ការរៀបចំអគារការិយាល័យ និងអគារពាណិជ្ជកម្មក្នុងពេលជួបវិបត្តិមេរោគកូវីដ ១៩

តើអ្នកគួររៀបចំអគារការិយាល័យ ឬអគារពាណិជ្ជកម្មរបស់អ្នកបែបណាខ្លះ ក្នុងកំឡុងពេលសម្រាកជំងឺឆ្លងកូវីដ១៩?

ក្នុងស្ថានភាពដែលអគារការិយាល័យ ឬអគារពាណិជ្ជកម្មរបស់អ្នកត្រូវបានទុកទំនេរដោយសារបុគ្គលិក និងក្រុមហ៊ុនអាជីវកម្មផ្សេងទៀតក្នុងអគារតែមួយត្រូវបានឈប់សម្រាកដោយសារជំងឺឆ្លងបណ្តាលមកពីវីរុសកូវីដ១៩ បែបនេះ ការយកចិត្តទុកដាក់ខ្ពស់លើវិធានការគ្រប់គ្រង និងថែទាំអគារ ជាការសំខាន់ណាស់ ជាពិសេសសម្រាប់ម្ចាស់អគារផ្ទាល់តែម្តង។

បើយោងអត្ថបទចេញផ្សាយមួយរបស់ CBRE Cambodia កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ អត្ថបទនោះបានបង្ហាញពីវិធីទប់ស្កាត់ និងការពារជំងឺឆ្លងកូវីដ១៩ តាមវិធានការមួយចំនួន ដែលត្រូវបានគេយកមកអនុវត្តកន្លងក្នុងការគ្រប់គ្រង់លើបុគ្គលិកធ្វើការ និងគ្រឿងបរិក្ខារក្នុងអគារការិយាល័យ ទាំងអំឡុងពេលកំពុងប្រឈមស្ថានភាពជំងឺឆ្លង និងត្រៀមសម្រាប់ក្រោយពេលជំងឺបានផុតរលត់ទៅវិញ។ វិធានការទាំងនោះមានដូចតទៅ៖

ការគ្រប់គ្រងអគារការិយាល័យ  ឬអគារពាណិជ្ជកម្ម ក្នុងកំឡុងពេលនៃស្ថានភាពជំងឺឆ្លងកូវីដ១៩

១) គ្រប់គ្រងការចេញចូល៖ 

វិធីដែលល្អបំផុតក្នុងការរក្សាអគារឱ្យមានសុវត្ថិភាពល្អ គឺត្រូវឱ្យបុគ្គលិកដែលមានរោគសញ្ញាឆ្លងនៅដាច់ដោយឡែក និងអនុញ្ញាតឱ្យពួកគេអាចធ្វើការពីផ្ទះបាន។ បន្ថែមពីនេះ អគារការិយាល័យនីមួយៗគួរតែមានដាក់ការត្រួតពិនិត្យកម្តៅ ​និងការបាញ់អាកុលលាងដៃរបស់បុគ្គលិកមុនពេលចូលធ្វើការ និងមានការកម្រិតការចេញចូលរបស់អ្នកក្រៅផ្សេងទៀត។ ការកម្រិតចំនួនមនុស្សជិះជណ្តើរយន្ត និងការបែងចែងឱ្យឡើងតាមជណ្តើរធម្មតា អាចកាត់បន្ថយការប្រមូលផ្តុំរបស់ក្រុមបុគ្គលិកបំពេញការងារផងដែរ។

២) ការពារប្រសើរជាងព្យាបាល៖ 

អ្នកគ្រប់គ្រងអគារ ក៏អាចដាក់ចេញនូវផែនការយថាហេតុ ឬផែនការគ្រោងទុកជាមុន គឺដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលអាចកើតឡើងនាពេលខាងមុខ។ ក្នុងផែនការគួររាប់បញ្ចូលសកម្មភាពដូចជា៖ អ្វីដែលត្រូវធ្វើជាមួយបុគ្គលម្នាក់ៗ? តើធ្វើដូចម្តេចដើម្បីញែកពួកគេដាច់ដោយឡែកពីគ្នា? តើធ្វើដូចម្តេចដើម្បីឱ្យពួកគេទៅផ្ទះដោយសុវត្ថិភាព? តើត្រូវចាត់វិធានការអ្វីខ្លះ ពេលមានករណីឆ្លងកើតឡើងជាដើម? តាមរយៈផែនការនេះ អ្នកនឹងអាចកាត់បន្ថយហានិភ័យ និងកាត់បន្ថយការថប់បារម្ភបានច្រើន នៅពេលមានហេតុការណ៍យថាហេតុណាមួយកើតឡើង។ វាគួរត្រូវបានសរសេរឡើងដោយមានការចូលរួមពិភាក្សាជាមួយនឹងម្ចាស់អគារ អ្នកគ្រប់គ្រងធនធានមនុស្ស និងម្ចាស់ភាគហ៊ុនធំៗ។

៣) ប្រកាន់ខ្ជាប់ការរក្សាអនាម័យ៖ 

មេរោគកូវីដ ១៩ អាចមានជីវិតរស់នៅលើផ្ទៃឥដ្ឋបានរហូតទៅ ៣ថ្ងៃ។ ការបង្កើនការសម្អាតបានត្រឹមត្រូវគ្រប់ផ្នែកទាំងអស់ក្នុងអគារការិយាល័យធ្វើការ អាចជួយកាត់បន្ថយការចម្លងមេរោគកូវីដ១៩ផងដែរ។ ការលាងសម្អាតដៃរបស់បុគ្គលិក ជាកិច្ចដែលត្រូវធ្វើជាប់ជាប្រចាំ ជាពិសេសពេលមុនចូលអគារ ពេលចេញពីបន្ទប់ទឹក និងពេលមុនទទួលទាន ឬមុន និងក្រោយកាន់របស់អ្វីមួយដែលមានការប៉ះពាល់ច្រើននាក់។ បន្ទប់ទឹកទាំងអស់ក្នុងអគារចាំបាច់ត្រូវស្អាតជានិច្ច ហើយប្រព័ន្ធទឹក និងត្រូវធានាថាមានសម្ភារនានាក្នុងបន្ទប់ទឹក ដូចជាម៉ាស៊ីនសម្ងួតដៃ ក្រដាសអនាម័យ សាប៊ូលាងដៃឱ្យបានជាប់ជាប្រចាំ និងបើអាច អាកុលឬស្ព្រាយសម្លាប់មេរោគ សម្រាប់សម្អាតលើចានបង្គន់ ។

៤) បរិយាកាសក្នុងអគារ៖ 

ប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងអគារអាចបង្កឱ្យមានការឆ្លងវីរុសតាមសំណើមខ្យល់ ឬតំណក់ទឹកតូចៗដែលភាយចេញពីម៉ាស៊ីនត្រជាក់នោះ។ ហេតុនេះ ការបង្វែរទិសរបស់ខ្យល់ចេញពីម៉ាស៊ីនត្រជាក់ទៅកាន់កន្លែងទំនេរ និងការកាត់បន្ថយការជួបជុំគ្នាច្រើនពេក ក្នុងកន្លែងដែលមានម៉ាស៊ីនត្រជាក់ ក៏ជាមធ្យោបាយមួយក្នុងការកាត់បន្ថយការឆ្លងជំងឺផងដែរ។ (អានបន្ថែម)

៥) ការបិទ ឬកម្រិតផ្នែកខ្លះនៃអគារ៖

ម្ចាស់អគារ ឬអ្នកគ្រប់គ្រង អាចសម្រេចចិត្តបិទ ឬកម្រិតផ្នែកខ្លះនៃអគារទាំងមូលដូចជា កន្លែងហាត់ប្រាណ កន្លែងអង្គុយលេង អាងហែលទឹក កន្លែងកំសាន្ត និងកន្លែងលេងជាដើម។ ប្រសិនបើកន្លែងទាំងអស់នេះនៅតែបើក ការសម្អាត និងការរំងាប់មេរោគ គួរធ្វើជាប្រចាំ ហើយការចូលកន្លែងទាំងនោះ គួរត្រូវបានកម្រិត ដើម្បីឱ្យបុគ្គលិកអាចរក្សាគម្លាតពីគ្នាប្រវែង ៦ជំហ៊ាន។

៦) ទំនើបកម្មបរិក្ខារក្នុងអគារ៖   

មានបរិក្ខារជាច្រើន ដែលជាទូទៅ មិនអាចជួសជុលបាន កាលពីពេលមិនទាន់មានវិបត្តិនេះ។ ភាគច្រើនបរិក្ខារទាំងនោះ ច្រើនតែត្រូវរង់ចាំចុងសប្តាហ៍ ពេលទំនេរគ្មានមនុស្សធ្វើការ ទើបអាចជួសជុលបាន។ ពេលឈប់សម្រាកកូវីដ១៩នេះ គឺជាឱកាសល្អសម្រាប់ម្ចាស់អគារ ឬក្រុមហ៊ុនសេវាកម្មបរិក្ខារ អាចធ្វើការងារនេះបាន ហើយគួរផ្តោតសំខាន់មិនត្រឹមតែទៅលើគ្រោងអគារទេ តែទៅលើប្រភេទបរិក្ខារប្រសិទ្ធភាពថាមពល និងប្រព័ន្ធខ្យល់ក្នុងអគារផងដែរ។

សម្រាប់ប្រព័ន្ធខ្យល់ ម្ចាស់អគារ អាចជ្រើសរើសបំពាក់ប្រព័ន្ធហ្វីតវែល ( Fitwel ) ដែលជាប្រព័ន្ធគំរូគ្រប់គ្រងអគារ និងជាផែនទីសម្រាប់ជាជំនួយដល់រចនាប្លង់អគារផងដែរ។ អ្វីដែលពិសេសសម្រាប់ប្រព័ន្ធនេះ គឺបំពាក់បច្ចេកវិទ្យាទំនើបក្នុងការចម្រោះខ្យល់ក្នុងអគារ។

៧) ការគ្រប់គ្រងថាមពល៖ 

ថាមពល គឺជាផ្នែកសំខាន់នៃអគារ ព្រោះវារួមចំណែកលើចំណាយអស់ប្រហែលពី ៤០ ទៅ ៥០ភាគរយនៃថ្លៃចំណាយទាំងអស់ក្នុងអគាររបស់អ្នក។ សម្រាប់ស្ថានភាពនេះ អ្នកមិនចាំបាច់ត្រូវការប្រព័ន្ធគ្រប់គ្រងអគារទំនើបពេកទេ ប៉ុន្តែអ្នកគ្រាន់តែមើលថែ និងគ្រប់គ្រងគ្រឿងឧបករណ៍ និងបរិក្ខារថាមពលក្នុងអគារឱ្យបានហ្មត់ចត់ជាងមុន ទាំងនៅពេលដំណើរការ និងក្រោយពេលដំណើរការ។ វិធានទាំងនេះ មានដូចជាការធានាថា អំពូលភ្លើង និងម៉ាស៊ីនត្រជាក់ ត្រូវបានបិទ នៅពេលទំនេរពីការងារ ជាពិសេសការធានាគុណភាពខ្យល់ និងប្រសិទ្ធភាពដំណើរការរបស់ម៉ាស៊ីនត្រជាក់។

៨) បន្តទំនាក់ទំនងល្អជាមួយគ្រប់សមាសភាគី៖

ត្រុវតាមដានជាប្រចាំជាមួយសារព័ត៌មានក្នុងស្រុកទាំងអស់ និងស្ថាប័នរដ្ឋាភិបាល ដើម្បីឱ្យអ្នកតាមទាន់ការវិវឌ្ឍសភាពការណ៍ ដែលអាចឱ្យអ្នកសម្របខ្លួនបានលឿន។ រក្សាក្រុមហ៊ុន អតិថិជន អ្នកជួល និងអ្នកកាន់កាប់អគាររបស់អ្នកឱ្យធ្វើបច្ចុប្បន្នភាពជាប្រចាំ និងជាពិសេស ការបញ្ចៀសការផ្សាយព័ត៌មានមិនត្រឹមត្រូវ ដែលនឹងបង្កើតការភ័ន្តច្រឡំទាំងក្នុងការទំនាក់ទំនង និងក្នុងការបំពេញការងារ។

ការគ្រប់គ្រងអគារការិយាល័យ ឬអគារពាណិជ្ជកម្ម ក្រោយពេលស្ថានភាពជំងឺឆ្លងកូវីដ១៩ ផុតរលត់

នៅពេលបើកដំណើរការអគារឱ្យចូលបំពេញការងារឡើងវិញ ច្បាស់ណាស់ បុគ្គលិក អតិថិជន និងអ្នកផ្គត់ផ្គង់អគារ នឹងមានការរំពឹងថ្មីមួយលើរបៀបដំណើរការ អនាម័យ និងបរិយាកាសក្នុងអគារ នៅពេលចូលធ្វើការវិញ។ យោងទៅតាមអត្ថបទចេញផ្សាយខាងលើ ម្ចាស់ ឬអ្នកជួលអគារ ត្រូវផ្តោតសំខាន់លើកត្តាសំខាន់ៗមួយចំនួនដូចជា៖

១) ប្រតិបត្តិការដូចដើម៖ 

ការត្រួតពិនិត្យ និងការធ្វើតេស្តលើប្រព័ន្ធសំខាន់ៗរបស់អគារ ដើម្បីធានាពីសុវត្ថិភាព និងផាសុកភាពសម្រាប់អ្នករាល់គ្នា ពេលត្រឡប់ចូលមកធ្វើការក្នុងអគារវិញ។

២) ផែនការផ្តល់សេវា៖ 

ចាប់ផ្តើមឱ្យអ្នកផ្គត់ផ្គង់សេវាក្នុងអគារ ដូចជាអ្នកអនាម័យ អ្នកថែទាំអគារ សេវាកម្មអាហារ ប្រព័ន្ធម៉ាស៊ីនត្រជាក់របស់អគារ (HAVAC) និងសន្តិសុខជាដើម បំពេញការងាររបស់ខ្លួនយ៉ាងពេញលេញ ដើម្បីធានាប្រក្រតីភាព បរិយាកាសល្អ និងទំនុកចិត្តក្នុងការប្រតិបត្តិការការងារឡើងវិញ។

៣) ការគ្រប់គ្រងការផ្លាស់ប្តូរ៖

កត្តាសំខាន់ចុងក្រោយនោះ គឺការគ្រប់គ្រងការផ្លាស់ប្តូរ បែបនវានុវត្តន៍ ដែលត្រូវធ្វើឡើងដោយការធានាថា គ្រប់គ្នាក្នុងអគារ មានព័ត៌មានគ្រប់គ្រាន់អំពីការផ្លាស់ប្តូរណាខ្លះក្នុងអគារ និងក្នុងបរិយាកាសការងារក្រោយវិបត្តិផុតរលត់ទៅ។ ការណ៍នេះ រាប់បញ្ចូលទាំងភាពផ្លាស់ប្តូររូបវន្ត និងផ្លាស់ប្តូររបៀបរបបផ្សេងៗ និងអ្វីដែលត្រូវការពារបន្ត ប្រសិនបើមាន ដើម្បីធានាថាបុគ្គលិកបំពេញការងារក្នុងអគារទាំងអស់ អាចទទួលបាននូវការការពារប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពកក់ក្តៅជាងមុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ថា ការដាក់ដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីនេះ គឺដើម្បីបណ្តុះបណ្តាលជំនាញ ជំរុញនវានុវត្តន៍ឧស្សាហកម្ម និងមធ្យោបាយធ្វើដំណើរដែលបញ្ចេញកាបូនទាប។ ឯកឧត្តមថា វិទ្យាស្ថាននេះ ក៏ជាវឌ្ឍនភាពថ្មីមួយទៀត ក្នុងការជំរុញការស្រាវជ្រាវ ការបណ្តុះបណ្តាលបច្ចេកទេស និងនវានុវត្តន៍ក្នុងវិស័យរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលថ្មីផងដែរ។ វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង ក្រុមហ៊ុន GTV Motor និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស លើជំនាញរថយន្តអគ្គិសនី វិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅការផលិតប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។ ពាក់ព័ន្ធនឹងយានយន្តអគ្គិសនីនេះដែរ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១០.៥៦៨គ្រឿង ខណៈនិន្នាការប្រើប្រាស់យានយន្តប្រភេទនេះនៅកម្ពុជា កំពុងបន្តកើនឡើងខ្លាំង។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន […]

ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យាអន្តរជាតិប្រកាសថា៖ ចង់បង្កើតមន្ទីរពិសោធន៍១នៅកម្ពុជា

លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS ម្ចាស់ពានរង្វាន់ ណូបែលរូបវិទ្យាអន្តរជាតិម្នាក់បានប្រកាសពីគោលបំណងរបស់ខ្លួន ដោយចង់បង្កើតមន្ទីរពិសោធន៍មួយនៅកម្ពុជាដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ពង្រីកសមត្ថភាពរូបវិទ្យាបន្ថែមទៀត។ លោកលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Sir Konstantin បានលើកឡើងថា បច្ចុប្បន្ននេះលោកបានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះយុវជនកម្ពុជាដែលមានសមត្ថភាព ហើយក្នុងបេសកកម្មរបស់លោកនៅពេលនេះ កំពុងស្វែងរកយុវជន និងនិស្សិតកម្ពុជា ដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីបណ្តុះបណ្តាលពួកគេបន្ថែមទៀត ឱ្យក្លាយទៅជាធនធានដ៏ពូកែក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោកមានគម្រោង នឹងរៀបចំជាមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ដែលមានសមត្ថភាពអាចពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យានេះ។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យា ដែលបានសម្លឹងឃើញឱកាសនៅកម្ពុជា ហើយមានផែនការក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា ដែលមានសមត្ថភាពឱ្យមានការយល់ដឹងស៊ីជម្រៅក្នុងផ្នែកបច្ចេកវិទ្យា។សម្តេចតេជោ ក៏បានប្រាប់លោកសាស្ត្រាចារ្យរូបវិទ្យា ធ្វើកិច្ចការងារនេះ ជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាកាន់តែមានសមត្ថភាពនៅក្នុងផ្នែកបច្ចេកវិទ្យាវិទ្យាសាស្ត្រនេះកាន់តែច្រើន។ គួរបញ្ជាក់ថា យុវជនកម្ពុជាគឺមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ គួរឱ្យកត់សម្គាល់ដែលពួកគេបានខិតខំប្រឹងប្រែង និងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ រាជរដ្ឋាភិបាលរំពឹងថា […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំ ខេត្តអានហួយ ប្រទេសចិន បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈរួមគ្នា បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ និងទទួលស្គាល់ជំនាញរួមគ្នា ដើម្បីពង្រឹងសមត្ថភាពការបណ្តុះបណ្តាលជំនាញឱ្យកាន់តែប្រសើរ។ MoU រវាងភាគីទាំងពីរ បានចុះហត្ថលេខា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងលោកស្រី Ling Shuangying អគ្គលេខាធិការនៃសម្ព័ន្ធអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ខេត្តអានហួយ ប្រទេសចិន។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានចាត់ទុក កិច្ចសហការនេះ នឹងក្លាយជាចលករដ៏សំខាន់បន្ថែមទៀតសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីបរទេស ជាពិសេសវិនិយោគិនចិនមកកម្ពុជា។ ជាមួយគ្នានេះ លោកស្រី Ling Shuangying បានលើកឡើងដែរថា អនុស្សរណៈដ៏សំខាន់នេះ នឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បច្ចេកទេសយានយន្តអគិ្គសនី និងបច្ចេកវិទ្យាកុំព្យូទ័រជាដើម ឱ្យមានកម្រិតស្តង់ដាវិជ្ជាជីវៈខ្ពស់ទទួលស្គាល់រវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា MoU នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងទទួលស្គាល់ជំនាញរួមគ្នារវាង កម្ពុជា-ចិន ដោយនឹងផ្ដោតសំខាន់លើការសហការរៀបចំកម្មវិធីសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងមហាវិទ្យាល័យបច្ចេកទេសសំណង់ Zhejiang (ZCTC) និងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាខេត្តពោធិ៍សាត់ (PIPP) នៅទីក្រុង Zhejiang ក្នុងគោលបំណងជំរុញប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់កម្ពុជា ដើម្បីបំពេញតម្រូវការក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន ជាពិសេសក្នុងវិស័យសំណង់។ គាំទ្រដោយកម្មវិធីភាពជាដៃគូរបស់ ILO/China MoU បង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង រួមទាំងបច្ចេកវិទ្យាសំណង់ឆ្លាតវៃ ការផ្លាស់ប្តូរមហាវិទ្យាល័យ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរួមគ្នាដើម្បីបង្កើនការងាររបស់យុវជនកម្ពុជា។ គំនិតផ្តួចផ្តើមនេះក៏ជួយសម្រួលដល់ការផ្លាស់ប្តូរសិស្ស និងគ្រូ ការប្រកួតប្រជែងជំនាញ និងគម្រោងស្រាវជ្រាវផងដែរ។ ក្នុងពិធីចុះហត្ថលេខានេះ មន្ត្រីជាន់ខ្ពស់មកពី ILO/China បានលើកឡើងពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលយុវជននូវជំនាញទីផ្សារពាក់ព័ន្ធ ដោយសារឧស្សាហកម្មសំណង់នៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រធានគម្រោង ILO/China Tian Feng បានកោតសរសើរ ដោយបានគូសបញ្ជាក់ថា វានឹងផ្តល់ឱកាសជាក់ស្តែងសម្រាប់យុវជនកម្ពុជាក្នុងការទទួលបាននូវវគ្គបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ និងសម្ភារៈទំនើបៗ។ ភាពជាដៃគូនេះមិនត្រឹមតែដោះស្រាយគម្លាតជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ ខណៈពេលដែលគាំទ្រដល់ការអភិវឌ្ឍន៍ជាតិប្រកបដោយនិរន្តរភាព ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ កម្ពុជាកំពុងវិនិយោគជាយុទ្ធសាស្ត្រលើធនធានមនុស្សរបស់ខ្លួន ដើម្បីធានាថាកម្លាំងការងាររបស់ខ្លួនត្រូវបានត្រៀមរួចស្រេចសម្រាប់បញ្ហាប្រឈមនានា នៅពេលអនាគតនៅក្នុងឧស្សាហកម្មផ្សេងៗ។ - Video Advertisement -

ក្រុមហ៊ុន Yalong ប្រកាសជួយកម្ពុជា ជំរុញវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

ក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងការងារ ដើម្បីរួមគ្នាជួយលើកកម្ពស់ការផ្លាស់ប្ដូរការសិក្សាបែបអន្តរជាតិ និងការសហការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក CHEN Jiquan នាយកក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី  បង្ហាញក្តីសង្ឃឹមថា តាមរយៈបទពិសោធរបស់ក្រុមហ៊ុន Yalong នឹងអាចជួយឱ្យសិស្សកម្ពុជាទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានស្ដង់ដា និងមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារ។ ឯកឧត្តម ក៏បានបញ្ជាក់ពីភាពចាំបាច់ នៃការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញពិតប្រាកដ និងស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដែលជាគន្លឹះយ៉ាងសំខាន់ ក្នុងការបង្កើតផលិតភាពនៃកម្លាំងពលកម្មកម្ពុជាក្នុងទីផ្សារ និងប្រែក្លាយកម្ពុជាជាគោលដៅដ៏ទាក់ទាញនៃការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនបរទេស។ ជាការឆ្លើយតប លោក CHEN Jiquan នាយកក្រុមហ៊ុន […]

ក្រុមហ៊ុន Toyota គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសឧស្សាហកម្មយានយន្តនៅកម្ពុជា

ក្រុមហ៊ុនជប៉ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានបង្ហាញពីគម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Kensuke Tsuchiya ប្រធានក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. កាលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Kensuke Tsuchiya បានបញ្ជាក់ថា ជំនួបនេះ ដើម្បីជម្រាបពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងជម្រាបពីគម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមិនកំណត់សម្រាប់តែកម្មករនិយោជិតរបស់ក្រុមហ៊ុន Toyota ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ចំពោះគម្រោងវិនិយោគនេះ ខណៈឯកឧត្តមថា គម្រោងនេះស្របទៅនឹងគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រដ្ឋាភិបាល។ ឯកឧត្តមរំពឹងថា គម្រោងដ៏វិសេសវិសាលនេះនឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Toyota Tsusho […]