ក្រសួងសាធារណការ និង TOTAL ពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេង
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន TOTAL Energies (CAMBODIA) Co., LTD បានពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេងនានារបស់ TOTAL ទិសដៅគាំទ្រដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ ការពិភាក្សានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣ ខែមីនា រវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Jean LESCURE ដឹកនាំគណៈប្រតិភូក្រុមហ៊ុន TOTAL។ ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំង ២ ផ្តោតជាសំខាន់លើការរិះរកវិធី និងរបៀបរបបបំពេញការងាររួមគ្នា ទាក់ទងនឹងការបំពាក់ សម្ភារៈ ឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីគម្រោងកិច្ចសហប្រតិបត្តិរវាងក្រសួងជាមួយ UNDP ក្រុមហ៊ុនវិនិយោគឯកជន និងស្ថានីយប្រេងនានា ដើម្បីបង្កើតស្ថានីយសាករថយន្តអគ្គិសនី ចំនួន១៥ ទីតាំង ផងដែរ។ (អានបន្ថែម) - Video Advertisement -