ធនាគារពិភពលោកជួយ $៨០លាន អភិវឌ្ឍវិស័យអប់រំ រួមនិងជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧នៅកម្ពុជា
ធនាគារពិភពលោក បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៨០លានដុល្លារអាមេរិក ជួយលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ក្នុងនោះរួមមានការជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧ទីតាំង នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូលនិធិសម្រាប់គម្រោងនេះបានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។ ជាមួយគ្នានេះដែរ គម្រោងនេះ មានរយៈពេលប្រាំមួយឆ្នាំ ដែលនឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួនប្រាំបួន ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានា សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ បន្ថែមពីនេះ គម្រោងនេះផ្តោតសំខាន់លើការលើកកម្ពស់គុណភាពនៃការរៀនសូត្រសម្រាប់និស្សិតនារី និងនិស្សិតមានពិការភាព និងលើការជួយគាំទ្រដល់ស្រី្តដែលជាគ្រូឬជាបុគ្គលិកនៅតាមមហាវិទ្យាល័យ។ គម្រោងនេះចាប់យកស្តង់ដារហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងផ្តល់អាទិភាពដល់គម្រោងស្រាវជ្រាវទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះ នឹងកសាងបន្ថែមលើភាពជោគជ័យ និងមេរៀនបទពិសោធន៍របស់គម្រោងដែលកំពុងដំណើរការ ដែលបានបង្កើនឱកាសសិក្សាសម្រាប់និស្សិតឧត្តមសិក្សាជាង ១២៨.០០០នាក់ នៅកម្ពុជា ក្នុងចំណោមនោះជាងពាក់កណ្តាលជានារី តាមរយៈការបង្កើតកម្មវិធីសិក្សាចំនួន ៦៧ ផ្តល់មូលនិធិទ្រទ្រង់គម្រោងស្រាវជ្រាវចំនួន ៥៣ និងការបង្កើត ឬជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧។ គួរបញ្ជាក់ថា តាមការរំពឹងទុក និស្សិតប្រហែល ៣២.០០០នាក់ ក្នុងនោះនិស្សិតនារីប្រហែល ១៣.០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការអនុវត្តគម្រោងខាងលើនេះ តាមរយៈការអាប់ដេតកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូឧទ្ទេស […]
ឆមាសទី១-២០២៤ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍន៍សរុបជាង $៣០០លាន
ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភវិឌ្ឍន៍នានា សរុបចំនួន ៣១៣លានដុល្លារ ខណៈបំណុលសាធារណៈរបស់រដ្ឋ មានចំនួន ១១.២៧ពាន់លានដុល្លារ ហើយក្នុងនោះបំណុលជិត ២០០លានដុល្លារ ត្រូវបានទូទាត់រួច។ បើតាមរបាយការណ៍ស្តីពីស្ថានភាពបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កិច្ចព្រមព្រៀងឥណទានថ្មីសរុប ចំនួន ៣១១លានដុល្លារ ស្មើនឹង ១៤ភាគរយ នៃពិតានដែលច្បាប់អនុញ្ញាត ដោយក្នុងនោះក្របខ័ណ្ឌទ្វេភាគី ៨៩ភាគរយ និងក្របខ័ណ្ឌពហុភាគី ១១ភាគរយ។ ក្រសួងបានលើកឡើងក្នុងរបាយការណ៍ដដែលថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ ក្រសួងបញ្ជាក់ថា៖ “ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាធម្យមប្រមាណ ៥៦ភាគរយ”។ បើយោងតាមរបាយការណ៍ខាងលើ ក្នុងឥណទានជាង ៣១១លានដុល្លារ នេះ ត្រូវបានបោះផ្សាយលក់ជាមូលបត្ររដ្ឋសរុប ៦២.១២លានដុល្លារ ស្មើនឹងប្រមាណ ៥៨ភាគរយ នៃទំហំសរុបដែលច្បាប់អនុញ្ញាត ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅដល់ការលើស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ គួររំលឹកថា គិតត្រឹមខែមិថុនានេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ១១.២៧ពាន់លានដុល្លារ ក្នុងនោះមានបំណុលជិត […]
អាល្លីម៉ង់ជួយកម្ពុជាជាង ៣លានដុល្លារ សម្រាប់ការងារដោះមីនក្នុងខេត្តចំនួន២
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ជំនួយជាផ្លូវការចំនួន ៣,១២លានដុល្លារអាមេរិក ដល់អង្គភាពស៊ីម៉ាក់សម្រាប់សកម្មភាពបោសសម្អាតមីនក្នុងខេត្តចំនួន២ ។ នេះបើតាមផេកហ្វេកប៊ុករបស់ CMAC នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ ជំនួយនេះ ត្រូវបានផ្តល់ឱ្យតាមរយៈអង្គការជំនួយប្រជាជនណ័រវេស្ស (NPA) នាឱកាសជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Hans Risser ប្រធានអង្គការNPA ប្រចាំកម្ពុជា។ ក្នុងជំនួបនេះ លោក Hans Risser បានពាំនាំនូវដំណឹងនៃការសម្រេចចិត្តជាផ្លូវការនូវការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសារធាណរដ្ឋសហពន្ធ័អាល្លឺម៉ង់គាំទ្រដល់អង្គភាពស៊ីម៉ាក់ ដែលមានថវិកាសរុបចំនួន ៣.១២០.០០០ដុល្លារអាម៉េរិក។ ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់សកម្មភាពបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យក្នុងរយ:ពេល ២ឆ្នាំ (កញ្ញា ២០២៤-សីហា២០២៦)។ ក្រៅពីអង្គការខាងលើ កន្លងមក ក្នុងសកម្មភាពបោសសម្អាតមីន កម្ពុជាក៏ទទួលបានជំនួយពីអង្គការ Halo Trust ផងដែរ ដែលរយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩១ រហូតដល់បច្ចុប្បន្ន អង្គការ Halo Trust បានជួយកម្ពុជារំដោះផ្ទៃដីមានមីនចំនួន ៥១១គីឡូម៉ែត្រការ៉េ។ (អានបន្ថែម) - […]
កូរ៉េគ្រោងវិនិយោគវិស័យបរធនបាលកិច្ចនៅកម្ពុជា ដើម្បីពង្រីកទីផ្សារមួយនេះឱ្យរិតតែទូលំទូលាយ
ក្រុមហ៊ុន Mugungwha Trust Co., Ltd. របស់កូរ៉េ មានគម្រោងទៅវិនិយោគលើវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជានៅពេលខាងមុខ ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងពង្រីកទីផ្សារបរធនបាលកិច្ចនៅកម្ពុជាឱ្យរិតតែទូលំទូលាយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក Oh Chang-seok ប្រធានក្រុមហ៊ុននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនេះ លោក Oh Chang-seok បានជម្រាបឱ្យដឹងថា ក្រុមហ៊ុន Mugungwha Trust Co., Ltd. ជាក្រុមហ៊ុនបរធនបាលកិច្ចរៀបចំថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានា ដែលកាលពី១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកធ្លាប់បានមកធ្វើការសិក្សានៅប្រទេសកម្ពុជា អំពីបរធនបាលកិច្ច ក្នុងគោលបំណងចង់រួមចំណែកក្នុងការវិនិយោគនៅប្រទេសកម្ពុជា ខណៈពេលនោះមិនទាន់មានក្រុមហ៊ុនណាមកវិនិយោគនៅឡើយ។ ជាងនេះទៅទៀត លោកក៏បានបន្ថែមថា ក្រុមហ៊ុនរបស់លោក អាចជាសសរដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និងតំបន់។ នៅក្នុងទិសដៅនេះ ក្រុមហ៊ុនរបស់លោក ត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សាអំពីប្រព័ន្ធច្បាប់ធនាគារ ហិរញ្ញវត្ថុរបស់កម្ពុជា ដើម្បីសហការជាមួយក្រុមហ៊ុនឯកជននៅប្រទេសកម្ពុជាក្នុងការពង្រីកទីផ្សារបរធនបាលកិច្ចនេះឱ្យរិតតែមានភាពទូលំទូលាយថែមទៀត។ លោកបន្ត បច្ចុប្បន្ននៅកម្ពុជា ក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ កំពុងធ្វើការនៅក្នុងប្រព័ន្ធបរធនបាលកិច្ចនេះ […]
ឆ្នំានេះ កម្ពុជាទទួលបានមូលនិធិពិសេស $២លាន ពីមេគង្គ-ឡានឆាង ដើម្បីអភិវឌ្ឍគម្រោង ០៨
កម្ពុជា នឹងទទួលបានហិរញ្ញប្បទានចំនួន ២លានដុល្លារអាមេរិក ពីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ សម្រាប់អភិវឌ្ឍគម្រោងចំនួន ០៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។ ទឹកប្រាក់នៃក្របខណ្ឌមូលនិធិពិសេសនេះ សម្រាប់គម្រោងចំនួន ០៨ គ្របដណ្តប់លើផ្នែកទេសចរណ៍ សកម្មភាព ដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការកសាង សមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង បានផ្តល់ហិរញ្ញប្បទានដល់គម្រោងប្រមាណ ៩០ នៅកម្ពុជា ក្នុងការរួមចំណែកដល់ការកសាងសហគមន៍វាសនារួមគ្នា សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់។ - Video Advertisement -
រោងចក្រផលិតកង់រថយន្តដំបូងបង្អស់ក្នុងខេត្តក្រចេះ តម្លៃ $១៤០លាន បើកដំណើរការជាផ្លូវការហើយ
រោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. តម្លៃ ១៤០លានដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៅខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ រោងចក្រនេះ ត្រូវបានសាងសង់លើផ្ទៃដីចំនួន ៤០ហិកតា ដែលបានបើកការដ្ឋានសាងសង់ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។ (អានបន្ថែម) បន្ថែមពីនេះ រោងចក្រនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខណៈដែលតំបន់សេដ្ឋកិច្ចពិសេសនេះ បានស្រូបយកគម្រោងវិនិយោគលើវិស័យសំខាន់ៗមួយចំនួនដូចជា ការផលិតសម្ភារៈអគ្គិសនី ផ្តុំដំឡើងបន្ទះសូឡា និងការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មថ្មីមានតម្លៃបន្ថែមខ្ពស់ និង ប្រើប្រាស់បច្ចេកវិទ្យាទំនើប។ គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ២៦តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារ និង បានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង។ ក្នុងនោះ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]