ក្រសួងមហាផ្ទៃ ចេញវិធានការពន្លឿនការងារធ្វើប្លង់ដី និងគ្រប់គ្រងដីរដ្ឋតាមបណ្តារាជធានី-ខេត្ត

​ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ពន្លឿនការងារធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការគ្រប់គ្រងដីរដ្ឋ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងបានរកឃើញថា មានភាពយឺតយ៉ាវក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការកត់ត្រាដីធ្លីបញ្ចូលក្នុងបញ្ជីសារពើភណ្ឌ ការជំរុញធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយបញ្ហាដី ដែលមានការជាប់ពាក់ព័ន្ធ និងភាពខ្វះចន្លោះក្នុងការធ្វើសេចក្តីរាយការណ៍អំពីបញ្ហាដីធ្លីមកក្រសួងមហាផ្ទៃ។

ក្នុងគោលបំណងជំរុញការងារទាំងអស់នេះ ក្រសួងមហាផ្ទៃបានណែនាំនូវវិធានការមួយចំនួនដូចខាងក្រោម៖

  • ជំរុញការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានពេញលេញ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា
  • ធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ និងកត់ត្រាបន្ថែមនូវទីតាំងដីឯកជនរបស់រដ្ឋ ដែលត្រូវកត់ត្រាបញ្ចូលទៅក្នុង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងការទុកនៅក្រៅបញ្ជី ដែលអាចប្រឈមនឹងការរំលោភទន្ទ្រានកាន់កាប់ និងការបាត់បង់ដោយប្រការណាមួយ។
  • ជំរុញការដោះស្រាយបញ្ហាដីធ្លី ដែលមានការជាប់ពាក់ព័ន្ធ ឬមានទំនាស់ជាមួយប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ ភាគីឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យបានរួចរាល់ ឆាប់រហ័ស ដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន ចៀសវាងការអូសបន្លាយពេលវេលា ទុកបញ្ហាឱ្យកាន់តែរ៉ាំរ៉ៃ ដោយគ្មានដំណោះស្រាយត្រឹមត្រូវ
  • បង្ការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ចំពោះការតាំងទីលំនៅ ការរំលោភបំពាន ទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ទាំងលើដីសាធារណៈរបស់រដ្ឋ និងឯកជនរបស់រដ្ឋ
  • យកចិត្តទុកដាក់អនុវត្តឱ្យបានពេញលេញតាមអនុក្រឹត្យលេខ ៣២១ អនក្រ.បក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងសេចក្តីជូនដំណឹងលេខ ១០៣៤៩ សហវ. ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការពន្លឿនធ្វើវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលើដីរដ្ឋ ដែលនៅសេសសល់ និងចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដើម្បីជំរុញការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ឱ្យបានរួចរាល់ជាស្ថាពរ
  • រដ្ឋបាលរាជធានី ខេត្ត ត្រូវបូកសរុបលទ្ធផលការងាររួម ចាប់ពីបណ្តារដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ក្រោមចំណុះ ដើម្បីធ្វើរបាយការណ៍វឌ្ឍនភាពជូនក្រសួងមហាផ្ទៃរៀងរាល់ដំណាច់ត្រីមាសនីមួយៗ។
  • ក្នុងករណីពិនិត្យឃើញថា គ្រប់បណ្តាអង្គភាពណាមួយពុំមានវឌ្ឍនភាពការងារជាវិជ្ជមាននោះ ក្រសួងមហា​ផ្ទៃ នឹងចេញសេចក្តីណែនាំ ឬចាត់វិធានការទៅលើអង្គភាពនោះតាមការចាំបាច់។

គួររំលឹកថា កាលពីកន្លងទៅថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទើបបានដាក់ទិសដៅនៃការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៨ ខាងមុខ ខណៈបច្ចុប្បន្ននៅសល់ក្បាលដីជាង ១លាន​ទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងដែនដី ប្តេជ្ញាជំរុញការចុះបញ្ជីដីធ្លីនៅកម្ពុជាឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៨

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ទិសដៅនៃការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៨ ខាងមុខ ខណៈបច្ចុប្បន្ននៅសល់ក្បាលដីជាង ១លាន​ទៀត។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងបែបនេះនៅក្នុងពិធីបើកពិព័រណ៍សំណង់ និងសម្ភារៈសាងសង់ខ្នាតអន្តរជាតិ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត​កោះពេជ្រ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។​ ឧបនាយករដ្ឋមន្ត្រី លើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើម ការចុះបញ្ជីដីធ្លី តាំងពីឆ្នាំ ១៩៨៩ ហើយឆ្នាំ២០២៩ ខាងមុខនឹងត្រូវខួបទី៤០ នៃការចុះបញ្ជីដីធ្លីនៅកម្ពុជា។ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ “នៅពីរបីឆ្នាំខាងមុខនេះ គឺខួបលើកទី៤០នៃការចុះបញ្ជីដីធ្លី។ ក្នុងខួបទី៤០នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវចំពោះមុខប្រជាជន ចំពោះមុខរាជរដ្ឋាភិបាល ចំពោះគណបក្ស គឺនឹងចុះបញ្ជីដីឱ្យបានចប់ ប្រហែលជាខែ១២ ឆ្នាំ២០២៨”។​ គិតត្រឹមខែមករា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពល​រដ្ឋ។ (អានបន្ថែម) […]

រដ្ឋគ្រោងដំាដើមត្នោត ៣ម៉ឺនដើមថែមទៀតនៅតាមព្រំដែនកម្ពុជា-វៀតណាម ខណៈដាំបានជិត ២ម៉ឺនហើយ

​ក្រសួងបរិស្ថាន គ្រោងដាំកូនត្នោត ៣ម៉ឺនដើមបន្ថែមទៀត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីដាំបានប្រមាណជិត ២ម៉ឺនដើមរួចហើយ ដែលជាអត្តសញ្ញាណជាតិ និងផលប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ច រាប់តាំងពីគល់ដល់ស្លឹក។ នេះបើតាមវិទ្យុជាតិកម្ពុជា បានចុះផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពនេះ បានដកស្រង់សម្តីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថា កូនត្នោតចំនួនជាង ៣ម៉ឺនដើមបន្ថែមទៀត នឹងផ្តល់ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីដាំនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីខែសីហានេះ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការដាំកូនត្នោត  ជាការបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។(អានបន្ថែម) ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានបន្តថា ត្នោត គឺជាដើមរុក្ខជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោតនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សធនធានធម្មជាតិ  ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។ ក្រៅពីខេត្តត្បូងឃ្មុំ អាជ្ញាធរខេត្តកំពត ក៏បានប្រកាសពីយុទ្ធនាការដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ […]

រដ្ឋាភិបាលកម្ពុជា សម្រេចកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ បង្កើតជាក្រុងកំពង់សោម

រដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ក្រុង​កំពង់សោម ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ដកយក​ឃុំ​ចំនួន ៥ ចេញ​ពី​ស្រុក​ព្រៃនប់។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា ឃុំទាំង៥នោះរួមមាន ឃុំរាម ឃុំបិតត្រាំង អូរឧកញ៉ាហេង បឹងតាព្រហ្ម និងអូរជ្រៅ។ ជាមួយគ្នានេះដែរ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់​ក្នុង​អនុក្រឹត្យលេខ២០១អនក្រ.បក ថា ទីតាំង​រដ្ឋបាល​ក្រុង​កំពង់សោម នឹងត្រូវ​ស្ថិត​ក្នុង​សង្កាត់​រាម។ ចំពោះរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសាលាក្រុងកំពង់សោម ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំទាំង៥ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និងគណៈអភិបាលក្រុងកំពង់សោម ត្រូវបានបង្កើតថ្មីមកជំនួស។ ជាងនេះទៅទៀត រដ្ឋមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបានណែនាំឲ្យអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ គួរ​ជម្រាប​ជូន​ថា ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ក្រុង និង​ស្រុក​ចំនួន​បី។ ក្រុង​ទាំង​ពីរ​គឺ​ក្រុង​ព្រះសីហនុ និង​កោះរ៉ុង ចំណែក​ស្រុក​ចំនួន​បី គឺ​ស្រុក​ព្រៃនប់ កំពង់សិលា និង​ស្ទឹងហាវ។ ជាមួយនឹងការបង្កើតក្រុងកំពង់សោម នាពេលឆាប់ៗខាងមុខនេះ ខេត្តនឹងមានក្រុងថ្មីមួយបន្ថែមទៀត ដែលជាក្រុងទី៣ នៅក្នុងខេត្តព្រះសីហនុ។ - Video Advertisement […]

រដ្ឋាភិបាលកម្ពុជាបង្កើតកម្មវិធីថ្មីផ្តល់ដីដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីទប់ស្កាត់ការទន្ទ្រានព្រៃ និងដីរដ្ឋ

រដ្ឋាភិបាលកម្ពុជា គ្រោងដាក់ចេញនូវកម្មវិធីថ្មី ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្មែរដែលខ្វះខាតពិតប្រាកដ ក្នុងគោលបំណងដើម្បីទប់ស្កាត់​ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់។ នេះបើតាមការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីថ្មីនេះ មានឈ្មោះថា កម្មវិធីផ្ដល់ដី-ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព សំដៅដល់ការផ្តល់ដីសម្បទានជូនពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទាំងនោះអាចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារដីរដ្ឋ និងព្រៃឈើ។ សម្តេចបានពន្យល់បន្ថែមថា ក្នុងកម្មវិធីនេះ រដ្ឋត្រូវរៀបចំការផ្តល់ដីសម្បទានក្នុងក្របខណ្ឌដីសម្បទានសង្គមកិច្ចជូនប្រជា​ពលរដ្ឋខ្មែរដែលខ្វះខាតដីពិតប្រាកដ ហើយនឹងជួយរៀបចំការអភិវឌ្ឍនៅនឹងកន្លែងជូនពួកគាត់តែម្តង ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រទាំងនោះឱ្យបានល្អប្រសើរ។ ជាងនេះទៅទៀត សម្តេចក៏បានសង្កត់ធ្ងន់ពី អត្ថប្រយោជន៍ដែលនឹងទទួលបាន ក្រោយអនុវត្តកម្មវិធីថ្មីនេះថា ប្រជាពលរដ្ឋទាំងនោះ ក៏នឹងជួយដល់រាជរដ្ឋាភិបាលក្នុងការការពារ ទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រា​ន​​ដីរដ្ឋខុសច្បាប់នៅជុំវិញកន្លែងដែលពួកគាត់កំពុងរស់នៅបានថែមទៀតផង។ សម្តេចបន្ត តាមរយៈកម្មវិធីថ្មីនេះដែរ វានឹងអាចជួយរំលត់បញ្ហាពីរក្នុងពេលតែមួយ ក្នុងនោះគឺអាចជួយប្រជា​ពលរដ្ឋខ្មែរដែលខ្វះខាតដីពិតប្រាកដ និងការពារការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រា​ន​​ដីរដ្ឋខុសច្បាប់។ គួរបញ្ជាក់ទៀតថា កម្មវិធីនេះនឹងផ្តោតជាសំខាន់ដល់ប្រជាពលរដ្ឋរស់នៅភាគឥសាននៃប្រទេស និងតំបន់មួយចំនួនទៀតក្នុងការការពារតំបន់ធនធានធម្មជាតិ ដែលនឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២៤ នេះ។ - Video Advertisement -

កែបក្លាយជាខេត្តដំបូងគេបានចុះបញ្ជីដីរួចរាល់ ១០០% ខណៈអាជ្ញាធរប្តេជាប្រគល់ប័ណ្ណកម្មសិទ្ធិឱ្យបានរួចរាល់នៅចុងឆ្នាំនេះ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានធ្វើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ រួចរាល់ ១០០ភាគរយហើយ ខណៈអាជ្ញាធរប្តេជ្ញាប្រគល់ប័ណ្ណកម្មសិទ្ធិដែលនៅសល់ជាង ១ម៉ឺនក្បាលដីទៀត ឱ្យបានរួចរាល់នៅចុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែបបានឱ្យដឹងថា បើគិតមកដល់ពេលនេះ នៅទូទាំងខេត្តមានដីចំនួនជាង ៥ម៉ឺនក្បាលដី។ ក្រុមការងារជំនាញរបស់មន្ទីរបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួចរាល់១០០ភាគរយហើយនៅទូទាំងខេត្ត។ លោកបានបន្តថា ក្រុមការងារ បានចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ១៤ភូមិ ខណៈនៅសល់ចំនួន ៤ភូមិទៀត ស្មើនឹងជាង ១ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលត្រូវប្រគល់ឱ្យបានរួចរាល់នៅចុងឆ្នាំនេះ។ លោកបានបន្ថែមថា ប័ណ្ណកម្មសិទ្ធិនេះ ជាភស្តុតាងបញ្ជាក់ពីភាពស្របច្បាប់ ដែលត្រូវបានការពារ ដោយច្បាប់ និងធានាដោយរដ្ឋ ពោលគឺប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល មិនត្រឹមតែប៉ុណ្ណោះ បណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសម្រាប់ជាការសម្អាង នៅពេលមានបញ្ហាផ្សេងៗកើតឡើង បញ្ជាក់ថា ខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។ - Video […]

ឆ្នាំ២០៣០ ប្រាសាទបុរាណខ្មែរចំនួន១៧ នឹងត្រូវរងប៉ះពាល់ខ្លាំងពីកំណើនដ៏ឆាប់រហ័សនៃចំនួនពលរដ្ឋ រស់នៅទីនោះ

យោងតាមលទ្ធផលវិភាគសិក្សារបស់អ្នកស្រាវជ្រាវបរទេសមួយក្រុម បានបង្ហាញថា ចំនួនប្រាសាទរបស់កម្ពុជា ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងដល់ប្រមាណ ១៧ប្រាសាទ នៅឆ្នាំ២០៣០ ដោយសារតែកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។ របាយការណ៍នេះ ត្រូវបានបង្ហាញក្នុងកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” នៅខេត្តសៀមរាប កាលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤ ក្រោមអធីតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និង ភាគីពាក់ព័ន្ធប្រមាណជិត ៨០០នាក់។ នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានឱ្យដឹងថា យោងតាមលទ្ធផលវិភាគរបស់អ្នកសិក្សាស្រាវ ជ្រាវបរទេសមួយក្រុម បានបង្ហាញទិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល១៤ឆ្នាំចុងក្រោយនេះ។ ឯកឧត្តមបន្តថា ការសិក្សាបានបង្ហាញទៀតថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ផ្ទៃដីមានសំណង់ (Built-up Area) បានកើនឡើងប្រមាណជិត១៣គីឡូម៉ែត្រការ៉េ” នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ ឯកឧត្តមបញ្ជាក់ដែរថា តាមនិន្នាការនេះ ការសិក្សាខាងក៏បានព្យាករណ៍ដែរថា ចំនួនប្រាសាទ ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងពីប្រមាណ ៩ប្រាសាទ នៅឆ្នាំ២០១៧ ទៅដល់ប្រមាណ១៤ប្រាសាទ […]