គម្រោងស្ដារគុណភាពផ្លូវជាតិលេខ៤១ តម្លៃជាង $៦៧លាន សម្រេចបាន ៩៧%

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែង៩៥គីឡូម៉ែត្រ សម្រេចបាន ៩៧,០១ភាគរយ ហើយ។

នេះបើយោងតាមការចុះពិនិត្យការងារសាងសង់ ដែលដឹកនាំដោយឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង រួមជាមួយក្រុមការងារ PMU PIU, ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC  នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

គួរបញ្ជាក់ថា បច្ចុប្បន្នគម្រោងស្តារផ្លូវជាតិលេខ៤១នេះ បានបញ្ចប់ការងារអ៊ុតកៅស៊ូ AC ស្ទើរតែ ១០០ភាគរយ ទៅហើយ រីឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ក៏បានបញ្ចប់ស្ទើរតែរួចរាល់ទាំងស្រុងហើយដែរ។

គម្រោងស្ដារផ្លូវខាងលើនេះ ត្រូវបានឯកឧត្តមប្រធាន ចុះទៅពិនិត្យដោយផ្ទាល់ជាប្រចាំ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

គួររំលឹកថា ផ្លូវជាតិលេខ៤១នេះ មានប្រវែង ៩៥គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) រហូតដល់ផ្លូវជាតិលេខ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោមឥណទានសម្បទាន ៦៧លានដុល្លារ របស់រដ្ឋាភិបាលចិន និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងស្ដារប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកនៅភាគខាងលិចក្រុងភ្នំពេញ សម្រេចបាន ៥០,៥០%

គិតមកត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្រភាគខាងរាជធានីភ្នំពេញ សម្រេចជារួមបានប្រមាណជា ៥០,៥០% ហើយ។ បើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកបញ្ជៀសការជន់លិចនៅភាគខាងលិចក្រុងភ្នំពេញនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន PPPP-TCM JV ដែលមានទំហំការងារធំៗ ចំនួន ២ រួមមាន៖ ទី១) ការងារសាងសង់លូប្រអប់ប្រវែង តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះPK ១៤+០៥០ ដល់១៩+៧០០។ និងទី២) ការងារកាយស្តារប្រឡាយប្រវែង ៦១០០ ម៉ែត្រ,  ការងារតម្លើងលូអ៊ុយប្រវែង១៩៧០ម៉ែត្រ, ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវដែក (ផ្លូវរថភ្លើង) ចន្លោះ PK១៥+៤៥០ ដល់ ២៣+៥៥០។ បើតាមមន្ទីរសាធារណការ ធ្លាប់បានបញ្ជាក់ដែរថា គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងជួយកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាពិសេសដើម្បីជួយលើកកម្ពស់សុខភាព អនាម័យ […]

ត្រឹមដើមខែមករា ២០២៥នេះ គម្រោងស្ដារនិងពង្រីកផ្លូវជាតិលេខ៧ សម្រេចបានជិត ២៩%

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា គម្រោងដ៏សំខាន់នៃការស្តារ និងពង្រីកផ្លូវជាតិលេខ៧ បានឈានដល់ចំណុចមួយគួរឱ្យកត់សម្គាល់ គឺសម្រេចការសាងសង់បាន ២៨,៧៦% ហើយ បើគិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ។ នេះបើតាមការចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ  ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ (CRBC) នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ គម្រោងដែលកំពុងបន្តការសាងសង់យ៉ាងសកម្មនេះ មានគោលបំណងពង្រីកផ្លូវដល់ទៅបួនគន្លង ដែលលាតសន្ធឹងពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីហ្សូណា។ ក្រសួងបានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបាន និងកំពុងបានធ្វើការយ៉ាងសកម្ម ដើម្បីជំរុញការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាឱ្យបានថាវឌ្ឍនភាពគម្រោងនឹងត្រូវបានបញ្ចប់ទៅដោយរលូន និងតាមផែនការដែលបានកំណត់។ គួររំលឹកថា កាលពីអំឡុងខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម) គម្រោងពង្រីកផ្លូវជាតិលេខ៧ នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) […]

បច្ចុប្បន្ន គម្រោងស្ដារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៧៨%

គិតត្រឹមដើមឆ្នាំ២០២៥នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៧៨ភាគរយ ហើយ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។ គម្រោងស្ដារផ្លូវដ៏សំខាន់មួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់នូវគុណភាពផ្លូវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ភស្តុភារ និងសក្តានុពលទេសចរណ៍តាមបណ្តោយផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះ។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោម ​ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុប​ជាង ៧៨លាន​ដុល្លារ​។ (អានបន្ថែម និងបន្ថែម) ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា ការងារចាក់បេតុងកៅស៊ូ (AC) នឹងត្រូវបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥នេះ។ កំណាត់ផ្លូវមួយចំនួនត្រូវបានបញ្ចប់ដោយជោគជ័យរួចរាល់ហើយ នេះជាការបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ ខណៈការសាងសង់កំពុងបន្ត ឯកឧត្តម ផន រឹម បានជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបររថយន្តធុនធ្ងន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការដឹកលើសទម្ងន់ ជាពិសេសនៅលើផ្លូវភ្នំ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អ្នកបើកបររថយន្តឈ្នួល ត្រូវរក្សាល្បឿនដែលអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ និងអ្នកដទៃ […]

បច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងសម្រុកសង់ស្ពានដែកបណ្តោះអាសន្ន សម្រាប់ជំរុញដំណើរការខួងគ្រឹះស្ពានភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនខែ្សទី២

បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) កំពុងសម្រុកសាងសង់ស្ពានដែកបណ្តោះអាសន្ន(ជំនួសឱ្យការប្រើប្រាស់សាឡង់) សម្រាប់ជំរុញដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ដែលជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ នេះបើតាមការបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ផន រឹម បញ្ជាក់ថា ស្ពានដីឥដ្ឋ-ថ្មគរនេះ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល និងជាស្ពានដ៏សំខាន់ និងមានអត្ថន័យបំផុត សម្រាប់ការតភ្ជាប់, សេដ្ឋកិច្ច, ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣)ត្រង់ចំណុចផ្លូវជាតលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ឯកឧត្តមបន្តថា មកទល់ពេលនេះ ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ កំពុងដំណើរការយ៉ាងមមាញឹក ខណៈក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) កំពុងសង់ស្ពានដែកបណ្តោះអាសន្នមួយ(ជំនួសឱ្យការប្រើប្រាស់សាឡង់) ដែលបង្កើតឡើងសម្រាប់ដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ។ គួររំលឹកថាស្ពានដីឥដ្ឋ-ថ្មគរនេះ ជាប្រភេទស្ពានបេតុងប្រវែង ១.៦០០ម៉ែត្រ,ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានប្រវែង ២.១០០ម៉ែត្រ,ទទឹង២៦ម៉ែត្រ ក្រាលAC កម្រាស់១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange)ចំនួន១កន្លែង និងផ្លូវក្រោមស្ពាន(Underpass)ចំនួន […]

តើ​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​សម្រេច​បាន​អ្វី​ខ្លះ​ បន្ទាប់​ពី​ការដ្ឋាន​សាងសង់​បាន២ខែនេះ?

គម្រោងសង់ផ្លូវក្រវាត់ព្រំដែន ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជិត ២៧លានដុល្លារ បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ បើគិតចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកទល់បច្ចុប្បន្នមានរយៈពេល ២ខែហើយ។ ខាងក្រោមនេះជាសមិទ្ធិផលសំខាន់ៗមួយចំនួននៃគម្រោងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា៖ ប្រតិបត្តិការដោះមីន៖ -ក្រុមការងារបានធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានទំហំ ១.៤៦២.៥០០ម៉ែត្រការ៉េ (ដែលក្នុងនោះនៅខេត្តមណ្ឌលគិរីមានទំហំ ១.២២៥.០០០ម៉ែត្រការ៉េ និង ២៣៧,៥០០ ម៉ែត្រការ៉េ ស្ថិតនៅខេត្តរតនគិរី) ។ ក្នុងអំឡុងពេលរាវរកគ្រាប់មីន ក្រុមការងារបានរកឃើញគ្រាប់រំសេវចំនួន ២៣គ្រាប់ រួមទាំងគ្រាប់ប្រភេទប៊ុមប៊ី ឬគ្រាប់បែកចង្កោមចំនួន ៦គ្រាប់។ បញ្ជាការដ្ឋានវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ កំពុងបន្តធ្វើការងារនេះដោយមិនមានភាពនឿយហត់ ដើម្បីធានាបានថា នៅតំបន់នោះមានសុវត្ថិភាព។ ការងារឈូសឆាយ៖ -​ការ​ងារឈូសឆាយបើកមុខ​ផ្លូវខ្សែដំបូងមាន​ទទឹង ៥​ម៉ែត្រ សម្រេច​បាន​ប្រវែង ៥៨,៥​គីឡូម៉ែត្រ (​ក្នុងនោះខេត្តមណ្ឌលគិរីមានប្រវែង ៤៩​គីឡូម៉ែត្រ និង​ខេត្តរតនគិរីមានប្រវែង ៩,៥​គីឡូម៉ែត្រ​) ។ -ការងារឈូសផ្លូវដែលមានទទឹង ២០ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ ដោយលុបជ្រលងអូរ បន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៣៦គីឡូម៉ែត្រ (ក្នុងនោះ ២៧,៩គីឡូម៉ែត្រស្ថិតក្នុងខេត្តមណ្ឌលគិរី និង ៨,៧គីឡូម៉ែត្រក្នុងខេត្តរតនគិរី)។ -ការសាងសង់ប្រឡាយ សម្រេចបានប្រវែង ៣០,២០គីឡូម៉ែត្រ […]

គម្រោងសង់ទំនប់អាងទឹកដូនទ្រីនៅបាត់ដំបង សម្រេចបាន ៩១% គ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៥

បច្ចុប្បន្នគម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបង សម្រេចបាន ៩១ភាគរយហើយ ដោយ​គ្រោង​នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមដំណើរពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ ដែលដឹកនាំដោយ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ជួន ប៊ិតថុល  បានឱ្យដឹងថា វឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកដូនទ្រី គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៩១%។ ក្នុងនោះ ការងារតួទំនប់សម្រេចបានកម្រិតកម្ពស់ ៨១,៥ម៉ែត្រ ធៀបនឹងកម្ពស់នីវ៉ូទឹកសមុទ្រ ដែលតាមគម្រោងខ្នងទំនប់នេះមានកម្រិតកម្ពស់ ៩៦ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានណែនាំក្រុមបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស របស់ប្រទេសកូរ៉េ ត្រូវបន្តយកចិត្តទុកដាក់សាងសង់ឱ្យមានគុណភាព ដើម្បីបញ្ចប់តាមផែនការកំណត់។ សូមបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះទទួលបានហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង។ ក្រោយពេលសាងសង់រួច គម្រោងនេះនឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដីប្រមាណ ៣៣០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ ទំននប់នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ […]