Meridian International Holding ជ្រើសរើស CBRE ជាភ្នាក់ងារលក់គម្រោងនៅភ្នំពេញ

ក្រុមហ៊ុនអន្តរជាតិល្បី Meridian International Holding កាលព្រឹកថ្ងៃអង្គារនេះ បានចុះហត្ថលេខាផ្ដល់សិទ្ធឱ្យក្រុមហ៊ុន CBRE Cambodia ក្លាយជាភ្នាក់ងារលក់ និងជួលផ្ដាច់មុខ លើគម្រោងអគារពាណិជ្ជកម្មកម្ពស់ ៤១ជាន់ កណ្ដាលក្រុង Flatiron by Meridian។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា រវាងលោក Gene Gong នាយកប្រតិបត្តិការ ក្រុមហ៊ុន Meridian International Holding និងលោក James Hodge នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia។

គម្រោង Flatiron by Meridian គឺជាការអភិវឌ្ឍន៍ចម្រុះកម្ពស់ ៤១ជាន់ ដែលសាងសង់លើផ្ទៃដីប្រមាណ ៣២០០ម៉ែត្រក្រឡា នៅក្នុងតំបន់បឹងកក់ ឬស្គាល់ទូទៅថា Phnom Penh City Centre ។

អគារទាំងមូល រួមមាន ការិយាល័យសហកម្មសិទ្ធ ឬ Strata-title office ចំនួន ៣០០ យូនីត ផ្សារទំនើបសម្រាប់ជួល និងសណ្ឋាគារចំនួន ១៣ជាន់។

គម្រោងនេះទៀតសោត គឺជាគម្រោងថ្មីចុងក្រោយបង្អស់របស់ Meridian International Holding នៅកម្ពុជា ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅត្រីមាសទី១ ឆ្នាំ២០២២ ខាងមុខនេះ។

ភាគីទាំងពីររំពឹងថា ការសហការណ៍គ្នានេះនឹងនាំយកអចលនទ្រព្យដែលមានគុណភាព ក៏ដូចជាផ្ដល់សេវាកម្រិតខ្ពស់ដល់អតិថិជននៅកម្ពុជា។

លោក James Hodge លើកឡើងថា នៅក្នុងទីផ្សារមិននឹងនរបែបនេះ អ្នកទិញ និងអ្នកជួល កំពុងស្វែងរកកន្លែងដែលមានសុវត្ថិភាព ដូច្នេះការវិនិយោគជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិដូចជា Meridian International Holding គឺជាជម្រើសមួយគួរឱ្យកក់ក្ដៅ។

នាយកប្រតិបត្តិក្រុមហ៊ុន Meridian International Holding លោក Murry Ko លើកឡើងថា តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនកំពុងសំឡឹង និងបង្កើតឱកាសបន្ថែមទៀត សម្រាប់ការរីកចម្រើន និងអភិវឌ្ឍន៍នៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]