Seequent ត្រៀមបង្ហាញបច្ចេកវិទ្យាជីករករ៉ែថ្មីដែលដើរដោយ AI នៅក្នុងកម្មវិធី PDAC 2026
ក្រុមហ៊ុន Seequent ដែលជាបុត្រសម្ព័ន្ធរបស់ Bentley Subsurface នឹងចូលរួមនៅក្នុងសន្និបាតនៃសមាគមអ្នករុករក និងអ្នកអភិវឌ្ឍន៍នៃប្រទេសកាណាដា (PDAC) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេកម្រិតសកលផ្នែកកម្មវិធីកុំព្យូទ័រសម្រាប់វិស័យរ៉ែ និងភូគព្ភសាស្ត្រ Seequent នឹងបង្ហាញពីបច្ចេកវិទ្យានិងនិន្នាការចុងក្រោយបង្អស់របស់ខ្លួន ពិសេសទាក់ទងការប្រើប្រាស់ AI និងបច្ចេកវិទ្យា Cloud ដើម្បីធ្វើទំនើបកម្មកម្មវិធីរុករករ៉ែ។ ចំណុចផ្តោតសំខាន់នៃការតាំងពិពណ៌ឆ្នាំនេះ គឺខួបមួយឆ្នាំនៃ Seequent Evo ដែលជាផ្លែតហ្វមភូគព្ភសាស្ត្របើកចំហ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការរុករករ៉ែដែលប្រើប្រព័ន្ធ AI។ តាមរយៈការរួមបញ្ចូលគ្នារវាងការសិក្សារបស់ម៉ាស៊ីន (Machine Learning) ជាមួយនឹងលំហូរការងារតាមប្រព័ន្ធ Cloud ក្រុមហ៊ុន Seequent មានគោលបំណងជួយអ្នកវិទ្យាសាស្ត្រផ្នែកជីករករ៉ែ ក្នុងការពន្លឿនដំណើរការស្វែងរក ព្រមទាំងកាត់បន្ថយហានិភ័យ និងចំណាយផ្សេងៗក្នុងការសម្រេចចិត្តលើការងារក្រោមដីបានយ៉ាងច្រើន។ សន្និបាតនេះនឹងបង្ហាញពីព្រឹត្តិការណ៍សហការដ៏សំខាន់មួយនៅថ្ងៃអាទិត្យ ទី ១ ខែមីនា ដោយបង្ហាញពីភាពជាដៃគូរវាង Seequent និង Orica Digital Solutions ពោលគឺជាការការរួមបញ្ចូលលំហូរការងាររវាង Axis […]
Digital Twins និង IoT ជួយដោះស្រាយបញ្ហាក្នុងវិស័យរ៉ែ និងថាមពលបានយ៉ាងដូចម្ដេច?
យោងតាមរបាយការណ៍ឧស្សាហកម្មថ្មីមួយពី Bentley Systems បានឱ្យដឹងថា ៨៨% នៃស្ថាប័នរ៉ែនាពេលបច្ចុប្បន្ន បានទទួលស្គាល់ថាបច្ចេកវិទ្យា Digital Twins គឺជាបច្ចេកវិទ្យាដែលមានឥទ្ធិពលខ្លាំង ដោយក្នុងនោះជិត ៩០% កំពុងអនុវត្ត ឬកំពុងរៀបចំផែនការគម្រោងនេះរួចជាស្រេច។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទិន្នន័យរ៉ែត្រូវបានរក្សាទុកដាច់ដោយឡែកពីគ្នា ពោលគឺឯកសារនានា និងវិវឌ្ឍនាភាពការការដ្ឋា មិនត្រូវបានតភ្ជាប់គ្នាដោយរលូន។ បច្ចុប្បន្ននេះ ឧស្សាហកម្មនេះកំពុងងាកទៅរក “Evergreen Digital Twins” ដែលជាគំរូនិម្មិតនៃទីតាំងអណ្តូងរ៉ែ ដែលរួមបញ្ចូលទិន្នន័យ IoT តាមពេលវេលាជាក់ស្តែង (Real-time)។ ការផ្លាស់ប្តូរនេះគឺផ្ដោតលើប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិ។ បច្ចុប្បន្ន ៧២% នៃទិន្នន័យត្រួតពិនិត្យស្ថានភាពត្រូវបានប្រមូលដោយស្វ័យប្រវត្តិ ហើយតួលេខនេះត្រូវបានរំពឹងថានឹងកើនឡើងដល់ ៨០% ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ក្រៅពីនេះ ៨២% នៃម្ចាស់អណ្តូងរ៉ែបានរាយការណ៍ថា ស្វ័យប្រវត្តិកម្មនេះបានកាត់បន្ថយចំណាយលើគម្រោងយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈពេលដែលតម្រូវការសកលសម្រាប់រ៉ែសំខាន់ៗដូចជា លីចូម (Lithium) និងទង់ដែង កំពុងកើនឡើងយ៉ាងខ្លាំង ក្រុមហ៊ុនរ៉ែកំពុងប្រឈមមុខនឹងសម្ពាធក្នុងការបង្កើនសុវត្ថិភាព និងសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការភាយឧស្ម័នកាបូន។ Digital Twins បានជួយឱ្យវិស្វករផ្លាស់ប្តូរពីការថែទាំបែបអកម្ម (គឺជាវិធីសាស្ដ្រដែលចាំពេលមានបញ្ហាទើបដោះស្រាយជាក់ស្ដែង) ទៅជាការថែទាំបែបព្យាករណ៍ទុកជាមុន។ ការកម្មវិធី Digital Twin […]
តើគម្រោងអណ្តូងរ៉ែ Barro Alto នៅប្រេស៊ីលប្រើបច្ចេកវិទ្យាអ្វីខ្លះទើបឈ្នះពានរង្វាន់?
ក្រុមហ៊ុន Anglo American បានសន្សំថវិកាប្រមាណ ១០០ លានដុល្លារអាមេរិក នៅឯអណ្តូងរ៉ែ Barro Alto របស់ខ្លួន ដោយប្រើប្រាស់កម្មវិធីរបស់ Bentley Systems ដើម្បីកាត់បន្ថយពេលវេលាធ្វើបច្ចុប្បន្នភាពគំរូភូមិសាស្ត្រមេកានិច (Geomechanical model)។ គម្រោងនេះក៏ទទួលបានការកោតសរសើរនៅក្នុងកម្មវិធីពានរង្វាន់ Bentley Year in Infrastructure (YII) ផងដែរ។ គម្រោងនេះជាឧទាហរណ៍ក៏សំខាន់មួយដែលបង្ហាញថាការប្រើ “ប្រព័ន្ធអេកូឡូស៊ីឌីជីថលតភ្ជាប់គ្នា” (Connected digital ecosystem) អាចជំនួសឱ្យលំហូរការងារដោយដៃយ៉ាងល្អ។ ភាពជោគជ័យនៃគម្រោង Barro Alto គឺពឹងផ្អែកលើបច្ចេកវិទ្យាសំខាន់ៗចំនួនបីរបស់ Bentley និង Seequent ដែលរួមមាន៖ កម្មវិធី Leapfrog Geo ផ្តល់នូវការបង្កើតគំរូ 3D បែប Implicit នៃទិន្នន័យភូមិសាស្ត្រគីមី និងភូមិសាស្ត្របច្ចេកទេសដ៏ស្មុគស្មាញ។ វាបានជួយជំនួសការគូរប្លង់ដោយដៃដែលយឺតយ៉ាវ និងអនុញ្ញាតឱ្យមានការមើលឃើញរូបភាពស្រទាប់ក្រោមដីបានយ៉ាងរហ័ស។ កម្មវិធី Seequent Central គឺជាបច្ចេកវិទ្យា Cloud សម្រាប់ការគ្រប់គ្រងគំរូ និងការសហការគ្នារវាងផ្នែកផ្សេងៗ។ […]
AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ រួញខ្លីត្រឹម ១២ ខែ
ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្រោងសាងសង់រោងចក្រថាមពលកំដៅផែនដីដ៏ធំមួយទំហំ 69.5 មេហ្គាវ៉ាត់ នៅភាគខាងលិចប្រទេសទួរគី។ ក្រុមហ៊ុនបានបង្រួមពេលវេលាសាងសង់ពី ៥ ឆ្នាំ មិនត្រឹម ១២ ខែ ខណៈក៏បន្ថែមប្រសិទ្ធភាពគម្រោងតាមរយៈការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) និងកម្មវិធី Volsung របស់ក្រុមហ៊ុន Bentley។ គម្រោងនេះ មានទីតាំងនៅក្នុងស្រុក Salihli ដែលមានភ្នំភ្លើងសកម្ម ដូច្នេះការសាងសង់គឺជួបនឹងឧបសគ្គយ៉ាងខ្លាំង ពិសេសទាក់ទងនឹងការចុះទៅពិនិត្យទីតាំង។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបានប្រើកម្មវធិ Volsung ដែលជាកម្មវិធីជំនាញផ្នែកវិស្វកម្មថាមពលកំដៅផែនដី បូកផ្សំនឹង AI។ ជាដំបូង ក្រុមហ៊ុនបានប្រើកម្មវិធី Bentley ដើម្បីគូរប្លង់បែបរស់រវើកដែលអាចបង្ហាញនៅលើទីតាំងជាក់ស្ដែង ដោយមិនចាំបាច់ចុះទៅផ្ទាល់។ បន្ទាប់មកក្រុមហ៊ុនប្រើ Volsung ដើម្បីសិក្សាពីសេណារីយូហានិភ័យនានា ពិសេសទាក់ទងនឹងការផ្ទុះភ្នំភ្លើង បន្ទាប់មកប្រើ AI ដើម្បីវិភាគទិន្នន័យហើយសរុបជាផែនការដែលល្អមួយ។ ក្រុមកាងារបានប្រើកម្មវិធីនេះដើម្បីបង្កើតជាសេណារីយូតេស្ដពីលទ្ធភាពនៃហានិភ័យនានាដល់ទៅ 3,000 ដង ហើយវាយតម្លៃសេណារីយូផ្សេងទៀតដល់ទៅ 10 លាន ដង។ នេះបើធ្វើឱ្យដៃ គ្មានកម្មវិធីត្រូវប្រើពេល […]
Seequent Evo: ការបើកចំហរទិន្នន័យក្នុងសូហ្វវែរ បានផ្តល់ “តម្លៃមិនគួរឱ្យជឿ”
ដោយ Colleen O’Hanlon នាយកប្រតិបត្តិលោក Graham Grant បាននិយាយថា Seequent Evo តំណាងឱ្យយុគសម័យថ្មីនៃការច្នៃប្រឌិតសម្រាប់ Seequent និងអតិថិជនរបស់ខ្លួន ដោយវាបានបង្កើតចេញពីមូលដ្ឋានគ្រឹះរបស់ AI និងការរៀនម៉ាស៊ីន។ លោក Grant បានប្រាប់អតិថិជន និងប្រព័ន្ធផ្សព្វផ្សាយដែលបានជួបជុំក្នុងព្រឹត្តិការណ៍ Seequent នៅទីក្រុង Toronto ថា ការមកដល់របស់ Seequent Evo គឺជាការបន្តនៃកំណត់ត្រាបទបង្ហាញក្នុងបច្ចេកវិទ្យា Seequent ។ Seequent បានប្រកាសពីការមកដល់សម្រាប់ឧស្សាហកម្មរុករករ៉ែនៃវេទិកាភូមិសាស្ត្រ Seequent Evo ស្របពេលជាមួយនឹងការចាប់ផ្តើមនៃ PDAC 2025 ដែលជាផលិតផលថ្មីកំពុងត្រូវបានដាក់តាំងបង្ហាញ។ Seequent Evo គឺជាលទ្ធផលនៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍ជាច្រើនឆ្នាំ។ វាភ្ជាប់កម្មវិធី និងទិន្នន័យជាមួយនឹងវិធីសាស្រ្តបើកចំហ។ លោក Grant បាននិយាយថា នេះគ្រាន់តែជាការចាប់ផ្តើមនៃការផ្លាស់ប្តូរគំរូភូមិសាស្ត្ររបស់កម្មវិធី Leapfrog ប៉ុណ្ណោះ ដែល Seequent Evo នឹងដោះស្រាយបញ្ហាប្រឈមក្នុងឧស្សាហកម្មសំខាន់ៗដែលបង្កើតឡើងដោយវេទិកាបិទជិត និងទម្រង់ទិន្នន័យដែលមានកម្មសិទ្ធិ។ កម្មវិធី […]
ដំណើរឆ្ពោះទៅរកឌីជីថល៖ កងវិស្វកម្មអាមេរិក ប្រែក្លាយទិន្នន័យទ្រព្យសម្បត្តិជាតិពី $៥០ម៉ឺន ទៅជា $៥០០លាន
ដោយ Paul Colbert Dataforensics បានបង្ហាញដំណោះស្រាយដ៏អស្ចារ្យសម្រាប់កងវិស្វកម្មអាមេរិក តាមរយៈការផ្ទេរទិន្នន័យសណ្ឋានដីទៅក្នុង Cloud ដែលអាចសន្សំពេល 62,700ម៉ោង ជំនួសឱ្យការចុះប្រមូលទិន្នន័យដោយដៃ អស់ជាច្រើនទសវត្សរ៍ ដែលកងវិស្វកម្មអាមេរិក (USACE) បានប្រមូលទិន្នន័យសណ្ឋានក្រោមដីដែលជាតម្រូវការចាំបាច់សម្រាប់ប្រតិបត្តិការរបស់ខ្លួន –មានជម្រៅរាប់លានហ្វីត និងគម្រោងរាប់ពាន់ រួមទាំងទំនប់វារីអគ្គិសនី ផ្លូវ អគារ ស្ពាន និងគម្រោងផ្សេងៗជាច្រើនទៀតដែលនៅរាយប៉ាយជុំវិញពិភពលោក។ ជាអកុសល មូលដ្ឋានទិន្នន័យដែលជាព័ត៌មានសំខាន់នៃកន្លែងដែលវាស្ថិតនៅ គឺមិនច្បាស់លាស់ និងមានមាត្រដ្ឋានស្រដៀងគ្នាដែលពិបាកក្នុងការបែងចែក និងវិភាគ។ កងវិស្វកម្មអាមេរិក ទទួលបានទិន្នន័យបង្ហាញពីសណ្ឋានក្រោមដីពីគម្រោងរាប់ពាន់គម្រោង រួមទាំងទំនប់វារីអគ្គិសនី ស្ពាន និងគម្រោងជាច្រើនទៀត។ល។ USACE បានប្រមូលផ្តុំទិន្នន័យច្រើនជាង 500គម្រោង នៃគម្រោងរចនាសម្ព័ន្ធ និងមានមូលដ្ឋានទិន្នន័យដាច់ដោយឡែក និងខុសៗគ្នា ដែលជាបញ្ហាលំបាកក្នុងការចូលទៅស្វែងរក ប្រើប្រាស់ អន្តរប្រតិបត្តិការ និងបែងចែករបៀបការងារ។ នៅពេលដែលបញ្ហា និងលទ្ធផលគ្មានប្រសិទ្ធភាពបានកើនឡើង USACE បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រដើម្បីណែនាំស្តង់ដារជាសកលសម្រាប់ការគ្រប់គ្រងទិន្នន័យធរណីសាស្រ្តនៃសណ្ឋានក្រោមដី ដោយដាក់កម្មវិធី OpenGround ដែលប្រើប្រាស់ជាសំខាន់សម្រាប់សហគ្រាសសាធារណៈ និងមានមូលដ្ឋានលើ Cloud យកមកប្រើប្រាស់សម្រាប់ជាការគ្រប់គ្រងទិន្នន័យដែលទទួលបានពីសហគ្រាស។ អាទិភាពដំបូង គឺការចងក្រង និងការផ្ទេរទិន្នន័យមានស្រាប់ដែលកត់ត្រាជាប្រវត្តិសាស្រ្តទាំងអស់ និងទិន្នន័យដែលគ្របដណ្តប់លើរណ្តៅដែលបានខួង […]


English




