ពហុកីឡដ្ឋានស្ដង់ដាអន្តរជាតិថ្មីមួយតម្លៃខ្ទង់លានដុល្លារនឹងបង្ហាញខ្លួននៅខេត្តពោធិ៍សាត់

គម្រោងសាងសង់មជ្ឈមណ្ឌលពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន ឬ Samdach Hun Sen Sport Center ដែលមានតម្លៃខ្ទង់លានដុល្លារ នឹងបើកការដ្ឋានសាងសង់ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០២២ នេះ។

យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ មជ្ឈមណ្ឌលពហុកីឡដ្ឋាននេះ នឹងត្រូវសាងសង់នៅលើផ្ទៃដីប្រមាណ ២៥ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

គម្រោងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡានៅកម្ពុជា និងបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់ខេត្ត។

គម្រោងនេះត្រូវបានប្រកាសដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ។

ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា ក្រុមការងារ បានឈូសឆាយ ចាក់ដីរួចរាល់ និងបន្តធ្វើរបងឱ្យបានឆាប់បំផុត មុននឹងឈានដល់ការសាងសង់។

ពហុកីឡាដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្ត ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]