ក្រុមហ៊ុនកូរ៉េចំនួន ៥០ ចង់មកវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា
បណ្ដារក្រុមហ៊ុនចំនួន ៥០ មកពីសម្ព័ន្ធឧស្សាហកម្មកូរ៉េ (KIAF) ចង់មកវិនិយោគលើវិស័យអាទិភាពសំខាន់ៗនៅកម្ពុជា នាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងនេះ បានមកជួបពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីសិក្សាស្វែងយល់ពីវិស័យទាំងនេះរួចរាល់ហើយ។ ថ្លែងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា។ លោកបន្តថា បណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ មានបំណងមកស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាពរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលើជំនាញយានយន្ត បច្ចេកទេស បច្ចេកវិទ្យា, សេវាថែទាំសុខភាពនិងកែសម្ផស្ស, ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ ជាការឆ្លើយតប សម្ដេច បានស្វាគមន៍ចំពោះសម្ព័ន្ធឧស្សាហកម្មកូរ៉េ ដែលមកកាន់កម្ពុជា ខណៈសម្តេចក៏ បានលើកទឹកចិត្តដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ គួររំលឹកថា ត្រឹមរយៈពេលមួយខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៤០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន […]
នាយករដ្ឋមន្ត្រី៖ កម្ពុជាត្រូវការអ្នកជំនាញបច្ចេកទេសច្រើនទៀត ខណៈបច្ចុប្បន្នវិស័យឧស្សាហកម្មកំពុងមានសន្ទុះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា មានតម្រូវការច្រើននៃអ្នកអ្នកជំនាញបច្ចេកទេសដើម្បីឆ្លើយតបនឹងការវិនិយោគឧស្សាហកម្មធំៗ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ខណៈកម្ពុជាកំពុងទទួលបានរោងចក្រគ្រឿងបង្គុំអគ្គិសនី រោងចក្រដំឡើង និងផ្គុំរថយន្ត ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជា កំពុងមាន ក្រុមហ៊ុនរថយន្តជាច្រើនក្នុងនោះមាន ក្រុមហ៊ុនរថយន្ត Ford, Hyundai និងនាពេលខាងមុខនឹងបើកក្រុមហ៊ុន Toyota នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបន្ថែមទៀត។ សម្តេចតេជោ មានប្រសាសន៍ថា៖ “ថ្ងៃមុនបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗដែលធ្វើដំណើរមកជាមួយប្រធានាធិបតីអាល្លឺម៉ង់ គាត់និយាយពីគោលបំណងយកក្រុមហ៊ុនរថយន្តមកដំឡើងនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំស្វាគមន៍ ប៉ុន្តែនៅពេលគេដាក់វិនិយោគមក យើងត្រូវដោះស្រាយអ្នកជំនាញឱ្យគេ កម្មករបច្ចេកទេសឱ្យគេ”។ (អានបន្ថែម) សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រោមក្របខណ្ឌគោលនយោបាយស្តីពីវិស័យឧស្សាហកម្ម វាទាមទារនូវការបណ្តុះបណ្តាលបច្ចេកទេស។ នៅចុងឆ្នាំ ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មីមួយដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងតាមរយៈការធ្វើទំនើបកម្មឧស្សាហកម្មក្នុងស្រុក និងការពារសិទ្ធិរបស់អ្នកវិនិយោគ។ - Video Advertisement -
ជាង ២០០ក្រុមហ៊ុន ចូលរួមក្នុងកម្មវិធីធុរកិច្ចលើកទី១២ របស់សមាគមអ្នកសាងសង់កម្ពុជា
សមាគមអ្នកសាងសង់កម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនធំៗបីគឺ OCIC, TC និង HTS ដើម្បីរៀបចំកម្មវិធីធុរកិច្ចលើកទី១២ របស់ខ្លួនក្រោមការចូលរួមពីធុរកិច្ចជនមកពីជាង ២០០ក្រុមហ៊ុន ។ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅកោះពេជ្រ ក្នុងអគារ City Hall កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ ក្នុងគោលបំណងផ្តល់ឱកាស ដល់សមាជិកសមាគមទាំងអស់ អាចជួបជុំសំណេះសំណាល និងពិភាក្សាដោយផ្ទាល់ ដើម្បីបង្កើតបណ្តាញក្នុងការស្វែងរកដៃគូសហការវិនិយោគ ព្រមទាំងអាចទទួលបាននូវព័ត៌មានបន្ថែមអំពីការផ្គត់ផ្គង់ និងតម្រូវការសម្ភារសំណង់នៅក្នុងទីផ្សារកម្ពុជា។។ បច្ចុប្បន្នសមាគមអ្នកសាងសង់កម្ពុជាមានសមាជិកសរុប ៨៦ក្រុមហ៊ុន ដែលសុទ្ធសឹងជាក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ផ្គត់ផ្គង់សម្ភារ បរិក្ខារ គ្រឿងចក្រធំៗ និង ក្រុមហ៊ុនជាច្រើនទៀតទាំងក្នុងវិស័យសំណង់ អចលនទ្រព្យ អភិវឌ្ឍន៍លំនៅឋាន ធានារ៉ាប់រង និងដឹកជញ្ជូន លោកឧកញ៉ា ឆាលស៍ វ៉ាន តំណាងឲ្យប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានសម្តែងនូវការចាប់អារម្មណ៍ ចំពោះការរីកចម្រើននៃវិស័យសំណង់ នៅប្រទេសកម្ពុជា ជាពិសេសលោកសង្ឃឹមថា កម្មវិធីនេះនឹងផ្តល់ជាឱកាសដល់អ្នកដែលបានចូលរួមទាំងអស់ឱ្យទទួលបានប្រយោជន៍ និង ជោគជ័យពីការទំនាក់ទំនងជាមួយគ្នា ការសហការគ្នា […]
សមាគមអ្នកសាងសង់កម្ពុជារៀបចំបោះឆ្នោតសមាជិកគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិទី៥
សមាគមអ្នកសាងសង់កម្ពុជា (CCA) កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំបោះឆ្នោតជ្រើសរើស និងគាំទ្រគណៈកម្មការប្រតិបត្តិសមាគមអ្នកសាងសង់កម្ពុជាអាណត្តិទី៥ (២០២២-២០២៥) នៅសាលសាលាក្រុងកោះពេជ្រ។ ការបោះឆ្នោតរើសគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិទី៤ នេះ សមាគមបានជ្រើសរើសសមាជិកថ្មី ជំនួសឱ្យសមាជិកចាស់ដែលផុតអាណត្តិ និងគាំទ្រដល់ការបន្ថែមសមាសភាពគណៈកម្មការប្រតិបត្តិ ពី ១១រូប មក ១២រូប។ ក្នុងសមាសភាពគណៈកម្មការប្រតិបត្តិរបស់សមាគមអ្នកសាងសង់កម្ពុជាសម្រាប់អាណត្តិទី៥ (២០២២-២០២៣) រួមមាន៖ ១. ក្រុមហ៊ុនអូស៊ីអាយស៊ី មានអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគម ២. ក្រុមហ៊ុន ម៉ូហ៊ីបា អេនជីនារីង មានលោកឧកញ៉ា ហាន ឃាង ជាអនុប្រធានទី១ ៣. ក្រុមហ៊ុន លី ឈួង សំណង់ មានលោកឧកញ៉ា លី ឈួង ជាអនុប្រធានទី២ ៤. ក្រុមហ៊ុន ម៉ុង រិទ្ធី គ្រុប មានអ្នកឧកញ៉ា ម៉ុង រិទ្ធី ជាអគ្គលេខាធិការ ៥. ក្រុមហ៊ុន […]
កម្ពុជាសហការនឹងប្រទេស ២ទៀត រួមគ្នាពង្រឹងបច្ចេកទេសវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដល់មន្រ្តី
កម្ពុជា សហការជាមួយប្រទេសឡាវ និងវៀតណាម រួមគ្នាពង្រឹងបច្ចេកទេសវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដល់មន្រ្តីជំនាញ ដើម្បីលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសទាំង ៣។ គម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់នេះ ត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៧ កន្លងទៅ ដែលរៀបចំឡើងដោយវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ។ គម្រោងនេះ គឺជាគម្រោងផ្ដោតលើការពង្រឹងសមត្ថភាពផ្នែកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករជំនាញ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលថែទាំផ្លូវថ្នល់ ក្នុងន័យលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដើម្បីផ្សព្វផ្សាយអំពីសារសំខាន់នៃការថែទាំផ្លូវថ្នល់ជូនសាធារណៈជន។ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ទទួលបានការអនុម័តថវិកា ដើម្បីអនុវត្តគម្រោង ពីមូលនិធិក្នុងក្របខណ្ឌកិច្ចសហប្រតិបត្ដិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF) តាមរយៈវិទ្យាស្ថានមេគង្គសម្រាប់រយៈពេល ១៨ខែ ៕ - Video Advertisement -
ក្រុមហ៊ុន Bentley Systems ប្រកាសជ័យលាភីគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២១
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសំណង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសឈ្មោះជ័យលាភីនៃកម្មវិធីប្រកួតគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២១ ឬ Year in Infrastructure 2021 ក៏ដូចជា ឈ្មោះស្ថាបនិកកិត្តិយសផងដែរ។ កម្មវិធីប្រកាសពានរង្វាន់ធ្វើទៅរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី១ និង ទី២ ធ្នូ កន្លងមកនេះ ដែលជាកម្មវិធីអនឡាញ និងមានការចូលរួមពីក្រុមហ៊ុនធំៗ និងអ្នកជំនាញផ្នែកសំណង់ ក៏ដូចជា software គ្រប់គ្រងគម្រោងសំណង់ពីជុំវិញពិភពលោកជាច្រើន។ នៅថ្ងៃទី១ ក្រុមហ៊ុន Bentley បានប្រកាសឈ្មោះជ័យលាភីស្ថាបនិកកិត្តិយសចំនួន ២២នាក់ ដែលសុទ្ធសឹងតែប្រធាន ឬអ្នកតំណាងឱ្យអង្គការ ឬក្រុមហ៊ុន ដែលប្រើប្រាស់ និងកែច្នៃ software គ្រប់គ្រងគម្រោងសំណង់ ដើម្បីបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលជះឥទ្ធិពលវិជ្ជមានដល់បរិស្ថាន សង្គម និងពិភពលោកទាំងមូល។ ស្ថាបនិកកិត្តិយសទាំងនេះ ត្រូវបានជ្រើសរើសចេញពី ២៣០ ស្ថាប័ន ដែលបានដាក់សំណើមកប្រកួត។ ដោយឡែក នៅថ្ងៃទី ២ […]