រោងចក្រចម្រាញ់ប្រេងលើកដំបូងរបស់ជាតិនិងចាប់ផ្តើមមាននៅឆ្នាំ ២០១៨

បន្ទាប់​ពី​ឆ្នាំ​នៃ​ភាពមិនច្បាស់លាស់ និង​ភាពចម្រូងចម្រាស​នៅក្នុង​វិស័យ​ឥន្ធនៈ​ក្នុងស្រុក រោងចក្រ​ចម្រាញ់​ប្រេង​ដំបូង​របស់​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា​នឹង​មានវត្តមាន​នៅ​ឆ្នាំ ២០១៨ តាមរយៈ​ការបណ្តាក់ទុន​រួម​គ្នា​រវាង​កម្ពុជា និង​ក្រុមហ៊ុន​ចិន ក្នុង​ទំហំ​ទឹកប្រាក់ ៣ ពាន់​លាន​ដុល្លារ​អាមេរិក ។​

​ក្រុមហ៊ុន​គីមី​ឥន្ធនៈ​កម្ពុជា Cambodia Petrochemical Company (CPC) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ​ទឹកប្រាក់ ៦២០ លាន​ដុល្លារ​អាមេរិក នៅក្នុង​ខែ​ឧសភា​ជាមួយនឹង​ក្រុមហ៊ុន Chinese National Petroleum Company (CNPC) Northeast Refining and Chemical Engineering ហើយ​ការងារ​វិស្វកម្ម​ដំណាក់កាល​ទី​មួយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ខែ តុលា​។​

​រោងចក្រ​ចម្រាញ់​ប្រេង​នេះ​មាន​ទីតាំង​ស្ថិតនៅ​លើ​តំបន់​ឆ្នេរសមុទ្រ​របស់​ប្រទេស​កម្ពុជា និង​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ៣៦៥ ហិកតា នៅ​ចន្លោះ​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ ដែល​មាន​សមត្ថភាព​ផលិត​បាន​ប្រេង​ចំនួន ៥ លាន​តោន​ក្នុង​មួយ​ឆ្នាំ ឬ​ប្រហែល ៩០,០០០ ធុង​ក្នុង​មួយថ្ងៃ (​បារ៉ែល​ក្នុង​មួយថ្ងៃ​)​។ ប៉ុន្តែ​រោងចក្រ​នេះ​នឹង​ផលិត​បាន​ត្រឹមតែ ២ លាន​តោន​ក្នុង​មួយ​ឆ្នាំ ឬ​ប្រហែល ៤០, ០០០ បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៅក្នុង​អំឡុង​ពេល​ដំណាក់កាល​ដំបូង​នៃ​ប្រតិបត្តិការ​របស់​ខ្លួន មុនពេល​ដែល​រោងចក្រ​នេះ​អាច​ពង្រីក​ទៅកាន់​ប្រតិ​ប​ត្ដិ​ការ​ពេញលេញ​នៃ ​១០០,០០០ បារ៉ែល​។​

​រោងចក្រ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​សាងសង់ឡើង ដើម្បី​ចម្រាញ់​ប្រេង​ឆៅ​នាំចូល​ពី​មជ្ឈឹម​បូ​ព៌ា រហូតដល់​ការទាញយក​ប្រេង​ក្នុងស្រុក​ចាប់ផ្តើម តាំងពី​ពេល​ដែល​ប្រទេស​កម្ពុជា​មិន​ទាន់​អាច​ទាញយក​ប្រេង​របស់​ខ្លួន​បាន​ម្ល៉េះ។ រោងចក្រ​នេះ​មាន​សមត្ថភាព​ក្នុង​ការ​ចម្រាញ់​ប្រេង​ទាំង​ពីរ​ប្រភេទ​ដែល​គេ​ហៅ​ថា​ប្រេង​ឆៅ​ផ្អែម ឬ​ប្រេង​មាន​កម្រិត​ស្ពាន់ធ័រ​ទាប និង​ប្រេង​ឆៅ​ជូរ ឬ​ប្រេង​មាន​កម្រិត​ស្ពាន់ធ័រ​ខ្ពស់។​

កាក​សំណល់​ពី​រោងចក្រ​ចម្រាញ់​ប្រេង​នេះ​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​ផលិត​ជី កង់​រថយន្ត និង​ផលិតផល​ផ្សេងទៀត ។ ៨៥ ភាគរយ​នៃ​ប្រេង​ចម្រាញ់​ហើយ​នឹង​បម្រើ​ទីផ្សារ​ក្នុងស្រុក ចំណែក​ដែល​នៅសល់​នឹងត្រូវ​នាំចេញ​ទៅ​ក្រៅប្រទេស​។​

ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ខែ ឧសភា ឆ្នាំ ២០១៦ លោក​ឧកញ៉ា ហាន់​ ឃាង នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​គីមី​ឥន្ធនៈ​កម្ពុជា (CPC) បានឲ្យដឹងថា វា​គឺជា​ពេលវេលា​សម្រាប់​កម្ពុជា​ដែល​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​សម្រាប់​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេងទៀត ជាពិសេស​នៅក្នុង​តំបន់​អាស៊ាន​។​

លោក​បាន​ប្រាប់ Khmer Times ថា “ដោយសារ​យើង​ជា​ប្រទេស​ក្រោយ​គេ​ដែល​មាន​រោងចក្រ​ចម្រាញ់​ប្រេង ដូចនេះ​រោងចក្រ​ថ្មី​នេះ​នឹង​មាន​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​មួយ​ដែល​មាន​ស្ដង់ដារ​ខ្ពស់ ដើម្បី​ទទួលបាន​ចំណែក​ទីផ្សារ​ក្នុងនាម​ជា​អ្នក​ផលិត​ប្រេង​មួយ​នៅក្នុង​តំបន់​នោះ។​”​

​បើ​តាម​លោក​ឧកញ៉ា មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​បានអង្កេត​លទ្ធភាព​សម្រាប់​ការវិនិយោគ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​កម្ពុជា​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​គ្មាន​ក្រុមហ៊ុន​ណា​បាន​វិនិយោគ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​នោះទេ​។ នៅ​ឆ្នាំ ២០១០ លោក​ឧកញ៉ា ហា​ន់ ឃាង បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន ធ្វើ​ការចុះបញ្ជី​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ទទួលបាន​ការអនុញ្ញាត​ដើម្បី​សិក្សា​គម្រោង​វិនិយោគ​ប្រេង​នៅក្នុង​ប្រទេស​នេះ​។​

​បន្ទាប់ពី​បាន​ចំណាយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​លើ​នីតិវិធី និង​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ការវិនិយោគ​រោងចក្រ​ចម្រាញ់​ប្រេង​នេះ អាជ្ញាធរ​ប្រេងកាត​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន CPC នៅ​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ២០១១ ដើម្បី​ធ្វើ​ការសិក្សា​លទ្ធភាព​សម្រាប់​រោងចក្រ​ចម្រាញ់​ប្រេង​។​

​ក្រុមហ៊ុន CPC បាន​បំពេញ​នីតិវិធី​ចាំបាច់​ទាំងអស់ និង​លក្ខខណ្ឌ​តម្រូវ​ផ្នែក​ច្បាប់ រហូត​បាន​ទទួល​លិខិតអនុញ្ញាត​សាងសង់​មួយ​ដើម្បី​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ទី ២៨ ខែធ្នូ ឆ្នាំ ២០១២។​

​ក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering នឹង​គ្រប់គ្រង​ការអនុវត្ត​លទ្ធកម្ម និង​ការសាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​ដំបូង​របស់​កម្ពុជា​។ ក្រុមហ៊ុន​នេះ​ជា​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​ប្រេង និង​គីមី​មួយ និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ផលិតកម្ម ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ចិន​ឈ្មោះថា ក្រុមហ៊ុន CNPC។​

​ក្រុមហ៊ុន CNPC គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​សាជីវកម្ម​ប្រេង និង​វិស្វកម្ម​គីមី​កំពូលៗ​របស់​ចិន​ទាំងបី​។ ក្រុមហ៊ុន​ពហុ​វិស័យនេះ​ត្រូវបាន​ចុះបញ្ជី​នៅលើ​ផ្សារ​ហ៊ុន​នៅក្នុង​ឆ្នាំ ២០១០ ជាមួយនឹង​តម្លៃ​ភាគហ៊ុន​ជាង ៣ ទ្រី​លាន​ដុល្លារ​អាមេរិក ហើយ​ជាប់​ចំណាត់ថ្នាក់​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ល្អ​បំផុត​លំដាប់​ទី ១៤ ក្នុងចំណោម​ក្រុមហ៊ុន​សាជីវកម្ម​កំពូលៗ​ទាំង ៥០០ របស់​ពិភពលោក​។​

​លោក Li Limin ប្រធាន​ក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering បាន​លើកឡើង​ថា ​រោងចក្រ​ចម្រាញ់​ប្រេង​ដំបូង​គេ​នេះ នឹង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ខណៈ​ដែល​រោងចក្រ​នេះ​នឹង​មាន​សុវត្ថិភាព​ដោយ​អនុវត្ត​តាម​ស្តង់ដារ​អន្តរជាតិ និង​មាន​គិតគូរ​ដល់​បរិស្ថាន​។​”

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​របស់​កម្ពុជា ឯកឧត្តម ស៊ុយ សែម បាន​ស្វាគមន៍​ចំពោះ​រោងចក្រ​ចម្រាញ់​ប្រេង​នេះ ដោយ​វា​ស្រប​នឹង​បន្ទាត់​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែល​ធ្វើ​ការជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​អាច​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅក្នុង​ស្រុក​បាន​ច្រើន​ក្នុង​តម្លៃ​សមរម្យ​។​

​លោក​បាន​ថ្លែងថា​ “ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឯកជន​ទាំងអស់ឲ្យ​ជួយ​សម្រួល​និង​វិនិយោគ​លើ​វិស័យ​ប្រេង និង​ឧស្ម័ន​ឲ្យ​កាន់តែ​ច្រើនឡើង។​”

រោងចក្រ​ចម្រាញ់​ប្រេង​នេះ​ត្រូវបាន​ប្រកាស​ជា​លើកដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១១ ប៉ុន្តែ​ទោះបីជា​មាន​ការធានា​ប្រាក់កម្ចី​ចំនួន ១.៦៧​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ពី​ធនាគារ Chinese Ex-Im Bank របស់​ចិន​ក្នុង​ឆ្នាំ ២០១៣ ក៏ដោយ ក៏​ហាក់​មាន​ដំណើរការ​រីក​ចម្រើន​តិចតួច​ចាប់តាំងពី​ពេលនោះ​មក​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​ជា​ប្រធាន​អាជ្ញាធរ​ប្រេងកាត​កម្ពុជា បាន​មានប្រសាសន៍​កាលពី​មុន​ថា​ បច្ចុប្បន្ន​តម្រូវការ​ប្រេង​កម្ពុជា​គឺ​ជាង ១លាន​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​អាច​បំពេញ​តម្រូវការ​នេះ​បាន​ដោយ​ការ​នាំចូល​ប្រេង​ពី​ប្រទេស​វៀតណាម សិង្ហ​បុរី និង​ប្រទេសថៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អូស្រ្តាលី ប្តេជ្ញារួមគ្នាស្វែងរកយុទ្ធសាស្រ្តថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា និងអូស្ត្រាលីបានសន្យាស្វែងរកយុទ្ធសាស្ត្រថ្មីសម្រាប់ការពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ ការប្ដេជ្ញាចិត្តនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រវាង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី។ កិច្ចពិភាក្សានេះ បានគូសបញ្ជាក់ពីផ្នែកសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ថាមពលស្អាត កសិកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងគំនិតផ្តួចផ្តើមទេសចរណ៍ ដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ Adamson បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចខិតខំប្រឹងប្រែងលើសហប្រតិបត្តិការទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ការសន្ទនារបស់ពួកគេបានគូសបញ្ជាក់ពីចក្ខុវិស័យរួមនៃកំណើនទៅវិញទៅមក និងនិរន្តរភាពនៅក្នុងតំបន់ផងដែរ។ គួររំលឹកថា មុនកិច្ចប្រជុំនេះ មានកិច្ចប្រជុំដាច់ដោយឡែកមួយទៀតរវាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនិងគណៈប្រតិភូមកពីសមាគមធុរកិច្ចអូស្ត្រាលី នៅទីក្រុងស៊ីដនី ដែលបានពិភាក្សាអំពីឱកាសវិនិយោគ ដោយសមាគមធុរកិច្ចអូស្ត្រាលីបានបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យដូចជា ពាណិជ្ជកម្ម ការរុករករ៉ែ […]

កម្ពុជា-ឡាវ ឯកភាពគ្នាជំរុញការនាំចេញកសិផលរបស់កម្ពុជាទៅប្រទេសទី៣ តាមរយៈរថភ្លើងល្បឿនលឿននៅឡាវ

  កម្ពុជា និងឡាវ បានឯកភាពគ្នាជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅប្រទេសទី៣ ដោយប្រើប្រាស់ប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿន ដើម្បីជំរុញកសិពាណិជ្ជកម្មទ្វេភាគី។ ការឯកភាពនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្មឡាវ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ចាប់ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅប្រទេសចិន ឬប្រទេសទី៣ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។ លើសពីនេះ ភាគីទាំងពីរ ក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើឆាកអន្តរជាតិក្នុងវិស័យកសិកម្ម ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរផងដែរ។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រសួងកសិកម្មទៅកាន់ប្រទេសឡាវ ក៏មានគោលដៅស្វែងយល់ពីដំណើរការទាញយករ៉ែ Potash មកប្រើប្រាស់ជាសារធាតុផ្សំមួយក្នុងការផលិតជីកសិកម្ម និងភ្ជាប់ទំនាក់ទំនងឱ្យអ្នកវិនិយោគកម្ពុជាអាចនាំយកផលិតផលសម្រេចជីប៉ូតាស (potash-based fertilizer) មកប្រើប្រាស់ក្នុងការផលិតជីនៅកម្ពុជាថែមទៀត។ ភាពជាដៃគូនេះគឺជាជំហានដ៏ជោគជ័យមួយឆ្ពោះទៅរកការលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចទាំងនៅក្នុងប្រទេសកម្ពុជា និងឡាវ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការអភិវឌ្ឍផ្លូវពាណិជ្ជកម្មកសិកម្មប្រកបដោយនិរន្តរភាព៕ - Video Advertisement -

ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម

  នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្មើនឹងប្រមាណ ៤៥,៦១ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន theinvestor.vn នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ គម្រោងផ្សារទំនើប AEON HAI DUONG នេះ មានទីតាំងស្ថិតនៅក្នុងឃុំ Lien Hong ក្រុង Hai Duong នៃខេត្ត Hai Duong គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ១.០០០កន្លែងថែមទៀត។ ផ្សារទំនើបថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៦ហិកតា ដែលនឹងមានកន្លែងចតរថយន្តធំទូលាយ អាចផ្ទុករថយន្តបានប្រហែល ៦០០គ្រឿង និងម៉ូតូ ១២០០គ្រឿង […]

ម៉ាឡេស៊ីបញ្ចេញថវិកា ២៥០លានដុល្លារ បណ្តុះអ្នកជំនាញផ្នែកបន្ទះឈីប ១ម៉ឺននាក់ ដើម្បីធ្វើបដិវត្តន៍រចនាបន្ទះឈីបក្នុងស្រុក

ប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើភាពជាដៃគូដែលមានតម្លៃ ២៥០លានដុល្លារ ជាមួយ ក្រុមហ៊ុន Arm Holdings ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ក្នុងកិច្ចព្រមព្រៀង ផ្តល់ឱ្យប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ទទួលបានកម្មសិទ្ធិបញ្ញាកម្រិតខ្ពស់របស់ក្រុមហ៊ុនអាម (Arm ដែលក្រុមហ៊ុនលំដាប់ខ្ពស់ផ្នែកស៊ីមីកុងដាក់ទ័រ) ជាមួយនឹងគោលបំណងផ្លាស់ប្តូរពីសេដ្ឋកិច្ចផ្អែកលើ ការផលិតផល ទៅជាមជ្ឈមណ្ឌលរចនា និងការបង្កើតថ្មីដែលមានតម្លៃខ្ពស់នៅក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់ទីផ្សារបន្ទះឈីបសកលលោក នេះបើយោងតាមសេចក្តីរាយការណ៍ដោយ TechHQ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុង Kuala Lumpur ដោយនាយករដ្ឋមន្ត្រី Anwar Ibrahim និងនាយកប្រតិបត្តិក្រុមហ៊ុន Arm លោក Rene Haas។ ការបោះជំហានថ្មីលើវិស័យបន្ទះឈីបនេះ  គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងមហិច្ឆតា របស់ប្រទេសម៉ាឡេស៊ីក្នុងការក្លាយជាអ្នកដឹកនាំក្នុងតំបន់ លើវិស័យរចនាបន្ទះឈីប AI ដែលមានប្រសិទ្ធភាពខ្ពស់។ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរយៈពេលមួយទសវត្សរ៍នេះ ប្រទេសម៉ាឡេស៊ី នឹងផ្តល់អាជ្ញាប័ណ្ណ ប្រព័ន្ធរងកុំព្យូទ័រ (CSS) ចំនួនប្រាំពីរពីក្រុមហ៊ុន Arm […]

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចូលដែកជាង ២១៧លានដុល្លារ កើនឡើង ៧៥%

ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុបប្រមាណ ២១៧លានដុល្លារ មានកំណើនរហូតដល់ ៧៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង ១២៤លានដុល្លារ ប៉ុណ្ណោះ។​ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១០​ ខែមេសា បានបង្ហាញថា មុខទំ​និញនាំចូលដែក និងដែកថែប តំណាងឱ្យ ២,៩% នៃការនាំចូលតម្លៃទំនិញសរុប ប្រមាណ ៧៥៧៣លានដុលា្លរ ដែលកម្ពុជានាំចូលក្នុងរយៈពេលបីខែនេះ។​ ក្នុងខែមីនាតែមួយ ទំហំនៃការនាំចូលដែកមានចំនួន ៧២លានដុល្លារ កើនឡើង ៩០ភាគរយ ធៀបនឹងឆ្នាំមុនដែលមានត្រឹមតែ ៣៧លានដុល្លារប៉ុណ្ណោះ។​ គួររំលឹកថា ថ្មីនេះ ADB បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦,១ភាគរយ សម្រាប់ឆ្នាំ២០២៥ នេះ និង ៦,២ភាគរយ​ សម្រាប់ឆ្នាំ២០២៦។ (អានបន្ថែម) កំណើននេះត្រូវបានជំរុញជាចម្បងដោយការបង្កើនតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍។ ចំណែក វិស័យសំណង់ និងអចលនវត្ថុគួរតែរស់ឡើងវិញជាបណ្តើរៗ ខណៈពេលដែលវិស័យកសិកម្មគួរតែបន្តទទួលបាន។ ឆ្នាំ២០២៥ និង២០២៦ ត្រូវបានរំពឹងថា […]

ក្រុមហ៊ុន SchneiTec ក្លាយជាក្រុមហ៊ុនដំបូងបង្អស់នៅកម្ពុជា ដែលបោះផ្សាយសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង

ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក (SchneiTec Dynamic) បានចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងដំបូងគេបង្អស់ ក្នុងទំហំ ៥០លានដុល្លារ ក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីអភិវឌ្ឍផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ទៅអគ្គិសនីកម្ពុជា។ ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការរបស់ ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៍ថា ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ទទួលបានជំនួយបច្ចេកទេស លើការរៀបចំក្របខ័ណ្ឌសញ្ញាបណ្ណបៃតង និង ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអ្នកផ្តល់ប្រឹក្សា ឬ ស្ថាប័នជំនាញ (Second Party Opinion) ពីស្ថាប័ន S&P Global Rating, តាមរយៈកម្មវិធី “ជំរុញការបោះផ្សាយលក់សញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)” ដែលជាកិច្ចសហការរួមគ្នា រវាង និយ័តករមូលបត្រកម្ពុជា, UNESCAP, GGGI, CGIF និង GuarantCo […]