ក្រសួងសាធារណការពិភាក្សាឱកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមួយសភាពាណិជ្ជកម្មអាមេរិក

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលព្រឹកមិញនេះ បានជួបជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា (AmCham) ដើម្បីពិភាក្សាសក្ដានុពល និងជំរុញឱកាសវិនិយោគពីអាមេរិកលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យបានច្រើនជាងមុន។

កិច្ចប្រជុំគ្នានេះ ត្រូវបានចូលរួមពីក្រុមហ៊ុនមួយចំនួននៃ AmCham ដែលដឹកនាំដោយលោក Anthony Galliano ប្រធាន AmCham និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Investment Management។

ក្រៅពីជំរុញ និងលើកទឹកចិត្តឱ្យអាមេរិកមកវិនិយោគបន្ថែមនៅកម្ពុជា ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានបង្ហាញនូវសមិទ្ធិផល ការអភិវឌ្ឍស្ពានថ្នល់ជាច្រើន ដែលសុទ្ធសឹងតែជាកត្តាទាក់ទាញការវិនិយោគ។

គម្រោងទាំងនោះរួមមាន ការស្ដារផ្លូវពីស្រទាប់ស្តើង (DBST) ទៅផ្លូវបេតុងកៅស៊ូ(AC) រួមមានដូចជាផ្លូវវជាតិលេខ១ លេខ២ លេខ២២ លេខ៣ លេខ៤ លេខ៥ ផ្លូវជាតិលេខ៦ លេខ៧ លេខ៨ លេខ៤៨ លេខ១០ លេខ១១ លេខ៥៦ លេខ៥៨ និងផ្លូវជាតិលេខ៧៦ ដែលត្រូវបានបញ្ចប់ការសាងសង់រួចរាល់។

លើសពីនេះ ក៏នៅមានគម្រោងដែលកំពុង និងត្រៀមសាងសង់ដូចជា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលសម្រេចបានជាង៥០%ហើយ ទី៣ និងទី ៤ ផ្លូវជាតិលេខ ៣១ ៣៣ ៤១ ផ្លូវជាតិលេខ៧១c និង គម្រោងស្ពានខេត្តក្រចេះ ជាដើម។

ឯកឧត្ដមបានបញ្ជាក់បន្ថែមថា កម្ពុជាកំពុងគិតគូរអំពីគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃ សាកលភាវូបនីយកម្ម ជាពិសេសការប្រើប្រាស់យានយន្តដែលដើរដោយថាមពលអគ្គិសនី។

ជាទីបញ្ចប់ ភាគីទាំង ២ បានប្តេជ្ញាថា នឹងបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យមានកាន់តែរីកចម្រើនជាងនេះទៅទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រីមាសទី២-២០២៤ អត្រាទំនេរក្នុងអគារការិយាល័យនៅប្រទេសថៃ កើន ២៦,៣%

អត្រាទំនេរនៃអគារការិយាល័យនៅទីក្រុងបាងកកនៅក្នុងអគារលំដាប់ A នៅតាមតំបន់សំខាន់ៗ បានកើនឡើងដល់ ២៦,៣% ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែក្រុមហ៊ុន Frasers Property Limited (FPL) ដែលដឹកនាំដោយមហាសេដ្ឋីដែលមានបំផុតរបស់ប្រទេសថៃ រំពឹងថាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននឹងជំរុញតម្រូវការអគារការិយាល័យ និងកន្លែងឧស្សាហកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ឡើងវិញ ការព្យាករនេះ ត្រូវបានចុះផ្សាយក្នុងសារៈព័ត៌មាន bangkokpost កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤។​ ជាមួយនឹងការវិនិយោគចំនួន ៣,៦ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោង ‘One Bangkok’ ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេស នាយកប្រតិបត្តិក្រុមហ៊ុន FPL លោក Panote កូនប្រុសរបស់មហាសេដ្ឋីថៃលោក Charoen Sirivadhanabhakdi បានបង្ហាញសុទិដ្ឋិនិយមថា តំបន់អាស៊ីអាគ្នេយ៍នឹងមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន និងសិង្ហបុរី ដែលជំរុញតម្រូវការសម្រាប់វិស័យទ្រព្យផ្នែក ពាណិជ្ជកម្ម។ ដំណាក់កាលដំបូងនៃគម្រោង One Bangkok នេះ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៤ រួមមានអគារការិយាល័យចំនួន ៣អគារ និងតំបន់លក់រាយចំនួន ២ […]

ទទួលអារម្មណ៍ពិត៖ កម្មវិធី 3D ដ៏អស្ចារ្យនាំមកនូវអនាគតនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ

 ដោយ Sean O’Neill លោក Greg Demchak ឈរនៅមុខអេក្រង់ LED ដ៏ធំមួយនៅក្នុងបន្ទប់ងងឹតនៃព្រឹត្តិការណ៍ Year in Infrastructure ដែលរៀបចំឡើងក្នុងសណ្ឋាគារមួយនៅទីក្រុងវ៉ាន់ខូវឺ។ ជាមួយនឹងដៃបញ្ជាហ្គេម និងក្តារចុច គាត់បានបញ្ជូន​ទស្សនិកជន​របស់​គាត់ឱ្យទៅដល់ទីក្រុង Barcelona តាមរយៈ​គំរូ​ឌីជីថល​ទីក្រុង។ អេក្រង់ភ្លឺផ្លេកបានបង្ហាញពីទិដ្ឋភាពទីក្រុងដ៏​ល្បីល្បាញ របស់​អេស្ប៉ាញ “manzanas” ដែលជាប្លុកអគារអដ្ឋកោណជាបន្ទាត់ក្រឡាចត្រង្គ រចនាដោយអ្នករៀបចំផែនការទីក្រុងដែលមានចក្ខុវិស័យក្នុងសតវត្សទី19 លោក Ildefons Cerda ។ លោក Greg Demchak បានពង្រីករូប 3D នៃការដ្ឋានសំណង់ថ្មីនៅក្នុងតំបន់ប្រវត្តិសាស្ត្រ ដោយទាញបង្ហាញលម្អិតតាំងពីក្នុងបន្ទប់ និងច្រកផ្លូវដើរនានារបស់អគារដែលបានគ្រោងទុកនៅពេលសាងសង់ហើយ។ គាត់​បានស្វែង​យល់ពីរចនាបថ ដោយ​វាយតម្លៃ​ពី​របៀប​ដែល​គម្រោង​នេះ​ត្រូវសម្របនឹង​ប្រវត្តិសាស្រ្តទីក្រុងដែលមានងទម្រង់ជាក្រឡាចត្រង្គ ហើយ​ថែមទាំង​បាន​ពិនិត្យ​មើល​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ដីដែលនៅខាងក្រោម​គ្រឹះ—ការស្វែងយល់ ទាំងអស់នេះ គឺ​មិន​ចាំបាច់ចុះទៅដល់​ទីតាំងផ្ទាល់នោះទេ។ នេះមិនមែនជាការចម្លងតាមលក្ខណៈវិទ្យាសាស្ត្រទេ វា​គឺ​ជា​ការ​សម្លឹង​មើល​ទៅ​ក្នុង​វេទិកា​បើក​ចំហ​ថ្មី​សម្រាប់​ការ​បង្ហាញ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ភ្លោះ។ ដំណោះស្រាយរូបភាពបង្ហាញក្នុងកម្រិតខ្ពស់ថ្មីត្រូវបានបង្កើតឡើងដោយកម្មវិធី Bentley Systems ដែលជាកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងរួមបញ្ចូលប្លង់និមិត្តពិតជាក់ស្តែងជាមួយនឹងទិន្នន័យភូមិសាស្ត្រ បូករួមព័ត៌មានលម្អិតផ្នែកវិស្វកម្ម និងព័ត៌មានផ្សេងទៀតដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវទិដ្ឋភាពអន្តរកម្មពេញលេញនៃគម្រោងរបស់គេ។ លោក Demchak ជានាយករង Emerging Technologies […]

ពិព័រណ៍សំណង់កម្ពុជា ២០២៤ ជាមួយអនាគតដ៏អស្ចារ្យនៃការអភិវឌ្ឍក្នុងឧស្សហកម្មសំណង់

មកកត់ត្រាទុកប្រតិទិនរបស់អ្នកសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា! សមាគមអ្នកសាងសង់កម្ពុជា (CCA) មានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីពិព័រណ៍សំណង់កម្ពុជានាពេលខាងមុខ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។ ការតាំងពិព័រណ៍នេះគឺជាពេលវេលាមួយដ៏សំខាន់បំផុតនៃវិស័យសំណង់ដែលកំពុងរីកលូតលាស់។ ក្នុងរយៈពេលបីថ្ងៃប្រកបដោយថាមវន្ត ពិព័រណ៍នេះនឹងបង្ហាញពីការច្នៃប្រឌិត និងការផ្តល់ជូនរបស់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិរាប់រយ ដោយបង្ហាញផលិតផលជាង 2,000 និងសេវាកម្មជាង 50។ អ្នកចូលរួមនឹងរំពឹងថានឹងទទួលបានចំណេះដឹង និងឱកាសបង្កើតបណ្តាញជាច្រើន ដោយសារព្រឹត្តិការណ៍នេះនឹងមានសិក្ខាសាលាដែលមានគោលបំណងអប់រំអ្នកចូលរួមឱ្យយល់ដឹងពីច្បាប់ បទបញ្ញត្តិ និងនីតិវិធីនៃការសាងសង់ថ្មី។ ចំណុចលេចធ្លោមួយនៃព្រឹត្តិការណ៍នេះគឺកម្មវិធីបណ្តាញធុរកិច្ច ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងទំនាក់ទំនងរវាងសមាជិក និងអ្នកចូលរួម ដោយផ្តល់កន្លែងសម្រាប់ពាណិជ្ជករក្នុងការជួប និងស្វែងយល់ពីវឌ្ឍនភាពចុងក្រោយបង្អស់នៅក្នុងទីផ្សារសំណង់។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 2011 CCA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណើននៃវិស័យសំណង់នៅកម្ពុជា។ សមាគមនេះត្រូវបានគ្រប់គ្រងដោយសមាជិកក្រុមប្រឹក្សាភិបាលដែលត្រូវបានជ្រើសរើសរៀងរាល់ប្រាំឆ្នាំម្តងដោយសមាជិករបស់ខ្លួន។ បច្ចុប្បន្ន លោកអ្នកឧកញ៉ាបណ្ឌិត ពុង ខៀវសែ ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា និងសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) បានដឹកនាំ CCA ដោយបង្ហាញពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់គាត់ក្នុងការលើកកម្ពស់បេសកកម្មរបស់សមាគម។ កុំឲ្យឱកាសនេះកន្លងផុតទៅ ដើម្បីចូលរួមជាមួយអ្នកដឹកនាំឧស្សាហកម្ម និងស្វែងយល់ពីអនាគតនៃការសាងសង់នៅកម្ពុជា។ ចូលរួមជាមួយយើងនៅក្នុងពិព័រណ៍សំណង់កម្ពុជាឆ្នាំ 2024 និងជាផ្នែកមួយនៃដំណើរផ្លាស់ប្តូរនៅក្នុងវិស័យសំណង់! - Video Advertisement […]

ក្រុមហ៊ុនចិនចំនួន២ ប្រកាសពីផែនការពង្រីកការវិនិយោគបង្កើតរោងចក្រកាត់ដេរបន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុនចិនចំនួនពីរ គឺក្រុមហ៊ុន Fortune Rich Trade Co., Ltd. និងក្រុមហ៊ុន Ju Wang Footwear Co., Ltd. បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់ស្ត្រី និងកុមារនៅកម្ពុជាបន្ថែមទៀត។ ផែនការដ៏សំខាន់នេះ ត្រូវបានប្រកាសក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានក្រុមហ៊ុនទាំងពីរខាងលើ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីក្រុងគុនមីង ខេត្តយូណាន នៅខាងក្រៅកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨។ ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតនូវបរិយាកាសវិនិយោគមួយប្រកបដោយស្ថិរភាព និងអនុគ្រោះ សម្រាប់វិនិយោគិន និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្ដល់ការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។ លើសពីនេះ លោកប្រធាន បានរាយការណ៍ពីភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក និង បានលើកឡើងពីផែនការពង្រីកទុនវិនិយោគតាមរយៈបង្កើតរោងចក្រនៅកម្ពជាបន្ថែមទៀត ដែលផ្តោតលើការផលិតសម្លៀកបំពាក់របស់ស្ត្រី និងកុមារសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអរសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនទាំងពីរនៅកម្ពុជា និងបានគូសបញ្ជាក់ថាវិស័យវាយនភ័ណ្ឌ និងសំលៀកបំពាក់ ជាវិស័យដែលកំពុងមានការរីកចម្រើនខ្លាំង ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុន សហគ្រាសដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការក្លាយខ្លួនជាតួអង្គដ៏សំខាន់ក្នុងឧស្សាហកម្មវាយនភណ្ឌពិភពលោក និងគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូអន្តរជាតិក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ - […]

ផលប្រយោជន៍នយោបាយនៅពីក្រោយរឿងក្តីកាស៊ីណូ Baha Mar៖ តុលាការក្រុងញ៉ូវយ៉ក ឱ្យក្រុមហ៊ុនចិនបង់ប្រាក់ចំនួន $១,៦ពាន់លាន

តុលាការក្រុងញូវយ៉កបានបញ្ជាឱ្យក្រុមហ៊ុន China Construction America Inc. (CCA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រដ្ឋចិន China State Construction Engineering ឱ្យបង់ប្រាក់ចំនួន ១,៦ ពាន់លានដុល្លារអាមេរិកដល់ក្រុមហ៊ុន BML Properties ដែលជាម្ចាស់ដើមនៃរមណីយដ្ឋានកាស៊ីណូ Baha Mar ក្នុងប្រទេស Bahamas បន្ទាប់ពី អ្នកម៉ៅការត្រូវបានរកឃើញថាបានប្រព្រឹត្ត “អំពើក្លែងបន្លំជាច្រើន” កំឡុងពេលកាន់កាប់គម្រោង។ សេចក្តីសម្រេចនេះ គឺជាជ័យជំនះផ្លូវច្បាប់ដ៏សំខាន់មួយសម្រាប់ស្ថាបនិកក្រុមហ៊ុន BML លោក Sarkis Izmirlian ដែលបានដាក់បណ្តឹងកាលពីឆ្នាំ ២០១៧។ សាលក្រមនេះ ក៏រួមបញ្ចូលទាំងការតម្រូវឱ្យសងសំណងចំនួន ៨៤៥ លានដុល្លាររបស់ BML បូកនឹងការប្រាក់បង្គរចាប់តាំងពីខែឧសភា ២០១៤ ខណៈក្រុមហ៊ុន CCA ប្តេជ្ញាប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ នេះ​បើ​តាមសារៈព័ត៌មាន scmp ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤។ គម្រោង Baha Mar ដែលដំបូងឡើយ ជាគម្រោងអភិវឌ្ឍន៍មានបំណងក្លាយជាគោលដៅទេសចរណ៍និងរមណីយដ្ឋានប្រណីតលំដាប់ពិភពលោក […]

ដំណើរទេសចរណ៍ធុរកិច្ចរបស់សមាគមអ្នកសាងសង់កម្ពុជានៅទីក្រុងហ្វូសានបានបញ្ចប់ដោយជោគជ័យ

កិច្ចសហប្រតិបត្តិការតាំងបង្ហាញពិព័រណ៌កម្រិតអន្តរជាតិដ៏ធំមួយត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាក្នុងឋាជាភ្ញៀវកិត្តិយស និងដៃគូអន្តរជាតិ បានរៀបចំដំណើរទេសចរណ៍ធុរកិច្ចដ៏ពិសេសមួយ ដើម្បីចូលរួមក្នុងពិព័រណ៍ Foshan Building Materials and Sanitary Ware RCEP & Central Asia Fair and Conference នៅទីក្រុង Foshan ខេត្ត Guangdong ប្រទេសចិន ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ នេះជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់ក្រុមហ៊ុនសំណង់កម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំឧស្សាហកម្ម អ្នកផ្គត់ផ្គង់ និងដៃគូដែលមានសក្តានុពលក្នុងវិស័យសំណង់នៅប្រទេសចិន ខណៈដែលបរិបទនៃសំណង់ជុំវិញពិភពលោកមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។ ដំណើរធុរកិច្ចនៃសន្និសីទនេះបានផ្តល់ឱកាសពិសេសសម្រាប់អ្នកចូលរួមក្នុងការស្វែងរកទីផ្សារថ្មី និងជំរុញទំនាក់ទំនងអាជីវកម្មកាន់តែសំខាន់។ ដំណើរទស្សនកិច្ចនេះបានផ្តោជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យ​សំណង់ដែលកាន់តែរីកចម្រើនខ្លាំង ជាពិសេសក្នុងក្របខ័ណ្ឌ RCEP ។ អ្នកចូលរួមបានបង្ហាញការពិភាក្សាប្រកបដោយផ្លែផ្កា និងបានចូលរួមក្នុងកិច្ចពិភាក្សាផ្គូផ្គងដៃគូអាជីវកម្មដែលរៀបចំឡើងដើម្បីជួយសម្រួលដល់កិច្ចសហការ ដោយផ្តោតលើការច្នៃប្រឌិត និងនិរន្តរភាព ហើយតំណាងកម្ពុជាបានបង្ហាញពីជំនាញ និងបំណងរបស់ខ្លួន នៅក្នុងកិច្ចសហប្រតិបត្តិការ និងឆ្លុះបញ្ចាំងពីសក្តានុពលនៃឧស្សាហកម្មសំណង់របស់កម្ពុជា។ ការចូលរួមរបស់សមាគមអ្នកសាងសង់កម្ពុជានៅក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះភាពរីកចម្រើននៃឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូអន្តរជាតិក្នុងការស្វែងរកឱកាសសេដ្ឋកិច្ចពិភពលោកដែលមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង។ នៅពេលដែលការអភិវឌ្ឍវិស័យសំណង់ក្នុងសាកលលោកបន្តនិន្នាការផ្លាស់ប្តូរ គំនិតផ្តួចផ្តើមនេះទំនងជានឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការ និងការរីកចម្រើននាពេលអនាគតនៅក្នុងវិស័យសំណង់កម្ពុជា។ - Video […]