ស្ពានស្វាយជ្រុំ គ្រោងបើកការដ្ឋានឆ្នាំ២០២៣ បច្ចុប្បន្នរដ្ឋកំពុងពិចារណាទីតាំង និងម៉ូតស្ពាន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជ្រោយចង្វារ-ស្វាយជ្រុំ អាចនឹងបើកការដ្ឋាននៅឆ្នាំ ២០២៣ បច្ចុប្បន្នរដ្ឋាភិបាលកំពុងជ្រើសរើសទីតាំង និងគំរូស្ពាន។ នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៩ ខែមករា។

ទាក់ទិននឹងទីតាំង មានទីតាំងចំនួន ២ដែល កំពុងជ្រើសរើស។ ទីតាំងទី១ គឺភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទីតាំងទី២ ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន ២។

«យើងកំពុងសម្រេចចិត្ត ដោយជ្រើសយកទីតាំងមួយ ដែលមានផលប៉ះពាល់តិច ចំណាយថវិកាតិច និងស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល គឺជាជម្រើសល្អ» ឯកឧត្តមបន្ដ។

ដោយឡែក ទាក់ទិននឹងម៉ូតស្ពានវិញ មានជម្រើសស្ពាន ៣ ប្រភេទ រួមមាន ស្ពានធម្មតា ស្ពានខ្សែកាបិ៍ ឬស្ពានដូចនៅអ្នកលឿង។

«យើងកំពុងពិនិត្យចុងក្រោយ ដើម្បីរៀបចំដាក់ដេញថ្លៃសាងសង់ យ៉ាងយូរឆ្នាំ២០២៣ ទើបយើងអាចបើកការដ្ឋានសាងសង់» ឯកឧត្តម បញ្ជាក់។

ជាក់ស្ដែង បើយោងតាម ឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា ក្រោយកម្ពុជាស្នើសុំស្ពាន រដ្ឋាភិបាលកូរ៉េបានអនុម័តផ្ដល់ជំនួយ។ បន្ទាប់មកក្រុមហ៊ុនកូរ៉េមួយបានសិក្សាគម្រោងនេះ។ ក្រុមហ៊ុនក៏បានបញ្ចប់ហើយ ដោយទើបបញ្ជូនឯកសារឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យជ្រើសរើសទីតាំង និង alignment ជាដំណាក់កាលបន្ទាប់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]