NBC៖ ការទិញ-លក់ផ្ទះឆ្នាំនេះថយចុះខ្លាំង ប៉ុន្តែការលក់ខុនដូបែរជាកើនគួរឱ្យកត់សម្គាល់

សកម្មភាព​លក់​លំនៅ​ឋាន រួមមាន ​ផ្ទះល្វែង វីឡាភ្លោះ និងទោស មាន​ការ​ថយ​ចុះ ខណៈ​ការ​លក់​ខុន​ដូ មាន​កំណើន​វិជ្ជមាន​ នៅក្នុងឆមាសទី១ឆ្នាំ២០២៣។ នេះ​បើតាម​របាយការណ៍​ប្រចាំឆមាស​ទី១​របស់​ធនាគារ​ជាតិ​នៃកម្ពុជា ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍មុន។​

របាយការណ៍ ដែលត្រូវបាន​យោង​តាម​និយ័តករ​អាជីវករអចលនវត្ថុ និង​បញ្ចាំ រួមទាំង​ការគណនា​របស់មន្ត្រីធនាគារជាតិនៃកម្ពុជា បង្ហាញថា សកម្មភាព​លក់ផ្ទះល្វែង វិឡាភ្លោះ និងទោល ថយ​ចុះប្រមាណ ៦៤,៧ភាគរយ ខណៈការ​លក់​ខុន​ដូ មាន​កំណើន​វិជ្ជមាន​ឡើង​វិញ​ក្នុងអត្រា​១២,៩ភាគរយ។

របាយការណ៍ដដែល បង្ហាញថា សន្ទស្សន៍ថ្លៃ​លំនៅ​ឋាន (RPPI) បង្ហាញថា តម្លៃលំនៅ​ឋាន​នៅកម្ពុជា​ពុំសូវមាន​ការប្រែប្រួល​ខ្លាំងនោះទេ ដោយ​នៅ​ភ្នំពេញ មាន​ការកើន​ឡើង​៦,៩ភាគរយ ស្របពេលដែលនៅ​តាមបណ្តាខេត្តផ្សេងៗទៀត​កើន ៥,៣ភាគរយ។

ធនាគារជាតិនៃកម្ពុជា លើកឡើងថា ​វិស័យ​សំណង់ បានងើបឡើងមកវិញ ដែលឆ្លុះបញ្ជាំងតាមរយៈកំណើននៃការនាំចូលសម្ភារៈ និងបរិក្ខារសំណង់ ក្នុងកំណើន ០,៤ភាគរយ ឬស្មើនឹងទឹកប្រាក់ប្រមាណជាង៩០០លានដុល្លារ។​

របាយការណ៍ខាងលើ បង្ហាញថា ចំពោះ​គម្រោង​សំណង់ដែល​អនុម័ត​ដោយ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់, តម្លៃ និង​ផ្ទៃ​ក្រឡាគម្រោងសាងសង់ ត្រូវបាន​ប៉ាន់ស្មាន​ថាមាន​កំណើន ១,៣ភាគរយ ខណៈចំនួន​គម្រោង​ថយ​ចុះ ៩ភាគរយ។

របាយការណ៍របស់ Propnexkh ដែលជាក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកចេញផ្សាយកាលពេលថ្មីៗនេះ បានបង្ហាញថា វិស័យដីធ្លីបានមើលឃើញពីការធ្លាក់ចុះនៃអត្រាកំណើនដល់ទៅ ៦ភាគរយក្នុងឆ្នាំ ២០២២ ហើយបន្តធ្លាក់ចុះមកត្រឹម​ ១០ភាគរយ​ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ដែលជាការធ្លាក់ចុះជាលើកដំបូងនៃអត្រាកំណើននៅក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]