសកូរ៉េ ឬ ទៅកាន់រីសត The Royal Sands កោះរ៉ុង ជាមួយមនុស្សជាទីស្រលាញ់យ៉ាងផ្អែមល្ហែម ✨គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល មិនតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានការបង្វិលកងសំណាងដើម្បីឈ្នះរង្វាន់ដូចជា៖ ✨ទូរសព្ទ iPhone  16-Pro ឬ 16-Pro Max ១គ្រឿង ✨Voucher ញ៉ាំអាហារបូហ៊្វេបែបប្រេស៊ីលលក្ខណៈគ្រួសារ ✨ការបញ្ចុះតម្លៃជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ម្យ៉ាងវិញទៀត […]

ដើម្បីឱ្យអតិថិជនអាចទិញផ្ទះក្នុងក្ដីស្រមៃបានកាន់តែលឿន បុរី ប៉េង ហួត និង ធនាគារ ហុង លីអុង សហការគ្នាផ្ដល់កម្ចីទិញផ្ទះមានអត្រាការប្រាក់កាន់តែទាប

ភ្នំពេញ- នាថ្ងៃទី 29 ខែ វិច្ឆិកា ឆ្នាំ 2024 បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍលើអចលនទ្រព្យឈានមុនគេមួយនៅកម្ពុជា និងធនាគារ ហុង លីអុង ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏លេចធ្លោមួយដែរនោះ បានសហការគ្នាជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្ដល់កម្ចីទិញផ្ទះដល់អតិថិជនដែលមានបំណងចង់បង់រំលស់ក្នុងលក្ខខណ្ឌដ៏ពិសេសបំផុត។ កិច្ចសហការនេះនឹងផ្តល់ឱ្យអតិថិជនដែលទិញផ្ទះនូវឱកាសដែលមិនធ្លាប់មានពីមុនមក ដោយផ្ដល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែងទាបបំផុតរហូតដល់ ៧% ក្នុងមួយឆ្នាំ​ រយៈពេលរហូតដល់​ ២៥ឆ្នាំ សម្រាប់ការទិញផ្ទះដែលសាងសងរួចរាល់ ដែលជាការផ្តល់ជូនយ៉ាងពិសេសមិនធ្លាប់មានពីមុនមក។ អ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះ គឺនៅបុរី ប៉េង ហួត មានផ្ទះសាងសង់រួច ១០០% អាចចូលរស់នៅបានត្រឹមតែ ១សប្ដាហ៍ដោយមិនចាំបាច់រង់ចាំយូរ។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីតាំងការិយាល័យលក់ផ្ទះ បុរី ប៉េង ហួត គម្រោងហ្គ្រេនស្ដា ផ្លាទីនីម ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រយៈពេលពីម៉ោង ៩:០០ ព្រឹក ដល់ ១១:០០ ព្រឹក។ កិច្ចសហការនេះ គឺមានគោលបំណងផ្តល់ឱកាសដ៏ពិសេសសម្រាប់អតិថិជនដែលមានបំណងប្រាថ្នាចង់បានផ្ទះក្នុងក្ដីស្រមៃរបស់ខ្លួននៅបុរី ប៉េង ហួត។ ភាពជាដៃគូរវាង បុរី ប៉េងហួត និងធនាគារ […]