ក្រសួងតម្រូវឱ្យម្ចាស់អាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់ត្រូវមានអាជ្ញាបណ្ណ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសជូនដំណឹងដល់បណ្តាអង្គភាពរដ្ឋ និង ក្រុមហ៊ុនឯកជន ដែលចង់បន្តអាជ្ញាបណ្ណលើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឬមានបំណងចង់ផ្លាស់ប្តូរប្រភេទអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំមកក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានមុនថ្ងៃផុតសុពលភាពអាជ្ញាបណ្ណ យ៉ាងតិច៣ខែ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី១៨ កក្កដា ២០២២។

សូមបញ្ជាក់ ពេលមកដាក់ពាក្យស្នើសុំ សូមជួយភ្ជាប់មកជាមួយនូវ អាជ្ញាបណ្ណចាស់ក្នុងអំឡុងពេលសុភាព និងរបាយការណ៍សកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន។

ក្នុងសេចក្តីប្រកាសដដែលបានបន្ថែមថា សម្រាប់បណ្តាអង្គភាព និងក្រុមហ៊ុនឯកជន ដែលមានបំណងចង់ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់សេវាប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ នៅក្រសួងសាធារណការ ដោយបំពេញតាមលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម ដែលបានកំណត់ដោយក្រសួងសារធារណការ និងដឹកជញ្ជូន។

ចំពោះអ្នកដែលគ្មានអាជ្ញាបណ្ណសម្រាប់ប្រកបអាជីវកម្មដូចបានរៀបរាប់ខាងលើ នឹងត្រូវទទួលពិន័យអន្តរការណ៍ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យប្រើច្បាប់ជំរុញការវិនិយោគតាមផ្លូវទឹកនៅកម្ពុជា ជាផ្លូវហើយ

ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលមាន ១៨ជំពូក និង ២៧៥មាត្រា សំដៅជំរុញការវិនិយោគតាមផ្លូវទឹកនៅកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រា​ស់​ជាផ្លូវការហើយ។ ច្បាប់ថ្មីនេះ ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ ច្បាប់នេះ កំណត់អំពីការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា ដែលផ្តល់នូវកាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង សម្រាប់បម្រើពាណិជ្ជកម្មជាតិ​ និងអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់នាវាឬម្ចាស់នាវាភារវេទកិច្ច យានដ្ឋាន នាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងដែនដីនិងដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌផែរបស់កងកម្លាំងមានសមត្ថកិច្ចនៃ ក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃ ដែលកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។ លើសពីនេះទៀត ច្បាប់នេះ បានតម្រូវ​​ឱ្យនាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេស ដែលធ្វើនាវាចរណ៍តាមផ្លូវទឹកនៅក្នុ​ងដែនដីប្រទេសកម្ពុជា ត្រូវធ្វើការចុះបញ្ជីនាវា លើកលែងតែប្រភេទនាវាដែលប្រើសម្រាប់ដឹកជញ្ជូនជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ​។ - Video Advertisement -

រដ្ឋចេញវិធានការបន្ទាន់ ៥ចំណុច ដើម្បីបង្ការបញ្ហាប្រឈមតាមរោងចក្រក្នុងរដូវក្តៅនេះ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ចេញវិធានការបន្ទាន់ចំនួន ០៥ចំណុច សម្រាប់រោងចក្រអនុវត្ត ក្នុងអំឡុងពេលអាកាសធាតុក្តៅ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ របស់ក្រសួង។ វិធានការទាំងនោះ រួមមាន៖ ១. ត្រូវបើកទ្វារ បង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារធ្វើការ។ ២. ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យ បានច្រើន និងញឹកញាប់ យ៉ាងតិច ២លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។ ៣. ត្រូវបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការ ចាំបាច់ផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។ ៤. ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ ដើម្បីធានាថាដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច ១ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ។ ៥. ត្រូវចាត់បុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំ នៅកន្លែងធ្វើការ។ ក្រសួងការងារសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រទាំងអស់នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំខាងលើនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធិភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ គួរបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣  សហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១៧,១០២សហគ្រាស មានកម្មករនិយោជិតចំនួន១.៥លាននាក់។ (អានបន្ថែម) - […]

រដ្ឋចេញប្រកាសកំណត់នីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យឱ្យបានជាក់លាក់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសកំណត់កំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យឱ្យបានជាក់លាក់ ក្នុងនោះរួមមានការកំណត់អត្រាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យចំនួន ១០% នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។ នេះបើតាមប្រកាសលេខ ១៦៩ សហវ.ប្រក.អពដ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ប្រកាសខាងលើនេះ បានឱ្យដឹងថា ថ្លៃឈ្នួលនៃទ្រព្យ គឺសំដៅដល់ប្រាក់ឈ្នួលដុលដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។ ​ ក្នុងនោះដែរ ប្រកាសនេះ នឹងកំណត់អត្រាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យរួមមាន៖ អគារ និងសំណង់ផ្សេងៗ ដូចជា ផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យព្រមទាំងឧបសម្ព័ន្ធរបស់វា យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម ឋបនភណ្ឌពាណិជ្ជកម្ម ឧស្សាហកម្មដែលនៅនឹងកន្លែង អគារធំៗ ឬឃ្លាំងស្តុកទំនិញ លំនៅឋានចល័តសម្រាប់ស្នាក់នៅ ឬប្រកបអាជីវកម្មផ្សេងៗ ដីធ្លីដែលគ្មានសំណង។ ទន្ទឹមនឹងនេះ មូលដ្ឋានគិតពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ក៏ត្រូវបានកំណត់ផងដែរ​ ដោយផ្អែកលើមូលដ្ឋានចំនួន ០២ ដូចខាងក្រោម៖ ១. ថ្លៃឈ្នួលអចលនទ្រព្យប្រចាំខែ ស្របតាមកិច្ចសន្យាជួល ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ​។ ២. ថ្លៃឈ្នួលអចលនទ្រព្យសរុបដែលកម្មសិទ្ធិករ ឬសិទ្ធិវន្តបានទទួលពីអ្នកជួល ស្របតាមកិច្ចសន្យាជួល ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ​។ ដោយឡែក ពន្ធលើថ្លៃអចលនទ្រព្យ ក៏ត្រូវបានលើកលែងផងដែរចំពោះការជួលអចលនទ្រព្យរបស់រដ្ឋ […]

រដ្ឋចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅខេត្តកំពង់ស្ពឺ

រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ បានសម្រេចចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាម អនុក្រិត្យលេខ ៦០អនក្របក ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ សាកលវិទ្យាល័យឌីជីថលកម្ពុជាមួយនេះ ត្រូវបានសរសេរជាអក្សរកាត់ថា ស.ឌ.ក និងជាភាសាអង់គ្លេសថា Digital University of Cambodia សរសេរជាអក្សរកាត់ថា DUC។ គួរបញ្ជាក់ថា ស.ឌ.ក គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុងគងពិសី ខេត្តកំពង់ស្ពឺ និងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ស.ឌ.ក នឹងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលក្នុងនោះមានមហាវិទ្យាល័យចំនួន៥ទៀតដូចខាងក្រោម៖ ១_មហាវិទ្យាល័យឧស្សាហកម្មឌីជីថល ២_មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តនយោបាយ ៣_មហាវិទ្យាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ៤_មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ៥_មហាវិទ្យាល័យភាសាអង់គ្លេស - Video Advertisement -

សម្តេចបវ៖ គម្រោងអភិវឌ្ឍទេសចរណ៍ខ្នាតតូច ទទួលបានអាជ្ញាបណ្ណ៦ខែហើយមិនអនុវត្ត ត្រូវដកយកវិញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំឱ្យពិនិត្យលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចដែលមិនអនុវត្តគម្រោង​រយៈពេល ០៦ខែក្រោយទទួលបានអាជ្ញាបណ្ណ គឺត្រូវដកយកអាជ្ញាបណ្ណមកវិញ។ នេះបើតាមការថ្លែងរបស់សម្តេច ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ សម្តេច បានថ្លែងបន្ថែមថា ការស្នើឱ្យពិនិត្យនេះ គឺដើម្បីធានាថាម្ចាស់គម្រោងអនុវត្តត្រឹមត្រូវតាមគោលការណ៍ដែលបា​នកំណត់ ក្នុងនោះម្ចាស់គម្រោងដែលធ្វើសកម្មភាពខុសគោលការណ៍ ក៏ត្រូវបានដកហូតអាជ្ញាបណ្ណមកវិញផងដែរ​។ ជាមួយគ្នានេះដែរ វិធានការនេះ គឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ ទាក់ទាញភ្ញៀវទេសចរ និងដើម្បីធានាការពារធនធានធម្មជាតិ។ ថ្មីៗនេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងពិនិត្យលើគម្រោងវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Coastal City Development Group Co., LTD។​​ (អានបន្ថែម)​ - Video Advertisement -

រដ្ឋប្រកាសឱ្យប្រយ័ត្នការទិញដីឡូតិ៍របស់គម្រោងទាំាង៤នេះ ព្រោះគ្មានអាជ្ញាបណ្ណត្រឹមត្រូវទេ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការលក់ទិញ ឬជួល គម្រោងដីឡូតិ៍របស់ចំនួន៤ នៅខេត្តព្រៃវែង និងកណ្តាល ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹងរបស់និយ័តករ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដែលមិនបានស្នើសុំអាជ្ញាបណ្ណពី ន.អ.ប រួមមាន៖ ១. ក្រុមហ៊ុន ស្កាយ ហ្កាឡាក់ស៊ី អ៊ិនវេសម៉ិន ឯ.ក គម្រោង “គម្រោងដីឡូតិ៍ ហ្កាឡាក់ស៊ី” ស្ថិតនៅភូមិព្រៃខ្លា២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ២. គម្រោង “ដីឡូតិ៍ ទីក្រុងមាស” ស្ថិតនៅភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ៣. ក្រុមហ៊ុន ធីឌី អចលនទ្រព្យ សៀមរាបអង្គរ ឯ.ក គម្រោង “ដីឡូតិ៍ ក្រុងតាខ្មៅ” ​ស្ថិតនៅក្នុងភូមិឆ្មារពួន ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ៤. គម្រោង “ដីឡូតិ៍ សំបូរមាស” ស្ថិតនៅឃុំសំបូរមាស […]