NagaCorp កំពុងប្ដូរផែនការថ្មី ដើម្បីសាងសង់រីសតនៅសៀមរាបឱ្យបាន ទោះក្រសួងទើបសម្រេចមិនអនុញ្ញាត

ឆ្លើយតបទៅនឹងសេចក្ដីសម្រេចមិនអនុញ្ញាតឱ្យសាងសង់គម្រោងរីសតតម្លៃ ៣៥០ លានដុល្លារ នៅខេត្តសៀមរាម លោក Tim McNally ប្រធានក្រុមហ៊ុន NagaCorp បានឱ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សាផ្លាស់ប្ដូរផែនការថ្មី ក្នុងគោលបំណងធ្វើយ៉ាងឱ្យគម្រោងរីសតនៅសៀមរាបនេះ ក្លាយជាការពិតឱ្យបាន។ នេះបើយោងតាមសារព័ត៌មាន GGR Asia កាលពីថ្ងៃទី ២៦ មីនា។

ការច្រានចោលត្រូវបានធ្វើឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ២៣ ខែមីនា កន្លងមកនេះ ដោយក្រសួងបញ្ជាក់ថា គម្រោងអាចជះឥទ្ធិពលអវិជ្ជមានដល់ឧទ្យានអង្គរ ដូច្នេះវាមិនអាចអនុវត្តបាននៅក្នុងបរិបទនេះទេ។ (អានបន្ថែម)

សេចក្ដីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានការប្រជុំជាច្រើនសារជាមួយប្រជុំគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) រួមផ្សំជាមួយនឹងការព្រួយបារម្ភរបស់យូណេស្កូ។ (អានបន្ថែម)

ជាការឆ្លើយតប លោក McNally បានប្រាប់សារព័ត៌មាន GGRAsia ថា ក្រុមហ៊ុនទទួលយករាល់កង្វល់ និងបញ្ហាទាំងអស់ពីគ្រប់ភាគី ហើយក៏បាន និងកំពុងរៀបចំផែនការថ្មីមួយ។

លោកមានប្រសាសន៍ថា៖ «ផែនការថ្មីៗនេះ នឹងគិតគូរក៏ដូចជាគោរពដល់ទីតាំងអច្ឆរិយៈប្រវត្តិសាស្រ្តអង្គរខ្លាំងបំផុត ហើយក្រុមហ៊ុននឹងបន្តបើកចំហរទទួលយករាល់មតិយោបល់ និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជា»។

យ៉ាងណាក្ដី លោកបញ្ជាក់ថា ក្រុមហ៊ុនមិនទាន់កំណត់ពេលវេលាថានឹងការសិក្សាចប់នៅពេលណាទេ ប៉ុន្ដែលោកអាចធានាថានឹងព្យាយាមធ្វើឱ្យគម្រោងនេះធ្វើទៅរួច ដើម្បីជួយជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ឈប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សំខាន់ៗនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយ នយោបាយដកថយនេះ បានបន្សល់ទុកចន្លោះប្រហោងឥទ្ធិពលផ្នែកភូមិសាស្ត្រនយោបាយ ដែលនឹង ក្លាយឪកាសដ៏ល្អសម្រាប់ប្រទេសចិនចូលមកបំពេញជំនួស។ ជំនួយបរទេសជិត ៦៨ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក ធ្លាប់បានជួយបន្តពីឆ្នាំ ២០២៣ ដល់ប្រទេសនៃអនុតំបន់ទន្លេមេគង្គក្នុងមាន ប្រទេសកម្ពុជាផង ឥឡូវនេះត្រូវបានកាត់ផ្តាច់ ហើយការសម្រេចចិត្តនេះ បានប៉ះពាល់ ដល់មនុស្សរាប់ លាននាក់ដែលកំពុងពឹងផ្អែកលើកម្មវិធីទាំងនេះ យោងតាមសារៈព័ត៌មាន scmp.com រាយការណ៍កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥។ ការសម្រេចចិត្តនេះ ផ្តើមចេញពីគោលនយោបាយ “អាមេរិកមុនគេ America First” របស់លោក ដូណាល់ ត្រាំ និងគម្រោងមូលនិធិមត៌ក ២០២៥ ( Heritage Foundation’s 2025) បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមមហាជន និងអ្នកជំនាញក្នុងតំបន់ ដោយក្រុមអ្នកស្រាវជ្រាវ បានព្រមានអំពីផលវិបាកសេដ្ឋកិច្ច និងនយោបាយរយៈពេលវែង។ យោងតាមលោក Grace Stanhope សហការីស្រាវជ្រាវរបស់វិទ្យាស្ថាន […]

ជប៉ុនវិនិយោគជាង $២០ម៉ឺន សង់កំពង់ផែនៅកោះរ៉ុង និងតម្លើងម៉ាស៊ីនផលិតឧបករណ៍សិប្បនិម្មិតនៅភ្នំពេញ

រដ្ឋាភិបាលជប៉ុនបានអនុម័តថវិកាជំនួយចំនួន ២០៤.៧២០ដុល្លារ ដើម្បីវិនិយោគលើគម្រោងសំខាន់ៗចំនួនពីរ ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងការកែលម្អសេវាសុខភាពនៅកម្ពុជា។ ការផ្តល់មូលនិធិនេះត្រូវបានរៀបចំជាផ្លូវការនៅក្នុងកិច្ចព្រមព្រៀងផ្តល់ជំនួយដែលបានចុះហត្ថលេខានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយនឹងតំណាងមកពីស្ថាប័នទទួល។ ថវិកា​មួយ​ផ្នែក​ដែល​មាន​ចំនួន ៦៣.៤៧០ដុល្លារ ​នឹង​ត្រូវ​បែងចែក​សម្រាប់​តម្លើងម៉ាស៊ីនដ៏សំខាន់មួយនៅ​រោងចក្រ​ផលិត​ឧបករណ៍​សិប្បនិម្មិត​​នៅ​រាជធានី​ភ្នំពេញ។ គ្រឿងបរិក្ខារដ៏ទំនើបបំផុតនេះ នឹងមកជំនួសឱ្យម៉ូដែលចាស់ដែលមានមុខងារទាប និងប្រើពេលវេលាផលិតយូរ។ ជំនួយសប្បុរសមួយនេះមានគោលបំណងធ្វើឱ្យដំណើរការផលិតកាន់តែមានភាពប្រសើរឡើង និងលឿនរហ័សជាងមុន ដើម្បីផ្គត់ផ្គង់ដល់តម្រូវដ៏ចាំបាច់ក្នុងវិស័យសុខាភិបាល។ បន្ថែមពីលើគំនិតផ្តួចផ្តើមផ្នែកសុខភាព ថវិកាដែលនៅសេសសល់នឹងគាំទ្រដល់ការសាងសង់កំពង់ផែថ្មីមួយនៅឃុំកោះរ៉ុង ស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ រដ្ឋបាលក្រុងកោះរ៉ុង នឹងទទួលបានថវិកាចំនួន ១៤១.២៥០ដុល្លារ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នេះ ដែលនឹងបម្រើដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ៣.០០០នាក់។ កំពង់ផែថ្មីនេះត្រូវបានគេរំពឹងថានឹងសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជាងមុនរវាងកោះរ៉ុង និងដីគោក ក៏ដូចជាពង្រឹងការដឹកជញ្ជូនទំនិញ និងជំរុញប្រតិបត្តិការសន្តិសុខរបស់កងទ័ពជើងទឹកក្នុងពេលមានអាសន្នផងដែរ។ គួររំលឹកថា ជំនួយនេះស្ថិតនៅក្រោមគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុនសម្រាប់គម្រោងសន្តិសុខមនុស្សខ្នាតតូច (Kusanone) ដែលបានដំណើរការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះ។ ប៉ុន្មានឆ្នាំមកនេះ ប្រទេសជប៉ុនបានបរិច្ចាគជាង ៧០លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលតាមរយៈគំនិតផ្តួចផ្តើមខាងលើនេះ។ ជំនួយដ៏សប្បុរសនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងភាពជាដៃគូដែលកំពុងបន្តរវាងប្រទេសជប៉ុន និងកម្ពុជា ដោយបង្ហាញពីសារៈសំខាន់នៃការវិនិយោគទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការអភិវឌ្ឍន៍សហគមន៍។ - Video Advertisement […]

ក្រុមហ៊ុនហ្វីលីពីន EAG ចង់វិនិយោគបង្កើតសួនឧស្សាហកម្មនៅកម្ពុជា

ក្រុមហ៊ុន Excellent Associates Group Limited (EAG) មានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានបង្ហាញពីចេតនាចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបង្កើតសួនឧស្សាហកម្ម។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ក​រដ្ឋមន្ត្រី និងលោក Dai Jianlaing ប្រធានក្រុមហ៊ុន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនោះ លោកប្រធាន Dai បានបង្ហាញនូវចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍន៍នេះថាមិនត្រឹមតែបង្កើតសួនឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ពង្រីកគម្រោងកសិឧស្សាហកម្មនៅកម្ពុជាផងដែរ។ ក្នុងន័យនេះ លោកប្រធាន Dai ចង់បញ្ជាក់ថា ការវិនិយោគនេះ នឹងផ្តោតបន្ថែមលើការកែច្នៃ និងនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗ រួមមានហុងកុង ចិន និងទីផ្សារដទៃទៀតនាពេលអនាគត។ គួរបញ្ជាក់ថា ចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងចំពេលដែលកេរ្តិ៍ឈ្មោះរបស់អង្ករកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់ដែលមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់ល្អក្នុងការវាយតម្លៃគុណភាពក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ឆ្លើយតបជាវិជ្ជមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគាំទ្រចំពោះចេតនាវិនិយោគរបស់ក្រុមហ៊ុន EAG ដោយសង្កត់ធ្ងន់ថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងការលើកទឹកចិត្តផ្សេងៗ ដែលរៀបចំឡើងដើម្បីសម្រួលដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សំដៅទាក់ទាញការវិនិយោគពីបរទេស។ ពាក់ព័ន្ធនឹង​វិស័យកសិ-ឧស្សាហកម្ម លោកនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន EAG និងអ្នកវិនិយោគសក្តានុពលផ្សេងទៀត ឱ្យពិចារណាចូលរួមចំណែកក្នុងវិស័យកសិឧស្សាហកម្ម […]

ក្រុមហ៊ុនចំនួន២ បង្ហាញចេតនាចង់វិនិយោគលើវិស័យកសិឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់រម្មណ៍មួយក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Mountain Hazelnuts និង Kamya បានបង្ហាញពីចេតនារបស់ពួកគេក្នុងការវិនិយោគលើវិស័យកសិ-ឧស្សាហកម្មស្វាយចន្ទីដែលកំពុងរីកចម្រើនរបស់ប្រទេសនេះ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពល។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈ​កម្មា​ធិការវិនិយោគកម្ពុជា ជាមួយលោក Daniel Spitzer ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Mountain Hazelnuts និងលោក Andreas Groetschel អគ្គនាយកក្រុមហ៊ុន Kamya កាលថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០២៥។ តំណាងក្រុមហ៊ុនទាំង២ អះអាងថា ជំនួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺក្នុងគោលបំណងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេសឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ស្របពេលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងមានគំនិតផ្ដួចផ្ដើម ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។ ឯកឧត្តម ក៏បានបង្ហាញពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ លោកបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃ ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាសមិទ្ធិលទ្ធភាពនៃការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ គួរបញ្ជាក់ដែរថា […]

ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាប្រមូលពន្ធគយបានជាង ២ពាន់លានដុល្លារ កើនជាង ១៣%

ក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា បានប្រមូលចំណូលពន្ធ និងអាករចំនួន ១០.៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២.៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ បើគិតជាសមាសភាគចំណូលតាម​ប្រភេទពន្ធនិង​អាករធៀបនឹងចំណូលសរុប អាករលើ​តម្លៃ​បន្ថែមមានប្រមាណ ៤១​,៣%, អាករពិសេសមានប្រមាណ ៣២,១%, ពន្ធគយមានប្រមាណ ១៨%, អាករ​បន្ថែម​លើ​ផលិតផល​ប្រេងកាត​​មានប្រមាណ ៤,៤% និងអាករ​នាំចេញនិង​កម្រៃផ្សេងៗមានប្រមាណ ៤,២%។ ចំពោះសមាសភាគនៃចំណូល​តាម​​ក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧%, យានយន្តនិងគ្រឿងចក្រមានប្រមា​ណ​ ៣១,១%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៦,៩%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,​៣%។ ទន្ទឹមនឹងនេះ ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៨.៥៤៥,៤ លានដុល្លារ កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីន​បម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះ​ផ្សេងទៀត។ ដោយឡែក ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២៦.៤៧២,៨លានដុល្លារ […]

ចិន និងជប៉ុន សម្រេចជួយកម្ពុជាជិត ៦លានដុល្លារ ដើម្បីបន្តអនុវត្តការងារបោសសម្អាតមីន

នៅក្នុងវិធានការដ៏សំខាន់មួយ ដើម្បីបង្កើនសុវត្ថិភាព និងលើកកម្ពស់ការអភិវឌ្ឍន៍ រដ្ឋចិន និងជប៉ុនបានផ្តល់ជំនួយជិត ៦លានដុល្លារ ដើម្បីគាំទ្រដល់ប្រតិបត្តិការបោសសម្អាតមីនដែលកំពុងបន្តនៅក្នុងប្រទេសកម្ពុជា។ ថវិកានេះនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងសេវាសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដោយផ្តោតលើខេត្តចំនួនប្រាំបីដែលកំពុងរងផលប៉ះពាល់ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ បើតាមការបញ្ជាក់របស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានឱ្យដឹងថា រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងចំនួន ៤.៤០០.០០០ដុល្លារ ដើម្បីគាំទ្រដល់អង្គភាព CMAC ​ក្នុងការងារបោសសម្អាតមីន​នៃ “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Projection) សម្រាប់រយៈពេល ១២ខែ​ (០១​ មីនា​ ២០២៥-២៨ កុម្ភៈ​ ២០២៦​)​ ដោយការងារនេះនឹងត្រូវអនុវត្តក្នុងខេត្តចំនួន៧ រួមមាន៖ ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ​ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង​។ គម្រោងជំនួយនេះ គាំទ្រដោយអ្នកជំនាញបច្ចេកទេសជាង ៤០០នាក់ របស់អង្គភាព CMAC និងអនុវត្តសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ […]