ធនាគារជាតិនៃកម្ពុជានឹងសាងសង់អគារការិយាល័យថ្មីតាមលំនាំប្រាសាទភ្នំ

កាលពីថ្មីៗនេះធនាគារជាតិនៃកម្ពុជាបានបង្ហាញពីគម្រោងក្នុងការសាងសង់អគារទីស្នាក់ការកណ្ដាលថ្មីមួយជំនួសអោយអគារចាស់នាពេលបច្ចុប្បន្ន ក្នុងពេលឆាប់ៗខាងមុខនេះ។

បើយោងតាមសេចក្តីប្រកាសនៅក្នុងទំព័រហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជាអគារថ្មីនេះនឹងសាងសង់តាមលំនាំរចនាសម្ព័ន្ធប្រាសាទភ្នំ។ ស្នាក់ការកណ្ដាលថ្មីនេះមិនត្រឹមតែជាការិយាល័យធ្វើការនោះទេប៉ុន្តែអគារនេះជានិមត្តរូបដែលបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក៏ដូចជាបង្ហាញពីភាពរឹងមាំ ភាពទំនើប និងការរីកចម្រើនឥតឈប់ឈរក្នុងវិស័យធនាគារនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ។

គួរបញ្ជាក់ផងដែរថា អគារទីស្នាក់ការកណ្ដាលបច្ចុប្បន្នរបស់ធនាគារជាតិនៃកម្ពុជាមានទីតាំងនៅតាមបណ្តោយមហាវិថីនរោត្តមដែលចាប់តាំងពីឆ្នាំ ១៩៥៤ មកទីស្នាក់ការកណ្ដាលនេះត្រូវបានកែលម្អឡើងវិញជាបន្តបន្ទាប់។

ទោះជាយ៉ាងណាក៏ដោយធនាគារជាតិនៃកម្ពុជាពុំទាន់បានចេញសេចក្តីលម្អិតអំពីគម្រោងនេះទេ ថានឹងប្រើថវិកាប៉ុន្មាន ឬ នឹងបញ្ចប់សាងសង់នៅពេលណា។

ធនគារជាតិនាពេលបច្វុប្បន្ន

ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០០៣

ធនាគារជាតិនៃកម្ពុជាឆ្នាំ ១៩៩០

ធនាគារជាតិនៃកម្ពុជាឆ្នាំ ១៩៧៩

ធនាគារជាតិនៃកម្ពុជាឆ្នាំ ១៩៥៤

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រយៈពេល១ខែ កំពង់ផែស្វយ័តភ្នំពេញមានកុងតឺន័រឆ្លងកាត់ជាង ៤ម៉ឺនTEUs កើនជិត ៥០%

របាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញបានបង្ហាញថា ក្នុងខែមករាតែមួយ កំណើនចរាចរណ៍កុងតឺន័រ និងប្រតិបត្តិការជារួមមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយទទួលបានកុងតឺន័រឆ្លងកាត់ជាង ៤៤.៣៧៩TEUs (ម្ភៃហ្វីត) ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើងគួរឱ្យភ្ញាក់ផ្អើលជិត ៥០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ បើតាមលទ្ធផលក្នុងរបាយការណ៍ក្នុងខែមករា ឆ្នាំ២០២៥នេះ នៅកំពង់ផែស្វ័យតភ្នពេញ មានកុងតឺន័រឆ្លងកាត់ចំនួន ៤៤.៣៧៩TEUs កើនឡើង ៤៨,៣៩% ធៀបនឹងឆ្នាំ២០២៣។ ការកើនឡើងនេះបង្ហាញពីតួនាទីដ៏សំខាន់របស់កំពង់ផែក្នុងការសម្របសម្រួលពាណិជ្ជកម្ម និងពាណិជ្ជកម្មក្នុងតំបន់។ បើនិយាយពីទំនិញវិញ បរិមាណទំនិញ និងប្រេងឥន្ធនៈសរុបដែលដឹកជញ្ជូនតាមកំពង់ផែស្វយ័តភ្នំពេញបានឈានដល់ ៤៥៦.៤១៩ តោនក្នុងខែមករា ដែលបង្ហាញពីការកើនឡើងដ៏រឹងមាំ ៤៦.៧៣%។ រីឯចំនួនកប៉ាល់ដែលចូលចតនៅកំពង់ផែក៏កើនឡើងដែរ ដោយមានកប៉ាល់សរុបចំនួន ៣០៨ ត្រូវបានកត់ត្រា – កើនឡើង ៣៣,៣៣% ធៀបនឹងខែមករា ឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ចំនួនកប៉ាល់ដឹកអ្នកដំណើរបានថយចុះ ១៤% ដោយមានត្រឹមតែ ៤៣គ្រឿងចូលចតនៅកំពង់ផែ ខណៈដែលចរាចរណ៍អ្នកដំណើរសរុបមានការកើនឡើងតិចតួច ៤.៨៥% ស្មើនឹង ៤.៤៥៣នាក់។ គួររំលឹកថា រយៈពេល១ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម បានចំនួនសរុប ៤១.៥៨៨.១៧២ដុល្លារអាម៉េរិក កើនជាង ២០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៣៤.៥៥៨.៥១១ […]

ម៉ាឡេស៊ី ចង់វិនិយោគផលិតទឹកដោះគោស្រស់នៅកម្ពុជា និងនាំយកត្រីពីកម្ពុជាចូលទីផ្សាររបស់ខ្លួន

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ម៉ាឡេស៊ីបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើការផលិតទឹកដោះគោស្រស់នៅកម្ពុជា។ ការប្រកាសនេះធ្វើឡើងក្នុងកិច្ចប្រជុំសំខាន់មួយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា និងឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី។ រដ្ឋមន្ត្រីម៉ាឡេស៊ីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការដោះស្រាយតម្រូវការទីផ្សារក្នុងស្រុករបស់ខ្លួន ដោយបញ្ជាក់ពីការកើនឡើងនៃតម្រូវការទឹកដោះគោស្រស់។ លើសពីនេះ លោកបានបង្ហើបថា ម៉ាឡេស៊ីមានបំណងនាំចូលអង្ករ និងត្រីរស់ ពីកម្ពុជា ក្នុងគោលបំណងកាត់បន្ថយការខ្វះខាតការផ្គត់ផ្គង់នាពេលបច្ចុប្បន្ននៅក្នុងប្រទេសម៉ាឡេស៊ី។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងការសាទរចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ម៉ាឡេស៊ី ដោយបានគូសបញ្ជាក់ពីការរួមផ្សំវិស័យកសិកម្មដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ ឯកឧត្តម​បាន​ចង្អុល​បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ផលិត​អង្ករ និង​ត្រី​ដែល​មាន​គុណភាព​ខ្ពស់ ដែល​មិន​ត្រឹម​តែ​មាន​តម្លៃ​សមរម្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាចបំពេញ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន​ម៉ាឡេស៊ី​ផង​ដែរ។ ឯកឧត្តម​បាន​កត់​សម្គាល់​ថា៖ «អង្ករ​កម្ពុជា​មាន​ភាព​ល្បី​ល្បាញ​ចំពោះ​គុណភាព និង​រសជាតិ​ឆ្ងាញ់»។ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញពាណិជ្ជកម្មកសិកម្មរវាងប្រទេសរបស់ពួកគេ ដែលជាមធ្យោបាយមួយដើម្បីបង្កើនសន្តិសុខស្បៀង និងជួយដល់សេដ្ឋកិច្ចក្នុងស្រុក។ កិច្ចសហការនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមទៅវិញទៅមកដែលប្រទេសទាំងពីរកំពុងប្រឈម ដោយធានាថាកម្ពុជាអាចផ្តល់ផលិតផលរបស់ខ្លួន ខណៈដែលម៉ាឡេស៊ីកំពុងតម្រូវការស្បៀងអាហារផងដែរ។ នៅពេលដែលប្រទេសកម្ពុជា និងម៉ាឡេស៊ីឆ្ពោះទៅមុខជាមួយនឹងគំនិតផ្តួចផ្តើមដ៏មានសក្តានុពលទាំងនេះ ភាពជាដៃគូបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកំណើនកសិកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។ - Video Advertisement -

កម្ពុជា-ជប៉ុន សហការគ្នាបង្កើតកន្លែងកែច្នៃសំណល់សង្គ្រាមទៅជាវត្ថុអនុស្សាវរីយ៍

ស្ថិតក្នុងចលនានៃការបំផុសគំនិតក្នុងគោលបំណងប្រែក្លាយសំណល់សង្រ្គាមទៅជានិមិត្តសញ្ញានៃក្តីសង្ឃឹម កម្ពុជាបានចាប់ដៃជាមួយ ជប៉ុនដើម្បីបង្កើតកន្លែងកែច្នៃសំណល់សល់ពីសង្គ្រាមដែលជាការត្រួសត្រាយសម្រាប់សិប្បកម្មវត្ថុអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ គំនិតផ្តួចផ្ដើមនេះ ត្រូវបានធ្វើឡើងរវាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងជប៉ុន On The Road នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកស៊ីម៉ាក់ បានឱ្យដឹងថា អង្គភាពទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដ៏សំខាន់មួយដែលនឹងជួយសម្រួលដល់គម្រោងផ្ទេរបច្ចេកវិទ្យាដែលផ្តោតលើការកែច្នៃសំណល់ប្លាស្ទិក និងដែកពីគ្រាប់បែកសង្គ្រាម។ គម្រោងច្នៃប្រឌិតថ្មីនេះ មានគោលបំណងបំប្លែងអ្វីដែលធ្លាប់ជាប្រភពនៃការបំផ្លិចបំផ្លាញ ទៅជាការរំលឹកដឹងគុណដល់សុខសន្តិភាពវិញម្តង។ ក្រោមកិច្ចព្រមព្រៀងនេះ CMAC គ្រោងនឹងបង្កើតសិក្ខាសាលាឯកទេសមួយ ដើម្បីបង្ហាញពីសម្ភារៈកែច្នៃទាំងនេះឡើងវិញ។ ជាងនេះទៅទៀត សិប្បករកម្ពុជានឹងទទួលបានការបណ្តុះបណ្តាលដោយដៃពីវិចិត្រករជប៉ុនដែលមានបទពិសោធន៍ ពង្រឹងជំនាញរបស់ពួកគេ និងធានាបាននូវផលិតកម្មគុណភាពខ្ពស់។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែផ្តោតលើការបង្កើតវត្ថុអនុស្សាវរីយ៍ប្លែកៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃសិប្បកម្មក្នុងស្រុក និងនិរន្តរភាពផងដែរ។ គម្រោងនេះត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងទទួលបានអត្ថប្រយោជន៍ពីឱកាសការងារក្នុងការផលិត និងលក់វត្ថុអនុស្សាវរីយ៍ទាំងនេះ ជាពិសេសសម្រាប់ជនពិការ។ ផលិតផលសម្រេចនឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីសន្តិភាពតេជោក្នុងខេត្តសៀមរាប និងដាក់តាំងលក់នៅតាមទីផ្សារនានាទូទាំងប្រទេសជប៉ុន ដែលអាចឱ្យទស្សនិកជនកាន់តែពេញចិត្តចំពោះវត្ថុបុរាណដ៏មានអត្ថន័យទាំងនេះ ដែលជាស្ពានឆ្លងកាត់អតីតកាល និងបច្ចុប្បន្នកាល។ កិច្ចសហការនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈរជាសក្ខីភាពនៃអំណាចនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញការព្យាបាល និងការផ្សះផ្សា។ នៅពេលដែលប្រទេសកម្ពុជា និងជប៉ុនចាប់ផ្តើមដំណើរឆ្ពោះទៅរកភាពច្នៃប្រឌិតនេះ ពួកគេត្រួសត្រាយផ្លូវសម្រាប់អនាគត ដែលបន្ទុកអតីតកាលបានប្រែក្លាយទៅជានិមិត្តសញ្ញានៃសន្តិភាព និងភាពធន់។ - Video Advertisement -

រួសរាន់ឡើង…! សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ប្រ៉ូម៉ូសិន Month Of Love ជិតផុតកំណត់ហើយ

ដើម្បីជាចំណងដៃក្នុងខែនៃសេចក្តីស្រលាញ់ បុរី ប៉េង ហួត បានផ្តល់ជូននូវ​ឱកាសដ៏ចំណេញ គឺប្រ៉ូម៉ូសិន Month Of Love សម្រាប់អតិថិជនដែលមានបំណងទិញផ្ទះដ៏កក់ក្តៅសម្រាប់គ្រួសារ ឬក៏ចង់បង្កើតអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកក្នុងខែកុម្ភៈនេះ ពិតជាពិសេស និងចំណេញទ្វេដង។ សូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ដូចខាងក្រោម៖ –         ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់  ៣.០០០ដុល្លារ –         ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈRomantic  រយៈពេល ២យប់ ៣ថ្ងៃ –         ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣.០០០ដុល្លារ ​-         បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ –         ការប្រាក់ ០%រយៈពេលវែង ដូច្នេះសូមអតិថិជនទាំងអស់រួសរាន់ឡើង ព្រោះប្រ៉ូម៉ូសិន Month Of Love នៅសល់តែរយៈពេល ២ ថ្ងៃទៀតតែប៉ុណ្ណោះ។ នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី ប៉េង […]

រដ្ឋចេញវិធានការអនុវត្តស្តង់ដារប្រេងប្រភេទ(EURO 5)  ដើម្បកាត់បន្ថយការបំពុលខ្យល់នៅកម្ពុជា

នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីដោះស្រាយការបំពុលបរិយាកាស រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុវត្តស្តង់ដារឥន្ធនៈ EURO 5 ដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់គុណភាពខ្យល់ និងការពារសុខភាពសាធារណៈដោយគ្រប់គ្រងការបំភាយប្រេងឥន្ធនៈ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO 5) ចាប់ពីឆ្នាំ២០២៥។ បើតាមសេចក្តីជូនដំណឹង រាជរដ្ឋាភិបាល បានឯកភាព ២ចំណុច គឺ១- អនុវត្តស្តង់ដារប្រភេទ៥ សម្រាប់ប្រេងម៉ាស៊ូត ចាប់ពីពេលនេះតទៅ និង២-កំណត់រយៈពេលអន្តរកាល ៦ខែ ក្នុងការបញ្រ្ជាបប្រេងសាំងស្តង់ដារ EURO 5 ក្នុងទីផ្សារកម្ពុជា និង ឈានទៅជំនួសប្រភេទប្រេងសាំងស្តង់ដារ EURO 4 ទាំងស្រុងតែម្តង។ បន្ថែមពីនេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា ការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ គឺសំដៅដាក់ចេញវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ទៅលើការគ្រប់គ្រងប្រេងឥន្ធនៈដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ ដោយអនុវត្តស្តង់ដារកម្រិតស្ពាន់ធ័រ ដែលមានផ្ទុកក្នុងប្រេង ឥន្ធនៈប្រភេទ៥ (EURO V) ទាំងប្រភេទប្រេងសាំង និងប្រេងម៉ាស៊ូត។ គួរបញ្ជាក់ថា EURO […]

រដ្ឋសម្រុកបញ្ចប់ការងារសេសសល់ ដើម្បីឈានដល់បើកការដ្ឋានសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េឱ្យបានឆាប់

ថ្មីៗនេះ ក្រសួងសារធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ពន្លឿនសិក្សាលម្អិតបន្ថែមទៀតលើផ្នែកវិស្វកម្មគំនូសប្លង់បច្ចេកទេសពាក់ព័ន្ធបណ្តាញអគ្គីសនីជៀសវាងដាច់ខ្សែបណ្តាញចរន្តអគ្គិសនីជាយថាហេតុនៅពេលសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។ នេះបើយោងតាមដំណើរចុះពិនិត្យការដ្ឋានគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ របស់ក្រុមការងារបច្ចេកទេស ដឹកនាំដោយឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសារធាណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងចង្អុលបង្ហាញបណ្តាញបញ្ជូនថាមពលអគ្គិសនីក្រោមដីនៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ កាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា បានបង្ហាញគំនូសប្លង់ទីតាំងបណ្ដាញបញ្ជូនថាមពលអគ្គិសនី ដែលមានស្រាប់ក្នុង និងជុំវិញបរិវេណគម្រោង ជូនក្រសួង និងក្រុមហ៊ុន ដើម្បីមានមូលដ្ឋានក្នុងការរៀបចំគម្រោង ឃើញថា ទីតាំងកប់បណ្ដាញបញ្ជូនថាមពលតំបន់នេះ មានបណ្តាញតង់ស្យុងមធ្យម(MV) នៅកប់ក្រោមដី។ ដោយឡែកនៅត្រើយខាងកើត អាចនឹងមានការប៉ះពាល់ទៅបណ្តាញខ្សែក្រោមដី ឬបង្គោលបណ្តាញអគ្គិសនីរបស់សេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ស្ថិតក្រោមការរគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណដោយអាជ្ញាធរអគ្គិសនីកម្ពុជា។ ក្នុងន័យនេះ ដើម្បីឱ្យការសិក្សាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទាន់តាមផែនការគ្រោងទុក ក្រសួង បានស្នើឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបន្តសហការជាមួយអគ្គិសនីកម្ពុជា សិក្សាលម្អិតបន្ថែមទៀតផ្នែកវិស្វកម្មគំនូសប្លង់បច្ចេកទេសពាក់ព័ន្ធបណ្តាញដែលប៉ះពាល់សសរគ្រឹះស្ពាន ដើម្បីធានាថា ពេលអនុវត្តគម្រោងមិនខូចខាត ឬដាច់ខ្សែបណ្តាញចរន្តអគ្គិសនីជាយថាហេតុ។ បច្ចុប្បន្ន​គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​លម្អិត។ ស្ពាន​ខ្សែកាប​នេះ​នឹង​មាន​ប្រវែង ១.០៧០ ម៉ែត្រ កាត់​ទន្លេសាប និង ១.២៦២ […]