រដ្ឋមន្ត្រីក្រសួងសាធារណការ ព្រមានចាត់វិធានការលើក្រុមហ៊ុនសាងសង់ផ្លូវជាតិ២ និងលេខ២២

ក្រសួងសាធារណៈការ និងដឹកជញ្ជូន ចេញលិខិតព្រមានក្រុមហ៊ុន Hanshin របស់កូរ៉េ ដែលទទួលសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ដោយសារក្រសួងរកឃើញមានភាពអសកម្មមួយចំនួន ដូចជាភាពយឺតយ៉ាវនៃការសាង់សង់ គ្មានគ្រឿងចក្រគ្រប់គ្រាន់ និងកង្វះលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុនក្នុងការអនុវត្តការងារ។

សេចក្តីព្រមាននេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងអំឡុងពេលចុះពិនិត្យវឌ្ឍនភាព ការងារ សាងសង់ផ្លូវជាតិលេខ១១ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។

ការព្រមាននេះធ្វើឡើងបន្ទាប់ពី ឯកឧត្តម រួមនឹងរដ្ឋលេខាធិការទទួលបន្ទុកបច្ចេកទេសផ្លូវថ្នល់ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងអ្នកថតរូបម្នាក់ បានចុះទៅពិនិត្យមើលការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ដោយមិនជូនដំណឹងជាមុនកាលពីពីរអាទិត្យមុន ដោយពិនិត្យមើលនូវភាពអសកម្មមួយចំនួន ដែលក្រសួងត្រូវតែសរសេរលិខិតព្រមានទៅក្រុមហ៊ុនជាផ្លូវការ។

ឯកឧត្តមបានប្រសាសន៍ថា «…ជាក់ស្តែងឃើញមែន ផ្លូវពីភ្នំពេញ ទៅតាកែវ គ្រឿងចក្រប្រហែល២គ្រាប់ គ្មានអ្នកណាធ្វើការទាំងអស់ នៅលើផ្លូវជាតិលេខ២ និងលេខ២២មានធ្វើមួយកង។ ដល់ខ្ញុំដេញដោលទៅថា គ្រឿងចក្រជាប់នៅវៀតណាម ពន្យល់ខ្ញុំអីចឹង! ខ្ញុំទទួលបាននៅពេលនេះ ប៉ុន្ដែពេលណាអ្នកឯងយកគ្រឿងចក្រមក? បើអត់មានអ្នកឯង មិនជួលគ្រឿងចក្រនៅស្រុកខ្មែរឲ្យទាន់ពេលវេលា បើធ្វើយឺតជាងការកំណត់ យើងនឹងពិន័យ…»។

ឯកឧត្តមបានបន្ដថា៖ ស្អែកនេះ [០៥ ឧសភា] ក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd. នឹងទទួលបានលិខិតព្រមានជាផ្លូវការពីក្រសួង ដោយទុកពេលវេលាសមរម្យណាមួយឱ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២នេះ ដោះស្រាយបញ្ហានេះ។ បើដោះស្រាយបញ្ហានេះមិនបានទេ ក្រុមហ៊ុននឹងមានបញ្ហាជាមួយក្រសួងជាក់ជាមិនខាន។

ដូច្នេះមកដល់ពេល លិខិតព្រមាននេះ នឹងបានទៅដល់ក្រុមហ៊ុន និងចម្លងជូនស្ថានទូតកូរ៉េ និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) របស់កូរ៉េ ឱ្យដឹងពីភាពអសកម្មក្នុងការសាង់សង់ផ្លូវជាតិលេខ២ និងលេខ២២ នេះហើយ។

សូមបញ្ជាក់ថា កន្លងមក ឯកឧត្តមទេសរដ្ឋមន្ត្រីធ្លាប់បានចាត់វិធានការក្តៅស្រដៀងនេះ ប៉ុន្មានដងរួចមកហើយ ទៅលើគម្រោងមួយចំនួនដូចជា ការចាត់វិធានការក្រុមហ៊ុនសង់ផ្លូវពីស្គន់ទៅសៀមរាបឱ្យចាក់កៅស៊ូ៣សង់ទីម៉ែត្រឡើងវិញ និងការចាត់វិធានការដកអ្នកបច្ចេកទេសបរទេស ០៨ នាក់ចេញពីគម្រោងផ្លូវកំពតទៅវាលរេញ ដោយសារមិនគោរពស្តង់ដារបច្ចេកទេសជាដើម។

ដោយឡែកសម្រាប់គម្រោងសាងសង់ផ្លូវដទៃទៀត ឯកឧត្តមបានបញ្ជាក់ថា ការសាងសង់ផ្លូវទាំងអស់នៅកម្ពុជា ដូចជាផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ១៣ និងផ្លូវមួយចំនួនទៀត កំពុងមានដំណើរការប្រព្រឹត្តទៅបានរលូន មិនដូចការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ ២២ នេះទេ បើទោះបីជាពេលនេះ កម្ពុជាកំពុងជួបប្រទេះវិបត្តិកូវីដយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង៦២.៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។ គម្រោងនេះ ត្រូវចំណាយថវិកាសរុបប្រមាណ ៥៦ លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និងGGGI កំពុងសិក្សាផ្លូវ ៣ខ្សែ ដែលនឹងត្រូវកំណត់ជាផ្លូវរថយន្ដក្រុងអគ្គិសនី នៅក្រុងសៀមរាប

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយវិទ្យាសា្ថនអភិវឌ្ឍបៃតង (GGGI) បានចុះសិក្សាកំណត់យកខ្សែរត់​ចំនួន ៣ខ្សែ  និងស្ថានីយរង់ចាំចំនួន ៣៣ទីតាំង សម្រាប់គម្រោងរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប។ នេះបើតា​មសិ​ក្ខាសាលាបញ្ចប់គម្រោង នៃការសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀម​រា​ប​ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ បើតាមសិក្ខាសាលានេះ ខ្សែរត់ចំនួន ៣នោះ រួមមាន៖ ខ្សែរត់ទី១ ៖ ផ្លូវជាតិលេខ ៦ ទៅ-មក ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (វិទ្យាល័យសម្ដេចឪ) រហូតដល់រង្វង់មូលផ្ការំដួល (ស្វាយធំ)ស្រុកប្រាសាទបាគង ខ្សែរត់ទី២ ៖ ផ្លូវក្រវាត់ក្រុង ចាប់ពីស្ដុបចុងកៅស៊ូ រត់តាមបណ្ដោយវិថីឈ្នះៗ (ផ្លូវវាងក្រុង ) រហូតដល់ស្ដុបឈ្នះៗ (ស្ដុបសាលាគ្រួស) និងបន្ដតាមវិថីសម្ដេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ និងបត់តាមស្ដុបគន្ធបុប្ផា មកតាមបណ្ដោយវិថីសម្ដេចវិបុលបញ្ញាសុខ អាន រហូតដល់វង្វង់មូលព្រៃគុយ បន្ដឆ្ពោះទៅរង្វង់មូលផ្ការំដួល និងបន្ដតាមផ្លូវជាតិលេខ៦ រហូតដល់ស្ដុបចុងកៅស៊ូវិញ ខ្សែរត់ទី៣ ៖ ផ្លូវស្របស្ទឹងសៀមរាប ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រឹមប្រិយ៍។ គួរបញ្ជាក់ថា គម្រោងសិក្សារៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្ដក្រុងអគ្គិសនីនៅក្នុងក្រុងសៀមរាប […]

គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២​ សម្រេចបាន ៩៧%, គ្រោងបញ្ចប់ទាំងស្រុងនៅខែកក្ដដា ២០២៥នេះ

គម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយគម្រោងនេះ សម្រេចបាន ៩៧%។ រដ្ឋបាលខេត្តសៀមរាប បានប្រកាសនូវវឌ្ឍនភាពនេះកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា គម្រោងនេះកំពុងដំណើរការទៅមុខយ៉ាងរលូន និងគ្រោងបញ្ចប់ការងារទាំងស្រុងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការងារ​ដែល​កំពុង​បន្ត​ផ្តោត​លើ​ការ​ស្តារ​ទន្លេ និង​ការ​លើក​កម្ពស់​បរិស្ថាន​ជុំវិញ។ ជាការកត់សម្គាល់ ការស្តារស្ទឹងបានឈានដល់ការបញ្ចប់ទាំងស្រុង ខណៈការសាងសង់ទំនប់ទឹកសម្រេចបាន ៩៨%។ ការងារ​ស្ពាន​បេតុង​បាន​៣​ទីតាំង​សម្រេចបាន​៩៧% ហើយ​ការ​ស្ថាបនា​ផ្លូវ​បេតុង​ជិត​រួចរាល់​៩៩% ។ គម្រោងកែលម្អស្ទឹងសៀម ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ គម្រោងស្តារស្ទឹងសៀមរាបដំណាក់កាលទី២ បានទទួលការគាំទ្រពីប្រទេសកូរ៉េ ដើម្បីអនុវត្តផ្នែកសំខាន់ៗចំនួន៤ ក្នុងគោលបំណងកែលម្អបរិស្ថានតាមដងទន្លេ។ នៅពេលដែលគម្រោងកំពុងដំណើរការឆ្ពោះទៅរកការបញ្ចប់ វាសន្យាថានឹងពង្រឹងទាំងគុណភាពអេកូឡូស៊ី និងសោភ័ណភាពក្នុងតំបន់ ផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងអ្នកទស្សនាដូចគ្នា។(អានបន្ថែម) - Video Advertisement -

ត្រឹមថ្ងៃទី២០ ខែមីនា ផ្លូវជាតិលេខ៧ សង់បាន៤៣%, គ្រោងបញ្ចប់មុនផែនការ

គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ពី២គន្លងទៅជា៤គន្លង ក្នុងប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84) គិតចាប់ផ្តើមពីវង្វង់មូលស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការងារសាងសង់បាន ៤៣% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងឆ្នាំ២០២៦ មុនផែនការដែលបានកំណត់។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង នៅពេលចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តមបានលើកឡើងថា បើតាមផែនការដែលបានកំណត់ គម្រោងពង្រីកផ្លូវជាតិលេខ៧នេះ គ្រោងនឹងបញ្ចប់នៅអំឡុងខែកក្កដា ឆ្នាំ២០២៧។ ដោយឡែកបើផ្អែកតាមសន្ទុះល្បឿន និងភាពមមាញឹកនៃការដ្ឋានសាងសង់កំណាត់ផ្លូវជាតិដ៏សំខាន់នេះ អាចនឹងបញ្ចប់ ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខ គឺលឿនជាងផែនការដែលបានគ្រោងទុក ដោយបច្ចុប្បន្ន គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គម្រោងនេះសម្រេចការងារសាងសង់បាន ៤៣% ហើយ។ ផ្លូវមួយខ្សែនេះ ជាប្រភេទផ្លូវ AC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ […]

ផ្លូវហាយវេត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ភ្ជាប់មកកម្ពុជា ជាប់គាំងចំពេលមានជម្លោះក្នុងប្រទេស មីយ៉ាន់ម៉ា

ផ្លូវហាយវេត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ តម្លៃ    ១១៤ ពាន់លានដុល្លារ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដ៏សំខាន់ប្រវែង ១៣៦០គីឡូម៉ែត្រ ដែលត្រូវបានរចនាឡើងដើម្បីបង្កើនសមាហរណកម្មសេដ្ឋកិច្ច អាស៊ាន និងពង្រឹងវត្តមានពាណិជ្ជកម្មរបស់ឥណ្ឌានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រឈមនឹងការបង្អាក់ ដំណើរការយ៉ាងធ្ងន់ធ្ងរ ដោយសារតែអស្ថិរភាពដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។  ជាមួយនឹងការរចនាឡើងជាផ្លូវហាយវេបួនគន្លង ផ្លូវហាយវេត្រីភាគីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ចក្ខុវិស័យប្រើហេដ្ឋារចនាសម្ព័ន្ធដើម្បីពង្រីកឥទ្ធិពលរបស់ឥណ្ឌា ព្រមជាមួយនឹងគោលដៅ ពង្រីកការតភ្ជាប់ផ្លូវទៅកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលមានប្រវែងសរុប ៣២០០ គីឡូម៉ែត្រថែមទៀតផង នេះបើយោងតាម Nationthailand ចុះថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៥។ ផ្លូវហាយវេដែលមានដើមកំណើតនៅទីក្រុង Moreh ប្រទេសឥណ្ឌា ហើយឆ្លងកាត់ទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា មុនពេលទៅដល់តំបន់ Mae Sot ប្រទេសថៃ គឺជាគំនិតផ្តួចផ្តើម តភ្ជាប់ផ្លូវគោក ដ៏សំខាន់មួយ។ ទោះបីជាសម្រេចបាន ៧០ ភាគរយតាមរយៈការខិតខំប្រឹងប្រែងរួមគ្នាដោយអាជ្ញាធរ ឥណ្ឌា និងថៃ ក៏ដោយ ប៉ុន្តែផ្នែកសំខាន់នៃគម្រោងផ្លូវនេះនៅលើទឹកដីរបស់មីយ៉ាន់ម៉ា ត្រូវបានបញ្ឈប់ ដោយសារតែ ការព្រួយបារម្ភផ្នែកសន្តិសុខដែលកើតចេញពីរដ្ឋប្រហារយោធាខែកុម្ភៈ […]

រដ្ឋបើកការសាងសង់ បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀង តម្លៃជាង ៧លានដុល្លារ នៅក្រុងក្រចេះ

រដ្ឋបើកការសាងសង់ បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀង តម្លៃជាង ៧លានដុល្លារ នៅក្រុងក្រចេះបណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ គឺស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមជំនួយពី ADB ដែលចំណាយថវិកាប្រមាណជាង ៧លានដុល្លារ ចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវការហើយ កាលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានភាគីពាក់ព័ន្ធប្រមាណជាង១០០នាក់។ ឯកឧត្តម ពូ ម៉ានិត អគ្គនាយករងគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលបំណង នៃការការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុងក្រចេះ គឺដើម្បីរំដោះទឹកភ្លៀងពីក្រុងការពារការជន់លិច ក្នុងរដូវវស្សា ហើយប្រព័ន្ធនេះជួយបញ្ជៀសការលិចលង់ក្នុងក្រុង។ ជាមួយគ្នានេះ ហេង សុថា អភិបាលរងខេត្តក្រចេះ បានលើកឡើងថា គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងក្រចេះដែលកំពុងបើកការដ្ឋានសាងសង់នេះ មិនត្រឹមតែជួយការពារទឹកជំនន់ប៉ុណ្ណោះទេ គម្រោងនេះ ក៏នឹងរួមចំណែកលើកកម្ពស់អនាម័យសុខភាព និងជីវភាពប្រជាជន ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងក្រុងទាំងមូលផងដែរ។ បើតាមក្រសួងសារធារណការ បានបញ្ជាក់ថា ការងារសាងសង់បណ្ដាញលូ និងស្ថានីយបូមទឹកភ្លៀងនេះ គឺមាន ៧ផ្នែកធំ គឺ ១.ការសាងសង់អគារស្ថានីយបូមមួយកន្លែងនេះ ៖ មានទំហំ ១៦.៧ម៉ែត្រx៣០ម៉ែត្រ ២.មានសំណង់ម៉ាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយទំហំ១៣.៤ម៉ែត្រx១៨.៥ម៉ែត្រ ៣.មានបំពាក់ម៉ាស៊ីនបូមទឹកចំនួន៣ម៉ាស៊ីន មានសមត្ថភាពបូមទឹកបាន ១០៣៨០ […]

ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះសង់បានជិត ៩០%, រដ្ឋគ្រោងបើកឱ្យពលរដ្ឋធ្វើដំណើរបណ្តោះអាសន្ននៅខែកញ្ញាឆ្នាំនេះ!

មកដល់ត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ ប្រវែង១៧៦១ម៉ែត្រ សម្រេចបាន ៨៩,៨៤% ហើយបើគ្មានការប្រែប្រួលទេ រដ្ឋគ្រោងនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងាររបស់ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ ជាលទ្ធផល គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចបាន ៨៩,៨៤% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩គ.ម និងផ្លូវខ្នែង មានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០គ.ម សម្រេចលទ្ធផលបាន ៦២,១០%។ បើតាមការបញ្ជក់របស់ក្រសួង នៅអំឡុងខែឧសភា ឆ្នាំ២០២៥ខាងមុននេះ អាចនឹងមានពិធីប្រសិទ្ធនាមឈ្មោះស្ពាន និងធ្វើការតភ្ជាប់តំណស្ពានចុងក្រោយ ដែលមានការអញ្ជើញចូលរួមដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ៕ គម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។ គួររំលឹកថា គម្រោងសង់ស្ពាននេះមានតម្លៃ […]