ក្រសួងកំពុងជរុញចេញសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យា​ឱ្យមកវិនិយោគ ។​

ក្រសួងបានបើកកិច្ចប្រជុំកម្រិតបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជនដើម្បីពិនិត្យ កែសម្រួល និងផ្តល់ធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែកក្កដានេះថា ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិតបង្កើតថ្មី និងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមបណ្តាក់ទុន និងសិក្សាស្រាវជ្រាវនៅកម្ពុជា។

ឯកឧត្តម លើកឡើងថា តាមរយៈការចូលមកវិនិយោគក្នុងសួននេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ត្រូវបានរំពឹងថានឹងអាចផ្ទេរបច្ចេកវិទ្យា និងវិទ្យាសាស្រ្តក្នុងស្រុក។

ឯកឧត្តម ហេង សុខគង់ ថ្លែងថា៖ “សួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតសំខាន់ទៅលើ ការធ្វើ Research and Development, Prototype រៀបចំសម្រាប់ការលើកទឹកចិត្តសម្រាប់អ្នកមានគំនិតនវានុវត្តន៍ ដូចជា Science Museum និងគិតគូដល់ការធ្វើ Artificial Intelligence Big Data ឬក៏ Robotics”។​

តាមផែនការ រាជរដ្ឋាភិបាល គ្រោងនឹងបង្កើតសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានយ៉ាងតិច ៣កន្លែងត្រឹមឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៤ឆ្នាំនេះ, កម្ពុជាមានក្រុមហ៊ុនជាង ៣ម៉ឺន បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងនោះសំណង់អចលនទ្រព្យមានច្រើនជាងគេ

រយៈពេល ៤ឆ្នាំ ដែលកម្ពុជាបានបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានក្រុមហ៊ុនចំ​នួន ៣៦.៥០៩ បានធ្វើការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្មីនេះ ក្នុងនោះឃើញថាមានអាជីវកម្មលើវិស័យសំណង់ និងអចលនទ្រព្យមានចំនួនច្រើនជាងគេ។ ​ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពរបស់ Online Business Registration Service។​ គួរបញ្ជាក់ថា អាជីវកម្មទាំងអស់ដែលបានចុះបញ្ជីតាមប្រព័ន្ធថ្មីខាងលើ មានទុនវិនិយោគសរុប ចំនួន ១១.១៣ ប៊ីលានដុល្លារ បើគិតត្រឹមថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងនោះ អ្វីដែលជាការកត់សម្គាល់គឺ វិស័យសាងសង់ និងសកម្មភាពអចលនទ្រព្យ មានការវិនិយោគច្រើនជាងគេ គឺប្រមាណ ១.១៨ ប៊ីលានដុល្លារ និង១.១៣ ប៊ីលានដុល្លារ រៀងគ្នា។ ចំណែកវិស័យ ដែលត្រូវបានជ្រើសរើសច្រើនជាងគេ គឺវិស័យដែលទាក់ទងនឹងសកម្មភាពភោជនីដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អាហារចល័ត មានចំនួន ៣.១៤០ អាជីវកម្ម។ បើតាមរបាយការណ៍ដដែល ចំនួនម្ចាស់ក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីភាគច្រើនគឺជាស្រ្តី មានរហូតដល់ ៣៨ភាគរយ។ គួររំលឹកថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ត្រូវបានដាក់ដំណើរការជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ជាមួយនឹងភាពងាយស្រួលនិងរហ័ស ដល់ធុរជនគ្រប់វិស័យក្នុងបង្កើតអាជីវកម្មនានានៅកម្ពុជា។ បន្ទាប់ពីជោគជ័យនូវដំណាក់កាលទីមួយ […]

អ្នកស្រាវជ្រាវជប៉ុនចង់ប្រើបច្ចេកវិទ្យាអេឡិចត្រូម៉ាញ៉េទិចក្នុងការសាងសង់ ដើម្បីសម្រាលទម្ងន់អគារឱ្យផុតពីដីការពារគ្រោះរញ្ជួយដី

តាមពិតទៅគ្រោះរញ្ជួយដី មិនបានសម្លាប់មនុស្សដោយផ្ទាល់ទេ ប៉ុន្តែគឺអគារឬផ្ទះដែលជាទីអាស្រ័យនៅរបស់ប្រជាជនទៅវិញទេ ដែលជាអ្នក​សម្លាប់​មនុស្ស​ក្នុងហេតុការណ៍​រញ្ជួយ​ដី ។ បើពិនិត្យមើលស្ថិតិឬរូបថតអំពីគ្រោះរញ្ជួយដី យើងនឹងឃើញថាភាគច្រើននៃអ្នកស្លាប់ដោយសារការរញ្ជួយដីធំឬតូច គឺមកពីអគារ ឬផ្នែកខ្លះនៃអគារធ្លាក់សង្កត់កិនមកលើមនុស្ស។ តើ​មាន​វិធី​អ្វី​ដែលល្អ​ប្រសើរ​ជាង​មុន​ដើម្បីជួយមនុស្សឱ្យ​ជៀស​ផុត​ពី​សោកនាដកម្មនេះបាន? ចំពោះមុខបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រវិស្វកម្មសំណង់អគារទំនើបរបស់ជប៉ុន បាននិងកំពុងចាប់អារម្មណ៍លើគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីសាកល្បងអនុត្ត សង់“អគារឬផ្ទះអណែ្តតលើខ្យល់ = Levitating or Floating House”។ គំនិតផ្តួចផ្តើមនេះ ត្រូវបានស្នើឡើងជាលើកដំបូង តាមរយៈការសិក្សាស្រាវជ្រាវមួយឈ្មោះថា “ការស្រាវជ្រាវ និងការអភិវឌ្ឍន៍គំរូ TMD (Tuned Mass Damper)  សម្រាប់សំណង់ រយៈពេលវែងដោយប្រើបច្ចេកទេសសម្រាលទម្ងន់” ធ្វើឡើងដោយអ្នកស្រាវជ្រាវជំនាញរបស់ជប៉ុនឈ្មោះ Furuya, M. Fujishita, និងក្រុមស្រាវជ្រាវរបស់ពិភពលោក។ លទ្ធផលនៃការសិក្សានេះ  ត្រូវបានបោះពុម្ពផ្សាយនៅក្នុង សន្និសីទពិភពលោកស្តីពីវិស្វកម្មឆ្លើយតបនឹងការរញ្ជួយផែនដីឆ្នាំ ២០២០ និងត្រូវបានចុះផ្សាយក្នុង្នឆ្នាំដដែលលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Airdanshin ដែលជាក្រុមហ៊ុនឈានមុខគេរបស់ជប៉ុនក្នុងវិស័យសំណង់អគារដែលមានភាពធន់នឹងការរញ្ជួយដី។ ការស្រាវជ្រាវនេះ ផ្តោតអាទិភាពខ្លាំងលើការអភិវឌ្ឍគំរូ TMD សម្រាប់រចនាសម្ព័ន្ធសំណង់រយៈពេលយូរ ដែលបច្ចេកវិទ្យា TMDs នេះ គឺជាឧបករណ៍ត្រួតពិនិត្យរំញ័រអកម្ម (passive vibration control devices) […]

ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់លេខ១ក្នុងលោក សម្រេចបោះទុន $៧,៨ ពាន់លាន សង់រោងចក្រទំនើបបំផុតនៅសិង្ហបុរី

ក្រុមហ៊ុន Vanguard International Semiconductor គឺជាសាខារបស់ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់លេខ១ក្នុងលោករបស់តៃវ៉ាន់ ចាប់ដៃគូជាមួយក្រុមហ៊ុនផលិតបន្ទះឈីបអ៊ឺរ៉ុប NXP ក្រោមទុនវិនិយោគជាទឹកប្រាក់ប្រមាណ ៧,៨ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបទំនើបបំផុតរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ដើម្បីបំពេញការកើនឡើងនៃតម្រូវការបន្ទះឈីបក្នុងតំបន់ និងដោយសារតម្រូវការភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងទីផ្សារ។ ការបណ្តាក់ទុនដ៏សំខាន់នេះ បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃផលិតកម្មវិស័យបន្ទះឈីប (semiconductor) ក្នុងទិដ្ឋភាពទីផ្សារបច្ចេកវិទ្យាពិភពលោកបច្ចុប្បន្ន នេះបើយោងតាមសារៈព័ត៌មាន Asia.nikkei កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ។ រោងចក្រផលិតបន្ទះឈីបរួមទុនគ្នានេះ នឹងផ្តោតលើការផលិតបន្ទះសៀគ្វីអាណាឡូកសម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រងថាមពល និង សម្រាប់ទីផ្សារផ្សេងៗ រួមទាំងទីផ្សារយានយន្ត ឧស្សាហកម្ម វិស័យអ្នកប្រើប្រាស់ និងឧបករណ៍ចល័ត។ ជាងនេះទៅទៀត ក្រុមហ៊ុនតៃវ៉ាន់ TSMC ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Vanguard នឹងផ្តល់បច្ចេកវិជ្ជាផលិតកម្មចាំបាច់ និងបញ្ជូនអ្នកឯកទេសដើម្បីមកជួយគម្រោងសាងសង់ដ៏សំខាន់មួយនេះ។ គួរបញ្ជាក់ថា ដំណាក់កាលដំបូងនៃរោងចក្រដែលមានមុខងារផលិតត្រឹមផ្នែកសន្ទះស៊ីលីខឹន Wafer តែមួយមុខជាមុនសិននោះ គ្រោងនឹងចាប់ផ្តើមនៅឆមាសទីពីរនៃឆ្នាំនេះ ដោយកំពុងរង់ចាំលិខិតផ្នែកច្បាប់អនុញ្ញាត។ ផលិតផលសន្ទះស៊ីលីខឹនដំបូងគេពីរោងចក្រថ្មីនេះ គេរំពឹងថានឹងមានដាក់លក់ជូនដល់អតិថិជនចាប់ពីឆ្នាំ ២០២៧ តទៅ។ កាលពីពេលកន្លងទៅ លោក Leuh Fang ប្រធានក្រុមហ៊ុន […]

ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាឡឺម៉ង់ ប្រកាសចង់មកបើករោងចក្រនៅកម្ពុជា

ក្រុមហ៊ុន BOSCH របស់អាឡឺម៉ង់ បានសន្យាចាត់តំណាងមកប្រទេសកម្ពុជា ដើម្បីសិក្សាឱ្យបានលម្អិត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្ម នៃក្រុមហ៊ុន BOSCH កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើនេះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនភាគីក្រុមហ៊ុននូវសក្ដានុពលវិនិយោគរបស់កម្ពុជា និងកាលានុវត្តភាពវិនិយោគលើវិស័យគន្លឹះរួមមានវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម, យានយន្តនិងអេឡិចត្រូនិក, សុខាភិបាលនិងឱសថ, ថាមពលកកើតឡើងវិញ, ព្រមទាំងទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។ ទន្ទឹមនឹងនេះ លោកបានថែមទាំងស្នើដល់ក្រុមហ៊ុនឱ្យពិនិត្យពិចារណាជ្រើសរើសយកកម្ពុជាជាទីតាំង ដើម្បីពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជាការឆ្លើយតប លោក Alexander Weichsel បានសន្យានឹងចាត់តំណាងក្រុមហ៊ុន BOSCH ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងវៀតណាម មកប្រទេសកម្ពុជាដើម្បីសិក្សាឱ្យបានលម្អិតស៊ីជម្រៅបន្ថែមទៀត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ សូមជម្រាបថា BOSCH Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេមួយនៅលើពិភពលោក ជាមួយបុគ្គលិកសរុបប្រមាណ ៤២៩.០០០នាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះមានប្រតិបត្តិការរបស់ខ្លួនលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ទំនិញប្រើប្រាស់ និងថាមពលនិងបច្ចេកវិទ្យាជាដើម៕ - […]

ចិនជះលុយ $៤៧ពាន់លាន ផលិតបន្ទះឈីបនិងបច្ចេកវិទ្យា AI ក្នុងស្រុក ដើម្បីទប់ការរឹតបន្តឹងរបស់អាមេរិក

រដ្ឋាភិបាលចិនជះលុយប្រមាណ ៣៤៤ ពាន់លានយន់ (៤៧ ពាន់លានដុល្លារ) គាំទ្រមូលនិធិទ្រទ្រង់ផលិតផលបន្ទះឈីប semiconductor ថ្មីមួយ ក្នុងគោលបំណងជំរុញការផលិតបន្ទះឈីបក្នុងស្រុក និងជាវិធានការឆ្លើយតបនឹងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការនាំចូលបច្ចេកវិទ្យាទំនើបពីប្រទេសចិន នេះបើយោងតាមប្រភពពី Asia.nikkei, ចុះថ្ងៃទី ២៧ ឧសភា ២០២៤។ ការវិនិយោគដ៏ច្រើនសន្ធឹកនេះ ត្រូវបានគេស្គាល់ថាជាមូលនិធិវិនិយោគឧស្សាហកម្មបន្ទះឈីបសៀគ្វីរួមបញ្ចូលគ្នារបស់ប្រទេសចិនដំណាក់កាលទី III (មូលនិធិធំដំណាក់កាលទី III) គឺជាការដំឡើងចុងក្រោយបំផុត និងធំបំផុតនៅក្នុងគំនិតផ្តួចផ្តើមជាបន្តបន្ទាប់ដែលត្រូវបានរៀបចំឡើង ដើម្បីជំរុញការអនុវត្តគោលការណ៍ “ភាពគ្រប់គ្រាន់ដោយខ្លួនឯង​ = Self-Sufficiency” របស់ប្រទេសចិននៅក្នុងវិស័យបច្ចេកវិទ្យាបន្ទះឈីប។ មូលនិធិធំដំណាក់កាលទី ៣  គឺជាការដកលុយចំណាយពីថវិកាជាតិដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងស្រុកទ្រង់ទ្រាយធំ ដែលមានទំហំច្រើនលើសដំណាក់មុនៗទាំងអស់។ បង្កើតឡើងក្នុងឆ្នាំ ២០១៤ មូលនិធិធំដំណាក់កាលទី១ បានចាប់ផ្តើមជាមួយនឹងការវិនិយោគប្រមាណ $២០ពាន់លានដុល្លារ បន្ទាប់មកដំណាក់កាលទី ២ ក្នុងឆ្នាំ ២០១៩ ជាមួយនឹងទំហំថវិកាប្រមាណ $២៨,៦ពាន់លាន។ ការកើនឡើងយ៉ាងសំខាន់ក្នុងការផ្តល់មូលនិធិនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការសម្រេចបាននូវភាពលេចធ្លោក្នុងស្រុកនៅក្នុងការផលិតបន្ទះឈីបដោយខ្លួនឯង។ រដ្ឋាភិបាលចិនដែលទទួលស្គាល់សារៈសំខាន់ជាយុទ្ធសាស្រ្តនៃបច្ចេកវិទ្យាបន្ទះឈីប កំពុងដើរតួនាទីឈានមុខគេនៅក្នុងគំនិតផ្តួចផ្តើមនេះ។ ក្រសួងហិរញ្ញវត្ថុកាន់កាប់ភាគហ៊ុន ១៧% យ៉ាងសំខាន់នៅក្នុងមូលនិធិនេះ ខណៈដែលសាខារបស់ធនាគារអភិវឌ្ឍន៍ជាតិគ្រប់គ្រងដោយរដ្ឋចូលរួមចំណែកបន្ថែម ១០% ។   អាជ្ញាធរមូលដ្ឋានក៏ចូលរួមដែរ ដោយមានក្រុមហ៊ុនវិនិយោគបន្តពីរដ្ឋាភិបាលក្រុងសៀងហៃ […]

ក្រុមហ៊ុនធំៗចាប់ផ្តើមសម្រុកមកដំឡើងមជ្ឈមណ្ឌលបច្ចេកវិទ្យា AI និងស្ថានីយផ្ទុកទិន្នន័យខ្លៅដ៍ (Cloud) នៅម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងថៃ

ក្រុមហ៊ុន Google នឹងវិនិយោគ ២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន និងដំឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យ Google Cloud នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាការពង្រីកវិសាលភាពទីផ្សាររបស់ខ្លួនដ៏សំខាន់មួយទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ មានគោលបំណងជំរុញមហិច្ឆតាឌីជីថលរបស់ប្រទេសម៉ាឡេស៊ី តាមរយៈការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាទំនើបសម័យឌីជីថលផ្សេងទៀត ដើម្បីលើកកំពស់ឧស្សាហកម្មម៉ាឡេស៊ីក្នុងស្រុកនានា ឱ្យកាន់តែមានឥទ្ធិពលនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ការ​ប្រកាសរបស់ក្រុមហ៊ុន​នេះ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤។ មជ្ឈមណ្ឌលទិន្នន័យ និងប្រព័ន្ធផ្ទុកទិន្នន័យខ្លៅដ៍ (Cloud)ថ្មី នឹងមានទីតាំងនៅក្នុងសួនពាណិជ្ជកម្មឈ្មោះ Elmina របស់ក្រុមហ៊ុន Sime Darby Property ក្នុងទីក្រុង Selangor ។ គ្រឿងបរិក្ខារទាំងនេះ នឹងផ្តល់ថាមពលដល់ការដាក់ឱ្យប្រតិបត្តិការនូវសេវាកម្ម Google ផ្សេងៗ ដូចជាការស្វែងរកព័ត៌មានទូទៅ ការប្រើប្រាស់ផែនទីឌីជីថល និងកន្លែងធ្វើការ ព្រមជាមួយនឹងការផ្តល់សេវាកម្ម AI និងដំណោះស្រាយលើប្រព័ន្ធផ្ទុកទិន្នន័យខ្លៅដ៍ (Cloud)ដល់អាជីវកម្មក្នុងស្រុក និងស្ថាប័នសាធារណៈ។ លោក Ruth Porat ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Google បាននិយាយថា “ប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន Google […]