ក្នុងរយៈពេល ៣២ឆ្នាំ អាល្លឺម៉ង់បានជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាប្រមាណជា ២ពាន់គ.ម
ក្នុងរយៈពេល ៣២ឆ្នាំកន្លងមកនេះ ដែលអាល្លឺម៉ងនិងកម្ពុជាមានទំនាក់ទំនងការទូតជាមួយគ្នា ដោយអាល្លឺម៉ងបានផ្តល់ជាហិរញ្ញប្បទានសម្បទាន និងឥតសំណងដល់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍បានប្រមាណជាង ២០០០គីឡូម៉ែត្រ ហើយបានប្តេជ្ញាបន្តជួយលើហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជាបន្ថែមទៀតផង។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយលោក Gidon Windecker តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា និងក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ លោក Gidon Windecker តំណាងស្ថានទូតអាល្លឺម៉ង់ បានលើកឡើងថាកម្ពុជា និងអាល្លឺម៉ងមានទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល ៣២ឆ្នាំ មកហើយ ដោយភាគីអាល្លឺម៉ងបានផ្តល់ជាហិរញ្ញប្បទានសម្បទាន និងឥតសំណងមកកាន់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ប្រមាណជាង ២០០០គីឡូម៉ែត្រ, ក្នុងនោះមានស្ពានបេតុងចំនួន ៩២, បូករួមទាំង ស្រះ និងអណ្តូងទឹកជាច្រើនផងដែរ។ បន្ថែមពីនេះ លោកថា តាមរយៈគម្រោងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានរបស់ KfW, AFD និង EU ផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុប្រមាណជាង ៥២០គីឡូម៉ែត្រទៀត ក៏នឹងត្រូវបានស្ថាបនាផងដែរ។ ជុំវិញរឿងនេះ ឯកឧត្តម ឆាយ […]
រដ្ឋស្នើ ៥ចំណុច ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
គណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ បានបើកកិច្ចពិភាក្សាលើសំណើសំខាន់ចំនួន៥ ដើម្បីលើកកម្ពស់សោភណ័ភាព និងពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ កិច្ចពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ ក្រសួងសាធារណការ បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើសំណើចំនួន៥ រួមមាន៖ ១.សំណើរបស់តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ដើម្បីដាំដើមត្នោតតាមបណ្តោយផ្លូវល្បឿនលឿន ២.សំណើរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដាំដើមឈើសងខាងផ្លូវ ៣.សំណើរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការយកទិន្នន័យនិយាមកានៃគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ៤.សំណើរបស់ក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍នានានៅតាមស្ពានរំលងកាត់ទទឹងផ្លូវ និង ៥.សំណើរបស់អាជ្ញាធរមូលដ្ឋានខេត្តព្រះសីហនុ ឱ្យជួយសម្រួលរថយន្ត ម៉ូតូកង់៣ ដែលចតចាំដឹកអ្នកដំណើរនៅរង្វង់មូលច្រកចេញ-ចូល មានការកកស្ទះខ្លាំង។ អង្គប្រជុំ ក៏បានពិភាក្សាអំពីការពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿន និងការកកស្ទះនៅច្រកកំពង់សីលា និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ ក្រោយបញ្ចប់កិច្ចពិភាក្សានេះ ភាគីពាក់ព័ន្ធ បានដាក់ចេញជាគោលការណ៍ណែនាំ និងសេចក្តីសម្រេច ដើម្បីមានមូលដ្ឋានជាក់លាក់ ដោះស្រាយ និងឆ្លើយតបសំណើពីស្ថាប័នពាក់ព័ន្ធឱ្យបានឆាប់បំផុត។ គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ […]
គម្រោងពង្រីកផ្លូវជាតិលេខ៧(ពីរង្វង់មូលស្គន់ ដល់ គល់ស្ពានគីហ្សូណា) សម្រេចបាន ៥៦%
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ទៅជា៤គន្លង (ពីរង្វង់មូលស្គន់-គល់ស្ពានគីហ្សូណា) សម្រេចបាន ៥៦% ហើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ជាការវាយតម្លៃជារួមសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ៧ គិតចាប់ពី រង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់រង្វង់មូលគល់ស្ពានគីហ្សូណាក្រុងកំពង់ចាម គឺសម្រេចបាន ៥៦% នៃផែនការរួម ក្នុងនោះរួមមាន៖ ១. ការងារសាងសង់ផ្លូវ ប្រវែងសរុប ៤៥.៥គីឡូម៉ែត្រ សម្រេចបាន ៦០.២៥% ២.ការងារសាងសង់ស្ពាន សរុបចំនួន ០៨កន្លែង សម្រេចបាន ៩៤.៧៥% ៣.ការងារលូទទឹងផ្លូវ សម្រេចបាន ៥០កន្លែង ស្មើនឹង ៩៦.១៥% ៤.ធ្វើប្រឡាយថ្មអក្សរT សម្រេចបាន ៥៦០ម៉ែត្រ ស្មើនឹង ១៥.៩៥% ៥.លូជ្រុង សម្រេចបាន ១២,៩៤១ម៉ែត្រ ស្មើនឹង ៤៦.៧២% ៦.ការងារបើកទ្រូងផ្លូវ សរុបចំនួន […]
ស្ពានអាកាសភ្លោះភ្ជាប់ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល សង់បាន ៨៥%
គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ដែលជាព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបាន ៨៥ភាគរយហើយ ខណៈស្ពានអាកាសភ្លោះថ្មីនេះ ក៏បានឈានដល់ដំណាក់កាលតភ្ជាប់តួស្ពានរួចរាល់ហើយផងដែរ។ ពិធីនេះតភ្ជាប់តួស្ពាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា២០២៥នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ពេលនេះស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាសដែលមានទិសដៅពីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ។ ចំណែកស្ពានអាកាសដែលមានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោមកភ្នំពេញវិញនឹងរួចរាល់នៅចុងខែកក្កដាឆ្នាំ២០២៥ខាងមុខ។ សូមជម្រាប់ថា ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I )មានបណ្ដោយ ស្ពាន៦២២ម៉ែត្រ ក្នុងនោះស្ពានទី១: ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ស្ពានទី២: ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ […]
ផ្លូវមួយខ្សែភ្ជាប់ពីផ្លូវជាតិលេខ៦ ដល់តំបន់ទេសចរណ៍កំពង់ភ្លុក សាងសង់បាន ៧០% ហើយ
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយកំពុងដំណើរការនៅក្នុងខេត្តសៀមរាប ដែលមានផ្លូវប្រវែង ១៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅកាន់តំបន់ទេសចរណ៍កំពង់ភ្លុក ពេលនេះសម្រេចបានប្រមាណ ៧០% ហើយ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ផ្លូវមួយខ្សែនេះ មានទទឹង ៨ម៉ែត្រ និងប្រវែង ១៥គីឡូម៉ែត្រ គឺជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជូនពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងសហគមន៍ទេសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ក្នុងការដឹកជញ្ជូនផលនេសាទ និងធ្វើជាផ្លូវដ៏សំខាន់សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាបឹងទន្លេសាបដ៏ស្រស់ត្រកាល។ គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែន ដែលគ្រោងនឹងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ផ្លូវនេះ ត្រូវបានបែងចែកជាពីរប្រភេទសម្រាប់ការងារសាងសង់, ទី១ គិចចាប់ពីផ្លូវជាតិលេខ៦ ដល់ភូមិតាប្រាក់ ឃុំមានជ័យ ត្រូវបានសាងសង់ជាប្រភេទផ្លូវបេតុង, ទី២ ជាប្រភេទផ្លូវក្រាលកៅស៊ូខ្លះ និងបេតុងខ្លះ ដោយក្នុងនោះមានសង់ផ្លូវបេតុងប្រវែង ៣,២៥គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូប្រវែង ៩គីឡូម៉ែត្រ គិតចាប់ពីភូមិតាប្រាក់ ទៅដល់ចំណតទូកឃុំកំពង់ភ្លុក។ អាជ្ញាធរខេត្តបានបញ្ជាក់បន្ថែមថា នៅឆ្នាំក្រោយ នឹងមានគម្រោងសាងសង់ផ្លូវបន្តពីចំណតទូកឃុំកំពង់ភ្លុកទៅសាលាឃុំកំពង់ភ្លុកថែមទៀតផង។ តាមរយៈផ្លូវនេះ […]
ធនាគារ JBIC របស់ជប៉ុន ចាប់អារម្មណ៍ចង់សហការលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា
ធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (Japan Bank for International Cooperation-JBIC) បាន បង្ហាញចំណាប់អារម្មណ៍សហប្រតិបត្តិការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារ JBIC នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះដែរ លោកប្រធានធនាគារ JBIC បានលើកបង្ហាញអំពីកិច្ចសហប្រតិបត្តិការរបស់ធនាគារ JBIC ជាមួយនឹងបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងក្នុងសាកលលោកផងដែរ។ លើសពីនេះ លោកប្រធាន ក៏បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយផ្ដោតទៅលើវិស័យ និងគម្រោងធំៗជាច្រើន ដូចជា៖ វិស័យថាមពល, គម្រោងនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការគ្រប់គ្រងសំណល់, និងថាមពលស្អាត ជាដើម។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យ និងគម្រោងសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចមានជំនឿយ៉ាងមុតមាំថា ចំណាប់អារម្មណ៍របស់ធនាគារ JBIC នឹងរួមចំណែកដល់ការពន្លឿនការអភិវឌ្ឍនៃគម្រោងតភ្ជាប់សំខាន់ៗនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យធនាគារ JBIC បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគនានានៅកម្ពុជា។ […]