ក្រសួង៖ ការបើកឡើងវិញនៃសេដ្ឋកិច្ចចិន នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា 

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា កាបើកប្រទេសចិន នឹងចូលរួមចំណែកខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការវិនិយោគពីបរទេស ពីប្រទេសចិន និងទេសចរណ៍ ខណៈដែលFDI ពីប្រទេសចិននៅកម្ពុជា តំណាងប្រមាណ ៤២ភាគរយនៃវិនិយោគសរុប កាលពីឆ្នាំ២០២២។

ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និងច្បាប់ថវិការឆ្នាំ ២០២៣ នៅថ្ងៃទី ២៥ ខែមករា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ប្រទេសចិន ជាដៃគូក្នុងចំណោមបួនធំៗរបស់កម្ពុជា ដោយបច្ចុប្បន្ន រំហូរFDIមកកម្ពុជា គឺ៤២ភាគរយ មកពីចិន ធ្វើឱ្យប្រទេសចិននៅតែដើរតួសំខាន់ ក្នុងការវិនិយោគនៅកម្ពុជា ហើយមិនត្រឹមតែ ឧស្សាហកម្មទេ ទាំងកសិកម្ម ទេសចរណ៍ អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា៖ “ការបើកឡើងនៃសេដ្ឋកិច្ចចិន គឺជាឱកាសមួយដែលនាំរំហូរទុនពីចិនមកកម្ពុជា ហើយវិនិយោគមួយចំនួនដែលមានគោលដៅនាំចេញទៅទីផ្សារអន្តរជាតិ ក៏អាចផ្ទេរពីចិនមកកាន់កម្ពុជា”។

ឯកឧត្តម លើកឡើងទៀតថា ការបើកឡើងវិញនេះដែរ ក៏ជាឱកាសនៃការទាក់ទាញភ្ញៀវទេសចរណ៍ចិន ចូលមកកម្ពុជា ដែលនៅក្នុងឆ្នាំ២០២៣ នេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរបានប្រមាណ ៤,៣ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍មកពីប្រទេសចិន មានចំនួន ២លាននាក់ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រយៈពេល២ខែ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ១៣,៥៥លានដុល្លារ

ក្នុងរយៈពេល២ខែ (មករា-កុម្ភៈ) ដើមឆ្នាំ២០២៥ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៣.៥៥០.២៥១ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ២៧៩.៦០៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ១៣.១៦៧.៧៧៨ដុល្លារ កើន១៧,២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ៣៨២.៤៧៣ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ គ្រឹះស្ថានអង្គរបានដាក់ដំណើរការការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម) ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ជូននូវការបញ្ចុះតម្លៃលើសេវា eVisa សម្រាប់អ្នកដំណើរអន្តរជាតិដែលមកកម្ពុជាទាំងអស់ ចាប់ពីខែមករា ឆ្នាំ២០២៥។ (អានបន្ថែម) ក្នុងកិច្ចខិតខំប្រឹងប្រែដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរផងដែរ។ (អានបន្ថែម) - Video Advertisement -

ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាប មានត្រឹមតែ ៣%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤

នៅឆ្នាំ២០២៤ ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាបត្រឹម ដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និង លក់ដុំនិងរាយ។ របាយការណ៍ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២២ ខែកុម្ភៈ បង្ហាញថា ឥណទានក្នុងប្រព័ន្ធធនាគារ​មានកំណើន ៣% មានចំនួន ២៤២.៩ទ្រីលានរៀល ឬ៥៩.៩ ពាន់លានដុល្លារអាមេរិក។ លោកជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កំណើនយឺតនៃឥណទានក្នុងប្រព័ន្ធធនាគារគឺដោយសារកត្តាតម្រូវការនិងផ្គត់ផ្គង់។ លោកទំទាវ មានប្រសាសន៍ថា៖ “ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំនិងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី”។ លោកជំទាវបន្តថា៖ “ចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។ បើតាមរបាយការណ៍ដដែល ប្រាក់បញ្ញើបានកើនឡើង ១៦.៣%  មានចំនួន ២៣០.៩ទីលានរៀល ស្មើ ៥៧ពាន់លានដុល្លារអាមេរិក។ លោកជំទាវបានបញ្ជាក់ទៀតថា ប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ។ អនុបាតឥណទានមិនដំណើរការ បានបន្ដកើនឡើងក្នុងនោះវិស័យធនាគារមានកម្រិត ៧.៩% និងវិស័យមីក្រូហិវត្ថុមានកម្រិត ៩%។ បច្ចុប្បន្ន នៅកម្ពុជាមានធនាគារពាណិជ្ជ ៥៩ធនាគារឯកទេស ៩គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបា្រក់បញ្ញើ […]

វិនិយោគិនមកពីសម្ព័ន្ធក្រុមហ៊ុន East Group ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមអ្នកវិនិយោគនៃក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្នើ និងលើកឡើងពីគម្រោងរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ពាក់ព័ន្ធនឹងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បី ធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមរយៈជំនួបនេះដែរ វិនិយោគិន ក៏បានគោរពស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការផងដែរ។ គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣០តំបន់ ស្ថិតនៅ […]

ក្នុងឆ្នាំ២០២៤ កម្ពុជាមានទំនិញដឹកជញ្ជូនតាមផ្លូវអាកាសជិត ៨ម៉ឺនតោន កើន៤០%

ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ  នៅកម្ពុជាមានការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ៧៧.៨៥២តោន កើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ តាមរយៈប្រភពខាងលើបានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ​ពេលខ្លី និងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។ បន្ថែមពីលើការដឹកជញ្ជូនទំនិញ វិស័យអាកាសចរណ៍ក៏មានភាពរីកចម្រើនសម្រាប់អ្នកដំណើរផងដែរ ដោយការធ្វើដំណើរតាមផ្លូវអាកាសបានកើនឡើង ២២% ដែលមានអ្នកដំណើរសរុប ៦,២៤លាននាក់ក្នុងឆ្នាំ២០២៤។ លើសពីនេះ ចំនួនជើងហោះហើរកើនឡើង ១៤% ដែលឈានដល់ចំនួនជើងហោះហើរដ៏រឹងមាំចំនួន ៥៨.៣៥៤។ គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានអាកាសយានដ្ឋានអន្តរជាតិឈានមុខគេចំនួនបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) ដែលបានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់ ១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាល​ពិសេសហុងកុង និងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។ […]

ត្រឹមឆ្នាំ២០២៤ នៅកម្ពុជាមានឥណទានទិញផ្ទះផ្តល់ដោយធនាគារជាង ៦,៧៨ពាន់លានដុល្លារ កើន១២.៥%

របាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារសម្រាប់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានចំនួន ៦,៧៨ ពាន់​លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ ឬស្មើនឹង ១២.៥%​ នៃទំហំឥណទានសរុប ៥៤,៣ ពាន់លានដុល្លារ។​ បើតាមរបាយការណ៍ខាងលើ ឥណទានផ្តល់សម្រាប់សកម្មភាពជួញដូរអចលនទ្រព្យមាន ១១,៦% និងវិស័យសំណង់ ៩,៧% ឬស្មើនឹង ៦,២៩ ពាន់លានដុល្លារ និង ៥,២៦ ពាន់លានដុល្លារ រៀងគ្នា។​ ដោយឡែក ឥណទានផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅលើសកម្មភាពសំណង់មានទំហំ ៣៥៥លានដុល្លារ ឬស្នើនឹង ៦,៧% នៃទំហំឥណទានសរុប ៥,៣ពាន់លានដុល្លារ។ ធនាគារជាតិនៃកម្ពុជាលើកឡើងក្នុងរបាយការណ៍ដដែលថា វិស័យសំណង់បន្តមានកំណើនទាបត្រឹម ០,៥%​ ក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ មានកំណើន ០,៨% ដែលគាំទ្រជាចម្បងដោយគម្រោងសំណង់សាធារណៈសំខាន់ៗ ដូចជា ផ្លូវ ស្ពាន និងអាកាសយានដ្ឋាន។ ការនាំចូលសម្ភារៈ និងបរិក្ខារសំណង់ បន្តកើនឡើង ៣៣.២% ធៀបនឹងឆ្នាំ២០២៣ ដែលមានកំណើន ៤,៦%។​ សម្រាប់វិស័យអចលនទ្រព្យ មានកំណើនបន្តិចត្រឹម ០,២ភាគរយ ក្នុងឆ្នាំ២០២៤ (-0.៦ […]

កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ $២០ពាន់លាន ក្នុងពេលខាងមុខនេះ

កម្ពុជា-វៀតណាម បានប្តេជ្ញារួមគ្នា បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ២០ពាន់លានដុល្លារ ក្នុងពេលខាងមុខនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់រីកចំរើនបន្ថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ជាមួយឯកឧត្តម ង្វៀន មិញវ៉ូ ( NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម បានបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានដាក់ទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ស្មើនឹង ៤០០គម្រោងហើយ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានប្តេជ្ញាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យរិតតែល្អជាមួយកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាងផងដែរ។ ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា ឃួន សុដារី មានជំនឿថា ក្នុងអាណត្តិបេសកកម្មការទូតថ្មីនេះ នឹងជួយលើកកម្ពស់ពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានស្រាប់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងការងារការទូតសភា ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគនិងវិស័យជាច្រើនទៀត។ គួរបញ្ជាក់ថា ក្រៅពីការវិនិយោគ វៀតណាមក៏ជាដៃ​គូ​ពាណិជ្ជកម្មកំពូល ដោយឈរជាទីផ្សារលំដាប់ទី១ របស់កម្ពុជាផងដែរ។ ជាក់ស្តែង […]