ក្រុមហ៊ុន មីនីបៀ គ្រោងពង្រីកការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុន មីនីបៀ បង្ហាញផែនការអាជីវកម្ម ពង្រីការវិនិយោគរបស់ខ្លួនទៅលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទទួលបានជោគជ័យលើការវិនិយោគរយៈពេល១២ឆ្នាំនៅកម្ពុជា។​

លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានលើកឡើងពីគម្រោងនេះ ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ខែតុលា។​

ក្នុងជំនួបខាងលើ អគ្គនាយកក្រុមហ៊ុនមីនីបៀបានជម្រាបជូន សម្ដេចតេជោ អំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។

លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានរាយការណ៍ជូនសម្តេចតេជោដែរថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវ ផលិតផលថ្មីជាច្រើន ដូចជា ផលិតផលអេឡិចត្រូនិច ដែលជាផលិតផលថ្មី របស់ក្រុមហ៊ុន ត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។

លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូនសម្តេចតេជោដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រុមហ៊ុនរបស់លោកនឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

គួររំលឹកថា ដំបូងក្រុមហ៊ុនមីនីបៀ ចាប់ផ្តើមដើមទុនប្រមាណតែ ២៣លានដុល្លារប៉ុណ្ណោះនៅកម្ពុជា ប៉ន្តែរហូតដល់ពេលនេះក្រុមហ៊ុនបានបង្កើនទុនដល់ ៦០០លានដុល្លារ ក្រោយទទួលជោគជ័យជាង១២ឆ្នាំ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនក៏សម្រេចចិត្តពង្រីកបន្ថែមនូវការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្តទៀត។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ពិសេសការបង្កើនទំនុកចិត្តលើការវិនិយោគនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា ជប៉ុន និង UNDP រួមគ្នាលុបបំបាត់កាកសំណល់ប្លាស្ទិក ដើម្បីអនាគតបៃតងក្នុងទីក្រុង

នៅក្នុងចលនាបំផុសគំនិតសម្រាប់និរន្តរភាពបរិស្ថាន រដ្ឋាភិបាលកម្ពុជាបានបង្កើតភាពជាដៃគូដ៏មានឥទ្ធិពលជាមួយប្រទេសជប៉ុន និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាបន្ទាន់នៃសំណល់ប្លាស្ទិកនៅក្នុងទីក្រុងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សជារៀងរាល់ឆ្នំា។ កិច្ចសហការនេះ មានឈ្មោះជាផ្លូវការថា “ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន” ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានស្អាតនៅទូទាំងទីក្រុងចំនួនប្រាំពីរ គឺខេត្តត្បូងឃ្មុំ សៀមរាប និងព្រះសីហនុ និងខេត្តជាប់មាត់សមុទ្ររួមមាន៖ខេត្តកែប កំពត និងកោះកុង។ កិច្ចការរួមគ្នានេះ នឹងក្លាយជាយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ប្លាស្ទិកប្រកបដោយនិរន្តរភាព ដែលសន្យាថានឹងជួយលើកកម្ពស់គុណភាពជីវិតនៅក្នុងទីក្រុង និងបង្កើតលក្ខខណ្ឌរស់នៅប្រកបដោយផាសុកភាព។ ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ ដោយបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការលើកកម្ពស់អនាម័យ និងកាត់បន្ថយសំណល់ប្លាស្ទិកក្នុងទីក្រុង។ ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការអប់រំ​បរិស្ថាន ដោយ​ជំរុញ​ឱ្យ​ក្រសួង​ពង្រឹង​យុទ្ធនាការ​នេះបន្ថែមទៀតនៅតាម​បណ្តាសាលារៀន រោងចក្រ សហគមន៍​មូលដ្ឋាន និង​ប្រាសាទនានានៅទូទាំងប្រទេស។ បន្ថែម​ពី​នេះ ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចែក​ធុង​សំរាម​ដើម្បី​សម្រួល​ដល់​ការ​គ្រប់​គ្រង​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីតម្រូវការចាំបាច់ក្នុងការត្រួតពិនិត្យ និងវិសោធនកម្មឯកសារច្បាប់ស្តីពីការប្រើប្រាស់ប្លាស្ទិក ជាពិសេសប្លាស្ទិកដែលប្រើប្រាស់រួច។ ឯកឧត្តមបានជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែម ដោយជំរុញនូវវិធានលើកកម្ពស់ផលិតផលជំនួសប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃប្លាស្ទិក ការសាកល្បងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវបន្ថែមរបស់អ្នកផលិត ទាក់ទងនឹងឥណទានប្លាស្ទិកសម្រាប់កម្ពុជា។ នាឱកាសនោះ លោកស្រី Alissar Chaker តំណាង UNDP ប្រចាំប្រទេសកម្ពុជា […]

ក្រុមហ៊ុនបរទេសចំនួន២ រួមគ្នាបង្កើតសួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការគ្រប់គ្រងកាកសំណល់នៅក្នុងទីក្រុងប្រកបដោយនិរន្តរភាព ក្រុមហ៊ុន Vinci Construction និង Sage Engineering បានប្រកាសពីគម្រោងសហការគ្នាដើម្បីបង្កើត “សួនកែច្នៃកាកសំណល់” ដ៏ទំនើបមួយនៅក្នុងរាជធានីភ្នំពេញ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងប្រើប្រាស់បច្ចេកវិជ្ជាទំនើបសម្រាប់កែច្នៃកាកសំណល់រឹងនៅទីក្រុង និងបង្កើតថាមពលស្អាត ដើម្បីលើកកម្ពស់គុណភាពជីវិតសម្រាប់អ្នករស់នៅក្នុងទីក្រុង។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ជាមួយគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering ដឹកនាំដោយ លោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ លោក Chauveau បានរៀបរាប់លម្អិតថា កិច្ចប្រជុំនេះបានដើរតួជាវេទិកាមួយដើម្បីចែករំលែកការយល់ដឹងពីអ្នកជំនាញដែលបាននិងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើគម្រោងនេះ។ ពួកគេបានផ្តល់នូវទិន្នន័យដ៏មានតម្លៃ ដែលជាការរកឃើញចុងក្រោយបំផុតនូវបច្ចេកវិទ្យាច្នៃប្រឌិតដែលផ្តោតលើការកែច្នៃសំណល់រឹង និងការបំប្លែងរបស់វាទៅជាថាមពលដែលអាចប្រើប្រាស់បាន។ ដោយលើកឡើងពីសារៈសំខាន់នៃគម្រោង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ៗចំនួនប្រាំសម្រាប់សួនកែច្នៃសំរាម៖ ១. បង្កើតថាមពលស្អាត និងតម្លៃសមរម្យ៖ បំប្លែងកាកសំណល់ទៅជាអគ្គិសនី។ ២. […]

រដ្ឋចេញវិធានការអនុវត្តស្តង់ដារប្រេងប្រភេទ(EURO 5)  ដើម្បកាត់បន្ថយការបំពុលខ្យល់នៅកម្ពុជា

នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីដោះស្រាយការបំពុលបរិយាកាស រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុវត្តស្តង់ដារឥន្ធនៈ EURO 5 ដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់គុណភាពខ្យល់ និងការពារសុខភាពសាធារណៈដោយគ្រប់គ្រងការបំភាយប្រេងឥន្ធនៈ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO 5) ចាប់ពីឆ្នាំ២០២៥។ បើតាមសេចក្តីជូនដំណឹង រាជរដ្ឋាភិបាល បានឯកភាព ២ចំណុច គឺ១- អនុវត្តស្តង់ដារប្រភេទ៥ សម្រាប់ប្រេងម៉ាស៊ូត ចាប់ពីពេលនេះតទៅ និង២-កំណត់រយៈពេលអន្តរកាល ៦ខែ ក្នុងការបញ្រ្ជាបប្រេងសាំងស្តង់ដារ EURO 5 ក្នុងទីផ្សារកម្ពុជា និង ឈានទៅជំនួសប្រភេទប្រេងសាំងស្តង់ដារ EURO 4 ទាំងស្រុងតែម្តង។ បន្ថែមពីនេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា ការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ គឺសំដៅដាក់ចេញវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ទៅលើការគ្រប់គ្រងប្រេងឥន្ធនៈដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ ដោយអនុវត្តស្តង់ដារកម្រិតស្ពាន់ធ័រ ដែលមានផ្ទុកក្នុងប្រេង ឥន្ធនៈប្រភេទ៥ (EURO V) ទាំងប្រភេទប្រេងសាំង និងប្រេងម៉ាស៊ូត។ គួរបញ្ជាក់ថា EURO […]

៨៥% នៃព្រៃកោងកាងនៅ​អាស៊ីអាគ្នេយ៍ កំពុងរងផលប៉ះពាល់ខ្លាំងពីគម្រោងអភិវឌ្ឍអចលនទ្រព្យ

ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ៨៥ភាគរយ នៃព្រៃកោងកាងនៅអាស៊ីអាគ្នេយ៍ ដែលរួមមាន ៣២ភាគរយ នៃផ្ទៃដីព្រៃកោងកាងសកល និងជាឧបករណ៍ធម្មជាតិស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតពីបរិយាកាសបានដល់ទៅ ១៥,៩លានតោន ក្នុងមួយឆ្នាំ កំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរពីការអភិវឌ្ឍអចលនទ្រព្យ ការពង្រីកកសិកម្ម និងផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមការស្រាវជ្រាវដែលដឹកនាំដោយលោក Valerie Kwan អ្នកជំនាញស្រាវជ្រាវពីសាកលវិទ្យាល័យ Queensland និងត្រូវបាន រាយការណ៍តាមសារៈព័ត៌មាន Eco-business កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៥។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ទិន្នន័យថ្មីៗពី Global Mangrove Watch បង្ហាញពីតំបន់ព្រៃកោងកាងរបស់ប្រទេសនេះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦២៦៩១ហិកតា ជាមួយនឹង អត្រាការកាប់បំផ្លាញព្រៃឈើនាពេលបច្ចុប្បន្នចន្លោះពី ៣% ទៅ ៥% ជារៀងរាល់ឆ្នាំ ។ ព្រៃកោងកាងដ៏ធំបំផុតរបស់ប្រទេស គឺដែនជម្រកសត្វព្រៃពាមក្រសោប គ្របដណ្តប់លើផ្ទៃដីប្រមាណ ២៣៧៥០ហិកតា។ ការស្ទង់មតិជីវចម្រុះដ៏ទូលំទូលាយមួយនាពេលថ្មីៗនេះ នៅតំបន់ព្រៃកោងកាងនេះ បានរកឃើញប្រភេទសត្វប្លែកៗជាង ៧០០ នៅក្នុងតំបន់នេះ ។ គំហើញនេះ គូសបញ្ជាក់ពីតម្លៃអេកូឡូស៊ីដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រទាំងនេះ។ ការរកឃើញនេះ ក៏បានបង្ហាញពីការជាប់ពាក់ព័ន្ធយ៉ាងសំខាន់នៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យតាមឆ្នេរសមុទ្រនៅទូទាំងអាស៊ីអាគ្នេយ៍ ដែលព្រៃកោងកាងបម្រើជារបាំងធម្មជាតិប្រឆាំងនឹងការកើនឡើងនៃកម្រិតទឹកសមុទ្រ និងព្រឹត្តិការណ៍ប្រែប្រួលអាកាសធាតុធំៗ។ […]

ក្រុមហ៊ុនកូរ៉េ ប្រកាសផ្តល់ម៉ូតូអគ្គិសនី ៨ពាន់គ្រឿងដល់រាជការកម្ពុជា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

VeryWords ជាក្រុមហ៊ុនកូរ៉េ ដែលមានរោងចក្រផលិតទោចក្រយានយន្តអគ្គិសនីនៅក្នុងខេត្តកណ្តាល បានប្រកាសពីការសម្រេចចិត្តដ៏សំខាន់មួយ ថា នឹងបរិច្ចាគទោចក្រយានយន្តអគ្គិសនីចំនួន ៨០០០គ្រឿង ដល់មន្ត្រីរាជការកម្ពុជា សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ និងឥតលក្ខខណ្ឌ ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន នៅក្នុងប្រទេសកម្ពុជា។ សេចក្តីសម្រេចដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន VeryWords, វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និង ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះលោក Sungwoo Kim នាយកប្រតិបត្តិនៃក្រុមហ៊ុន VeryWords បានលើកឡើងថា តាមរយៈក្របខ័ណ្ឌហិរញ្ញសប្បទានកាបូនមាត្រា៦ យើងបានសម្រេចចិត្តផ្គត់ផ្គង់ទោចក្រយានយន្តអគ្គិសនីចំនួន ៨០០០គ្រឿង ដោយឥតគិតថ្លៃ និងឥតលក្ខខណ្ឌ ដល់មន្រ្ដីរាជការនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនេះក៏ជាការគាំទ្រពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉ផងដែរ។ គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើង ចំពេលដែលសកម្មភាពនៃកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការកាត់បន្ថយការបំពុលខ្យល់ តាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាននៅកម្ពុជាឡើយ។ បន្ថែមពីនេះ ឯកឧត្តម អ៊ាង សុផល្លែត ​រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់លើគោលបំណងសំខាន់នៃ MoUនេះថា វានឹងជួយពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យដឹងជញ្ជូន និងធ្វើដំណើរ ដែលនេះគឺស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន […]

ត្រឹមឆ្នាំ២០២៤ កម្ពុជាមានប្រភពអគ្គិសនីកើនដល់ ៥០៤៤មេហ្កាវ៉ាត់ ខណៈខ្សែបញ្ជូនកើនដល់ ៣៨៩០គ.ម

គិតត្រឹមចុង​ឆ្នាំ២០២៤ ប្រភពអគ្គិសនីរបស់កម្ពុជា ​បានកើនឡើង​ដល់​ ៥.០៤៤មេហ្កាវ៉ាត់ ខណៈ​បណ្ដាញបញ្ជូន​បានកើនដល់ ៣.៨៩០​គីឡូម៉ែត្រ​ និងអនុស្ថានីយ៍ដែល​បានអភិវឌ្ឍ​បានកើនដល់ ៧០​កន្លែង​។ នេះបើតាមការបញ្ជាក់របស់​ឯកឧត្តម ​កែវ រតនៈ រដ្ឋ​មន្ត្រីក្រសួង​រ៉ែ​ និងថាមពល ក្នុង​ពិធី​បិទសន្និបាត​របស់អាជ្ញាធរ​អគ្គិសនី​​កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥​។ ឯកឧត្តមរដ្ឋមន្ត្រី​ បានថ្លែងបន្ថែមថា កម្ពុជា​បានដាក់​ផែនការ​ជំរុញការអភិវឌ្ឍ​គម្រោង​ប្រភពអគ្គិសនី​ថ្មី​ចំនួន ៣៦​គ​ម្រោ​ង​​ដែល​ភាគច្រើនជាប្រភព​ថាមពល​ស្អាត និងកកើតឡើងវិញ​ ក្នុង​នោះមាន​គម្រោងចំនួន ១៣​ មានអានុភាព​សរុប ​១.២៧៥​មេ​ហ្កាវ៉ាត់ កំពុង​សាងសង់ និង ​២៣​គម្រោង​ទៀត មានអានុភាព​សរុប ​៥.៩៥០មេហ្កាវ៉ាត់​ បានទទួលការអនុម័ត​​ឱ្យ​ធ្វើ​ការ​អភិវឌ្ឍ ដើម្បីពង្រីក​ប្រភពថាមពល​កកើ​តឡើងវិញនៅកម្ពុជាឱ្យបានយ៉ាង​តិច ​៧០​ភាគរយ នៅ​ក្នុង​​ល្បាយ​នៃ​ប្រភពអគ្គិសនី​​នាឆ្នាំ២០៣០។ ដោយឡែក គិតត្រឹមចុងឆ្នាំ២០២៤ ការផ្តត់ផ្គង់អគ្គិសនីវិញ ​បានគ្របដណ្ដប់​លើ​ភូមិចំនួន ៩៩,១៥ភាគរយ កើនឡើង​ ០,២៨​ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈដែលនៅមានចំនួន ១២០ភូមិទៀត នៅមិនទាន់មានការផ្គត់ផ្គង់អគ្គិសនី។ ជាមួយគ្នានេះ បើតាមផែនការ ក្នុង​រយៈពេល ​២ទៅ ៣ឆ្នាំ​ខាងមុខ ទាំងអគ្គិសនី​កម្ពុជាទាំង​សេវា​ករ​ឯកជន អាច​មានលទ្ធភាព​ពង្រីក​ការ​ផ្គត់ផ្គង់​អគ្គិសនីពីបណ្ដាញជាតិ​បាន ៥១​ភូមិទៀត ដែលនៅសល់​ភូមិ​ចំនួន ​៦៩​ […]