​រយៈពេល​៣ខែ​ ដើម​ឆ្នាំ​២០២៣ ណាហ្គាវើលដ៍ ​រក​ចំណេញ​បានជាង​ ១១៧លាន​ដុល្លារ

ក្រុម​ហ៊ុន​ល្បែងដ៏ធំ នៅ​កម្ពុជា ​ណាហ្គាវើលដ៍​ ​ទទួល​បាន​ប្រាក់​ចំណេញ​ជាង​ ១១៧​លាន​ដុល្លារ​ ​កើន​ឡើង​ចំនួន​ ៦.៨% ​ធៀប​ទៅនឹង​រយៈ​ពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំមុន។​

​តាម​របាយការណ៍​ប្រចាំ​ត្រីមាស​របស់​ក្រុមហ៊ុន ​NagaCorp​ ដែល​មាន​ក្រុមហ៊ុនមេរបស់ណាហ្គាវើលដ៍ មានមូលដ្ឋាន​នៅទីក្រុង​ហុងកុង​ ដកស្រង់ដោយ​សារព័ត៌មាន​អនឡាញ ​Inside​ Asian ​Gaming​ កាលពីថ្ងៃទី៣ ខែមេសា បង្ហាញថា​ ប្រាក់ចំណេញ ១១៧លានដុល្លារ ជាប្រាក់ចំណេញប្រចាំត្រីមាសខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២០ ពោលចាប់ពីមានវិបត្តិកូវីដ-១៩មក​។

ក្រុមហ៊ុនល្បែងនេះ បានលើកឡើងថា ការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរ​បរទេស ជាពិសេសទេសចរចិនចូលមកកម្ពុជា គឺជាកត្តាសំខាន់ ដែលនាំឲ្យប្រាក់ចំណូលរបស់ខ្លួនមានការកើនឡើង ដោយរំពឹងថានឹងកាន់តែកើនឡើងបន្ថែមទៀតនៅឆ្នាំបន្ទាប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ចរាចរណ៍​កុងតឺន័រនៅកំពង់​ផែ​ព្រះសីហនុ កើនដល់កម្រិតខ្ពស់បំផុតគឺ ១លាន TEUs

នេះជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់ប្រទេសកម្ពុជា ខណៈដែល ចំនួនចរាចរណ៍​កុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន ដែលនេះជាការបញ្ជាក់ពីសារៈសំខាន់នៃការរីកលូតលាស់របស់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់។ បើតាមរបាយការណ៍របស់កំពង់ផែបានបង្ហាញថា នៅក្នុងឆ្នាំនេះមានចរាចរណ៍កុងតឺន័រកើនឡើងដល់ ១.០០០.០០០ TEUs (ឯកតាសមមូលម្ភៃហ្វីត) ពោលគឺកើនឡើង ២៩% ធៀបនឹងឆ្នាំមុន។ កំណត់ត្រាដ៏ខ្ពស់នេះត្រូវបានប្រកាសនៅលើគេហទំព័រផ្លូវការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤។ ការកើនឡើងយ៉ាងខ្លាំងនៃចរាចរណ៍កុងតឺន័រនេះបានបង្ហាញពីតួនាទីសំខាន់របស់កំពង់ផែក្នុងការសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ និងជាសញ្ញាបង្ហាញពីសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំនៅទូទាំងប្រទេស។ ក្នុងនាមជាកំពង់ផែទឹកជ្រៅដ៏សំខាន់មួយរបស់កម្ពុជា ខេត្តព្រះសីហនុ គឺជាចំណុចសំខាន់ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសជាតិ និងទាក់ទាញការវិនិយោគ។ ជាមួយគ្នានេះដែរ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានលើកឡើងពីកំណើន ដ៏មានសារៈសំខាន់នេះក្នុងការពង្រឹងសមត្ថភាពអាជីវកម្ម និងបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា “កំណើនរបស់យើងបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ប្រទេសកម្ពុជាក្នុងនាមជាអ្នកប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក”។ យ៉ាងណាក៏ដោយ នៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារពិភពលោក កំពង់ផែក្រុងព្រះសីហនុនឹងដើរតួយ៉ាងសំខាន់បន្ថែមទៀតនៅក្នុងអនាគតសេដ្ឋកិច្ចរបស់ប្រទេស។ - Video Advertisement -

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥.៥% ក្នុងឆ្នាំ២០២៥-២០២៦

ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងឈានដល់ ៥,៥% ក្នុងឆ្នាំ២០២៥ និង ២០២៦ បន្ទាប់ពីការព្យាករណ៍កំណើន ៥,៣% សម្រាប់ឆ្នាំ ២០២៤ និង ៥% សម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ fibre2fashion នៅថ្ងៃទី២១ ខែធ្នូ ឆ្នំា២០២៤។ កំណើននេះត្រូវបានជំរុញយ៉ាងខ្លាំងដោយការកើនឡើងនៃការនាំចេញផ្នែកផលិតកម្ម ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង ដែលទាំងអស់នេះត្រូវបានជំរុញឡើងដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ ទោះបីជាមានភាពមិនប្រាកដប្រជាជាសកលក៏ដោយ ការស្ទុះងើបឡើងវិញនេះបានគូសបញ្ជាក់អំពីសមត្ថភាពរបស់កម្ពុជាក្នុងការបង្កើននូវវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា ផលិតកម្មកសិកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗមួយចំនួនទៀត ដែលគេរំពឹងថានឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពធន់នៃសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ ធនាគារពិភពលោកក៏បានសង្កត់ធ្ងន់លើហានិភ័យខាងក្រៅ ជាពិសេសផលប៉ះពាល់នៃតម្រូវការសកលដែលកាន់តែខ្សោយ និងការធ្លាក់ចុះនៅក្នុងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ដើម្បីរក្សាសន្ទុះកំណើននេះ ធនាគារពិភពលោកគូសបញ្ជាក់អំពីសារៈសំខាន់នៃវិធានការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយភាពងាយរងគ្រោះ និងរក្សាស្ថិរភាពសេដ្ឋកិច្ច។ - Video Advertisement -

មិនដល់១ឆ្នាំផង កម្ពុជាមានក្រុមហ៊ុនថ្មីមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាង ៩៥០០ក្រុមហ៊ុន

រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានធ្វើការចុះបញ្ជីពាណិជ្ជកម្មជូនក្រុមហ៊ុនថ្មីបានចំនួន ៩៥៣០ក្រុមហ៊ុន/សហគ្រាស ថយចុះចំនួន ១៧,១៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤។ ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុនមូលធនមានចំនួន ៤.៧២៥ កើនឡើង ៨% ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះ ១៦,៩២% សហគ្រាសឯកបុគ្គលចំនួន ៤៧៥០ ថយចុះ ៣២,២៧% និងក្រុមហ៊ុនសហកម្មសិទ្ធិចំនួន ១។ ដោយឡែក ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤នេះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានសម្រេចលុបឈ្មោះក្រុមហ៊ុន/សហគ្រាសចេញពីបញ្ជីពាណិជ្ជកម្មមានចំនួន ១.២៨៤ ផងដែរ កើនឡើង ៣២,៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំពោះការស្នើសុំបម្រុងទុកនាមករណ៍របស់ក្រុមហ៊ុនមូលធនក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៦.៥៣២ក្រុមហ៊ុន កើនឡើង ១០,៣៩% ខណៈដែលសហគ្រាសបុគ្គលដែលបានស្នើសុំនាមករណ៍បម្រុងទុក​មានចំនួន ៥.៣២១ ថយចុះ ៣៣,០២%។ - Video Advertisement -

កម្ពុជាសំឡឹងឃើញសក្កានុពលពង្រីកទីផ្សាររមណីយដ្ឋានចម្រុះសេវា ខណៈបច្ចុប្បន្នមានកាស៊ីណូចំនួន ៨៧កន្លែង

ប្រទេសកម្ពុជា កំពុងជំរុញផែនការពង្រីកឧស្សាហកម្មកាស៊ីណូរបស់ខ្លួន តាមរយៈការអភិវឌ្ឍរមណីយដ្ឋានចម្រុះសេវា លំដាប់ពិភពលោក (integrated resorts, IRs) និងការអនុវត្តគោលនយោបាយពន្ធដ៏ទាក់ទាញដើម្បីទាក់ទាញវិនិយោគិន នេះបើយោងតាម លោក ឃឹម ឧត្តម នាយករងផ្នែកអាជ្ញាបណ្ណនៅគណៈកម្មការគ្រប់គ្រងការលេងល្បែងពាណិជ្ជកម្ម (CGMC) នៃប្រទេសកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយសារៈព័ត៌មាន GGRAsia នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ពន្ធលើប្រាក់ចំណូលសរុបបានមកពីវិស័យល្បែងហ្គេម (GGR) របស់ប្រទេស ប្រមូលបានប្រមូល ៧% សម្រាប់ទីផ្សារល្បែងធំ និង ៤% សម្រាប់ហ្គេមប្រភេទវីអាយភី VIP។ ចំពោះវិស័យនេះ អត្រាពន្ធរបស់កម្ពុជា មានកម្រិតទាបជាងប្រទេសជិតខាង ដូចជានៅ ម៉ាកាវ (ពន្ធលើវិស័យល្បែងមានប្រមាណ ៤០%) និង នៅប្រទេសថៃអត្រាពន្ធ ១៧%។ កម្រិតដ៏ទាបជាងគេនះ  អាចប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទាក់ទាញសម្រាប់អ្នកវិនិយោគលើវិស័យកាស៊ីណូ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានកាស៊ីណូចំនួន ៨៧កន្លែង ដែលមានទីតាំងជាចម្បងនៅតាមទីប្រជុំជនជាប់ព្រំដែន ដូចជានៅបាវិត និងប៉ោយប៉ែត ដែលបម្រើដល់អតិថិជនទូទៅ ពិសេសថៃ។ អគារណាហ្គាវើលដ៍ក្នុងរាជធានីភ្នំពេញ ដំណើរការដោយក្រុមហ៊ុនណាហ្គាខបអិលធីឌី […]

កម្ពុជាបើកដំណើរការថ្នាលឌីជីថលថ្មី ដើម្បីជំរុញដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលដៅចម្បងចំនួន០២ ដើម្បលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ជាមួយនឹងការប្រកាសនេះ សម្តេចបវរធិបតី បានប្រកាសឱ្យដឹងបន្ថែមថា គោលដៅសំខាន់ ០២ នៃថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​គឺ៖ ទី១.ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល យល់ច្បាស់ថា លទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះ, អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។ ទី២.ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល ទើបបានអនុម័ត «អនុក្រឹត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅពេលថ្មីៗនេះ ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយ ដែលក្រសួង ស្ថាប័ន អាចទទួលយកបាន សម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល […]

អ្នកជំនាញបង្ហាញការព្រួយបារម្ភ ខណៈបំណុលទិញផ្ទះក្នុងបុរីនៅកម្ពុជាកើនដល់ប្រមាណ $១ពាន់លាន

ក្នុងកិច្ចពិភាក្សាតុមូលមួយ ក្រោមចំណងជើងថា “ស្ថានភាពបំណុលនៅកម្ពុជា” លោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានលើកឡើងថា បច្ចុប្បន្នអ្នកទិញផ្ទះបង់រំលស់ជាមួយបុរីដែលមានអាជ្ញាបណ្ណពីនិយ័តករ និងអាជីវកម្មអចលនវត្ថុ មានប្រមាណ ៨០០ ទៅ ៩០០លានដុល្លារ ឬប្រហែល ១ពាន់លានដុល្លារ។ តួលេខដ៏ធំសម្បើមនេះ បានបង្ហាញពីបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់របស់អ្នកទិញផ្ទះនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ នាឱកាសនោះដែរ លោកអគ្គនាយកបានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍបុរីចំនួន ៨៣ មានបំណុលជាមួយធនាគារក្នុងនាមជានីតិបុគ្គលមានប្រមាណ ១៥០០លានដុល្លារ, និងអ្នកដែលបានខ្ចីធនាគារស្ថិតក្នុងកម្រិតរូបវ័ន្តបុគ្គល មានប្រមាណ ៥០០លានដុល្លារ សរុបទៅមានប្រមាណ ២ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋាន ហើយម្ខាងទៀត​ជាកម្ចី​សម្រាប់អ្នកបង់រំលោះជាមួយអ្នកអភិវឌ្ឍន៍មានខ្ទង់ ១ពាន់លានដុល្លារ។ ស្ថានភាពនេះបានបញ្ជាក់ពីភាពតានតឹងផ្នែកហិរញ្ញវត្ថុទាំងម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍។ ជាមួយគ្នានេះដែរលោក វណ្ណៈ ក៏បានលើកឡើងពីទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជាថា បំណុលសរុបក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនលើសពី ១៨ពាន់លានដុល្លារ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។ ទាក់ទិននឹងបញ្ហាបំណុលនេះដែរ លោក គង់ ឆៃឡេង ជាស្ថាបនិក និងជានាយកក្រុមហ៊ុន HRTS CONSULTING ក៏បានបង្ហាញនូវតួលេខបំណុលដ៏គួរឱ្យភ្ញាក់ផ្អើលថា បច្ចុប្បន្នប្រជាជនកម្ពុជាមានប្រាក់កម្ចីផ្ទាល់ខ្លួនប្រមាណ ៥០ពាន់លានដុល្លារ រួមជាមួយកម្ចីអាជីវកម្មចំនួន […]