NagaCorp បន្តកាត់ប្រាក់ខែ និងបញ្ឈប់បុគ្គលិក ទោះមិនទាន់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្ដី

ប្រតិបត្តិករកាស៊ីណូខ្នាតយក្សណាហ្គាវើល NagaCorp បានបញ្ជាក់ថា យុទ្ធនាការបញ្ឈប់ការងារបុគ្គលិក និងការកាត់បន្ថយប្រាក់ខែ បាននឹងកំពុងបន្តធ្វើឡើង ដោយអះអាងថានេះគឺជាវិធានការបង្កាទុកជាមុន ទោះក្រុមហ៊ុននៅមិនទាន់មានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរក្ដី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ NagaCrop ចេញផ្សាយកាលពីម្សិលមិញនេះ។

សេចក្ដីប្រកាសបន្តថា ការកាត់ប្រាក់ខែ និងបញ្ឍប់បុគ្គលិកនេះ ជាការឆ្លើយតបនឹងវិបត្តិកូវីដ ខណៈកាស៊ីណូក៏ត្រូវបានបិទតាំងពីដើមខែមីនា មកម្ល៉េះ។

«យ៉ាងណាក្ដី ដើម្បីកាត់បន្ថយផលប៉ះពាល់សម្រាប់បុគ្គលិក ក្រុមហ៊ុននឹងផ្តល់ប្រាក់ឈ្នួល និងសំណងផ្លូវចិត្តបន្ថែមដល់ពួកគេ នៅក្នុងអត្រាលើសពីអ្វីដែលច្បាប់បានកំណត់» ។

ក្រុមហ៊ុនជឿថាការធ្វើបែបនេះគឺចាំបាច់បំផុត ព្រោះក្រុមហ៊ុនត្រូវតែបត់បែនតាមស្ថានការណ៍ ដើម្បីរក្សាលំនឹងហិរញ្ញវត្ថុ និងការអភិវឌ្ឍរយៈពេលវែង។

យ៉ាងណាក្ដី NagaCorp មិនបានបង្ហាញពីចំនួនបុគ្គលិកដែលត្រូវបានបញ្ឈប់នោះទេ ប៉ុន្តែបញ្ជាក់ថាគិតត្រឹមថ្ងៃចេញសេចក្ដីប្រកាស បុគ្គលិកភាគច្រើនបានចុះកិច្ចព្រមព្រៀងឈប់ការងារហើយ ខណៈនៅមានករណីខ្លះទៀតកំពុងស្ថិតក្នុងការចរចា។

គួរបញ្ជាក់ផងដែរថា ទោះកាស៊ីណូបិទទ្វារមួយរយៈពិតមែន ប៉ុន្តែក៏នៅមានប្រាក់ចំណេញ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០២០ របស់ NagaCrop មានប្រមាណ ១០២,៣ លានដុល្លារ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០១៩។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]