មន្ត្រីក្រសួងរ៉ែ៖ អូរខ្វាវក្នុងខេត្តមណ្ឌលគិរី រំពឹងទុកថានឹងផ្តល់រ៉ែបានជិត១លានអោន

មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពលបានលើកឡើងថា ប្រទេសកម្ពុជារំពឹងទុកអាចទាញយករ៉ែមាសបានជិត១លានអោន ឬ ប្រមាណជិត ៧ សែនតម្លឹងតាមការសិក្សារស្រាវជ្រាវនៅតំបន់អណ្តូងរ៉ែទី១ នៅក្នុងតំបន់អូខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយដ្ឋានរ៉ែ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។

ឯកឧត្តមបានបញ្ជាក់ថា ក្រុមហ៊ុនអន្តរជាតិដ៏ធំមួយរបស់អូស្ត្រាលី ដែលមានការសហការផ្នែកហិរញ្ញវត្ថុជាមួយប្រទេសកាណាដា បានសាងសង់ទីតាំងរោងចក្ររុករករ៉ែរួចរាល់ហើយ នៅក្នុងតំបន់អូខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

ឯកឧត្តមបន្តមានប្រសាសន៍ថា ៖ «ជិត ១លានតម្លឹង នៅជម្រករ៉ែមាសទី១ នៅអូរខ្វាវហ្នឹង ហើយយើងសង្ឃឹមថា នៅពេលដែលយើងចាប់ផ្ដើមដំណើរការអណ្ដូររ៉ែទី១ហ្នឹងហើយ តំបន់នៅជុំវិញដែលយើងកំពុងរុករកហ្នឹង យើងនឹងបានទទួលជម្រករ៉ែថ្មីៗទៀត។ ក្រោយពីជីកអាហ្នឹងអស់ នឹងអានោះមកបន្ថែមទៀត។ ឬមួយអានោះមិនទាន់ជីកអស់ ៣ ទៅ ៤ឆ្នាំក្រោយ មានរ៉ែថ្មីមកបន្ថែម យើងនឹងបង្កើនផលិតកម្មរបស់យើងតទៅទៀត នេះជាស្ថានភាពទូទៅនៃរ៉ែមាសនៅកម្ពុជា»។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែមីនា កន្លងទៅ របស់ក្រុមហ៊ុន Emerald Resources NL នៅក្នុងប្រទេសអូស្ត្រាលី ដែលជាក្រុមហ៊ុនមេរបស់ Renaissance Minerals (Cambodia) បានធ្វើកិច្ចសន្យាសហការគ្នាជាមួយក្រុមហ៊ុន MACA ក្នុងការរុករករ៉ែ នៅតំបន់អូរខ្វាវ បានឱ្យថា កិច្ចព្រមព្រៀងដែលមានតម្លៃជាង ២៣០លានដុល្លារ ក្នុងរយៈពេល ៧ឆ្នាំនេះ នឹងចាប់ផ្តើមដំណើរការក្នុងត្រីមាសទី២ នៃឆ្នាំ២០២១ ខាងមុខផងដែរ។

នៅក្នុងកិច្ចសន្យានេះផងដែរ លោក Morgan Hart ជានាយកគ្រប់គ្រងក្រុមហ៊ុន បានសរសេរថា៖ «ការចុះហត្ថលេខាលើកិច្ចសន្យារ៉ែនេះ ធ្វើឡើងដោយហ្មត់ចត់ និងសហការដំណើរការជាមួយក្រុមហ៊ុនទាំងពីរ សម្រេចឱ្យបានតាមកាលវិភាគរ៉ែសម្រាប់ការអភិវឌ្ឍ និងប្រតិបត្ដិការនៃគម្រោងមាសនៅតំបន់អូរខ្វាវ។ ការចុះហត្ថលេខាលើកិច្ចសន្យារ៉ែនេះ ផ្តល់ឱ្យយើងនូវទំនុកចិត្តកាន់តែខ្លាំង ដើម្បីសម្រេចគោលដៅរបស់យើងឱ្យក្លាយជាអ្នកផលិតមាសខ្នាតធំដំបូងបង្អស់នៅកម្ពុជា ក្នុងត្រីមាសទី២ ឆ្នាំ២០២១»។

គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០១៨ ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុន Renaissance Minerals (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL ធ្វើអាជីវកម្មរ៉ែ លើផ្ទៃដី១១.៥ គីឡូម៉ែត្រការ៉េហិ ក្នុងរយៈពេល១៥ឆ្នាំ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ នេះបើតាមការចុះផ្សាយរបស់ Emerald Resources NL កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងសន្និសីទសារពត៌មាននេះផងដែរ ឯកឧត្តម មុនីរ៉ាត់ បានរាយការណ៍ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណស្វែងរុករកមាស ដែលផ្ដល់ជូនដោយក្រសួងមានចំនួន ៤០ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនខ្លះទទួល១អាជ្ញាប័ណ្ណ ក្រុមហ៊ុនខ្លះទទួលបាន ២ និងខ្លះទៀតមានរហូតដល់ទៅ ៣អាជ្ញាប័ណ្ណ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង ៣០ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨,៧% ធៀបនឹងឆ្នាំ២០២៤ ខណៈទំហំពាណិជ្ជកម្មនាំចេញមានចំនួន ជាង៣០ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៤,៦% ធៀបនឹងឆ្នាំ២០២៤ ផងដែរ។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅទូទាំងប្រទេស នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅក្នុងកិច្ចប្រជុំនោះ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ៣៣ ៨៨២,២ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨,៧% ធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា យានយន្តនិងគ្រឿងចក្រ វត្ថុធាតុដើមវាយនភ័ណ្ឌ វត្ថុធាតុដើមកម្មន្តសាល គ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ គ្រឿងសំណង់ សារធាតុគីមី គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។ ចំណែកឯទំហំពាណិជ្ជកម្មនាំចេញវិញ លោកបន្តថា កម្ពុជាសម្រេចបានចំនួន ៣០ ៤២៦,១ លានដុល្លារអាម៉េរិក […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៤៧២.៨០៣តោន គិតជាទឹកប្រាក់​បានចំនួន ៣៤៨.១៨លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។ ប្រភពដដែលបានឱ្យដឹងថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៧២.៨០៣តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦ ដោយក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបមានចំនួន ​២៦ ក្នុងបរិមាណអង្ករចំនួន ២២. ៦៩១តោន គិតជាទឹកប្រាក់ចំនួន ១៧៦.៣៣លានដុល្លារ។ ជាមួយគ្នានេះ បាននាំចេញទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១១៦.៣២០តោន គិតជាទឹកប្រាក់ចំនួន ៦៨,៨៦លានដុល្លារ។ លើសពីនេះ បាននាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ប្រទេស ក្នុងបរិមាណចំនួន ៦២.១៥៨ តោន​ គិតជាទឹកប្រាក់ចំនួន ៤៣,៥០លានដុល្លារ និងទៅកាន់គោលដៅ ៣២ប្រទេស ផ្សេងទៀតមានដូចជា៖ អាហ្វ្រិក  មជ្ឈឹម បូព៌ា អាមេរិក កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន។ល។ បានចំនួន   ៦៧.៤១១ […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញកសិផលកម្ពុជាចំនួន៤ប្រភេទ រួមមាន ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម។ នេះបើតាមឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម  ក្នុងឱកាសអញ្ជើញដឹកនាំសម្របសម្រួលក្រុមហ៊ុនទិញលក់ Agro King នៅក្នុងខេត្តប៉ៃលិន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនេះដែរ ឯកឧត្តម បានឱ្យដឹងថា ក្រុមហ៊ុន Agro King Trading Co.ltd ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd. នឹងធ្វើការប្រមូលទិញកសិផលកម្ពុជាចំនួន ៤ប្រភេទ ក្នុងនោះរួមមាន ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង ទៅប្រទេសវៀតណាម។ ឯកឧត្តមបន្តថា ក្រុមហ៊ុននេះ គ្រោងបញ្ជារទិញគ្រាប់ពោតក្រហម ចំនួន ៥០ម៉ឺនតោន, ដំឡូងមី (បកសំបក និងកាប់ដោយដៃ) ចំនួន ៣ម៉ឺនតោន, គ្រាប់ស្វាយចន្ទី […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីចេតនាចង់វិនិយោគលើវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងពិភាក្សាលើរឿងនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek កាលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគដ៏សំខាន់មួយក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ លោកបន្តថា អាជីវកម្មរបស់ក្រុមហ៊ុន Salmon Group គឺជាគំរូអាជីវកម្មដែលផ្តោតលើហិរញ្ញវត្ថុឌីជីថល និងសារៈសំខាន់នៃបទប្បញ្ញាត្តិដែលមានភាពអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍនវានុវត្តហិរញ្ញវត្ថុថែមទៀត។ ជាការឆ្លើយតប លោកជំទាវ ជា សិរី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនខាងលើដែលចង់វិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ខណៈលោកជំទាវក៏បានលើកឡើងពីច្បាប់ស្តីពីវិនិយោគកម្ពុជាដែលមានលក្ខណៈបើកចំហរសម្រាប់វិនិយោគិនបរទេស ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលមានលក្ខណៈអំណោយផល។ លើសពីនេះ លោកជំទាវបានណែនាំ និងផ្តល់អនុសាសន៍ពីជម្រើសសំខាន់ៗមួយចំនួនសម្រាប់ការចូលមកវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាលើកដំបូងឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ជាសារដ៏សំខាន់ក្នុងការផ្តល់ទំនុកចិត្តនិងការទាក់ទាញវិនិយោគបន្ថែមទៀតមកកម្ពុជា។ តាមរយៈជំនួបនោះដែរ […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤៤ ដែលកំពុងជួយជំរុញប្រតិបត្តិការ​នាំចេញ​ផលិតផលក្នុងស្រុកបានរហូតដល់ ២៣ភាគរយ ទៅ ២៥​ភាគរយ នៃការនាំចេញ​សរុប​របស់​កម្ពុជាទៅកាន់ទីផ្សារពិភព​លោកចាប់​ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ​កម្ពុជា នាពេលថ្មីៗនេះ ក្នុងសិក្ខាសាលាស្តីពីការជំរុញការវិនិយោគបៃតងក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ ចំណែកលោក សួន សុផល អគ្គលេខាដ្ឋានរងនៃគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានឱ្យ​ដឹងទៀតថា ចាប់​ឆ្នាំ២០១១ ដល់ខែតុលា ឆ្នាំ២០២៤ ទំនិញដែលផលិតនៅក្នុងតំបន់​សេដ្ឋកិច្ចពិសេសបានរួម​ចំណែក​ក្នុងការ​នាំចេញរបស់កម្ពុជាបានរហូតដល់ ៣២,៦ពាន់លានដុល្លារ។ គួររំលឹកថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ៤៤តំបន់ កំពុងជួយផ្តល់កម្លាំងពលកម្មបានប្រមាណ ១៨៧.០០០កន្លែង និងបានចូលរួមជំរុញការធ្វើពិពិធកម្មខុស្សាហកម្ម សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនផងដែរ។ (អានបន្ថែម) យ៉ាងណាមិញ បើយោងតាមអគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ-នាំ​ចូល​សរុប​របស់​កម្ពុជា បាន​ឈាន​ដល់ជាង ៥៥ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ ២០២៤ ខណៈត្រឹមរយៈពេល៥ខែ គិតពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ មានទំហំជាង ២៥ពាន់លានដុល្លារ។ (អានបន្ថែម និងបន្ថែម) នៅពេលដែលប្រទេសកម្ពុជាពង្រីកជំហានសេដ្ឋកិច្ចរបស់ខ្លួននៅលើឆាកពិភពលោក កំណើននៃតំបន់សេដ្ឋកិច្ចពិសេសពិតជានឹងដើរតួយ៉ាងសំខាន់ក្នុងផ្លូវឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអនុវត្តការនាំចេញដ៏រឹងមាំ។ […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើនជាងគេ គឺជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ កាលពីពេលថ្មីៗនេះ។ របាយការណ៍នេះ បានឱ្យដឹងថា រយៈពេល៥ខែនេះ មានភ្ញៀវទេសចរអន្តរជាតិ​ចូល​ទស្សនា​អង្គរចំនួន ៥២៧.៥៧៧នាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងឆ្នាំ២០២៤ និងរកចំណូល​បានចំនួន ២៤.៥៦៩.០២៤ដុល្លារ កើនឡើង ១០,៦៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ (អានបន្ថែម) ដោយឡែក បើក្រឡេកមើលតួលេខក្នុងខែឧសភាតែមួយ ឃើញថាភ្ញៀវទេស​ចរ​បរទេស​ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គឺភាគច្រើនជាភ្ញៀវទេសចរចិនទៅវិញ ដែលបានជាប់លំដាប់លេខ១, រីឯសហរដ្ឋអាមេរិកបានឈរនៅលំដាប់​លេខ២, អង់គ្លេសលេខ៣, អូស្ត្រាលីលេខ៤, បារាំងលេខ៥ និងជប៉ុនលេខ៦។ អ្វីដែលជាការកត់សម្គាល់គឺ ក្នុងរយៈពេល​ ៥ខែ បើគិតចាប់ពីខែមករាដល់​ខែឧសភាវិញ ភ្ញៀវទេសចរអន្តរជាតិដែលទិញ​សំបុត្រច្រើនជាងគេ គឺសហរដ្ឋអាមេរិកជាប់លេខ១, អង់គ្លេសលេខ២, ប្រទេសបារាំងលេខ៣, ចិនលេខ៤ និង ប្រទេសកូរ៉េខាងត្បូងលេខ៥។ ​​​យ៉ាងណាក៏ដោយ ក្រសួង​ទេសចរណ៍ បាន​ព្យាករណ៍​ថា​ ក្នុងឆ្នាំ២០២៥នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរបរទេស​​ប្រមាណ ​៧,៥លាននាក់ ​ដែលនឹង​នាំ​ចំណូល​​​ចូល​សេដ្ឋកិច្ចជាតិប្រមាណ​​​ជាង ៥ ពាន់លានដុល្លារ។   - […]