កំណត់ហេតុក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (មិនា – មេសា ២០១៨)

១២ មិនា

ការចុះត្រួតពិនិត្យលើកោះសម្បទាននៅខេត្តកែប

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញត្រួតពិនិត្យធ្វើអត្តសញ្ញាណកម្ម និងការអនុវត្តកិច្ចសន្យាវិនិយោគតាមបណ្ដាកោះមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជាក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីធានានូវតម្លាភាពក្នុងវិស័យនេះ។

១៧ មិនា
ការចុះពិនិត្យលើគម្រោងសាងសង់លំនៅដ្ឋានជូនគ្រួសារកងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំប្រទល់កម្ពុជា-ឡាវ

ក្រុ​មការងារនាយកដ្ឋានសម្បទានដីសង្គមកិច្ច​នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានចុះកំណត់ទីតាំងសម្រាប់ខួងអណ្តូងទឹក ជូនគ្រួសារកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ​ ​ និងបានចុះពិនិត្យទីតាំងដីជាក់ស្តែងសម្រាប់រៀបចំកែសម្រួលប្លង់​ដីឡូតិ៍លំនៅដ្ឋាន​ និងហេដ្ឋារចនាសម្ព័ន្ធសាធារណ:​ ដែលមានទីតាំងភូមិសាស្ត្រស្ថិត​នៅចំណុច​ ស្រែចំប៉ា ​ចន្លោះបង្គោលព្រំដែនលេខ​ ៣៧-៣៨​ និងចំណុចស្វាយធំ​ ត្រង់បង្គោលព្រំដែនលេខ​ ៣៨-៣៩។

១៩ មិនា
សិក្ខាសាលានៅខេត្តសៀមរាបស្តីពីច្បាប់និងបទបញ្ញត្តិលើការសាងសង់

នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅខេត្តសៀមរាប​ មានរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព​ ឯឧ​ ឆាន់​ សាផាន​ រដ្ឋ​លេខា​ធិការ​ក្រសួង​រៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់។

បទបង្ហាញធំៗបួនត្រូវបានធ្វើឡើងផងដែរក្នុងសិក្ខាសាលានោះដែលមានដូចជា៖

១. បទបង្ហាញស្តីពីនីតិវិធីផ្តល់សេវាសាធារណៈ។

២. បទបង្ហាញរបស់តំណាងអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម ស្ដីពីនីតិវិធីចរន្តការឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ ។

៣. បទបង្ហាញរបស់តំណាងអគ្គនាយដ្ឋានសំណង់ ស្តីពីនីតិវិធីចរន្តការឯកសារស្នើសុំលិខិតអនុញ្ញាតបើក-បិទការដ្ឋាន ការគ្រប់គ្រងការដ្ឋានសាងសង់ ការចុះបញ្ជីដំបូងនិងបន្តសុពលភាពក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ និង

៤. បទបង្ហាញរបស់តំណាងអគ្គនាយដ្ឋានសុរិយោដី និងភូមិសាស្រ្ត ស្តីពីនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ ការផ្ទេរ ការដកបន្ទុក ការដាក់បន្ទុក ការបង្រួមក្បាលដី និងការបំបែកក្បាលដី។

២០ មិនា
ការដាក់លក់លំនៅដ្ឋាន នៃគម្រោងលំនៅដ្ឋានអារ៉ាខាវ៉ា(Arakawa)

នាថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការផ្សព្វផ្សាយលម្អិតស្ដីពីគម្រោងលំនៅដ្ឋានអារ៉ាខាវ៉ា សម្រាប់មន្ត្រីរាជការ ដែលមានបំណងចង់ទិញចំណែកឯកជនក្នុងតម្លៃសមរម្យ នៅក្នុងលំនៅដ្ឋានអារ៉ាខាវ៉ា។

២០ មិនា
ការផ្លាស់ប្តូរទស្សនៈគ្នារវាងមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង គណៈប្រតិភូស្ថាប័នវិស្វករហុងកុង

នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូស្ថាប័នវិស្វករហុងកុង នៃតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាលើការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទាក់ទងនឹងវិស្វកម្មនៅកម្ពុជា។

២២ មិនា
ដំណោះស្រាយលើវិវាទសម្បទានដីដំណាំអំពៅនៅខេត្តកោះកុង

នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដឹកនាំកិច្ចប្រជុំរកដំណោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋចំនួន ៣៧៥ គ្រួសារ និងក្រុមហ៊ុន Koh Kong Plantation Co.,Ltd. និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd. ដែលទទួលបានសិទ្ធិសម្បទានដីសេដ្ឋកិច្ចវិនិយោគដំណាំអំពៅផលិតស្ករសនាំចេញ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំដងពែង ឃុំជីខលើ ស្រុកស្រែអំបិល និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

២៤ មិនា
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place Mall)

នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្សារទំនើប ភីអេច ដាយមិនផ្លេស ស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)។ ផ្សារទំនើបនេះមានតម្លៃប្រមាណ៦០លានដុល្លារ មានផ្ទៃដីប្រមាណ៦ហិកតា និងមានការវិនិយោគពី​ Borey PengHout Group ដែលគ្រោងនិងបញ្ចប់ត្រឹមឆ្នាំ២០២០។

២៧ មិនា
ការចុះពិនិត្យការសាងសង់ផ្ទះសម្បទានសង្គកិច្ចជូនដល់អតីតកងកម្លាំងប្រដាប់អាវុធឈរជើងតាមបណ្តោយព្រំដែនកម្ពុជា​-​ឡាវ​

នាព្រឹកថ្ងៃទី ២៧​ ខែមីនា​ ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះសម្បទានសង្គកិច្ចជូនដល់អតីតកងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា​-​ឡាវ​ ស្ថិតនៅស្រុកសៀមប៉ាង​ ខេត្តស្ទឹងត្រែង​ ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ក៏បាននាំយកអំណោយ​ សម្តេច​អគ្គហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ជូនកងកម្លាំងប្រដាប់អាវុធ​ដែលបានឈរជើងតាមបណ្តោយព្រំដែនផងដែរ​៕

២៩ មិនា
ការចែកប័ណ្ណកម្មសិទ្ធិជូនសម្បទានិកចំនួន ៧៧៦គ្រួសារ ស្មើនឹង ១៣៥១ប័ណ្ណ

នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចូលរួមចែកប័ណ្ណកម្មសិទ្ធិជូនសម្បទានិកចំនួន ៧៧៦គ្រួសារ ស្មើនឹង ១៣៥១ប័ណ្ណ ចំពោះដីសម្បទានដែលបានចែកក្នុងមួយគ្រួសារទំហំ ៣០មx៤០ម សម្រាប់លំនៅឋាន និងទំហំ ១,៥ហិកតា ទៅ ៣,៥ហិកតា សម្រាប់ធ្វើកសិកម្ម ដែលបានរស់នៅអចិន្រៃយ៍ និងអាស្រ័យផលរហូតមកអស់រយៈពេល ៥ឆ្នាំហើយ និងសម្ពោធដាក់ឱ្យប្រើប្រាស់ទីតាំងសាធារណៈ ១៧កន្លែង ជាកអាទិ៍ ផ្ទះស្នាក់នៅរបស់គ្រូបង្រៀន សាលារៀន មណ្ឌលសុខភាព អគារសហគមន៍ ផ្លូវជនបទ និងអណ្ដូងទឹក ស្ថិតក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

២០ មិនា
ការវាយតម្លៃលើដីនៃគម្រោង LASED II

កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៨ ក្រុមការងារគម្រោង LASED II ថ្នាក់ជាតិរួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារគម្រោងLASED II ខេត្ត ស្រុក ឃុំ ភូមិ តំណាងសហគម និងតំណាងក្រុមហ៊ុនអ៊ឹង ស៊ីមស៊ា ខនស្រ្តាក់សិន បានចុះពិនិត្យ និងវាយតម្លៃលទ្ធផលនៃការងារឈូសឆាយដីកសិកម្ម ដំណាក់កាលទី២ ឬ ៧០% នៅទីតាំងដីសម្បទានសង្គមកិច្ច គម្រោង LASED II ក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិនិយោគិនចិនបោះទុនជិត ៣០០លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃនៅស្វាយរៀង

ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមួយរបស់ប្រទេសចិន បានបោះទុនវិនិយោគ​ប្រមាណ​ ២៧៣​លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង​ ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រខាងលើ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងសារទរចំពោះការសម្រេចចិត្តសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ លើផ្ទៃដី​ទំហំ​ ២១ហិកតា លើទឹកដីខេត្តស្វាយរៀងនេះ។ ឯកឧត្តមថា​ ការកើនឡើងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ជាពិសេសបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។ បើតាមលោកស្រី Liu Wenjing​  តំណាងក្រុមហ៊ុន បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., […]

ឆ្នាំ២០២៤​ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $២៨ពាន់លាន កើន ១៨%

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៅកម្ពុជាសម្រេចបានជាង ២៨ពាន់លានដុល្លារ ដែលតំណាងឱ្យការកើនឡើងគួរឱ្យចាប់អារម្មណ៍ ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ពាណិជ្ជកម្មនាំចូលចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់ត្រាទំហំនាំចូលសរុបប្រមាណ ២៨.៥៤៥.៤ លានដុល្លារអាមេរិក ដែលបង្ហាញពីគន្លងកំណើនដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ។ កត្តាជំរុញចម្បងនៃកំណើននៃការនាំចូលនេះ រួមមានផលិតផលដែក វត្ថុធាតុដើម និងគ្រឿងចក្រដែលចាំបាច់សម្រាប់គម្រោងវិនិយោគ ព្រមទាំងសម្ភារសំណង់ យានយន្ត គ្រឿងឧបភោគបរិភោគ និងទំនិញផ្សេងៗជាច្រើនទៀត។ ដោយឡែក ចំពោះទំហំពាណិជ្ជកម្មនាំចេញវិញ ក្នុងឆ្នាំ២០២៤ គឺមានចំនួន ២៦.៤៧២,៨ លានដុល្លារ កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, ផលិតផលប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២,៦%, និងកសិផល (មានជាអាទិ៍ ស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) […]

ក្រុមហ៊ុនផលិតថាមពលមកពីចិន ចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដោយផ្តោតលើវិស័យកសិកម្ម និងថាមពល

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Chilwee Group ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកផលិតថាមពល ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប នៅក្នុងខេត្ត Zhejiang ប្រទេសចិន មានបំណងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយផ្តោតលើវិស័យកសិកម្ម និងថាមពល។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក លាន់ អ៊ីនតុង ប្រធានគណៈកម្មការមាត្រដ្ឋានអាគុយ និងជាប្រធានសមាគមឧស្សាហកម្មអាគុយនៅប្រទេសចិន ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ កិច្ចពិភាក្សានេះ បានលើកឡើងពីសក្តានុពលដ៏ច្រើនសន្ធឹកសន្ធាប់របស់កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ ឯកឧត្តម ជា វុទ្ធី បានសង្កត់ធ្ងន់លើឱកាសដ៏មានសក្តានុពលក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី និងកំណត់ខេត្តសំខាន់ៗដែលសមស្របនឹងការដាំដុះស្វាយចន្ទីផងដែរ។ នៅក្នុងវិស័យថាមពល ក្រុមហ៊ុន Chilwee Group  អាចផលិតអាគុយសម្រាប់បម្រើឱ្យការបំពាក់សូទ្បា ស្តុកថាមពល និងការផ្តត់ផ្គង់ដល់ទោចក្រយានយន្តជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តម ជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យគណៈប្រតិភូឆាប់ធ្វើការសម្រេចចិត្តវិនិយោគ ដើម្បីទាញយកប្រយោជន៍ពីបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ ជាការឆ្លើយតប លោក លាន់ អ៊ីនតុង បានបានថ្លែងអំណរគុណដល់CDC ដែលបានពន្យល់យ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា […]

ដំណើរឆ្ពោះទៅរកឌីជីថល៖ កងវិស្វកម្មអាមេរិក ប្រែក្លាយទិន្នន័យទ្រព្យសម្បត្តិជាតិពី $៥០ម៉ឺន ទៅជា $៥០០លាន

ដោយ Paul Colbert Dataforensics បានបង្ហាញដំណោះស្រាយដ៏អស្ចារ្យសម្រាប់កងវិស្វកម្មអាមេរិក តាមរយៈការផ្ទេរទិន្នន័យសណ្ឋានដីទៅក្នុង Cloud ដែលអាចសន្សំពេល 62,700ម៉ោង ជំនួសឱ្យការចុះប្រមូលទិន្នន័យដោយដៃ អស់ជាច្រើនទសវត្សរ៍ ដែលកងវិស្វកម្មអាមេរិក (USACE) បានប្រមូលទិន្នន័យសណ្ឋានក្រោមដីដែលជាតម្រូវការចាំបាច់សម្រាប់ប្រតិបត្តិការរបស់ខ្លួន –មានជម្រៅរាប់លានហ្វីត និងគម្រោងរាប់ពាន់ រួមទាំងទំនប់វារីអគ្គិសនី ផ្លូវ អគារ ស្ពាន និងគម្រោងផ្សេងៗជាច្រើនទៀតដែលនៅរាយប៉ាយជុំវិញពិភពលោក។ ជាអកុសល មូលដ្ឋានទិន្នន័យដែលជាព័ត៌មានសំខាន់នៃកន្លែងដែលវាស្ថិតនៅ គឺមិនច្បាស់លាស់ និងមានមាត្រដ្ឋានស្រដៀងគ្នាដែលពិបាកក្នុងការបែងចែក និងវិភាគ។ កងវិស្វកម្មអាមេរិក ទទួលបានទិន្នន័យបង្ហាញពីសណ្ឋានក្រោមដីពីគម្រោងរាប់ពាន់គម្រោង រួមទាំងទំនប់វារីអគ្គិសនី ស្ពាន និងគម្រោងជាច្រើនទៀត។ល។ USACE បានប្រមូលផ្តុំទិន្នន័យច្រើនជាង 500គម្រោង នៃគម្រោងរចនាសម្ព័ន្ធ និងមានមូលដ្ឋានទិន្នន័យដាច់ដោយឡែក និងខុសៗគ្នា ដែលជាបញ្ហាលំបាកក្នុងការចូលទៅស្វែងរក ប្រើប្រាស់ អន្តរប្រតិបត្តិការ និងបែងចែករបៀបការងារ។ នៅពេលដែលបញ្ហា និងលទ្ធផលគ្មានប្រសិទ្ធភាពបានកើនឡើង USACE បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រដើម្បីណែនាំស្តង់ដារជាសកលសម្រាប់ការគ្រប់គ្រងទិន្នន័យធរណីសាស្រ្តនៃសណ្ឋានក្រោមដី ដោយដាក់កម្មវិធី OpenGround ដែលប្រើប្រាស់ជាសំខាន់សម្រាប់សហគ្រាសសាធារណៈ និងមានមូលដ្ឋានលើ Cloud យកមកប្រើប្រាស់សម្រាប់ជាការគ្រប់គ្រងទិន្នន័យដែលទទួលបានពីសហគ្រាស។ អាទិភាពដំបូង គឺការចងក្រង និងការផ្ទេរទិន្នន័យមានស្រាប់ដែលកត់ត្រាជាប្រវត្តិសាស្រ្តទាំងអស់ និងទិន្នន័យដែលគ្របដណ្តប់លើរណ្តៅដែលបានខួង […]

អ្នកជំនាញបារាំងជួយកម្ពុជារៀបប្រព័ន្ធស៊ីក្លូត្រុង ដើម្បីពង្រឹងការព្យាបាលជំងឺមហារីកនៅពេទ្យកាល់ម៉ែត

ស្ថិតក្នុងជំហានដ៏សំខាន់មួយសម្រាប់ការថែទាំជំងឺមហារីកក្នុងប្រទេសកម្ពុជា អ្នកជំនាញបារាំងកំពុងសហការជាមួយក្រសួងសុខាភិបាលកម្ពុជាដើម្បីរៀបចំ និងដំណើរការប្រព័ន្ធស៊ីក្លូត្រុងដ៏ទំនើបនៅមន្ទីរពេទ្យកាល់ម៉ែត។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងផ្តល់នូវជម្រើសនៃការព្យាបាលដ៏ទំនើបសម្រាប់អ្នកជំងឺមហារីកទូទាំងប្រទេសកម្ពុជា។ ក្នុងជំនួបនាពេលថ្មីៗនេះរវាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ជាមួយ លោកប្រធាន Christian MERIAU, Directeur du GIP CYROI បានពិភាក្សាគ្នាអំពីការដំឡើង និងប្រតិបត្តិការប្រព័ន្ធស៊ីក្លូត្រុង។ គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការចាំបាច់របស់អ្នកជំងឺដែលកំពុងស្វែងរកការថែទាំដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា និងកាត់បន្ថយនូវការស្វែងរកការព្យាបាលនៅក្រៅប្រទេស។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយសិក្សាលម្អិតអំពីសុវត្ថិភាពវិទ្យុសកម្ម និងការការពារកាំរស្មី ក្នុងគម្រោងសាងសង់អគារវេជ្ជសាស្រ្តស៊ីក្លូត្រុងបន្ថែមទៀត និងផ្លាស់ប្តូរផ្តល់យោបល់ ដើម្បីជាមូលដ្ឋានកាន់តែរឹងមាំសម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌល Cyclotron នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និងជាការគាំទ្រដល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាតិគ្រប់គ្រងជំងឺមហារីក។ លោកសាស្ត្រាចារ្យ MERIAU បានសម្តែងនូវការសាទរចំពោះប្រទេសកម្ពុជា ជាពិសេសចំពោះមន្ទីរពេទ្យកាល់ម៉ែត ដែលបានចាប់ផ្តើមគម្រោងសាងសង់មជ្ឈមណ្ឌល Cyclotron ហើយនឹងដាក់ឱ្យដំណើរការម៉ាស៊ីន PET CT ដើម្បីដើរឱ្យទាន់សភាពការណ៍វិវត្តរីកចំរើនផ្នែកវិទ្យាសាស្រ្តវេជ្ជសាស្រ្តសកល។ លោកបានគូសបញ្ជាក់ពីគោលដៅបន្ថែមរបស់គម្រោង ដែលរួមមានៈ ១. បណ្តុះបណ្តាលនិស្សិតកម្ពុជា និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាស៊ីក្លូត្រុង។ ២. ផ្តល់ឱកាសកម្មសិក្សា និងស្រាវជ្រាវសម្រាប់និស្សិតដែលចាប់អារម្មណ៍លើការងារទាក់ទងនឹងស៊ីក្លូត្រុង។ ៣. ជួយសម្រួលដល់ការដាក់ពង្រាយអ្នកជំនាញស៊ីក្លូត្រុង ដើម្បីផ្តល់ការបណ្តុះបណ្តាលនៅកម្ពុជា។ ៤. បានដឹកនាំការសាងសង់ […]

ត្រឹមខែកុម្ភៈ រដ្ឋផ្តល់ការលើកទឹកចិត្តគម្រោងជាប់គាំងនៅព្រះសីហនុចំនួន ២៦៩គម្រោង តម្លៃប្រមាណជាង $៦ពាន់លាន

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោ​ងចំនួន ២៦៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណជា ៦,៦៦៩លានដុល្លារ, ខណៈមានគម្រោងចំនួន១៤ទៀត ទើបទទួលបានការលើកទឹកបន្ថែមនៅក្នុងខែកុម្ភៈនេះ។ នេះបើតាមកិច្ចប្រជុំលើកទី១៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានដាក់ចេញក្របខណ្ឌតាមដាន ពិនិត្យ និងជំរុញការអនុវត្តគម្រោងវិនិយោគ និងធុរកិច្ច សម្រាប់ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ១៤ ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៦, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងនិងជាគម្រោងថ្មី ៤គម្រោង និង ការពង្រីកគម្រោង ចំនួន៤, ដោយមានទុនវិនិយោគសរុប ៧៩លានដុល្លារ និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២.២៦៦ កន្លែង។ បន្ថែមពីនេះ ក្រុមការងារនឹងបំពេញភារកិច្ចស្នូលសំខាន់ចំនួន ២ រួមមាន៖ ទី១. បន្តតាមដាន ត្រួតពិនិត្យ និង ជំរុញការអនុវត្តគម្រោងទាំង ២៦៩គម្រោង និងទី២. ធ្វើការសម្របសម្រួលការផ្តល់ការលើកទឹកចិត្តជាក់ស្តែង, និងដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ម្ចាស់គម្រោង។ ជាក់ស្តែង, ក្រុមការងារបានសម្របសម្រួលផ្តល់លិខិតអនុញ្ញាតសាងសង់, ការចុះបញ្ជីសហគ្រាស, ការផ្តល់អាជ្ញាបណ្ណទេសចរណ៍, ការផ្តល់អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុ, ការសាងសង់ផ្លូវចូលទៅទីតាំងគម្រោង, ការតបណ្តាញលូកាត់ផ្លូវ ពីទីតាំងគម្រោង […]