រដ្ឋាភិបាលបើកច្រកព្រំដែនម៉ឺនជ័យព្រៃវែង-វៀតណាម ជាបណ្ដោះអាសន្ន

រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យដំណើរការច្រកអន្តរជាតិម៉ឺនជ័យនៃខេត្តព្រៃវែង (កម្ពុជា) និងខេត្តតៃនិញ (វៀតណាម) ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត។ នេះបើយោងតាមពិធីប្រកាសកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃក្រសួងមហាផ្ទៃ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានថ្លែងក្នុងពិធីប្រកាសថា ការដំឡើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្កភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ ព្រមទាំងការផ្លាស់ប្តូរទំនិញ កសិផល នៅតំបន់ ព្រំដែន។

ឯកឧត្តមអភិបាល បានបន្តថា ការបើកច្រកព្រំដែននេះទៀតសោត ក៏ដើម្បីទាក់ទាញអ្នកវិនិយោគក្នុង និងក្រៅតំបន់ ជាពិសេសប្រជាជននៃខេត្តជាប់ព្រំដែនទាំងពីរនេះ។

មិនត្រឹមតែប៉ុណ្ណោះ គេក៏សង្កេតឃើញថា ព្រំដែននេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ ការរីករាលដាលជំងឺកូវី ដ -១៩ ឱ្យមានប្រសិទ្ធភាពផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតភ្នំពេញ រកចំណូលបានជាង $៤១លាន, និងមានទូកុងតឺន័រឆ្លងកាត់កើនជិត៥០ម៉ឺន TEU

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូលបាន ៤១.៥៨៨.១៧២ដុល្លារ និងទទួលបានកំណើនខ្ពស់នៃទូកុងតឺន័រឆ្លងកាត់ចំនួន ៤៨០.២០០ TEUs។  នេះបើយោងតាមសេចក្តីប្រកាសរព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ចុះថ្ងៃទី១៤ និងទី១៦ ខែមករា ឆ្នាំ២០២៥។ តាមសេចក្តីប្រកាសខាងលើបានបង្ហាញថា ក្នុងរយៈពេល១ឆ្នាំនៃឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូល(ពុំទាន់ធ្វើសវនកម្ម)សរុបបានចំនួន ៤១.៥៨៨.១៧២ដុល្លារ កើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំណូលទាំងនោះរួមមាន៖ ចំណូលពីប្រតិបត្តិការផែបានចំនួន ៣៤.៥៦៣.៧៥៦ដុល្លារ កើន២១%, ចំណូលពីអាជ្ញាធរផែចំនួន ៥.៨៣៤.៤៨១ដុល្លារ កើន២១%, និងចំណូលពីសេវាផ្សេងៗចំនួន ១.១៨៩.៩៣៥ដុល្លារ កើន២%. ទាក់ទងនឹងចរាចរណ៍កុងតឺន័រ PPAP បានកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០២៤នេះ កំពង់ផែស្វ័យតភ្នំពេញមានទូកុងតឺន័រឆ្លងបានកាត់ចំនួន ៤៨០.២០០TEUs កើនឡើង ២១.៩១% ធៀបនឹងឆ្នាំ២០២៣ មានត្រឹម៣៩៦.២២៥ TEUs។ ប្រភពដដែលបានលម្អិតទៀតថា កំពង់ផែទឹកសាបមួយនេះ ទទួលបានបរិមាណទំនិញ និងប្រេងឥន្ធនៈសរុបចំនួន ៤.៨០៦.៦៥៤តោន កើនឡើង ១៥.៩១% និងកប៉ាល់ដឹកទំនិញឆ្លងកាត់កំពង់ផែមានចំនួន ៤.៨៩៤ កប៉ាល់ បានកើនឡើង​ […]

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនៅបន្ទាយមានជ័យ សម្រេចបានជាង ៦៤ភាគរយ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដើម្បីកាត់បន្ថយទឹកជំនន់ (IDFMP) នៅខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណជាង ៦៤ភាគរយ ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមរបាយការណ៍ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញឱ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ បើតាមប្រភពដដែលនេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យនេះ សម្រេចបាន ៦៤,០២ភាគរយ  ដោយក្នុងនោះ វឌ្ឍនភាពការងារសម្រេចបានដូចខាងក្រោម៖ ទី១) ការងារស្តារអាងទឹក៖ អាងទឹកពង្រសម្រេចបាន ១០០%, អាងទឹកវាំងហែងសម្រេចបាន១០០% និងអាងទឹកកន្សែងសម្រេចបាន ៩៩%។ ទី២) ការងារប្រពន្ធ័ប្រឡាយខ្នាតធំ៖ ប្រឡាយមេ MC១-១ សម្រេចបាន ៩៨%, ប្រឡាយមេ MC១-២ សម្រេចបាន ៨៥%, ប្រឡាយមេ MC២ សម្រេចបាន ៩៥,០៤%, ប្រឡាយមេ MC៣-១ សម្រេចបាន ៣៦%និងប្រឡាយមេ MC៣-២ សម្រេបាន ៩៨.៥០%។ ទី៣) ការសាងសង់សំណង់សិល្បការ្យសម្រេចបានចំនួន ១២៧សំណង់ លើសំណង់សរុប ២១៦កន្លែង។ គម្រោងនេះ ទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ […]

ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនីចំនួន ២២៥៣គ្រឿង កើន៦២០%

ក្នុងឆ្នាំ ២០២៤ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចុះបញ្ជីយានយន្តអគ្គិសនីដែលឈានដល់ចំនួនសរុប ២.២៥៣គ្រឿង ពោលគឺកើនឡើង ៦២០% បើធៀបនឹងឆ្នាំ ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ កំណើនដ៏ច្រើននេះបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានឆ្ពោះទៅរកការដឹកជញ្ជូនពណ៌បៃតងនៅក្នុងប្រទេសកម្ពុជា ឯកឧត្តម ផន រឹម បានបញ្ជាក់ថា “ក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនីដែលបានចុះបញ្ជីសរុបចំនួន ២,២៥៣គ្រឿង កើនឡើង ៦២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៣១៣គ្រឿងប៉ុណ្ណោះ”។ តួលេខដ៏សំខាន់នេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការយល់ដឹងរបស់អ្នកប្រើប្រាស់ និងចំណូលចិត្តសម្រាប់ជម្រើសយានយន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចំនួន៣ កំពុងនាំមុខគេក្នុងទីផ្សាររថយន្តនៅកម្ពុជា ទី១- ក្រុមហ៊ុនរថយន្ត BYD មកពីប្រទេសចិន, ទី២- ក្រុមហ៊ុនរថយន្ត Toyota មកពីប្រទេសជប៉ុន និង ទី៣- ក្រុមហ៊ុនរថយន្ត Tesla មកពីសហរដ្ឋអាមេរិក។ ក្រុមហ៊ុនទាំងនេះកំពុងរួមចំណែកយ៉ាងសំខាន់ដល់ទីផ្សារក្នុងស្រុក និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអនាគតបៃតង។ ឯកឧត្តម  ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន […]

ចិន​អនុម័ត​សង់ទំនប់​វារីអគ្គិសនីធំនិងខ្ពស់បំផុតលើពិភពលោកតម្លៃ $១២៧ពាន់​លាន ​នៅ​ទីបេ

រដ្ឋាភិបាលចិន បើកភ្លើងខៀវលើគម្រោងសាងសង់ទំនប់វារីអគ្គីសនីដ៏ធំបំផុតរបស់ពិភពលោកនៅផ្នែកខាងក្រោមនៃទន្លេយ៉ាឡុង (Yarlung Tsangpo) ក្នុងទឹកដីទីបេ ជាមួយនឹងទំហំចំណាយប៉ាន់ស្មានចំនួន ១២៧ពាន់លានដុល្លារ។ ជាមួយនឹងមហិច្ឆតាក្នុងការផ្គត់ផ្គង់ថាមពលបានយ៉ាងច្រើនមហាសាល គម្រោងនេះ ក៏ប្រឈមនឹងភាពចម្រូងចម្រាសយ៉ាងច្រើនពាក់ព័ន្ធនឹងការបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់បរិស្ថាន ការផ្លាស់ទីលំនៅរបស់សហគមន៍មូលដ្ឋាន និងផលប៉ះពាល់ភូមិសាស្ត្រនយោបាយផងដែរ នេះបើយោងតាមសារៈព័ត៌មាន BBC នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤។ ដោយត្រូវបានរចនាឡើងដើម្បីបង្កើតថាមពលច្រើនជាងរហូតដល់ទៅ០៣ដង លើទំនប់វារីអគ្គិសនីឈ្មោះ Three Gorges ដែលបច្ចុប្បន្នជារោងចក្រវារីអគ្គិសនីធំជាងគេនៅទូទាំងពិភពលោក គឺជាស្ថានីយ៍វារីអគ្គីសនីដ៏ធំបំផុតរបស់ពិភពលោក ដែលមានទីតាំងនៅទន្លេយ៉ងសេ Yangtze ក្នុងខេត្តហឺប៉ី Hubei ប្រទេសចិន  ទំនប់វារីថ្មីឈ្មោះ យ៉ាឡុង ដ៏ធំមានតែមួយលើលោកនេះ នឹងត្រូវសាងសង់តាមបណ្ដោយជ្រលងភ្នំ Yarlung Tsangpo Grand Canyon ដែលជាអន្លង់ជ្រៅបំផុតរបស់ពិភពលោក និងត្រូវការផ្លូវរូងក្រោមដីយ៉ាងតិចចំនួនបួន ដែលផ្លូវរូងក្រោមដីនីមួយៗមានប្រវែង ២០គីឡូម៉ែត្រ ដើម្បីបង្វែរលំហូរនៃទឹកទន្លេ យកមកបង្វិលទួរប៊ីនអគ្គិសនី។ សណ្ឋានដីដ៏អស្ចារ្យរបស់ទីតាំងគម្រោងនេះ មានលក្ខណៈជាជ្រោះជ្រៅជាមួយនឹងរយៈកម្ពស់ចុះក្រោមប្រមាណ ២០០០ម៉ែត្រលាតសន្ធឹងលើផ្ទៃដីជាង ៥០គីឡូម៉ែត្រ និងមានសមត្ថភាពផ្តល់នូវសក្តានុពលវារីអគ្គីសនីដែលមិនអាចប្រៀបផ្ទឹមបាន ប៉ុន្តែក៏បង្ហាញពីបញ្ហាប្រឈមផ្នែកបច្ចេកទេសវិស្វកម្មយ៉ាងច្រើនផងដែរ។ ស្ថិតនៅលើព្រំប្រទល់នៃតំបន់ដីដែលងាយនឹងរញ្ជួយដី ទីតាំងនេះងាយរងគ្រោះដោយសារការបាក់ដី និងសកម្មភាពរញ្ជួយ ដែលបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងចំណោមវិស្វករ និងភូគព្ភវិទូ។ […]

អាំងប៉ាវហេងៗ ពីការទិញផ្ទះកាន់តែចំណេញពី បុរី ប៉េង​​ ហួត ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ!

ក្នុងឱកាសដ៏ពិសេសសម្រាប់​អបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អតិថិជនដែលកំពុងស្វែងរកលំនៅឋានដ៏កក់ក្តៅសម្រាប់គ្រួសារ ឬសម្រាប់ប្រកប​អាជីវកម្មផ្សេងៗក្នុងខែនេះ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន ជាមួយអាំងប៉ាវ​ហេងៗពីបុរី ប៉េង ហួត។ ​ចង់ដឹងទេថាតើការផ្ដល់ជូនសម្រាប់ប្រូម៉ូសិនចូលឆ្នាំចិនពី បុរី ប៉េង ហួត​ មានអ្វីខ្លះ?​ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់​ខែមករា ឆ្នាំ២០២៥ អតិថិជនទាំងអស់ដែល​កក់ផ្ទះនៅគ្រប់គម្រោងនឹងទទួលបានប្រូម៉ូសិនដូចជា៖ ✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៤ម៉ឺនដុល្លារ ✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ 🧧 ​អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ ៧% ក្នុង ១ឆ្នាំ។ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅ! ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តែ​ប៉ុណ្ណោះ។ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth៕ - Video Advertisement -

រដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងអាករពិសេសសម្រាប់ឧស្សាហកម្មស៊ីម៉ង់ត៍ក្នុងស្រុក រយៈពេល២ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនូវវិធានការដ៏សំខាន់មួយ ដើម្បីគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ង់ត៍ក្នុងស្រុក ដោយផ្តល់ការលើកលែងពន្ធពិសេសក្នុងរយៈពេលពីរឆ្នាំ។ សេចក្តីសម្រេចនេះ ត្រូវបានចែងនៅក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សំដៅបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុលើឧស្សាហកម្មមួយនេះ។ ក្នុងសេចក្តីសម្រេចនាពេលថ្មីៗនេះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការសម្រេចនេះ គឺដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក។ ដោយត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករពិសេសតាមអត្រា ៥ (ប្រាំ) ភាគរយ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំ គិចចាប់ពីដើមឆ្នាំ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៦។ ទន្ទឹមនឹងសេចក្តីសម្រេចនេះ ក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីណែនាំសម្រាប់សហគ្រាសផលិតស៊ីម៉ង់ត៍ក្នុងស្រុកទាំងអស់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុលោមតាមបទប្បញ្ញត្តិរបស់រដ្ឋ។ កាតព្វកិច្ចសំខាន់ៗទាំងនោះរួមមាន៖ ១. ការបញ្ជូនលិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ តាមរយៈប្រព័ន្ធឯកសារអេឡិចត្រូនិក នៃអគ្គនាយកដ្ឋានពន្ធដារ។ ២. ការរក្សាកំណត់ត្រា និងឯកសារគណនេយ្យដ៏ទូលំទូលាយដែលទាក់ទងនឹងប្រតិបត្តិការអាជីវកម្មដោយច្បាប់ពន្ធដារបច្ចុប្បន្ន។ ៣. ប្តេជ្ញាក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិកមូលដ្ឋាន ដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស។ ៤. បំពេញកាតព្វកិច្ចរដ្ឋផ្សេងៗទៀត រួមទាំងការបង់ពន្ធផ្សេងៗ សួយសារអាករ និងការរួមចំណែកដល់មូលនិធិបរិស្ថាន និងសង្គម។ ៥. រៀបចំរបាយការណ៍ប្រចាំឆ្នាំសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលលម្អិតអំពីការចំណាយ សមត្ថភាពផលិត ការប្រើប្រាស់វត្ថុធាតុដើម […]